បរទេស ៖ អនុប្រធានាធិបតី សហរដ្ឋអាមេរិក លោក Mike Pence បានមានប្រសាសន៍ នៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងបង្កើនការតេស្ត រកមេរោគកូរ៉ូណា ដើម្បីសម្របសម្រួលផែនការ ដកបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ដែលបានធ្វើឡើង ដើម្បីទប់ស្កាត់ការរាតត្បាតឆ្លង នៃវីរុសថ្មី ។ នៅក្នុងកម្មវិធី Fox News Sunday...
ភ្នំពេញ ៖ ប្រទេសកម្ពុជា ចាប់ផ្តើមត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ (SEA GAMES) ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES ឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន ហើយក៏ត្រៀម ខ្លួនបន្ថែមទៀត ចូលរួមការប្រកួតកីឡា SEA...
សេនហ្វ្រេនស៊ីស្កូ ៖ New York Times បានរាយការណ៍ថា ក្រុមហ៊ុន Facebook គ្រោងនឹងបង្កើត កម្មវិធីទូរស័ព្ទចល័ត ដោយផ្តោតសំខាន់ ទៅលើការផ្សាយ បន្តផ្ទាល់ហ្គេម ក្នុងគោលបំណងដេញថ្លៃ លើគេហទំព័រ Amazon.com Inc Twitch របស់ YouTube និងសេវាកម្មលាយ របស់ក្រុមហ៊ុន...
SEATTLE ៖ បុគ្គលិក Amazon បានប្រាប់ក្រុមសារព័ត៌មានថា ក្រុមហ៊ុន Amazon.com Inc បានចាប់ផ្តើមប្រើប្រាស់ កាមេរ៉ាវាស់កម្តៅ នៅឃ្លាំងរបស់ខ្លួន ដើម្បីបង្កើនល្បឿន នៃការត្រួតពិនិត្យ ចំពោះកម្មករ ដែលមានជំងឺកូរ៉ូណា ដែលអាចឆ្លងវីរុស នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ម៉ាស៊ីនថត ដែលមានប្រសិទ្ធិភាពវាស់ថា តើមនុស្សមានកម្ដៅប៉ុន្មានទាក់ទង...
សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុន Alphabet Incរបស់ Google នឹងលើកលែងរយៈពេល៥ខែទៀត នូវថ្លៃសេវាបន្តិចបន្តួច សម្រាប់ថ្លៃដល់អ្នកផ្សព្វផ្សាយ ដើម្បីសម្រេចថា តើការផ្សាយពាណិជ្ជកម្មណា ដែលត្រូវបង្ហាញលើលក្ខណៈសម្បត្តិ អនឡាញ របស់ពួកគេយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ អ្នកផ្សព្វផ្សាយព័ត៌មាន ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ បានតស៊ូនៅពេល ដែលអ្នកផ្សាយពាណិជ្ជកម្ម ជាច្រើនបានទាញថវិកាទីផ្សាររបស់ពួកគេ ដើម្បីទប់ទល់នឹងថ្លៃដើម...
អតីតប្រធានក្លឹបហង្សក្រហម Liverpool លោកDamien Comolli បានធ្វើការអះអាងនៅសប្តាហ៍នេះថា ក្នុងស្ថានភាព វាយប្រហារដោយកូវីដ១៩បែបនេះ មានតែក្លឹបចំនួន៣ប៉ុណ្ណោះ ដែលនឹងអាចមានលទ្ធភាព ក្នុងការចំណាយទៅលើ ការដោះដូរកីឡាករចំណូលថ្មី នាពេលខាងមុខ។ អតីតប្រធានផ្នែកកីឡាករ របស់ក្លឹបLiverpoolនិងSpursរូបនេះ ក៏បានព្រមានទៀតដែរថា នឹងមានការថយចុះ នៃចំនួនដោះដូរកីឡាករយ៉ាងខ្លាំង នៅរដូវក្តៅខាងមុខនេះ។ គឺជាមូលហេតុសាមញ្ញ ចំពោះការអះអាង របស់លោកComolliថា ក្លឹបភាគច្រើននឹងមិនមានប្រាក់...
