លទ្ធផលនៃការធ្វើតេស្តទី ១រកវិរុសកូវីដ១៩ របស់ខ្សែបម្រើ Paulinho ដែលជាសមាជិក របស់ក្លឹប Evergrande បានទទួលលទ្ធផលគឺ អវិជ្ជមានបន្ទាប់ពីការវិល ត្រឡប់របស់គាត់ ទៅប្រទេសចិន។ កីឡាករ Paulinho បានហោះត្រឡប់ ទៅប្រទេសចិន តាមជើងយន្តហោះ ធម្មតាតាំងតែពី ថ្ងៃអង្គារ ។ ហើយបើយោតាមទៅតាមក្បួនខ្នាត វេជ្ជសាស្រ្ត គាត់ត្រូវឆ្លងកាត់ការធ្វើតេស្ត...
បរទេស ៖ ទូរទស្សន៍CNN ចេញផ្សាយ នៅថ្ងៃសៅរ៍បានឲ្យដឹងថា លុយប្រមាណជា២ ពាន់ប៊ីលានដុល្លារ បានបាត់បចេញពីក្រុមហ៊ុន បច្ចេកវិទ្យាមួយដ៏ល្បីល្បាញ នៅទ្វីបអ៊ឺរ៉ុប ហើយត្រូវ បានគេជឿជាក់ថា នឹងមិនងាយនឹងអាច រកឃើញមកវិញនោះទេ។ ក្រុមហ៊ុន ដែលត្រូវបានគេស្គាល់ ឈ្មោះថា Wirecard បានពន្យាពេលចេញផ្សាយ របាយការណ៍ហរិញ្ញវត្ថុប្រចាំ ឆ្នាំ២០១៩ កាលពីថ្ងៃព្រហស្បតិ៍...
បរទេស ៖ នៅថ្ងៃសុក្រ ការិយាល័យទទួលបន្ទុកកិច្ចការងារ ប្រព័ន្ធអប់រំ នៃទីក្រុងហុងកុងបានធ្វើការចេញ បញ្ជាឲ្យសាលារៀនបឋមសិក្សា និងអនុវិទ្យាល័យនៅទូទាំងក្រុង ក្នុងការដាក់បង្ហូតទង់ជាតិ របស់ប្រទេសចិន និងច្រៀងចម្រៀងជាតិ នៃប្រទេសចិនផង នៅក្នុងពេលវេលា ពិសេសណាមួយ។ សេចក្តីប្រកាសថ្មីនេះ នឹងត្រូវចូលជាធរមាន ដើម្បីអាចអនុវត្តបានចាប់ាំង តែពីដើមខែមកម្ល៉េះ ដែលក្នុងនោះរាល់សកម្មភាពណា ដែលរំលោភបំពានទៅលើច្បាប់ថ្មីនេះ នឹងត្រូវរងទទួលការពិន័យ រហូតទៅដល់៥ម៉ឺនដុល្លារហុងកុង...
ញូដេលី៖ ការប្រជុំរបស់គណបក្ស ទាំងអស់ នៅឥណ្ឌា ត្រូវបានកោះហៅ ដោយនាយករដ្ឋមន្រ្តីលោក ណារិនដ្រា ម៉ូឌី ដើម្បីពិភាក្សាអំពីស្ថានភាព នៅតាមបណ្តោយព្រំដែន ឥណ្ឌា – ចិន បានចាប់ផ្តើម កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន THE TIME OF INDIA ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា...
លទ្ធផល០ស្មើ ជាមួយនឹង Sevilla កាលពីយប់មិញ មានន័យថា Barcelona ដូចជាបាន បើកឱកាសឲ្យ Real Madrid ឡើងមកប្រជែង តំណែងជើងឯក La Liga សម្រាប់ រដូវកាល២០១៩-២០២០នេះ។ ដូចដែរការលើកឡើងនេះ សូម្បីតែប្រធានក្រុម របស់Barcelona គឺកីឡាករ Gerrad Pique...
សេអ៊ូល ៖ អ្នកតាមដាន កម្មវិធីហោះហើរម្នាក់ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ ២ របស់សហរដ្ឋអាមេរិក ២គ្រឿងត្រូវបានគេប្រទះឃើញ នៅជិតឧបទ្វីបកូរ៉េ ខណៈកំពុងតានតឹងខ្លាំង ផ្នែកយោធាជាមួយកូរ៉េខាងជើង។ យន្តហោះធុន B-52H ចំនួនពីរគ្រឿង ត្រូវបានគេឃើញហោះហើរ នៅភាគខាងជើងប្រទេសជប៉ុន នៅថ្ងៃសុក្រ បើយោងតាមប្រភប វាមិនបានផ្តល់ព័ត៌មាន លម្អិតដូចជានៅពេល...
