មូស្គូ ៖ នៅថ្ងៃអង្គារទី២១ ខែមេសានេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ខ្លួនបានចេញបញ្ជាឲ្យកងទ័ព រាប់ពាន់នាក់ ឱ្យនៅដាច់ដោយឡែកពីគ្នា រយៈពេលពីរសប្តាហ៍ បន្ទាប់ពីការធ្វើ សមយុទ្ធយោធា ដ៏ធំបំផុតមួយនៅទីក្រុងមូស្គូ ត្រូវបានលប់ចោល។ យោធាដែលត្រូវបានគេជឿជាក់ថា មានរហូតដល់ទៅដល់ ១៥០០០នាក់ គឺបានត្រៀមខ្លួនត្រូវបានដង្ហែរក្បួន យោធានៅថ្ងៃទី ៩ ខែឧសភាជាព្រឹត្តិការណ៍ ដើម្បីប្រារព្ធខួបលើកទី...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងដិតដល់ នូវរបាយការណ៍ ស្តីពីបញ្ហាសុខភាព របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប៉ុន្តែមិនដឹងពីស្ថានភាពបច្ចុប្បន្ន របស់លោកទេ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា លោក Robert O’Brien បានឆ្លើយតបទៅនឹង របាយការណ៍ថ្មីៗនេះថា...
ភ្នំពេញ៖ អ្នកប្រដាល់ សូត្រ វាសនា ក្លិបបក្សីស្លាបដែក ប៉ះជាមួយប្រដាល់ ថន ភឿត ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម រីឯអ្នកប្រដាល់ រិន ដេវីត ក្លិប នាគរាជចតុមុខប្រកួត ជាមួយអ្នកប្រដាល់ ម៉ន វ៉ាន់នី ក្លិប ការិយាល័យទី៥...
អាមេរិក៖ Apple Watchរបស់ក្រុមហ៊ុន Apple ស៊េរីថ្មី អាចជួយអ្នកប្រើប្រាស់ មិនឲ្យលង់ទឹកក្នុងខ្លួន នៅពេលដែលពួកគេរកឃើញ បរិមាណទឹកច្រើនហើយ បន្ទាប់មកជូនដំណឹង ដល់សេវាកម្មបន្ទាន់ សម្រាប់ជំនួយនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានចេញផ្សាយប៉ាតង់ សម្រាប់ឧបករណ៍ចាប់សញ្ញា ដែលរកឃើញបរិមាណទឹក ដែលអ្នកប្រើប្រាស់ បានរងផ្តល់ប៉ះពាល់ ។...
ក្រុងឡុងដ៍៖ Arsenal បានក្លាយជាក្លិបដំបូង គេនៅ Premier League បានព្រមព្រៀងកាត់ប្រាក់ខែ កូរ៉ូណាវី ជាមួយកីឡាករ របស់ពួកគេ ខណៈអ្នកចាត់ការ Mikel Arteta និងតារារបស់លោក បានកាត់បន្ថយប្រាក់ឈ្នួល របស់ពួកគេ ១២,៥ ភាគរយយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ បន្ទាប់ពីក្រុម Southampton...
មន្ទីរប៉ង់តាហ្គោន ដែលត្រូវបានគេដឹងថា គឺជាអគារមជ្ឈមណ្ឌលកណ្តាល របស់ក្រសួងការពារជាតិ ដែលអគារនេះ បានក្លាយទៅជាអគារ ធ្វើការរបស់រដ្ឋាភិបាល ដែលមានទំហំធំជាងគេបំផុត របស់ពិភពលោក ជាមួយនឹងបុគ្គលិកធ្វើការ សរុបប្រមាណទៅដល់ ជាង២៥០០០នាក់។ អគារមន្ទីរប៉ង់តាហ្គោន ដែលត្រូវបានគេចាប់ផ្តើមសាងសង់ឡើង នាពេលដំបូងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៤១។ ដំណើរការការងាររបស់ខ្លួន បន្តរហូតអស់រយៈពេល៦០ឆ្នាំ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១អគារនេះ...
នៅថ្ងៃនេះ សារព័ត៌មានអង់គ្លេសThe Sun បានចេញផ្សាយ អំពីអត្ថបទគួរឲ្យចាប់អារម្មណ៍មួយថា កីឡាករគោលដៅរបស់ក្លឹប Arsenal និងMan United កីឡាករខ្សែការពារ Samuel Umtiti បានចេញមក អះអាងយ៉ាងច្បាស់ហើយថា នឹងនៅបន្តជាមួយ Barcelonaដដែល។ កីឡាករបារាំងមាឌធំវ័យ២៦ឆ្នាំរូបនេះ គឺជាគោលដៅអទិភាពបំផុត សម្រាប់ក្លឹបយក្សអង់គ្លេសទាំងពីរ ប៉ុន្តែក្រោយបានឮដំណឹងនេះហើយ ប្រហែលជានឹងត្រូវធ្វើការ ស្វែងរកគោលដៅថ្មីផ្សេង...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រកាសកាលពីថ្ងៃចន្ទថា បិទប្រទេសក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃ ទី២៣ដល់២៦ ខែមេសានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ។ លោក Erdogan បានថ្លែងឲ្យដឹង ក្រោយកិច្ចប្រជុំមួយនៅអ៊ីស្តង់ប៊ុល...
កាណាដា៖បំណែក Mahogany មានអាយុកាលចំណាស់ជាងគេនៅលើពិភពលោកត្រូវបានគេរកឃើញនៅក្នុងប្រទេសកាណាដាហើយមាន អាយុកាលជិត ៨០ លានឆ្នាំទៅហើយនៅពេលដែលដាយណូស័រ បានហោះមកផែនដី ត្រូវបានគេជឿថា ជាគំរូចាស់ បំផុតនៃឈើខ្លឹមត្រូវបានរកឃើញនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ កំណាត់ហ្វូស៊ីលឈើមានតាំងពីដើម ដល់ចប់នៃរយៈពេល Cretaceous ប្រហែល៨០លានឆ្នាំមុន។កាលពីមុនវាបានឆ្លងកាត់ Mahogany មានអាយុកាលតាំងពី ៦០ លានឆ្នាំមុន បន្ទាប់ពីការស្លាប់របស់ ដាយណូស័រ។ គំរូនេះត្រូវបានគេដាក់ឈ្មោះថា...
បរទេស៖ក្រសួងការពារជាតិ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើការប្រកាសប្រាប់ថា សហរដ្ឋអាមេរិក និងប្រទេសន័រវេស នឹងធ្វើកិច្ចខិតខំ ប្រឹងប្រែងរួមគ្នាមួយ ក្នុងការផលិតប្រព័ន្ធរុញច្រានដើរ ដោយឥន្ធនៈ សម្រាប់មីស៊ីលលឿនជាងសម្លេង។ ប៉ុន្តែសេចក្តីប្រកាសកាលពីថ្ងៃចន្ទនោះ មិនបានបង្ហាញប្រាប់ពីការចំណាយប៉ាន់ស្មាននោះទេ តែបាននិយាយថា កម្មវិធី THOR-ER នោះ នឹងបន្តកិច្ចប្រឹងប្រែង ស្រាវជ្រាវរួមគ្នា ដោយមានការចូលរួមដោយមជ្ឈមណ្ឌលសង្គ្រាមដែនអាកាសជើងទឹករបស់ទ័ពជើងទឹក អាមេរិក កងពលអាវុធ...