បរទេស៖ សិស្សនិងនិស្សិតនៅវិទ្យាល័យ និងសាកលវិទ្យាល័យមួយចំនួន នៅក្នុងប្រទេសកូរ៉េខាងជើង បានវិលត្រឡប់ទៅរៀនវិញ ក្រោយឈប់សម្រាកអស់រយៈពេលយូរ ដោយសារ តែមានការផ្ទុះឆ្លងរាតត្បាត នៃមេរោគកូរ៉ូណា នៅទូទាំងពិភពលោក។ យោងតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយផ្លូវការ របស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ស្របពេលដោយវិស្សមកាល បានកន្លងផុតទៅនោះ ថ្នាក់រៀនបានបើកឡើងវិញ ជាបណ្ដើរៗ ដោយសិស្សនិងនិស្សិត នៅឆ្នាំចុងក្រោយ នៃសាកលវិទ្យាល័យ...
អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ថា ប៉ូលិសកាណាដា បានឲ្យដឹងថា មនុស្សប្រមាណជាង១៧នាក់ ក្នុងនោះរាប់ទាំងមន្ត្រីប៉ូលិស បានត្រូវសម្លាប់ និងមនុស្សមួយចំនួន ទៀតបានរងរបួស នៅក្នុងអំពើបាញ់ប្រហារមួយ នៅខេត្ត Nova Scotia ភាគខាងកើតប្រទេសកាណាដា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។ ខ្មាន់កាំភ្លើងម្នាក់ ដែលមានអាយុ៥១ឆ្នាំ ភេទប្រុស...
បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃចន្ទទី២០ខែមេសានេះបានឲ្យដឹងថា ក្រុមតវ៉ាជាច្រើនរយនាក់បានបិទផ្លូវនៅតាមរដ្ឋនៅទូទាំងប្រទេស អាមេរិកដើម្បីធ្វើការទាមទារឲ្យរដ្ឋាភិបាលក្នុងតំបន់ របស់ពួកគេអនុញ្ញាតិឲ្យសេដ្ឋកិច្ចអាចដំណើរការឡើងវិញ បានក្នុងស្ថានភាពកូវីដ១៩។ ការប្រមូលផ្តុំគ្នាដែលធ្វើឡើងនៅក្នុងរដ្ឋ Arizona, Colorado, MontanaនិងWashingtonបាន ធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញក្រោយពេល ដែលសកម្មភាពដូចគ្នានេះបានធ្វើរួចរាល់ហើយ នៅតាមរដ្ឋជាច្រើនរបស់ប្រទេសកាលពីប៉ុន្មានថ្ងៃមុន។អ្វី ដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាប្រធានាធីបតីអាមេរិកលោក ដូណាល់ត្រាំក៏បានជម្រុញឲ្យមានការបើកទ្វារសេដ្ឋកិច្ចឡើងវិញ ផងដែរ។ គួរឲ្យដឹងដែរថាមកដល់ពេល នេះជំងឺរាតត្បាត កូវីដ១៩បានបណ្តាឲ្យពលរដ្ឋអាមេរិក បាត់បង់ជីវិតរហូតទៅដល់៤០០០០នាក់ មកហើយខណៈដែល...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានបន្តជីករុករកសំណល់ទាហាន ដែលត្រូវបានសម្លាប់ ក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ នៅក្នុងតំបន់គ្មានយោធា (DMZ) នៅថ្ងៃច័ន្ទនេះ ដោយសារតែទីក្រុងព្យុងយ៉ាង នៅតែមិនឆ្លើយតប នឹងការអំពាវនាវ ឱ្យធ្វើការជាមួយគ្នា ដូចដែលបានព្រមព្រៀងគ្នា។ យោងតាមកិច្ចព្រមព្រៀងយោធាទ្វេភាគី ដែលបានចុះហត្ថលេខា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កូរ៉េទាំងពីរបានយល់ព្រម បើកគម្រោងជីករួមគ្នាមួយ...