ភ្នំពេញ៖ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា គឺលោកធិន វិចិត្របានសម្ដែង នូវការខកចិត្តយ៉ាងខ្លាំងក្នុង ខណៈវគ្គបណ្ដុះបណ្ដាល មន្ត្រីរៀបចំការប្រកួតកីឡាចំបាប់មួយ ត្រូវបានខកខាននាឆ្នាំ២០២០នេះ ដោយសារតែមេរោគកូរ៉ូណា ។ លោកបានបន្ទោស ទៅលើការរាតត្បាតនៃមេរោគកូរ៉ូណា ដែលធ្វើឲ្យអ្វីៗទាំងអស់ នៅក្នុងេពិភពលោក ត្រូវបានលើកពេល ឬត្រូវបានលុបចោលតែម្ដង។ វគ្គដែលគ្រោងនឹងបើកធ្វើឡើងនេះ ស្ថិតក្រោមការជួយជ្រោមជ្រែង ពីសហប័ន្ធអន្តរជាតិ និងក្រោមការចំណាយ របស់ក្រសួងអប់រំយុវជន...
TEHRAN៖ នេះបើតាមការផ្សាយ Tehran Times dailyថា សហព័ន្ធបាល់ទាត់អ៊ីរ៉ង់ បាននិយាយថា ខ្លួនមិនអាចទទួលបាន ជំនួយហិរញ្ញវត្ថុពី FIFA ដោយសារតែការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រព័ន្ធធនាគាររបស់ប្រទេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ យោងតាមរបាយការណ៍នេះ FIFA នឹងបញ្ចេញ មូលនិធិប្រតិបត្តិការទាំងអស់សម្រាប់ឆ្នាំ ២០១៩ និង ២០២០ នៅប៉ុន្មានថ្ងៃខាងមុខនេះ...
សេនហ្វ្រេនស៊ីស្កូ៖ សារព័ត៌មាន The Wall Street Journal បានដកស្រង់សម្ដីមនុស្សដឹង អំពីបញ្ហានេះថា ក្រុមហ៊ុន Apple កំពុងតែពន្យារពេល ការផលិតទូរស័ព្ទ iPhone ដែលលេចចេញមកនៅចុងឆ្នាំនេះ ប្រហែលមួយខែទៀត ដោយសារជំងឺរាតត្បាតឆ្លងរាលដាល បានធ្វើឲ្យតម្រូវការអតិថិជន នៅទូទាំងពិភពលោកចុះខ្សោយ និងបង្អាក់ការផលិត នៅទូទាំងតំបន់អាស៊ី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។...
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសរិះគន់ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ចំពោះការធ្វើសហសមយុទ្ធយោធា កាលពីសប្ដាហ៍មុន ក្នុងដំណើរឆ្លើយតប ទៅនឹងការបង្កើនសកម្មភាពហោះហើរ របស់ប្រទេសកូរ៉េខាងជើង។ យោងតាម ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សារ របស់ទីក្រុងព្យុងយ៉ាង Uriminzokkiri...
ចិន ៖ របាយការណ៍ របស់មជ្ឈមណ្ឌលព័ត៌មាន បណ្តាញអ៊ីនធើណេតចិន បាននិយាយថា ចំនួនប្រជាជនចិន ដែលប្រើប្រាស់អ៊ីនធើណេត មានចំនួនលើសពី ៩០០ លាននាក់គិតត្រឹមខែមីនា ដោយមានអ្នកប្រើប្រាស់អ៊ីនធើណេត ប្រមាណ ៧១០ លាននាក់ និង ជាង ៤០០ លាននាក់ ប្រើប្រាស់វាសម្រាប់គោល បំណងអប់រំយោង តាមការចេញផ្សាយ...
ប៉ារីស ៖ អ្នករៀបចំបានប្រកាសថា មេដាយ និងការប្រកួតរចនាម៉ូដពិល សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងារ និងប៉ារ៉ាឡាំពិក “Beijing Winter Olympic Games and Paralympic Games ” នៅទីក្រុងប៉េកាំង២០២២ កំពុងដំណើរការហើយ យោងតាមការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី ។ អ្នករៀបចំកម្មវិធីបាននិយាយថា...
