សហរដ្ឋអាមេរិក៖ ក្រុមអ្នកស្រាវជ្រាវ អាមេរិកបាននិយាយថា សត្វមឹកមួយប្រភេទ ដែលត្រូវបានគេស្គាល់ថា Doryteuthis opalescens ប្រើប្រូតេអ៊ីនហៅថា ប្លាស្មាដើម្បីផ្លាស់ប្តូរតម្លាភាព របស់វាឲ្យក្លាយជារូបរៀង មើលមិនឃើញចំពោះមំសាសី តាមរយៈការបំភាន់ភ្នែក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ California Irvine នៅសហរដ្ឋអាមេរិក បានប្រមូលប្រូតេអ៊ីនដែល ផ្លាស់ប្តូរពណ៌ទាំងនេះហើយបញ្ចូលទៅ...
តំបន់ Dorset៖ ក្រុមអ្នកអភិរក្សសត្វសមុទ្រ បាននិយាយថា ប្រភេទសត្វសេះសមុទ្រដ៏កម្រ និងស្ថិតជាប្រភេទសត្វសមុទ្រ ដែលជិតផុតពូជបានវិលត្រឡប់ ទៅអតីតភាពរបស់ខ្លួននៅ Dorset បន្ទាប់ពីការមនុស្សជាច្រើន បាននាំគ្នានៅក្នុងផ្ទះការពារ មេរោគកូរ៉ូណាវីធ្វើឲ្យមាន ការថយចុះនូវចំនួនប្រជាជន និងចរាចរណ៍ទូក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកអភិរក្សសត្វសមុទ្រ បានធ្វើការស្ទង់មតិជាទៀងទាត់នៅ Studland Bay ដោយពួកគេបានរកឃើញថា...
អាមេរិក៖ កម្មវិធីស្កែនប៉ូលីស “Police scanner”បានវ៉ាដាច់យ៉ាងខ្លាំង Facebook និង Instagram ក្នុង App Store ដោយមានការទាញយក មកប្រើប្រាស់ចំនួន ២១៣,០០០ នៅចុងសប្តាហ៍នេះ នៅពេល ប្រជាជនអាមេរិក រាប់ពាន់នាក់បានតវ៉ាប្រឆាំង នឹងការស្លាប់របស់លោក George Floyd នៅពាសពេញសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។...
អ៊ីស្រាអែល៖ បញ្ជីដែលជាបណ្តុំនៃសាត្រាស្លឹករឹតជាង ២៥,០០០ បំណែកក្នុងចំណោមនោះរកឃើញឯកសារច្បាប់ចាស់ៗ ចម្លងចេញព្រះគម្ពីរហេប្រឺសម័យ ព្រះយ៉េស៊ូវត្រៀមង្កើតឡើងវិញដោយប្រើស្នាមម្រាម ដៃDNA យកចេញពីស្បែកសត្វ ដែលសរសេរកាលពី២០០០ឆ្នាំមុន នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ក្រុមអ្នកស្រាវជា្រវបាន រកឃើញដំបូងនៅក្នុងរូងភ្នំ Qumran ក្បែរមហាសមុទ្រស្លាប់កាលឆ្នាំ ១៩៤៦ ហើយការដាក់បំណែកឲ្យនៅដាច់ ពីគ្នាបានបង្ហាញឲ្យឃើញជាយូរមកហើយថា ជាការផ្ដោតអារម្មណ៍ស្មុគស្មាញ ព្រោះថា អ្នកប្រាជ្ញត្រូវពឹងផ្អែកជាចម្បងលើរូបរាងដែលមើលឃើញ។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ការទាញយក...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានទទួលយកសំណើ របស់កូរ៉េខាងត្បូង ដើម្បីផ្តល់ប្រាក់ឈ្នួល កម្លាំងពលកម្មដល់ ប្រជាជនកូរ៉េទាំងអស់ ដែលធ្វើការឱ្យកងកំលាំងកូរ៉េ (USFK) ចំពេលដែលកិច្ចចរចា ចែករំលែកចំណាយ ការពារជាតិរបស់ប្រទេសទាំងពីរ ត្រូវបានជាប់គាំង។ និយោជិកប្រហែល ៤.០០០ នាក់ ត្រូវបានឲ្យឈប់សម្រាក ដោយមិនបានបង់ប្រាក់ ចាប់ពីថ្ងៃទី ១ ខែមេសា...
កាលីហ្វ៖ប្រព័ន្ធទំនាក់ទំនងវីដេអូថ្មី Zoom កំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាងអណ្តូងរ៉ែមាស លើប្រព័ន្ធអ៊ីនធើណេតចុងក្រោយបង្អស់ នៅពេលមនុស្សរាប់លាននាក់ បានប្រមូលផ្តុំគ្នាប្រើសេវាសន្និសីទ ប្រជុំ មិត្តរួមការងារ មិត្តភក្តិ និងក្រុមគ្រួសារ ខណៈពួកគេមិនបានជួន ជុំគ្នាផ្ទាល់រដូវមេរោគកូរ៉ូណាយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Zoom សម្រាប់ត្រីមាសទី១ឆ្នាំសារពើពន្ធរបស់ខ្លួនបានកើនឡើងទ្វេដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៣២៨លានដុល្លារ ដោយទទួលបានប្រាក់ចំណេញ ២៧ លានដុល្លារពោលគឺកើនឡើងពី១៩៨.០០០ ដុល្លារកាលពីឆ្នាំមុន។ ចំនួននេះលើសពីការរំពឹងទុករបស់អ្នកវិភាគដែលផ្តល់នូវការកើនឡើងមួយផ្សេងទៀតដល់ភាគហ៊ុនបាន...
