ភ្នំពេញ៖ ដើម្បីចូលរួមបង្ក្រាបមេរោគកូវីដ-១៩ ជាបន្តទៀត ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវ ការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នូវសម្ភារការពារសំខាន់ៗ ដូចជា ម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប និងទឹកអាល់កុលលាងដៃ ១៨០ លីត្រ។ នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern...
បរទេស៖ នៅពេលនាវា ដឹកប្រេងអ៊ីរ៉ង់ជាច្រើន ចូលមកជិតសមុទ្រការ៉ាប៊ីន ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ម៉ាឌូរ៉ូ បានបញ្ជូនមីស៊ីលប្រឆាំងដែនអាកាស និងមីស៊ីលរយៈចម្ងាយឆ្ងាយ ទៅកាន់កោះមួយចំនួន នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា ចំពេលមានការភ័យខ្លាចថា សហរដ្ឋអាមេរិកអាចនឹងព្យាយាម ស្ទាក់ចាប់នាវា ដែលដឹកឥន្ធនៈទាំងនោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកម៉ាឌូរ៉ូ...
បរទេស៖ មេដឹកនាំជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានរិះគន់ប្រទេសអ៊ីស្រាអែលថា ជាពកសាច់ដែលត្រូវកម្ចាត់ចោល និងបានសាទរ ចំពោះការផ្គត់ផ្គង់អាវុធ របស់ទីក្រុងតេអេរ៉ង់ ឲ្យទៅពួកប៉ាឡេស្ទីន បង្កឲ្យមានការថ្កោលទោស រិះគន់ភ្លាមៗពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ នៅក្នុងសុន្ទរកថាមួយ ដែលបង្ហោះលើអនឡាញ លោក Ayatollah Ali Khamenei ជាអាជ្ញាធរកំពូល របស់ប្រទេសអ៊ីរ៉ង់ បានមានប្រសាសន៍ថា...
បរទេស៖ប្រសិតអង្គការណាតូ នឹងពិភាក្សាគ្នាអំពីអនាគតនៃសិទ្ធិសញ្ញាជើងមេឃចំហ នៅថ្ងៃសុក្រនេះ ក្រោយសហរដ្ឋអាមេរិកប្រកាសថា ខ្លួននឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យមានការហោះហើរចារកម្មគ្មានអាវុធ នៅលើប្រទេសដែលចូលរួមក្នុងសន្ធិសញ្ញានេះ។ មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលនិយាយថា ប្រទេសរុស្ស៊ី បានបំពានជាច្រើនលើកជាច្រើនសារ លើលក្ខខណ្ឌក្នុងសន្ធិសញ្ញានេះនោះ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោន នឹងដកខ្លួនចេញជាផ្លូវការ ពីសន្ធិសញ្ញាជើងមេឃចំហនោះ នៅក្នុងរយៈពេល៦ខែទៀត។ គួរបញ្ជាក់ថា សម្ពន្ធមិត្តសហរដ្ឋអាមេរិក នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង...
បរទេស៖ អ្នកសង្កេតការណ៍អន្តរជាតិ ដែលពន្យល់ពីមូលហេតុ ដែលសង្គ្រាមពាណិជ្ជកម្មចិន – អាមេរិកថ្មី មានហានិភ័យខ្ពស់ ជាមួយហានិភ័យសម្រាប់សហរដ្ឋអាមេរិក ហើយវោហារស័ព្ទប្រឆាំងនឹងចិន របស់លោកដូណាល់ត្រាំ ភាគច្រើនផ្តោតលើមូលដ្ឋាន របស់គាត់នៅពេលការបោះឆ្នោតជិតមកដល់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីចិន លោកស៊ីជីនពីង នៅឯកិច្ចប្រជុំកំពូលរបស់អង្គការសុខភាពពិភពលោកនៅថ្ងៃទី ១៨...
