ប៉ូឡូញ៖ ការរំញ័រ ដែលចាប់បានពីការប៉ះទង្គិច នៃប្រហោងខ្មៅពីរ នៅក្នុងចន្លោះជ្រៅ ស្របគ្នានឹងកំណត់ត្រាដំបូង នៃការសម្តែងរបស់ Elvis Presley ប្រៀបដូចចំណងជើងរឿងមួយ ដែលមានន័យថា ខ្ញុំមិនអាចជួយធ្លាក់ ក្នុងអន្លង់ស្នេហ៍ បានឡើយ ហើយវាក៏អាចបង្ហាញពីរបៀប ដែលអវកាសទទេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ប្រភពនៃរលកទំនាញផែនដី គឺផ្តើមចេញពីការរួមបញ្ចូលគ្នាដ៏កម្រ និងអសកម្មបំផុតនៃប្រហោងខ្មៅពីរ...
បរទេស៖រូបថតពីផ្កាយរណប ដែលថតបានកាលពីថ្ងៃអង្គារនិងថ្ងៃពុធសប្ដាហ៍នេះ បានបង្ហាញថា កប៉ាល់ដ៏ធំមួយគ្រឿង ដែលគេប្រើប្រាស់សម្រាប់ដឹកជញ្ជូនធ្យូងថ្ម ត្រូវបានគេប្រទះឃើញបង្ហាញខ្លួន នៅកំពង់ផែ Nampo ប្រទេសកូរ៉េខាងជើង។ មន្ទីរពិសោធន៍ Planet Labs ដែលជាក្រុមហ៊ុនថតរូបតាមផ្កាយរណបនិងវិភាគ បានថតរូបកប៉ាល់ដឹកធ្យូងថ្មចតនៅកំពង់ផែ សម្រាប់ជាលើកដំបូង នៅក្នុងរយៈពេលពីរខែ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នា់ងារសារព័ត៌មានកូរ៉េរបស់ Voice of America នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ...
បរទេស៖ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមនាវាផ្ទុកយន្តហោះចិន ដែលនៅក្នុងខែនេះ បានធ្វើដំណើរ ក្បែរតំបន់ឆ្នេរខាងកើតរបស់កោះតៃវ៉ាន់នោះ ទើបបានបញ្ចប់ បេសកកម្មរបស់ខ្លួន នៅក្នុងដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃពុធម្សិលមិញនេះ។ ក្រសួងតៃវ៉ាន់នេះ បាននិយាយទៀតថា ក្រុមដែលដឹកនាំដោយនាវាផ្ទុកយន្តហោះទីមួយរបស់ប្រទេសចិន ឈ្មោះ Liaoning នេះ ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែធ្វើដំណើរឆ្ពោះទៅទិសខាងកើត កាត់តាមផ្លូវទឹក Bashi ដែលខ័ណ្ឌចែកកោះតៃវ៉ាន់...
កូវីដ១៩និងការជាប់គាំងការប្រកួត បានក្លាយចំណាប់ខ្មាំងសម្រាប់ប្រធានក្លឹបទាំងឡាយរបស់ លីកកំពូលអង់គ្លេស។នៅក្នុងកិច្ចពិភាក្សាគ្នាចុងក្រោយ មួយជាមួយនឹង សហព័ន្ធបាល់ទាត់អ៊ឺរ៉ុបUEFA ផងនិងលីកកំពូល នៅអ៊ឺរ៉ុបផងប្រធានក្លឹបនៅអង់គ្លេសបានចេញមកធ្វើការប្តេជ្ញាក្នុង ការដំណើរការប្រកួតឡើងវិញហើយធ្វើយ៉ាងណា បញ្ចប់ទៅឲ្យបាននៅចុងខែកក្កដា។ The Sunsportsចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២៣ខែមេសានេះបានសរសេរថា ចំណែងឯកិច្ចព្រមព្រៀងគ្នាផ្សេងទៀតដែលត្រូវបានធ្វើនោះ គឺថាការប្រកួតពានរង្វាន់ធំបំផុតរបស់អ៊ឺរ៉ុបChampion League និងEuropa Leagueដែលនៅសេសសល់ នឹងត្រឡប់មកប្រកួតវិញចាប់ពីខែសីហា។ ហើយក្រៅពីនេះប្រធានក្លឹបភាគ ច្រើនរបស់អង់គ្លេសក៏បានសំណូមពរផងដែរប្រសិនបើករណី មិនអាច បញ្ចប់រដូវកាលបានទេនោះសហព័ន្ធបាល់ទាត់អង់គ្លេស...
