With the COVID-19 pandemic still posing a threat to most countries, the 36th ASEAN Summit will be held online on June 26....
អាមេរិក៖ក្រុមហ៊ុនបណ្តាញផ្ស្ពផ្សាយ សង្គមTwitter កំពុងជូនដំណឹងដល់ដៃគូអាជីវកម្មមួយចំនួន របស់ខ្លួនរួមទាំងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមរយៈ គេហទំព័រនេះថា ខ្លួនបានលាតត្រដាងព័ត៌មានវិក្កយបត្រដ៏រសើប រួមមានលេខកាតឥណទានមួយផ្នែកនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមគេហទំព័រ TechCrunch Twitter បានចាប់ផ្តើមជូនដំណឹងដល់អតិថិជនថា ព័ត៌មានវិក័យប័ត្រកំពុងត្រូវបានរក្សាទុកនៅក្នុងឃ្លាំងកម្មវិធីរុករក អាចត្រូវបានមើលដោយមនុស្សនៅកុំព្យូទ័រដែលបានចែករម្លែក។ TechCrunch និយាយថា អាសយដ្ឋាន អ៊ីម៉ែល លេខទូរស័ព្ទ និងលេខ៤ខ្ទង់ចុងក្រោយ នៃលេខកាតឥណទានដែលទាក់ទងនឹងគណនីធុរកិច្ចមួយចំនួនអាចត្រូវបានគេមើល។ វេទិកានេះត្រូវបានគេរាយការណ៍ថា...
សេអ៊ូល៖ ប្រមុខការពារជាតិកូរ៉េខាងត្បូង បានច្រានចោលការអះអាង របស់លោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានគំរាមដកទ័ពអាមេរិកចេញពីប្រទេសកូរ៉េ ប្រសិនបើទីក្រុងសេអ៊ូល បដិសេធ មិនបង្កើនការចូលរួមវិភាគទានហិរញ្ញវត្ថុ ដល់ការចំណាយរបស់កងទ័ព។ នៅក្នុងសៀវភៅកំណត់ហេតុ ដ៏ចម្រូងចម្រាសរបស់លោក ដែលមានចំណងជើងថា“ បន្ទប់ដែលវាកើតឡើង” លោក...
ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណប ដែលជាបណ្តាញផ្កាយរណប BeiDou (BDS)កាលពីថ្ងៃអង្គារ ដោយទទួលបានជោគជ័យទាំងស្រុង នៃការអភិវឌ្ឍន៍ សម្រាប់ប្រព័ន្ធនាវាចរណ៍ របស់ពិភពលោក ។ ផ្កាយរណប គឺស្ថិតក្នុងគ្រួសារលើកទី៥៥ នៃ BeiDou ដែលមានន័យថា “អ្នកមុជដ៏ជ្រៅបំផុត” នៅក្នុងភាសាចិន...
ញូដេលី៖ ប្រទេសនេប៉ាល់ បានរួបរួមជាមួយប្រទេសចិន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយប្រទេសឥណ្ឌា បានធ្លាក់ចុះដល់កំរិតថ្មីមួយ ជាមួយនឹងសភារបស់ប្រទេសនេះ ដែលបានអនុម័ត នូវការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីគូសផែនទីជាតិឡើងវិញ។ ប្រទេសចិនបានបង្កើនវត្តមាន និងការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសហិម៉ាឡៃយ៉ា ចាប់តាំងពីមានការរញ្ជួយដី ដ៏ធំនៅឆ្នាំ ២០១៥ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា...
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ក្រុមសម្របសម្រួល ការពារជនស៊ីវិលជាតិ (NCPC)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិតធ្ងន់ ៧,៥រ៉ិចទ័រ បានវាយប្រហារមកលើរដ្ឋ ស្ថិតនៅភាគខាងត្បូង នៃប្រទេសម៉ិកស៊ិក គឺរដ្ឋ Oaxaca កាលពីថ្ងៃអង្គារ បណ្តាលឲ្យស្លាប់មនុស្ស ចំនួន៤នាក់ និង៤នាក់ផ្សេងទៀតបានរងរបួស ។...
Cincinnati៖ សាកលវិទ្យាល័យ Cincinnati កំពុងដកឈ្មោះរបស់ Marge Schott ចេញពីកីឡដ្ឋានបេស្បល និងបណ្ណាល័យ ដោយយោងទៅលើយោបល់ របស់អ្នករើសអើងជាតិសាសន៍របស់នាង ខណៈដែលម្ចាស់ក្រុមហ៊ុន Cincinnati Reds យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ក្រុមប្រឹក្សាភិបាលនៃសាលានេះ បានអនុម័តជាឯកច្ឆ័ន្ទ លើការផ្លាស់ប្តូរនេះ កាលពី១២ ថ្ងៃ បន្ទាប់ពីវិទ្យាល័យកាតូលិកមួយរូប ក៏បានសម្រេចចិត្តដកឯកសារយោង...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃពុធនេះ បានធ្វើការត្រួតពិនិត្យមើល ព្យុហយាត្រាយោធាពិសេសមួយ ជាការបង្ហាញក្តីសេ្នហាជាតិ ដែលអ្នករិះគន់និយាយថា ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ ចំណាត់ថ្នាក់ទាបជាងធម្មតា នៅមុនការបោះឆ្នោត ដែលអាចពង្រីកការកាន់អំណាច របស់លោករហូតដល់ឆ្នាំ២០៣៦។ លោក ពូទីន តាមសេចក្តីរាយការណ៍ បានមើលប្រព័ន្ធបាញ់មីស៊ីលផ្លោងឆ្លងទ្វីប យន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែ...
វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ- ១៩ នៅសហរដ្ឋអាមេរិក បានកើនដល់ ១២០.០០០ នាក់ នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យចន ហបគីនស៍ Johns Hopkins។ ក្រៅពីករណីស្លាប់ដ៏ច្រើន សន្ធឹកសន្ធាប់នេះ នៅអាមេរិក មានអ្នកឆ្លងសរុបរហូតដល់ ២.២៨៦.៤៥៧ ករណី។ រដ្ឋញូវយ៉ក...
BELGRADE៖ កីឡាករវាយកូនបាល់ លំដាប់ពិភពលោក Novak Djokovic បានប្រកាសនៅថ្ងៃអង្គារនេះថា រូបលោក និងភរិយាបានធ្វើតេស្តិ៍ រកឃើញមេរោគ COVID-19 បន្ទាប់ពីលោកបានលេង នៅកម្មវិធី exhibitions ជាច្រើនរៀបចំនៅប្រទេស ស៊ែប៊ី និងក្រូអាស៊ីដោយគ្មាន ការឃ្លាតឆ្ងាយពីសង្គមក្នុង ពេលមានជំងឺរាតត្បាត នេះយោងតាមការចេញផ្សាយពីគេហទំព័រ ជប៉ុនធូដេ។ ការលើកឡើងនូវសំណួរអំពីការ វិលត្រឡប់នៃកីឡាវាយកូនបាល់ពេញលេញ...