បរទេស ៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការបញ្ជាក់ នៅពេលថ្មីៗនេះ នូវបំណង នៃរបស់រដ្ឋបាលរបស់លោក ដែលចង់ដកទីក្រុងវ៉ាស៊ីនតោន ចេញពីសន្ធិសញ្ញាចារកម្មយោធា ឈ្មោះ ជើងមេឃចំហ ដែលត្រូវបានគេបង្កើតឡើង ដើម្បីកាត់បន្ថយ ឱកាសបង្កសង្គ្រាម ដោយចៃដន្យជាមួយរុស្ស៊ី ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI...
ភ្នំពេញ៖លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០បានអញ្ជើញជួបសំណេះសំណាល និងណែនាំជាមួយកីឡាករម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធប្រដាល់គុនខ្មែរ ព្រមទាំងឃុកបុកសិងសម្រាប់ធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា។ លោក តែម ម៉ឺន បានមានប្រសាសន៍ ក្នុងអង្គប្រជុំថា ក្នុងនាមលោកជាប្រធានសហព័ន្ធកោតសរសើរដល់អត្តពលិកគុនខ្មែរ និងឃុកបុកសិងដែលបានខិតខំប្រឹងប្រែងអស់ពី សមត្ថភាពក្នុងការប្រកួតដណ្តើុមមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ ការប្រកួតកីឡា SEA...
ភ្នំពេញ៖សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនទៅធ្វើការហ្វឹកហាត់ នៅប្រទេសចំនួន២ គឺប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួម ប្រកួតកីឡាSEA GAMES 2021 លើកទី៣១ នៅវៀតណាម និងលើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ លោក សំ សុខយី អគ្គលេខាធិការនៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានមានប្រសាសន៍ថា សហព័ន្ធ ត្រៀមលក្ខណៈបញ្ជូនអត្តពលិកទៅហ្វឹកហាត់ប្រទេសកូរ៉េចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមត្រៀមបញ្ជូនចូលរួមការប្រកួត កីឡាអូឡាំពិករដូវរងារ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន និងបញ្ជូនទៅហ្វឹកហា ត់រយៈពេលវែងនៅប្រទេសចិន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ព្រមទំាងចូលរួមប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបានបន្តថា សម្រាប់កម្មវិធីហ្វឹកហាត់ប្រចាំថ្ងៃពីគ្រូបង្វឹកត្រូវបន្តការហ្វឹកហាត់ខ្លួនឯងដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធ។ ដោយត្រៀមពិនិត្យរកកីឡាករ-កីឡាការិនីប្រភេទទម្ងន់ធ្ងន់ និងទាក់ទងសហព័ន្ធលើកទម្ងន់វៀតណាម ក្នុងការត្រៀមខ្លួនបានស្រេច និងចំគោលដៅការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ លោកអគ្គលេខាធិការបានបន្ថែមថា ត្រូវពិនិត្យក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ត្រៀមបញ្ជូនហ្វឹកហាត់នៅប្រទេសកូរ៉េ និងត្រៀម តេសឈិតធំត្រូវទៅហ្វឹកហាត់នៅចិន ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចដូចតទៅ។ការបញ្ជូនទៅហ្វឹកហាត់ប្រទេសកូរ៉េចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់បញ្ជូនចូលរួមការប្រកួតកីឡារដូវរងារនៅប្រទេសចិន ឆ្នាំ២០២២ ចំនួន៥នាក់រួមមាន កីឡាការិនីសេង ប៉ូរិន ប្រធានក្រុម