បរទេស៖មានមនុស្សតិចបំផុតចំនួន៤ ៦នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បំ ផុតរថយន្តគ្រាប់បែកមួយគ្រឿង នៅផ្សារមួយកន្លែងក្នុងប្រទេសស៊ីរី កាលពីពេលថ្មីៗនេះ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី បាននិយាយប្រាប់ថា គ្រាប់បែកច្នៃមួយគ្រាប់ ត្រូវបានគេបំផ្ទុះ នៅក្នុងរថយន្តមួយគ្រឿង ក្នុងទីក្រុង Afrin សម្លាប់មនុស្សតិចបំផុត៤៦នាក់...
សេអ៊ូល៖ ទិន្ន័យបានបង្ហាញនៅ ថ្ងៃពុធនេះថា ផលិតផលឧស្សាហកម្មទូទៅរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ០,៣ ភាគរយក្នុងខែមីនា ពីមួយខែមុន ដោយសារជំងឺរាតត្បាតឆ្លងរាលដាលយ៉ាងខ្លាំងប៉ះពាល់ដល់ ការនាំចេញ និងការប្រើប្រាស់ឯកជន។ ទោះយ៉ាងណាទិន្នន័យដែលចងក្រងដោយ ស្ថិតិកូរ៉េបានបង្ហាញថា ផលិតកម្មឧស្សាហកម្មរ៉ែ ការផលិតឧស្ម័ន និងអគ្គិសនីបានកើនឡើង ៤,៦ ភាគរយបើប្រៀបធៀបទៅនឹងខែមុន។ ពីមួយឆ្នាំមុនទិន្នផលឧស្សាហកម្មរួម ក៏បានកើនឡើង ០,៦ ភាគរយផងដែរ ប៉ុន្ដែទិន្នផលក្នុងវិស័យ...
បរទេស៖ក្រុមឃ្លាំមើលសេរីភាព សាសនាអាមេរិក បាននិយាយថា សេរីភាពសាសនាក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះជាខ្លាំង កាលពីឆ្នាំមិញ ក្រោមភាពដឹកនាំដ៏តឹងរឹងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ដោយធ្វើការណែនាំសហរដ្ឋអាមេរិក ឲ្យដាក់ឥណ្ឌាទៅក្នុងបញ្ជីប្រទេសដ៏គួរឲ្យព្រួយបារម្ភខ្លាំងបំផុត។ តាមសេចក្តីរាយការណ៍ពីកាសែត UPI គណៈកម្មាធិការអាមេរិកទទួលបន្ទុកសេរីភាពសាសនា ដែលជាគណៈកម្មាធិការរដ្ឋាភិបាល ឯករាជ្យមួយនោះ បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍នេះ ជំរុញឲ្យរដ្ឋបាលលោក ត្រាំ ចាត់ទុកប្រទេសឥណ្ឌាជាសម្ពន្ធមិត្តអាមេរិក...
បរទេស៖ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ របស់ប្រទេសចិន ដែលជួនកាលត្រូវបានគេហៅថាជាផ្លូវសូត្រថ្មី គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយដែលមានមហិច្ឆតាបំផុតដែលមិនធ្លាប់មាន។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយប្រធានាធិបតី ស៊ីជីនពីងការផ្តួចផ្តើមគំនិតនៃការអភិវឌ្ឍន៍និងការវិនិយោគយ៉ាងទូលំទូលាយ នឹងលាតសន្ធឹងពីអាស៊ីបូព៌ា រហូតដល់អឺរ៉ុប ដែលពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ចិនយ៉ាងខ្លាំង។ យោងតាមវែបសាយឈ្មោះ Back Grounder ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកវិភាគខ្លះយល់ឃើញថា គម្រោងនេះគឺជាការធ្វើឱ្យរំខានដល់ការពង្រីកថាមពលដែលកំពុងកើនឡើងរបស់ប្រទេសចិន...
បរទេស៖យោងតាមការការសិក្សាស្រាវជ្រាវ មួយដែលត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យអង់គ្លេស Warwick University បានធ្វើការបង្ហាញនូវរបកគំហើញ ថ្មីមួយដែលបានបញ្ជាក់ថា ប្រភេទដុំអាចន៍ផ្កាយជាលោហៈ ដែលអាចប្រើប្រាស់សម្រាប់យកមកព្យាបាលជំងឺមហារីក ទាំងឡាយបាន។ លោកសាស្ត្រាចារ្យPeter Sadler នៃមហាវិទ្យាល័យគិមីវិទ្យានៃសកលវិទ្យាល័យ Warwick Universityបាននិយាយថាវាគឺជារឿងដ៏អស្ចារ្យនៅពេល ដែលក្រុមការងារស្រាវជ្រាវបានប្រទះឃើញនូវប្រូតេអ៊ីន ដ៏ច្រើនដែលមាននៅក្នុងសារធាតុលោហៈដែលអាចបង្កកោសិកាចាស់ និងបន្ថែមជាតិអ៊ីរីដ្យូម iridium ផងដែរ។ លោកបានបន្ថែមទៀតថា ប្រសិនបើជាការសិក្សាបន្ថែមដើម្បីធ្វើឲ្យបច្ចេកវិទ្យាអាចទាញយកសារធាតុទាំងនោះ តាមរយៈមន្ទីរពិសោធចាក់បញ្ចូលទៅក្នុងខ្លួនអ្នកជំងឺ...
