បារំាង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ថា វាជាពេលវេលាមួយដ៏ល្អ សម្រាប់ពាណិជ្ជកម្ម ផលិតក្តារមឈូស នៅពេលមានរឿងអាក្រក់កើតឡើង សម្រាប់មនុស្សយើង ហើយការឆ្លងរីករាលដាល វីរុសកូរ៉ូណា មិនមានការលើកលែង ដល់នរណាម្នាក់ឡើយ ។ រោងចក្រមួយដែលផលិត ក្តារមឈូសធំបំផុតនៅអឺរ៉ុប...
កាសែត អង់គ្លេស The Mirror ចក្រភពអង់គ្លេស នៅថ្ងៃអាទិត្យនេះ បានសរសេរថា កីឡាករខ្សែប្រយុទ្ធជួរមុខ Luis Suarez ត្រូវបានគេដឹងថា បានជួបពិភាក្សាគ្នា ជាមួយនឹង អតីតមិត្តរួមក្លឹបម្នាក់ នៅឯប្រទេសអ៊ុរ៉ាហ្គាយ អំពីការវិលត្រឡប់ទៅកាន់ក្លឹបចាស់ របស់គាត់វិញ ប៉ុន្តែក៏បានសារភាពដែរថា បើBarcelona នឹងផ្តល់កុងត្រាថ្មីSuarez នឹងនៅបន្តរស់នៅទឹកដី អេស្បាញដដែល។...
បរទេស ៖ នៅថ្ងៃអាទិត្យទី១២ ខែមេសានេះ មន្ត្រីសហរដ្ឋអាមេរិក បានប្រកាសថាខែល ការពារដែនអាកាសថ្មី សម្រាប់ការពារសុវត្ថិភាព ជូនកងម្លាំងអាមេរិក និងសម្ព័ន្ធនោះ គឺត្រូវបានតម្លើង និងអនុញ្ញាតិឲ្យប្រើប្រាស់ ហើយនៅក្នុងមូលដ្ឋាន របស់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់។ មន្ត្រីដដែលបានបញ្ជាក់ ទៀតថា កន្លងមកជារឿយៗ ក្រុមកងកម្លាំងអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តផង ត្រូវបានវាយប្រហារ ដោយកងកម្លាំងជ្រុល និយមក្នុងប្រទេសអ៊ីរ៉ាក់...
បរទេស៖ ក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin តាមសេចក្តីរាយការណ៍ ទើបទទួលបានកំណែប្រែកុងត្រា មានទំហំទឹកប្រាក់១៤,៩លានដុល្លារ នៅថ្ងៃសុក្រសប្ដាហ៍នេះ សម្រាប់ការងារលើយន្តហោះចម្បាំងបំបាំងកាយ F35 ឲ្យកងទ័ពជើងទឹក កងទ័ពអាកាសអាមេរិក និងដៃគូមួយចំនួនផ្សេងទៀត។ កិច្ចព្រមព្រៀងថ្មីនេះ តាមសេចក្តីរាយការណ៍ ធ្វើការកែប្រែកុងត្រា ដែលផ្តល់ឲ្យជាលើកដំបូងក្នុងឆ្នាំ២០១៨ និងផ្គត់ផ្គង់ថវិកាចំពោះសមត្ថភាពជួសជុល សម្រាប់ប្រព័ន្ធបង្កើតថាមពលកម្លាំងទឹក ដែលស្ថិតនៅក្រោមកម្រិតទាប នៃផលិតកម្មដំបូងរបស់យន្តោះចម្បាំង F-35។ ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក បាននាំមុខអ៊ីតាលី សរុបនៃអ្នកស្លាប់នៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍ ដោយបានក្លាយជាប្រទេសដែលមានអ្នកស្លាប់ និងឆ្លងជំងឺច្រើនជាងគេបំផុតនៅទូទាំងពិភពលោក ។ មជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE)ចំណុះឲ្យសាកលវិទ្យាល័យ Johns Hopkins University បានរាយការណ៍ថា សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ៥២៩.៩៥១នាក់ និងមានអ្នកស្លាប់២០.៦០៨នាក់...
