សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Appleបាននិយាយថា ខ្លួននឹងចេញផ្សាយទិន្នន័យ ដែលអាចជួយជូនដំណឹងដល់អាជ្ញាធរសុខភាព សាធារណៈថា តើមនុស្សបើកបរតិចជាងមុនក្នុងអំឡុងពេល បញ្ជាឲ្យចាក់សោរនៅក្នុងផ្ទះដើម្បីបន្ថយការរីករាលដាល នៃវីរុសថ្មីយោងតាមការចេញផ្សាយពីគេហទំព័រ ជប៉ុនធូដេ។ ក្រុមហ៊ុន Apple បាននិយាយថា ទិន្នន័យត្រូវបានប្រមូលដោយរាប់បញ្ចូលការស្នើសុំលេខពី Apple Maps ត្រូវបានតំឡើងនៅលើទូរស័ព្ទ iPhone ទាំងអស់ហើយ ប្រៀបធៀបវាទៅនឹងការប្រើប្រាស់ ពីមុនដើម្បីរកមើលការផ្លាស់ប្តូរបរិមាណមនុស្សបើកបរការដើរ ឬការធ្វើដំណើរឆ្លងកាត់សាធារណៈ នៅជុំវិញពិភពលោក។...
អាមេរិក៖យន្ដហោះគ្មានមនុស្សបើក Wing របស់ Alphabet កំពុងចែកចាយ ក្រដាសបង្គន់ និងចំណីអាហារដល់ប្រជាជនអាមេរិកដែលរស់នៅ ក្នុងរដ្ឋ Virginia ស្ថិតនៅក្រោមការប្រកាសអាសន្នដោយ ឲ្យពួកចាក់សោរនៅក្នុងផ្ទះ ចំពេលមានជំងឺ រាតត្បាតកូរ៉ូណាឆ្លងទូទាំងសហរដ្ឋអាមេរិកនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នករស់នៅក្នុងទីក្រុង Christianburg ស្ថិតនៅក្រោមការបញ្ជាទិញតាមផ្ទះ ហើយកំពុងទទួលបាន អត្ថប្រយោជន៍ពីសេវាកម្មដើម្បីទទួលទំនិញដោយ មិនចាំបាច់ ចាកចេញពីផ្ទះ។យន្ដហោះគ្មានមនុស្សបើក Wing...
បរទេស៖ ឧត្តមសេនីយ៍ជាន់ខ្ពស់ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ការតេស្តបាញ់សាកល្បងមីស៊ីល វាយប្រហារក្នុងចម្ងាយខ្លីថ្មីៗនេះ របស់ប្រទេសកូរ៉េខាងជើង មិនមែនជាការបង្កហេតុ ឬក៏ជាការគម្រាមកំហែង ដល់សហរដ្ឋអាមេរិកនោះទេ។ លោកឧត្តមសេនីយ៍ Mark Milley ជាប្រធានអគ្គសេនាធិការចម្រុះ បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅមន្ទីរបញ្ចកោណដូច្នេះថា “ខ្ញុំមិនគិតថា វាជាការបង្កហេតុ ឬក៏ជាការគម្រាមកំហែងដល់យើង ចំពោះអ្វីដែលបានកើតឡើង...
ប្រេស៊ីល៖ អ្នកជំនាញបាននិយាយថា នៅពេលជាក់លាក់នៃវីរុស COVID-19 ឆ្លងចូលកោសិកា ត្រូវបានចាប់យកជាក្រុមជាលើកដំបូង រកឃើញដោយ ក្រុមអ្នកស្រាវជ្រាវនៃប្រទេសប្រេស៊ីល ក្នុងការប្រើមីក្រូទស្សន៍អេឡិចត្រុង ដែលមានថាមពល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកជំនាញមកពី Oswaldo Cruz Foundation ក្នុងប្រទេសប្រេស៊ីល បានចាប់យករូបភាពដ៏អស្ចារ្យ ពេលកំពុងសិក្សាវិធី ដែលមេរោគឆ្លងនេះចម្លង និងរាលដាល។ នៅក្នុងរូបភាពជាស៊េរី...
