ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែលក្លឹបញញួរធំ West Ham ត្រូវបានគេជឿជាក់ថា បានសុំជួបចរចាជាមួយ នឹងភ្នាក់ងារកីឡាករ ខ្សែប្រយុទ្ធគីឡូធ្ងន់ម្នាក់ គឺAlexis Sanchez ដើម្បីពិនិត្យមើលលទ្ធភាព ផ្ទេរពីOld Trafford។ កីឡាករឈីលីវ័យ៣១ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងជួបបញ្ហា ទំរង់លេងខ្លាំងបំផុត ទាំងពេលលេងឲ្យMan United និងកំពុងបំពេញ ការងារឲ្យ Inter Milan...
អូស្ត្រាលី ៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា សត្វសមុទ្រ នាសម័យបុរេប្រវត្តិ ដែលបានហែល នៅក្នុងមហាសមុទ្រ ព្រមទំាងអាចដើរលើគោក ដូចមនុស្សកាលពី៣៨០ លានឆ្នាំ មុនមានម្រាមដៃ ធ្វើឲ្យវាក្លាយជាតំណភ្ជាប់ ដែលបាត់នៅក្នុងការវិវត្ត នៃដៃមនុស្សនាពេលបច្ចុប្បន្ននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកជំនាញអះអាងថា “ ម្រាមដៃ” នៅលើ“...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល កំពូលជប៉ុន បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលជប៉ុន កំពុងពិចារណា ក្នុងការផ្តល់ថ្នាំប្រឆាំង នឹងជំងឺផ្តាសាយឈ្មោះ Avigan ដោយឥតគិតថ្លៃ ដល់ប្រទេសនានា ដែលកំពុងស្វែងរកប្រើប្រាស់ថ្នាំនេះ ដើម្បីព្យាបាលអ្នក ដែលមានផ្ទុកមេរោគកូរ៉ូណាថ្មី ឬកូវីដ១៩។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី និងឥស្សរជនរដ្ឋាភិបាលជាន់ខ្ពស់ ផ្សេងទៀត នឹងកាត់ប្រាក់ខែ៣០ភាគរយ នៅក្នុងឆ្នាំនេះ ស្របពេលដែលប្រទេសដោះស្រាយបញ្ហា មេរោគកូរ៉ូណា និងផលប៉ះពាល់លើសេដ្ឋកិច្ច នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីរដ្ឋាភិបាលមួយរូប បាននិយាយប្រាប់ឲ្យដឹង។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីឥណ្ឌា លោក Prakash Javadekar បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា គណៈរដ្ឋមន្ត្រីបានអនុម័ត យល់ព្រមនឹងអនុក្រឹតមួយ ដែលឲ្យលោក ម៉ូឌី...
ហូល្លង់៖ហ្វូស៊ីលបក្សីចម្លែក ដែលមានវ័យចំណាស់ជាងគេបំផុតត្រូវបានរកឃើញលលាដ៍ក្បាល វាស្រដៀងនឹងបក្សីទំនើបដោយអ្នកវិទ្យាសាស្ត្រដែល បានដាក់ឈ្មោះថា “មាន់អច្ឆរិយ” ‘Wonderchicken’ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ អច្ឆរិយៈត្រូវបានគេគិតថា ជាបុព្វបុរសរបស់មេមាន់ និងទាសព្វថ្ងៃនេះ។ហ្វូស៊ីលនេះត្រូវបាន ចុះកាលបរិច្ឆេទតាំងពីជិត ៦៧ លានឆ្នាំមុន មានន័យថា ជាសត្វស្លាបរស់នៅក្បែរ ដាយណូស័រអស់រយៈពេលប្រហែលមួយ លានឆ្នាំមុនពេលដែលសត្វទី ២ បានងាប់។ អ្នកនិពន្ធ និងអ្នកជំនាញខាងវិទ្យាសាស្ត្រខាង...
