បរទេស ៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន នៅសប្តាហ៍នេះ បានធ្វើការប្រកាស និងលើកឡើងថា សហរដ្ឋអាមេរិក បាននឹងកំពុងព្យាយាមជំរុញ ឲ្យប្រទេសចិន ធ្លាក់ចូលទៅក្នុង ដំណាក់កាលថ្មី នៃសង្គ្រាមត្រជាក់ ។ លោករដ្ឋមន្ត្រី ក៏បានទទួលស្គាល់ដែរថា បើទោះបីជាកំពុង ស្ថិតនៅក្នុងស្ថានភាព ប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ១៩ ដូចគ្នាក្តី ប៉ុន្តែមហាអំណាចទាំងពីរ នៅតែបន្តប្រឈមមុខដាក់គ្នា...
ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បើកកិច្ចប្រជុំស្តីពី ការពិនិត្យ និងកំណត់គោលដៅ នៃការហ្វឹកហាត់ ក្រុមកីឡាថ្នាល នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយមានការអញ្ជើញ ចូលរួមពីលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាជាលើកដំបូង បន្ទាប់ពីរំសាយឲ្យហ្វឹកហាត់ នៅផ្ទះអស់មួយរយៈ នៅរដូវកាលមេរោគកូរ៉ូណា ។...
បរទេស៖រដ្ឋាភិបាលអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា ខ្លួននឹងដោះលែងអ្នកទោសតាលីបង់ជាង៩០០នាក់ ហើយនោះជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយ ជាមួយក្រុមពួកសកម្មប្រយុទ្ធ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នា់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអាហ្វហ្គានីស្ថាន រហូតមកទល់ពេលនេះ បានដោះលែងអ្នកទោសចំនួន១.១០០នាក់ក្នុងក្រុមតូចៗ ប៉ុន្តែផែនការដោះលែងអ្នកទោស៩០០នាក់នេះ គឺត្រូវធ្វើឡើងក្នុងពេលតែម្តង។ ចំណែកពួកតាលីបង់ បានសម្តែងការស្វាគមន៍ចំពោះការដោះលែងអ្នកទោសបន្ថែមនេះ និងបានសន្យាថា នឹងធ្វើដូចគ្នាចំពោះទ័ពរដ្ឋាភិបាល...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ បាននិយាយ នៅថ្ងៃចន្ទថា ប្រទេសជប៉ុន បានពង្រីកការហាមឃាត់ ការចូលប្រទេសរបស់ខ្លួន សម្រាប់ប្រទេសឥណ្ឌា និងប្រទេសចំនួន ១០ ផ្សេងទៀត ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងវីរុសថ្មី។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការពង្រីកបម្រាមនេះចូលជាធរមាននៅថ្ងៃពុធ...
ក្លឹបទាំងអស់នៅលីគកំពូលអង់គ្លេស ត្រូវបានគេដឹងហើយថាបានវិលត្រឡប់មកហ្វឹកហាត់វិញហើយក្នុងដំណាក់កាល ទី១កាលពីសប្តាហ៍មុនដើម្បីធ្វើឲ្យច្បាស់ ថាមានដំណើរការប្រកួតរដូវកាល ២០១៩-២០២០ឡើងវិញ។ ការសម្រេចចិត្តចុងក្រោយអំពីពេលវេលា ច្បាស់លាស់នឹងត្រូវធ្វើឡើងនៅសប្តាហ៍ហើយក្នុងនោះ គេជឿជាក់ថាសំណើរចុងក្រោយមួយទៀតដែលនឹងត្រូវពិភាក្សានោះគឺការប្រើប្រាស់កីឡាដ្ឋានរួមគ្នា។មានក្លឹបជាច្រើន ដែលបានរារាំងអំពីការវិលត្រឡប់វិញហើយប្រើប្រាស់ កីឡាដ្ឋានរួមប៉ុន្តែយោងទៅតាមស្ថានភាពជាក់ស្តែង ពេលនេះវាបានក្លាយទៅជាប្រធានបទសំខាន់ ដើម្បីត្រូវតែធ្វើឡើង។ គួរឲ្យដឹងដែរថាក្នុងនោះផងដែរកាលវិភាគ ការប្រកួតដំបូងត្រូវបានរៀបចំរួចរាល់ផងដែរទោះបីមិនទាន់ មានពេលវេលាច្បាស់លាស់នៅឡើយ ដោយក្លឹបបិសាចក្រហមMan Unitedនឹងត្រូវប៉ះក្លឹបមាន់ខ្នាយមាសSpurs ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ កាលពីថ្ងៃអាទិត្យ រដ្ឋបាល លោក ដូណាល់ ត្រាំ បានផ្អាកការចូលសហរដ្ឋអាមេរិក សម្រាប់ជនបរទេសដែលបានទៅប្រេស៊ីលក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ ដោយសារតែចំនួនករណី ឆ្លងវីរុសកូវីដកើនឡើង នៅក្នុងប្រជាជាតិអាមេរិកខាងត្បូង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មាន The Guardian...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO)បានលើកឡើងកាលពី ថ្ងៃចន្ទថា ការធ្វើវិនិច្ឆ័យទៅលើការប្រើប្រាស់ឳសថសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ដែលមានឈ្មោះថា hydroxychloroquine លើអ្នកជំងឺកូវីដ១៩ នឹងត្រូវ “ផ្អាកជាបណ្តោះអាសន្ន” ។ ទន្ទឹមនឹងនេះដែរ មានទិន្នន័យបង្ហាញពីសុវត្ថិភាពដោយក្រុមប្រឹក្សាត្រួតពិនិត្យសុវត្ថិភាព...
