វូហាន៖ ទីក្រុង វូហាន ប្រទេសចិន ស្គាល់ពន្លឺថ្ងៃហើយ នៅពេលដែលរថយន្ត ជាច្រើនបានតម្រៀបជាជួរនៅច្រកផ្លូវចេញចូល និងអ្នកដំណើរ បានត្រៀមរៀបចំឡើងរថភ្លើង ដើម្បីចាកចេញពីទីក្រុង វូហាន ដែលជាទីក្រុងកណ្តាលរបស់ ប្រទេសចិនដែលរងការប៉ះពាល់ខ្លាំងដោយសារការផ្ទុះឡើងនៃមេរោគថ្មី គឺជំងឺកូវីដ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលនេះ...
បរទេស៖នៅថ្ងៃពុធទី៨ ខែមេសានេះកងកម្លាំង យោធាអាមេរិកបានធ្វើការប្រកាស មួយថាខ្លួនបានបើកការវាយប្រហារដ៏ជោគជ័យមួយនៅ ក្នុងប្រទេសសុម៉ាលីដោយបាន សម្លាប់មេដឹកនាំកំពូលរបស់ក្រុម Al Shabab ដែលជឿជាក់ថា ជាក្រុមមានទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយនឹងក្រុមអាល់កៃដា។ សេចក្តីប្រកាសត្រូវបានធ្វើឡើងដោយ ក្រុមកងកម្លាំងរួមគ្នារវាងអាមេរិក និងអាហ្រ្វិក AFRICOM បានបញ្ជាក់បន្ថែមថាបុរសម្នាក់ដែល មានឈ្មោះ Yusuf Jiis គឺជាមេដឹកនាំកំពូលម្នាក់ដែលត្រូវបានសម្លាប់ទៅជាមួយនឹងមនុស្ស២នាក់ ផ្សេងទៀតផងដែរ។ មេដឹកនាំរូបនេះគឺជាមនុស្សដ៏សកម្មនៅក្នុងការប្រយុទ្ធនានា...
គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ទោះបីទើបតែបាន ធូរស្រាលបន្តិចពីវិរុសកូរ៉ូណាក៏ពិតមែនប៉ុន្តែលោកហាក់ ដូចជាមិនសូវដកសំពាធ ការងាររបស់ខ្លួនចេញឡើយដោយបុរស អេស្បាញរូបនេះត្រូវបានគេ ជឿជាក់ថា កំពុងមានភាពបារម្ភខ្លាំងចំពោះសុខភាពនិងភាពម៉ាំមួន របស់កីឡាករយ៉ាងខ្លាំង។ កីឡាករត្រូវរស់នៅដាច់ដោយឡែក មិនស្ថិតនៅជិតនឹងគ្រូបង្វឹកឡើយ ដែលវានឹងអាចធ្វើឲ្យពួកគេលួចខ្ជិលឬញាំច្រើនឡើងគីឡូជាដើម។ យោងតាមការចេញផ្សាយ របស់កាសែតThe Sunនៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថា លោក Arteta ដោយសារព្រួយបារម្ភបែបនេះលោកបានប្រើប្រាស់GPS។...
បរទេស៖ស្របពេលដែលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅតែដោតអារម្មណ៍ជាប់លើការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណានោះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានធ្វើដំណើរទៅកាន់ទីក្រុងកាប៊ុល កាលពី២សប្ដាហ៍មុន ជាមួយនឹងសារឲ្យព្យាយាមស្រោចស្រង់ឲ្យសម្រេចបានលើគោលនយោបាយបរទេសដ៏ចម្បងដែលមានមួយ គឺកិច្ចព្រមព្រៀងសន្តិភាពនៅអាហ្វហ្គានីស្ថាន។ លោក Pompeo បាននាំយកសារពីលោក ត្រាំ ប្រាប់ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលមិនចុះសម្រុងគ្នា ថា ពួកគេគួរតែដោះស្រាយភាពខ្វែងគំនិតគ្នា និងរៀបចំកិច្ចព្រមព្រៀងមួយជាមួយពួកតាលីបង់...
បរទេស៖នាវាផ្ទុកយន្តហោះដ៏ទំនើប របស់ប្រទេសបារាំង Charles de Gaulle កំពុងតែវិលត្រឡប់ មកប្រទេសវិញ មុនកាលកំណត់ ក្រោយបុគ្គលិកនាវា ចំនួនប្រហែល៤០នាក់ បង្ហាញសញ្ញានៃ អាការៈរោគកូវីដ១៩ នេះបើតាមកា រនិយាយប្រាប់របស់ក្រសួងកងកម្លាំងប្រដាប់អាវុធ នៅថ្ងៃពុធនេះ។ បុគ្គលិកទាំងអស់ តាមសេចក្តីរាយការណ៍ កំពុងតែស្ថិតក្រោមការតាមដាន ផ្នែកវេជ្ជសាស្ត្រយ៉ាងហ្មត់ចត់ លើនាវាផ្ទុកយន្តហោះដើរដោយ ថាមពលនុយក្លេអ៊ែនោះ ដែលថ្មីៗនេះ...