បរទេស៖ក្រុមហ៊ុនការពារជាតិដ៏ល្បី របស់សហរដ្ឋអាមេរិក Lockheed Martin តាមសេចក្តីរាយការណ៍ បានរំពឹងថា នឹងមានការលក់ធ្លាក់ចុះ និងបន្ថយល្បឿននៃការដឹកបញ្ជូនខ្លាំងឡើង សម្រាប់កម្មវិធីមួយចំនួន របស់ក្រុមហ៊ុន ក្នុងពេលប៉ុន្មានខែខាងមុខ ជាពិសេសគឺយន្តហោះ ចម្បាំងបំបំាងកាយ F-35។ នៅក្នុងដំណើរអំពាវនាវរកប្រាក់ចំណូល លោក Marillyn Hewson ជាប្រធានក្រុមហ៊ុន Lockheed Martin បានមានប្រសាសន៍ប្រាប់ថា...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក លោក អ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការដ្ឋាន សាងសង់ អាងហែលទឹក នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។...
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំផែនបើកព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទះដណ្ដើមពានរង្វាន់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿនប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជានោះ ក៏ត្រូវលើកពេលប្រកួតដោយសារតែការរំខាននៃ មេរោគកូរ៉ូណានេះដែរ ។ លោកបឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍កីឡាទាំងអស់សុទ្ធតែត្រូវរំខានដោយសារមេរោគកូរ៉ូណា ហើយ នេះជាការរំខានជាសកលគឺមិនមែនតែប្រទេស កម្ពុជាម្នាក់ឯងទេដែលជួបវិបត្តិបែបនេះតែពិភពលោកទាំងមូល សុទ្ធជួបនូវវិបត្តិនេះដូចគ្នា ។ តាមការគ្រោងទុកការប្រកួតកីឡាបាល់ ទះដណ្ដើមពានរង្វាន់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេត សាវឿន គ្រោងធ្វើនៅអម្លុងពាក់កណ្ដាលខែកុម្ភៈ...
បរទេស៖ប្រទេសចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ប្រើប្រាស់ចម្បាំង វាយប្រហារលើគោកនិងក្នុងទឹកទម្ងន់៤០.០០០ តោនគ្រឿងទីពីរ ក្រោយជាងមួយសប្ដាហ៍ បន្ទាប់ពីមានអគ្គិភ័យត្រូវបាន គេរាយការណ៍កើតមានលើនាវាថ្មី។ ទីភ្នាក់ងារសារព័ត៌មានរបស់ទីក្រុងហុកុង ឈ្មោះ Oriental Daily News បានរាយការណ៍នៅថ្ងៃពុធម្សិលមិញនេះថា កងទ័ពរបស់ប្រទេសចិន កំពុងតែដាក់ប្រើប្រាស់នាវាចម្បាំងថ្មី ជាមួយផែនការកសាងផលិតនាវាចម្បាំងប្រភេទនេះសរុបឲ្យបាន៤គ្រឿង នៅត្រឹមឆ្នាំ២០២៥។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិល របស់ប្រទេសអ៊ីតាលី បានប្រកាសទិន្នន័យចុងក្រោយឲ្យដឹងកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់លើសពី២៥.០០០នាក់ នៅក្នុងប្រទេសអ៊ីតាលី នៅកំពុងបិទ ដែលនាំឲ្យតួលេខសរុបទំាងអ្នកឆ្លងជំងឺ អ្នកស្លាប់ និងជាសះស្បើយមានរហូតដល់១៨៧.៣២៧នាក់ ។ គិតក្នុងថ្ងៃពុធ ចំនួនអ្នកស្លាប់ថ្មីមានចំនួន៤៣៧នាក់ នាំឲ្យចំនួនអ្នកស្លាប់សរុបដល់២៥.០៨៥នាក់ គិតចាប់តាំងពីមានការផ្ទុះជំងឺ នៅតំបន់ Lombardy ...
អាមេរិក ៖ Sonos កំពុងណែនាំសេវាកម្ម ផ្សាយវិទ្យុឥតគិតថ្លៃ ដែលនឹងអនុញ្ញាតឲ្យអតិថិជន រកមើលប៉ុស្តិ៍ផ្សេងៗគ្នា ចំនួន ៦0,000 ប៉ុស្តិ៍ និងសម្គាល់ក្រុមហ៊ុន ដែលមិនធ្លាប់មានពីមុនមក ក្នុងពិភពមាតិកាដើមនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ យោងតាមក្រុមហ៊ុន បាននិយាយថា Sonos Radio នឹងមានតាមរយៈកម្មវិធី របស់ក្រុមហ៊ុន...