ក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាការិនី ស៊ឺន លីណា ក្នុងប្រភេទទម្ងន់ក្រោម៥៩គីឡូក្រាមកីឡាករ ទឺ ម៉ាចក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម កីឡាករ យិន សុវណ្ណក្នុងប្រភេទទម្ងន់ក្រោម៤៨គីឡូក្រាម និងកីឡាករឈាង ដេវិត ក្នុងប្រភេទទម្ងន់ក្រោម៦១គីឡូក្រាម។ ចំណែកក្រុមត្រៀមបញ្ជូនទៅហ្វឹកហាត់ប្រទេសចិន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់បញ្ជូនចូលរួមការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ចំនួន៨នាក់ដូចជា កីឡារ ឆាំ ពិសិន ក្នុងប្រភេទទម្ងន់ក្រោម៧៣គីឡូក្រាម កីឡាករហេង វុទ្ធី ក្នុងប្រភេទទម្ងន់ក្រោម៨៩គីឡូក្រាម កីឡាករ ជឿម ពិសិដ្ឋក្នុងប្រភេទទម្ងន់ក្រោម៨១គីឡូក្រាម កីឡាការិនី រើន ស្រីនិតក្នុងប្រភេទទម្ងន់ក្រោម៦៤គីឡូក្រាម កីឡាការិនី ឆេង សំនាង នៅអាមេរិកក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម។ កីឡាការិនី តាន់ ប៉ុចក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាករ ឌុច ប៊ុនរ័ត្នក្នុងប្រភេទទម្ងន់ ក្រោម៧គីឡូក្រាម កីឡាករ សៀងសម្បត្តិក្នុងប្រភេទទម្ងន់ ក្រោម៦១គីឡូក្រាម និងគ្រូបង្វឹក២នាក់៕ដោយ៖លី ភីលីព
ភ្នំពេញ៖កីឡាមួយចំនួនដែលបានផ្អាកសកម្មភាពទាំងការហ្វឹកហាត ទាំងការប្រកួត់មួយរយ:នៃការទប់ស្កាត់និងបង្ការជំងឺកូវីដ19 អស់រយៈពេលជាង 2 ខែកន្លងមកនោះពេលនេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ភ្លើងខៀវឲ្យកីឡាមួយចំនួនដែលមានកម្មវិធីប្រកួតនោះ ត្រូវមានសកម្មភាពប្រកួតឡើងវិញប៉ុន្តែត្រូវធ្វើការប្រកួតដោយបិទទ្វារ ពោលគឺហាមមិនឲ្យមានអ្នកទស្សនាមើលនោះឡើយ។ នៅក្នុងសារជាសំឡេងដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅព្រឹកថ្ងៃទី 21 ខែឧសភាឆ្នាំ 2020នេះ បានឲ្យដឹងថា ឯកឧត្តមម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល,ឯកឧត្តមថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងឯកឧត្តមហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡា គប្បីធ្វើការពិភាក្សាគ្នាដើម្បីបើកឱ្យមានការប្រកួតកីឡាមួយចំនួនឡើងវិញ។ សម្ដេចតេជោបានមានប្រសាសន៍ថាកន្លងមកទាក់ទងវិស័យកីឡា គឺយើងបានអនុញ្ញាតអោយតែកីឡាប្រដាល់ធ្វើការប្រកួតដោយបិទទ្វារ ឯកីឡាដទៃទៀតគឺស្ងប់ស្ងាត់។ សម្រាប់ពេលនេះ...
តូក្យូ៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍ថា សហព័ន្ធបាល់ទាត់ជប៉ុន (JFA) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ២១០លានយ៉េន (១,៩៥ លានដុល្លារ) ដល់ក្លិបចំនួន ១១៥ ដែលហិរញ្ញវត្ថុរបស់ខ្លួនបានទទួលរង ផលប៉ះពាល់ពីមេរោគ COVID-១៩ ។ រដូវកាលនេះទើបតែ ចាប់ផ្តើមនៅក្នុងប្រទេសជប៉ុន មុនពេលការប្រកួតត្រូវបានផ្អាក នៅខែកុម្ភៈដោយចសារ តែការផ្ទុះឡើងនូវមេរោគថ្មីដែលបណ្តាល ឲ្យបាត់បង់ប្រាក់ចំណូលសម្រាប់ក្លិប។ ការប្រកួតនៅក្នុងផ្នែកធំទាំង៣...