ចិន៖ អ្នកវិទ្យាសាស្ត្រអះអាងថា អ្នកធ្វើដំណើរក្រៅប្រព័ន្ធ ផ្កាយរណបដំបូង របស់ប្រព័ន្ធព្រះអាទិត្យ Oumuamua ត្រូវបានគេហែកចេញពីផ្ទៃខាងលើ នៃភពផែនដីដែលមានទំហំប៉ុនផែនដី ជិតនឹងផ្កាយម្ចាស់ផ្ទះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នៅពេលវាលេចចេញមកវា បានក្លាយជាអ្នកទេសចរដំបូងគេ មកពីប្រព័ន្ធផ្កាយមួយផ្សេងទៀត ដែលត្រូវបានគេប្រទះឃើញពីផែនដី ហើយតារាវិទូបានធ្វើការប៉ាន់ស្មាន លើប្រភពដើមរបស់វាតាំងពីពេលនោះមក។ ក្រុមអ្នកជំនាញ មកពីអ្នកអង្កេតការណ៍ តារាសាស្ត្រជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនជឿជាក់ថា វាអាចត្រូវបានគេទាញចេញពីភពមួយ...
បរទេស៖មេបញ្ជាការយោធាមួយរូប នៅក្នុងសម្ពន្ធមិត្តប្រចាំតំបន់គាំទ្រទីក្រុងដាម៉ាស និងប្រភពសន្តិសុខមួយ បាននិយាយថា កូនដ្រូនរបស់ប្រទេសអ៊ីស្រាអែល មួយគ្រឿង បានវាយប្រហាររថយន្តមួយ គ្រឿង ដែលដឹកកងកម្លាំង មកពីពួកហេស៍ប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ ក្នុងប្រទេស ស៊ីរី ជិតព្រំដែនតាលីបង់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន HAARETZ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះថា ប្រភពទាំងនោះបាននិយាយប្រាប់ថា មិនមានអ្នករងគ្រោះនោះទេ ដោយមនុស្សលើរថយន្តបានគេចផុត...
មកដល់ពេលនេះ គ្រប់គ្នាបានដឹងហើយ ថាកីឡាករខ្សែប្រយុទ្ធប្រេស៊ីលNeymarពិតជាពិបាកចិត្ត ក្នុងការបន្តលេងជាមួយនឹងក្លឹបយក្សបារាំងPSGយ៉ាងខ្លាំង ហើយតែងតែចិញ្ចឹមចិត្តក្នុងការផ្ទេរចេញពីទីនេះឲ្យបាន នាពេលណាមួយ។ សាមីខ្លួនចង់ចាកចេញមិនសូវជា បញ្ហាប៉ុន្មានទេប៉ុន្តែនៅពេលដែលមានការលើកឡើងនិង ស្នើពីមិត្តរួមក្លឹបចាស់ដូចជាMessiជាដើមនោះពិតជាកាន់តែ ធ្វើឲ្យNeymarនៅមិនសុខឡើយក្នុងការចេញពី បារាំងត្រឡប់មកBarcelona។នៅសប្តាហ៍នេះ សូម្បីតែវិរៈបុរសក្លឹបBarcelonaលោកXavi ក៏បានធ្វើការលើកឡើងដូចគ្នានេះដែរថាNeymarគួរតែត្រឡប់មក អេស្បាញវិញជាមួយនឹងក្លឹប។ Neymarកីឡាករដែលមាន តម្លៃថ្លៃបំផុតលើលោកក្នុងវ័យ២៨ឆ្នាំរូបនេះបានផ្ទេរចេញពី Barcelonaកាលពីឆ្នាំ២០១៧ក្នុងតម្លៃខ្លួនរហូតទៅដល់១៩៨លានផោនប៉ុន្តែបែរជាបានត្រឹមលទ្ធផលមិនសប្បាយចិត្ត