នៅថ្ងៃនេះប្រធានបទដ៏សំខាន់មួយ សម្រាប់ប៉ូលីសអង់គ្លេសជាពិសេសនៅទីក្រុងLiverpoolនោះគឺថាការរារាំងការប្រមូលផ្តុំគ្នាដ៏ច្រើនសន្ធឹកនៃអ្នកគាំទ្រ បាល់ទាត់របស់ក្លឹបហង្សក្រហមLiverpoolនៅពេលដែល មានការប្រកាសជាផ្លូវការថា ក្លឹបនេះជាម្ចាស់ ពានរង្វាន់លីគ កំពូលអង់គ្លេស Premier League ជាផ្លូវការ។ វានឹងក្លាយទៅជាឧបសគ្គដ៏លំបាកបំផុត របស់ប៉ូលីសក្នុងការទប់ស្កាត់សកម្មភាពនេះដោយសារតែ ការលើកពានរង្វាន់រដូវកាលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ក្លឹបLiverpoolក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។ ក្រុមប៉ូលីសប៉ូលីសបានធ្វើការពិភាក្សាអំពីវិធីនៃ ការការពារក្នុងករណីដែលមានអ្នកគាំទ្ររាប់ពាន់នាក់ដែល ប្រមូលផ្តុំគ្នាតាមទីសាធារណៈក្នុងស្ថានភាពដែល ជំងឺឆ្លងកូវីដ១៩នៅមិនទាន់ធូរស្រាលនៅឡើយនោះ។ ចំណុចមួយនេះក៏បានក្លាយទៅ ជាកត្តាគម្រាមកំហែងមួយទៀតដែល Premier League អាចនឹងបង្ខំចិត្តក្នុងការលប់ចោលរដូវកាលនេះ...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា វីរុសកូរ៉ូណាដែលឆ្លងរាលដាល បានសម្លាប់ពលរដ្ឋអស់២៧.៣៥៩នាក់ ខណៈដែលអ៊ីតាលី ក្នុងបិទប្រទេស ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប អ្នកស្លាប់ និងអ្នកជាសះស្បើយ មានរហូតដល់២០១.៥០៥នាក់ ។ គិតត្រឹមថ្ងៃអង្គារ ចំនួនអ្នកស្លាប់ មានចំនួន៣៨២នាក់ ដែលនាំឲ្យតួលេខស្លាប់សរុបកើនដល់២៧.៣៥៩នាក់ គិតចាប់តាំងពីមានករណីផ្ទុះជំងឺជាលើកដំបូងនៅតំបន់ភាគខាងជើង Lombardy...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃចន្ទ សកលលោកមានអ្នក ឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី៣លាននាក់ សម្រាប់សហរដ្ឋអាមេរិក មានអ្នកឆ្លង ប្រមាណជិត១/៣នៃអ្នកឆ្លងទំាងនោះ ខណៈដែលការឆ្លុះបញ្ចាំង អំពីស្ថានភាពសេដ្ឋកិច្ចបានធ្លាក់ចុះបន្តិច ។ សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សកលលោក គិតត្រឹមថ្ងៃចន្ទ...
ស៊ីដនី៖ ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅអូស្រ្តាលីបានព្រមានថា ការទាមទារឱ្យមានការស៊ើបអង្កេតមួយចំពោះការរីករាលដាល នៃមេរោគកូវីដ១៩ នេះអាចនាំឱ្យមានការធ្វើពហិការរបស់ចិនទៅលើស្រាប្រភេទ Aussie ឬការធ្វើដំណើរមកប្រទេសអូស្រ្តាលី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសអូស្រ្តាលី បានចូលរួមជាមួយ សហរដ្ឋអាមេរិកក្នុងការអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ អំពីវិធីដែលវីរុសបានប្រែក្លាយ ពីការរីករាលដាលពីតំបន់ភាគកណ្តាលប្រទេសចិន ទៅជាជំងឺរាតត្បាត ដែលបានសម្លាប់មនុស្សជាង...
ការសាងសង់កីឡាដ្ឋាន ថ្មីដែលមានតម្លៃដល់ ទៅជាង១ពាន់លាន ដុល្លារបាននិងការអភិវឌ្ឍក្រុមឲ្យមាន កម្រិតលេងខ្លាំងជាង មុនបានធ្វើឲ្យក្លឹប មាន់ខ្នាយមាសSpurs នៅពេលនេះកំពុងមានតម្លៃរបស់ក្លឹបថ្លៃ ជាងគេបំផុតនៅលីគ កំពូលអង់គ្លេស។ មេឃខៀវ Man Cityបានស្ថិតត្រឹមចំណាត់ថ្នាក់លេខរៀងទី២ ប៉ុណ្ណោះ។ការចាត់ចំណាត់ថ្នាក់ដែលផ្តោតសំខាន់ ផងដែរទៅលើសមទ្ធផលដែល ក្លឹបទទួលបានកាលពីរដូវកាលមុនដូចជាបានឡើងទៅដល់វគ្គចុងក្រោយ នៃក្របខណ្ឌChampion Leagueផងនិងទទួលបាចំណាត់ថ្នាក់លេខរៀងទី៤ នៅលីគកំពូលអង់គ្លេសផងជាពិសេស ប្រាក់កម្រៃរបស់កីឡាករដែលមានតម្លៃសរុប តិចជាងគេធៀបទៅនឹងក្លឹបធំៗ។ យោងតាមអ្នកជំនាញ...