ថ្លែងំពីសមត្ថភាពរបស់កីឡាករចំណូលថ្មី Bruno Fernandes អតីតកីឡាករឆ្នើម និងជាវិរៈបុរសម្នាក់របស់ក្លឹបដែរនោះ លោកPaul Scholes បាននិយាយទាំងជឿជាក់ថា Bruno នឹងពិតជាមានអនាគតល្អបំផុតនៅ Old Trafford នេះប៉ុន្តែលោកបានបញ្ជាក់ថា ក្លឹបនៅតែត្រូវការកីឡាករចំណូលថ្មី យ៉ាងហោចណាស់៤នាក់ទៀត ដើម្បីប្រជែងជាមួយ នឹងក្លឹបជើងឯកបាន។ នេះមានន័យថា Paul Scholes ចង់ឲ្យ Man...
បរទេស៖ សាខា Walmart ប្រចាំនៅប្រទេសចិន បានប្រកាសនៅក្នុងសន្និសីទ វិនិយោគមួយ ដែលរៀបចំឡើង ដោយរដ្ឋាភិបាល ទីក្រុង Wuhan កាលពីដើមសប្តាហ៍កន្លងមកថា ខ្លួនបានប្តេជ្ញាចិត្តជាលុយ ចំនួនប្រមាណជា ៣ ពាន់លានយ័ន ឬប្រហែល៤២៥ លានដុល្លារ ដើម្បីពង្រីកវត្តមានរបស់ខ្លួន នៅក្នុងទីក្រុង ដែលជាកន្លែងដើមកំណើត មេរោគកូវីដ១៩។ យោងតាមការប្រកាស...
ទីបំផុតការចចារគ្នា រវាងក្លឹបនិងកិឡាករ បានសម្រេចចេញជាលទ្ធផល ចុងក្រោយហើយថា កីឡាករទាំងអស់ របស់ក្លឹបញញួរធំ West Ham នឹងយល់ព្រម ទទួលយក ការកាត់ប្រាក់ខែ មួយចំនួនរបស់ខ្លួន ដើម្បីជាចំណែកចូលរួម ក្នុងការប្រយុទ្ធប្រឆាំង នឹងវិរុសកូវីដ១៩ ហើយរយៈពេលនឹងត្រូវធ្វើឡើង រហូតដល់ពេលដែលបាល់ទាត់ ត្រឡប់មកអាចប្រកួតវិញ។ កីឡាករប្រធានក្រុមរបស់ក្លឹប គឺMark Noble គឺជាអ្នកនាំមុខគេ...
រ៉ូម៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ទី១១ ខែមេសានេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី លោក Giuseppe Conte នៅថ្ងៃនេះបានប្រកាសថា នឹងត្រូវបន្តការបិទប្រទេសរបស់ខ្លួនទៀត រហូតដល់យ៉ាងហោចណាស់ ថ្ងៃទី៣ខែឧសភា។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាការសម្រេចចិត្តដ៏លំបាកបំផុតមួយ ប៉ុន្តែស្ថានភាពពិត ជាតម្រូវឲ្យធ្វើបែបនេះ។ ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្រោយរយៈពេល តែ១ខែប៉ុណ្ណោះ ដែលប្រទេសនេះ បានប្រកាស បិទប្រទេសទាំងមូល...
បរទេស៖ មនុស្សជាង ១,៦ លាននាក់ បានឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ហើយចំនួនអ្នកស្លាប់ បានកើនលើសពី ១០១.០០០ នាក់ ដោយជិត ៧០ ភាគរយនៃករណីស្លាប់ កើតឡើងនៅអឺរ៉ុប ដែលរងគ្រោះខ្លាំង។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០...