បរទេស ៖ នៅថ្ងៃចន្ទសប្ដាហ៍នេះ មន្ទីរបញ្ចកោណ បានចេញជាផ្លូវការ នូវវីដេអូឃ្លិបចំនួន៣ ដែលពីឡុតទ័ពជើងទឹកថតបាន បង្ហាញឲ្យឃើញនូវវត្តមាន នៃបាតុភូតដែនអាកាស ដែលមិនស្គាល់អត្តសញ្ញាណ នេះបើតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។ នៅក្នុងចំណោមវីដេអូឃ្លិបទាំង៣នោះ វីដេអូឃ្លិបមួយថតក្នុងឆ្នាំ២០០៤ និងវីដេអូឃ្លិប២ទៀត ថតក្នុងឆ្នាំ២០១៧ កំពុងត្រូវបានគេចែករំលែកតៗគ្នា ចាប់តាំងពីវាបានបែកធ្លាយក្រៅផ្លូវការមកម្ល៉េះ ហើយនាពេលថ្មីៗនេះ ទ័ពជើងទឹកសហរដ្ឋអាមេរិក...
សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន Amazon.com កំពុងធ្វើតេស្តិ៍ប្រើការ ហៅទូរស័ព្ទតាមវីដេអូ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ របស់ពាណិជ្ជករ ដែលមានបំណងលក់ទំនិញ នៅលើគេហទំព័រ របស់ខ្លួននៅក្នុងផែនការថ្មី ដើម្បីប្រឆាំងការក្លែងបន្លំ ដោយគ្មានការប្រជុំដោយផ្ទាល់ នៅក្នុងរោគរាតត្បាតយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុនលក់រាយតាមអ៊ីនធើណេតធំ ជាងគេបំផុតនៅលើពិភពលោក បានប្រឈមមុខនឹងការត្រួតពិនិត្យ ជាយូរមកហើយអំពីវិធី ដែលវាធ្វើឲ្យប៉ះពាល់ដល់ការក្លែងបន្លំ...
វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែមេសា បានឲ្យដឹងថា សប្តាហ៍នេះរដ្ឋជាច្រើនរបស់អាមេរិក ត្រូវបានគេមើលឃើញថា បានបើកសេដ្ឋកិច្ចរបស់ខ្លួន បន្តិចម្តងៗឡើងវិញ ហើយបន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ បានវាយប្រហារសេដ្ឋកិច្ចអាមេរិក ពលរដ្ឋរបស់ខ្លួនស្លាប់ជាង ៥៦០០០នាក់ មនុស្សផ្ទុកកូវីដ១៩ ដល់ទៅ៩៨៧០០០នាក់ និងមនុស្សរាប់លាននាក់ បាត់បង់ការងាររួចមក។ ទោះបីជាយ៉ាងណាក្តី នៅមិនទាន់មានអ្នកអះអាងទេថា ការបោះឆ្នោតនៅអាមេរិក នាខែវិច្ឆិកាខាងមុខនេះ...
បរទេស៖ គណៈប្រតិភូសេដ្ឋកិច្ចកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង នៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់អាហារ និងបញ្ហាជំនួញ ស្របពេលការផ្ទុះឆ្លងវីរុសកូរ៉ូណា បានរំខាងយ៉ាងធ្ងន់ធ្ងរ ដល់ការផ្គត់ផ្គង់ចំណីអាហារ ក្នុងប្រទេសកុម្មុយនិស្តមួយនេះ។ យោងតាមប្រភពពីមនុស្សពីរនាក់ ដែលដឹងអំពីគម្រោងធ្វើដំណើរនោះ បានឲ្យដឹងថា មន្ត្រីកូរ៉េខាងជើង បានរៀបគម្រោងរួចរាល់ហើយ ថានឹងជួបជាមួយមន្ត្រីនានា មកពីក្រសួងសេដ្ឋកិច្ច របស់ប្រទេសចិន ដើម្បីពិភាក្សាគ្នាអំពីរឿងជំនួញ និងការជំរុញបង្កើនការនាំចូលចំណីអាហារ មុនពេលមានមន្ទិល...