បាសេឡូណា៖ប្រភពពីសហជីពបានប្រាប់ថា ក្រុមហ៊ុន Nissan Motor Co បានប៉ាន់ស្មានថា ការបិទរោងចក្ររបស់ខ្លួននៅទីក្រុងបាសេឡូណានៅប្រទេសអេស្ប៉ាញអាចនឹងចំណាយថវិកាអស់ប្រហែល ១,៥ ពាន់លានអឺរ៉ូ (១,៧ ពាន់លានដុល្លារ) យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ចំពោះថវិកាដែលចំណាយនៃការបិទនេះ កំពុងស្ថិតក្នុងចំណុចសំខាន់សម្រាប់ការជជែកដេញដោលគ្នានៅប្រទេសអេស្ប៉ាញជុំវិញការផ្លាស់ប្តូរនេះ ដោយរដ្ឋាភិបាលបាននិយាយថា វានឹងមានតម្លៃថោកជាងមុនក្នុងការរក្សាដំណើរការរោងចក្រ។ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុន Nissan បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ការសម្រេចចិត្តចាកចេញពីទីក្រុងបាសេឡូណានោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនប្រកាស កាលពីសប្តាហ៍មុនថា...
រយៈពេលត្រឹមមួយខែ ចុងក្រោយនេះប៉ុណ្ណោះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បានរកឃើញ និងប្រគល់ជូនរង្វាន់ដល់ អ្នកមានសំណាងឈ្នះទឹកប្រាក់សុទ្ធ ៥លានរៀល ដល់ទៅ៤៩នាក់រួចមកហើយ។ អ្នកមានសំណាងគាស់ឈ្នះរង្វាន់ ៥លានរៀល មានមកពី ភ្នំពេញ១០នាក់, កំពង់ស្ពឺ១២នាក់, កណ្តាល៤នាក់, បាត់ដំបង៤នាក់, កំពត៤នាក់, កំពង់ចាម២នាក់, តាកែវ២នាក់, កំពង់ឆ្នាំង១នាក់, ព្រះសីហនុ២នាក់, កំពង់ធំ១នាក់...
ពលរដ្ឋនៃឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក នីម និត ជាអ្នកមានសំណាងទី២៦ រាប់ចាប់ពីដើមឆ្នាំ២០២០នេះ ដែលបានគាស់ត្រូវរង្វាន់ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា នូវទឹកប្រាក់៥០លានរៀល កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅថ្មីៗនេះ។ លោកថា៖ «ខ្ញុំទិញ ស្រាបៀរ កម្ពុជា អស់១កេសកន្លះ ស្រាប់តែគាស់ដល់កំប៉ុងទី១២ ក៏ឈ្នះបានរង្វាន់ធំបែបនេះ។ ទាំងខ្ញុំ និងមិត្តភ័ក្តិសឹងមិនជឿទេថា ខ្ញុំអាចមានសំណាងធំបែបនេះ។ កន្លងមកធ្លាប់ឃើញតែគេឈ្នះ ពេលដល់វេនខ្លួនឯង បានជឿជាក់ពិតប្រាកដមែន»។ លោក នីម បានបន្តទៀតថា៖ «ទឹកប្រាក់ដ៏ច្រើននេះ ខ្ញុំពិតជាមិនធ្លាប់ប៉ងទុកថា បានមកដោយងាយយ៉ាងនេះឡើយ ដូច្នេះខ្ញុំនឹងយកចំណែកខ្លះដើម្បីរៀបចំពិធីសង្ឃទាននៅផ្ទះ ដោយនិមន្តព្រះសង្ឃមកទទួលចង្ហាន់ និងអញ្ជើញអ្នកជិតខាងមក ធ្វើបុណ្យរួមគ្នាឱ្យបានអ៊ូអសប្បាយម្តង។ មួយចំណែកធំទៀត ខ្ញុំនឹងយកទៅធ្វើជញ្ជាំងផ្ទះ និងរៀបឥដ្ឋខាងក្រោម គ្រាន់ទប់ទល់ភ្លៀង ខ្យល់ ដែលធ្លាប់តែត្រូវសាចទទឹកមករាប់ឆ្នាំ»៕ ...
ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡា អត្តពលកម្មស័គ្រចិត្ត នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារ របស់សហព័ន្ធ ព្រមទំាងអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង និងការរីករាលដាល មេរោគកូរ៉ូណា ដោយដឹកនាំពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នឹងប្រធានសហព័ន្ធខ្មែរកីឡា...