ភ្នំពេញ៖គួរឲ្យភ្ញាក់ផ្អើលទាំងអ្នកគាំទ្រ ផងក្លឹបផងនិងជាពិសេសកីឡាករ ផ្ទាល់ផងនៅពេលដែលអ្នកចាំទី Aaron Ramsdale ត្រូវបានគេរកឃើញមានផ្ទុកកូវីដ១៩។ កីឡាកររបស់ក្លឹប Bournemouth និងកំពុងលេងឲ្យឈុត២១របស់ ជម្រើសជាតិអង់គ្លេសរូបនេះបានក្លាយទៅជាកីឡាករទី២ ហើយនៅលីគកំពូលអង់គ្លេសដែលរកឃើញមានកូវីដ១៩បន្ទាប់ពីការធ្វើតេស្តលើក ទី២កាលពីថ្ងៃសុក្រសប្តាហ៍មុន។ តាមពិតការធ្វើតេស្តកាល ពីថ្ងៃចន្ទពោលគឺ មុនក្រោយគ្នាតែ៥ថ្ងៃប៉ុណ្ណោះ ដែលគាត់ត្រូវបានធ្វើតេស្តទៅថាមិនមានកូវីដ១៩ប៉ុន្តែបែរជាឃើញ មានផ្ទុកទៅវិញនៅថ្ងៃសុក្រ ហើយកីឡាករផ្ទាល់បាននិយាយដោយសង្ស័យថា គាត់បានឆ្លងវាពេល ធ្វើដំណើរទៅកាន់ផ្សារទំនើបមួយកន្លែង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ នៅថ្ងៃអង្គារទី២៦ខែឧសភានេះ យោធាសហរដ្ឋអាមេរិក បាននិយាយ ថាប្រទេសរុស្ស៊ីបានដាក់ពង្រាយយន្តហោះចម្បាំង ជាច្រើនគ្រឿង របស់ខ្លួនទៅកាន់ ប្រទេសលីប៊ីដើម្បីគាំទ្រដល់ទាហានស៊ីឈ្នួលរបស់ រុស្ស៊ី ដែលកំពុង ប្រយុទ្ធសម្រាប់ កងកំលាំង ភាគខាងកើតហើយវាកំពុងធ្វើឲ្យមានការកើនឡើង នូវការព្រួយបារម្ភ អំពីកំដៅនៃជម្លោះនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះ នៅលើគេហទំព័ររបស់ខ្លួននិង នៅលើបណ្តាញសង្គម Twitter បញ្ជាការសហរដ្ឋអាមេរិក បានបញ្ជាក់ថាយន្តហោះ ចម្បាំងរបស់ប្រទេសរុស្សីបានផ្តល់...
អាមេរិក៖កម្មវិធី Facebook Messenger នឹងប្រើប្រាស់ប្រព័ន្ធ AI ដើម្បីរកមើលសញ្ញានៃការបោកប្រាស់ ហើយបញ្ជូនការជូនដំណឹង លេចឡើងដល់អ្នកប្រើប្រាស់ ដែលមើលទៅដូចជាកំពុងធ្វើអី្វមួយសម្រាប់ ពួកគេនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការរៀនសូត្ររបស់ម៉ាស៊ីន នឹងរកឃើញសញ្ញាណ នៃសកម្មភាពមិនត្រឹមត្រូវ និងការជូនដំណឹងនៅក្នុងកម្មវិធីដែល លេចឡើងនៅផ្នែកខាងលើ នៃការសន្ទនា។ ទាំងនេះនឹងជំរុញឲ្យអ្នកប្រើប្រាស់ពិចារណា ពីភាពគួរឲ្យទុកចិត្តរបស់មនុស្ស ដែលខិតជិតរបស់ពួកគេ ហើយផ្តល់ព័ត៌មានងាយៗ អំពីរបៀបសម្គាល់...