ខណៈដែលការចចារគ្នា ដើម្បីកាត់បន្ថយប្រាក់ កម្រៃប្រមាណជា៣០ភាគរយ ទៅគ្រប់កីឡាករទាំងអស់នៅលីកអង់គ្លេស ដើម្បីយកទៅជួយដល់កិច្ចការងារ ប្រយុទ្ធប្រឆាំងទៅនឹងវិរុសកូរ៉ូណានោះក្លឹប Leeds United ពេលនេះត្រូវបានគេមើលឃើញថា កំពុងនាំមុខគេនិងអនុវត្តបានមុនគេសម្រាប់ការងារនេះ។ មិនត្រឹមតែប៉ុណ្ណោះ Leeds United បានសម្រេចបានការកាត់ បន្ថយប្រាក់ កម្រៃដ៏ខ្ពស់ដោយកីឡាករនិងគ្រូបង្វឹកផង បានយល់ព្រមទទួល យកការកាត់ប្រាក់ ខែដល់ទៅពាក់កណ្តាល។នេះមានន័យថាក្លឹបបានថយ ចំណាយប្រាក់ខែមកត្រឹមតែ ១លានផោនប៉ុណ្ណោះ ក្នុងមួយខែពីទំហំធម្មតាគឺប្រមាណជាជាង...
បរទេស៖ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិនថា បានប្រើប្រាស់ការរាតត្បាត នៃវីរុសឆ្លងកូវីដ១៩ នៅលើពិភពលោក ដើម្បីពង្រីក “ ការទាមទារដោយខុសច្បាប់” របស់ខ្លួននៅក្នុងសមុទ្រចិន ខាងត្បូង ។ យោងតាមវែបសាយ Yahoo News ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ ដែលមានការព្រួយបារម្ភខ្លាំង គឺក្រសួងការបរទេសសហរដ្ឋអាមេរិក...
បរទេស ៖ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី៨ ខែមេសានេះ បានឲ្យដឹងថា កងទ័ពតួកគី និងរុស្ស៊ី បានធ្វើការល្បាតរួមគ្នា ជាលើកទីបីរបស់ពួកគេនៅក្នុង ខេត្តIdlib ដែលស្ថិតនៅភាគពាយ័ព្យ ប្រទេសស៊ីរី។ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសតួកគី លោកHulusi Akarបាននិយាយនៅក្នុងបទសម្ភាសន៍ តាមកញ្ចក់ ទូរទស្សន៍ជាមួយនឹងក្រុមការងារ របស់ទូរទស្សន៍តួកគី TRT...
ការប្រកាស ជាផ្លូវការ កាលពីយប់ម្សិលមិញ ដោយក្រុមកីឡាករ របស់លីកកំពូលអង់គ្លេស ថា នឹងសន្យាជួយដល់ការងារ ប្រយុទ្ធប្រឆាំងនឹងទៅជំងឺរាតត្បាតកូរ៉ូណា និងវិបត្តិដោយកើតឡើង ដោយសារតែវាផង នោះនៅថ្ងៃនេះកីឡាករទាំងអស់ បានសម្រេចបានជាកញ្ចប់ថវិកា សប្បុរសដែលមានទឹកប្រាក់ រហូតទៅដល់៤លានផោន។ ការនាំមុខនិងដឹកនាំប្រមូល ដោយប្រធាន ក្រុមរបស់ក្លឹបធំៗ ដូចជាកីឡាករ Henderson របស់ក្លឹបហង្សក្រហម Liverpool និងកីឡាករខ្សែការពារ...
បរទេស៖ ប្រភពពីយោធានិងការទូត បាននិយាយប្រាប់សារព័ត៌មានរុស្ស៊ី TASS ថា ប្រទេសឥណ្ឌា បានត្រៀមរៀបចំនាវាមុជទឹក INS Sindhuvir ដែលផលិតដោយសហភាពសូវៀត សម្រាប់ប្រគល់ ទៅឲ្យកងទ័ពជើងទឹក របស់ប្រទេសមីយ៉ានម៉ា។ ប្រភពនោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា “ការជួសជុលនាវាមុជទឹកនោះ បានសម្រេចរួចរាល់នៅប្រទេសឥណ្ឌា កាលពីខែកុម្ភៈ ហើយមានបញ្ហាតែមួយប៉ុណ្ណោះ គឺពេលវេលា និងការបង្វឹកបុគ្គលិកនាវា...