ក្លឹបកាំភ្លើងធំ Arsenal នៅថ្ងៃនេះត្រូវបានគេជឿជាក់ថាបានចុះកុងត្រាទិញកីឡាករខ្សែការពារ Pablo Mari ដាច់ចេញពីក្លឹបប្រេស៊ីល Flamengo ហើយក្នុងតម្លៃខ្លួន១៤លានផោនបើទោះបីជាមួយរដូវកាលចុងក្រោយនេះ គាត់បានត្រឹមសម្រាកព្យាបាលរបួសក្តី។ កីឡាករអេស្បាញវ័យ២៦ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងកាំភ្លើងធំក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Flamengo កាលពីខែមករារហូតដល់ចុងបញ្ចប់រដូវកាលនេះ។ Arsenal បានចំណាយលុយដល់ទៅ៤,២លានផោន រួចទៅហើយដើម្បីនាំយកអតីតកីឡាកររបស់ក្លឹប Man City រូបនេះមករស់នៅបណ្តោះអាសន្នជាមួយខ្លួន។ ចាប់តាំងតែពីដើមឆ្នាំនេះមកកីឡាកររូបនេះ បានបន្តរងរបួសជាប់រហូតមកក្រោយការបង្ហាញខ្លួនឲ្យគ្រូបង្វឹកលោក Mikel...
សេអ៊ូល៖ ក្រុមអ្នករត់ចោលជួរកូរ៉េខាងជើងម្នាក់ បានឲ្យដឹងថាខ្លួនបានផ្អាកជាបណ្តោះអាសន្ននូវផែនការ ដើម្បីអណ្តែតដបប្លាស្ទិចដែលផ្ទុកអង្ករចូលទៅក្នុងប្រទេសកូរ៉េខាងជើង ចំពេលមានភាពតានតឹងឆ្លងកាត់ព្រំដែនកាន់តែខ្លាំង។ លោក Keunsaem បានជំរុញឱ្យបញ្ជូនដបប្លាស្ទិចដែលមានផ្ទុក អង្ករពីកោះព្រំដែនភាគខាងលិចនៃ Gangwha កាលពីថ្ងៃអាទិត្យ ប៉ុន្តែផែនការនេះត្រូវបានរក្សាទុក ជាបណ្តោះអាសន្ននៅចំពោះមុខការគំរាមកំហែងសងសឹកម្តង ហើយម្តងទៀតរបស់កូរ៉េខាងជើង ចំពោះសកម្មភាពបែបនេះ។ ប្រទេសកូរ៉េខាងជើង បានបង្កើនភាពតានតឹងកាន់តែខ្លាំង ជុំវិញការបញ្ជូនខិតប័ណ្ណប្រឆាំងនឹងព្យុងយ៉ាង និងសម្ភារៈផ្សេងទៀតដោយអ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជនកូរ៉េខាងត្បូង៕ ដោយ ឈូក...
សេអ៊ូល៖ មន្ត្រីយោធាមួយរូបបានឲ្យដឹងថាគ្មានសញ្ញាណាមួយត្រូវបានគេរកឃើញនៅឡើយទេ ដែលបង្ហាញថាប្រទេសកូរ៉េខាងជើង កំពុងដើរតាមការគំរាមកំហែងដើម្បីបង្កើនវត្តមានយោធានៅជិតព្រំដែនជាមួយប្រទេសកូរ៉េខាងត្បូង។ កាលពីថ្ងៃពុធបុគ្គលិកទូទៅនៃកងទ័ពប្រជាជនកូរ៉េខាងជើង បានឲ្យដឹងថាខ្លួននឹងដាក់ពង្រាយកងទ័ពទៅកាន់តំបន់សេដ្ឋកិច្ចអន្តរកូរ៉េទាំងពីរឡើងវិញស្តារប៉ុស្តិ៍យាម ដែលត្រូវបានដកចេញពីតំបន់គ្មានយោធា (DMZ) ដែលបំបែកកូរ៉េទាំងពីរ និងចាប់ផ្តើមសមយុទ្ធយោធាគ្រប់ប្រភេទនៅជិតព្រំដែន ក្នុងកំហឹងជុំវិញយុទ្ធនាការខិតប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង។ មន្ត្រី JCS ម្នាក់បានប្រាប់អ្នកយកព័ត៌មានថា“ គ្មានសកម្មភាពណាមួយ ដែលទាក់ទងដោយផ្ទាល់ទៅនឹងការព្រមានរបស់អ្នកនាំពាក្យបុគ្គលិកទូទៅនោះទេ” ។ យោធារបស់យើងកំពុងរក្សាឥរិយាបថឃ្លាំមើល និងការត្រៀមខ្លួនជានិច្ច៕ ដោយ ឈូក បូរ៉ា
វ៉ាស៊ីនតោន ៖ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំកូរ៉េ ខាងជើង លោក គីម ជុងអ៊ុន ក្នុងអំឡុងកិច្ចប្រជុំកំពូល ខែមិថុនាឆ្នាំ ២០១៨ របស់ពួកគេ នៅប្រទេសសិង្ហបុរីថា លោកបានបើកចំហ ចំពោះការដកទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ លើក្រុងព្យុងយ៉ាង នេះបើតាមសៀវភៅ កំណត់ហេតុ...