ទៅវិញដោយកន្លងមកមានទាំងការប៉ះពាក់សម្តីជាមួយ នឹងក្លឹបផងនិងអ្នកគាំទ្ររបស់PSGផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ នៅសប្តាហ៍នេះមូលនិធិរូបិយវត្ថុអន្ដរជាតិ ឬហៅកាត់ថាIMFបានធ្វើការព្រមាន ថាកម្រិតវិបត្តិសេដ្ឋកិច្ចក្នុងពេលនេះនឹងធ្លាក់ចុះខ្លាំងបំផុត មិនធ្លាប់មានឡើយក្នុងរយៈពេលជិតមួយ សតវត្សរ៍នេះ ហើយបានព្រមានថាការធ្លាក់ចុះនិងការស្ទុះងើប នៃសេដ្ឋកិច្ចពិភពលោក នឹងអាក្រក់ជាងការរំពឹងទុក ប្រសិនបើCOVID19 នឹងនៅតែអូសបន្លាយឬអាចត្រឡប់មកវិញនោះ។ នៅក្នុងការស្ទាបស្ទង់ដំបូង របស់អង្គការសេដ្ឋកិច្ចពិភពលោក ដែលបានចេញផ្សាយរបាយការណ៍ តាំងតែពីពេលមេរោគកូវីដ-១៩ អាចឲ្យយើងឃើញយ៉ាងច្បាស់ថាសេដ្ឋកិច្ចរបស់ប្រទេសធំៗ ជាបន្តបន្ទាប់បានធ្លាក់ចុះ ហើយគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ IMF បានទស្សន៍ទាយថាGross Domestic Productឬផលិតផលក្នុងសរុប...
ជារឿងមិនគួរឲ្យជឿមួយ នៅពេលដែលវិរៈបុរស ក្លឹបបិសាចក្រហមMan UnitedលោកRyan Giggsបាន រំលឹកឡើងវិញនៅគ្រាមួយ ដែលគាត់ស្ទើរតែផ្ទេរ ទៅលេងជាមួយនឹងក្លឹបយក្ស អេស្បាញReal Madridនិងក្លឹបយក្សអ៊ីតាលីInter Milanកាល ពីខ្ទង់ឆ្នាំ២០០៣។ Giggsថ្លែងទៅកាន់អ្នកយព័ត៌មាន របស់Goalថាជម្រើសមានដល់ទៅ២កាលពី ឆ្នាំ២០០៣ក្នុងពេល ដែលរូបកាត់និងDavid Beckhamត្រូវ បានគ្រប់គ្នាទទួលស្គាល់ជាដៃគូដ៏សំខាន់បំផុត សម្រាប់ក្រុមលោកតា Sir Alex Ferguson...
អាមេរិក៖យោងតាម របាយការណ៍ពីសារព័ត៌មាន Bloomberg បានឲ្យដឹងថា ទូរស័ព្ទ iPhone Pros ស៊េរីថ្មីនឹងត្រូវបានរចនាឡើងវិញដើម្បីឲ្យលេចចេញជារូបរាងដូច iPads របស់ក្រុមហ៊ុននាពេលបច្ចុប្បន្នជាពិសេសការប្រើប្រាស់តួដែលមានរាងសំប៉ែតរាបស្មើដូចនៅលើ iPad Pro នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សារព័ត៌មាន Bloomberg បានដកស្រង់ប្រភពដែលធ្លាប់ស្គាល់ពីផែនការនេះក៏បាននិយាយដែរថា ក្រុមហ៊ុន Apple នឹងជ្រើសរើសយកអេក្រង់ដែលមានរាងសំប៉ែតជុំវិញគែមរបស់ទូរស័ព្ទផ្ទុយពីការរចនារាងមូលនៅក្នុងម៉ូដែលបច្ចុប្បន្ន។ ទូរស័ព្ទ iPhone ជំនាន់ក្រោយរបស់...