អង់គ្លេស៖កម្មវិធីមួយដែលតាមដាន រោគសញ្ញានៃជំងឺកូរ៉ូណាលើមនុស្សនៅក្នុងប្រទេស របស់ពួកគេបានបង្ហាញថា មនុស្សជាង ៦,៦ លាននាក់នៅចក្រភពអង់គ្លេស អាចមានជំងឺឆ្លងរួចទៅហើយ និងគំរាមកំហែង ដល់អាយុជីវិតនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ កម្មវិធីឃ្លាំមើលរោគសញ្ញាត្រូវបានបង្កើតឡើង ដោយអ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ King នៅទីក្រុងឡុងត្រូវបានទាញយកប្រហែល ៦៥០,០០០ ដងក្នុងរយៈពេល២៤ម៉ោងដំបូងបន្ទាប់ពីវាបានបើកដំណើរការកាលពី ថ្ងៃអង្គារ។ រហូតមកដល់ថ្ងៃនេះវាត្រូវបានចុះហត្ថលេខា រហូតដល់ទៅ ១,២៥ លាននាក់ ហើយបានក្លាយជា ការទាញយកពេញនិយមបំផុតទី៣...
បរទេស៖នៅថ្ងៃចន្ទទី៦ ខែមេសានេះប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez បានបញ្ជាក់សាជាថ្មីហើយថាការប្រកួត កីឡាបាល់ទាត់របស់ប្រទេសដែលត្រូវបានផ្អាកដំណើរការ តាំងតែពី ពីថ្ងៃទី ១៧ ខែមីនាដោយសារតែ វីរុសកូរ៉ូណា ប៉ុន្តែទំនងជាមិនអាចចាប់ផ្តើមឡើងវិញទេមុនខែមិថុនានោះឡើយ។ លោកFernandez បានបន្តទៀតថាដោយមានការផ្តល់យោបលពីសំណាក់អ្នកជំនាញ សុខភាពបានទស្សទាយថាCOVID-19ស្ថានភាពឆ្លងរបស់កូរ៉ូណា នឹងបន្តកើនឡើងខ្លាំងនៅក្នុងប្រទេសនេះរហូតដល់ ខែមេសានិងឧសភាជាមិនខានហើយមិនមានភាពច្បាស់លាស់ណាដែលអាចគិតទុកជាមុនថាវានឹងល្អប្រសើរ ឡើងវិញភ្លាមនោះទេ។ គួរបញ្ជាក់ថាគិតមកត្រឹមយប់ថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅករណីឆ្លងនៅក្នុងប្រទេសអាហ្សង់ទីនមានប្រមាណជា១៤៥១ករណីនិងក្នុងនោះមាន៤៣ករណីដែលត្រូវបានគេជឿជាក់ថាមានសភាពធ្ងន់ធ្ងរ៕ ប្រែសម្រួល៖Lee
វ៉ាស៊ីនតោន៖កាលពី២ខែមុនសហរដ្ឋអាមេរិក និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម“ ដំណាក់កាលទី ១” បណ្តោះអាសន្នជាសញ្ញានៃការបញ្ឈប់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាយសេដ្ឋកិច្ចធំជាងគេទាំង២ ដោយប្រទេសចិនបានយល់ព្រមនាំចូលកសិផល ថាមពល និងផលិតផលរបស់សហរដ្ឋអាមេរិកជាច្រើនទៀតយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ប៉ុន្តែវីរុសកូរ៉ូណាបានផ្លាស់ប្តូរអ្វីៗទាំងអស់ ចំណែកប្រទេសចិនបានបណ្តេញអ្នកយកព័ត៌មានWall Street Journal បន្ទាប់ពីទំព័រវិចារណកថារបស់កាសែតបានដាក់ស្លាកប្រទេសចិនថា ជា“ បុរសអាស៊ីដ៏ឈឺ” នាំឲ្យមានការបណ្តេញអ្នកសារព័ត៌មានចេញពីប្រទេសចំនួន២។ លោកប្រធានាធិបតី Donald Trump បានស្តីបន្ទោសទីក្រុងប៉េកាំងចំពោះការផ្ទុះឡើងនេះដោយចាត់ទុកវាថាជា“ វីរុសចិន” ។...
ព្រះសីហនុ៖ កូនល្មិច ឬអណ្តើសមុទ្រ ៣០ក្បាល បានបង្ហាញខ្លួនជាលើកដំបូង នៅឆ្នេរខ្សាច់ឋានសួគ៍កោះរ៉ុង មុខម៉ាហ្វីយ៉ារីសត ជាទីកន្លែង ដែលលោកឧកញ៉ា ទៀ វិចិត្រ តែងតែនាំយក ប្រភេទអំបូរសត្វទាំងនេះ ទៅប្រលែង អោយរស់រាន ក្នុងសមុទ្រធម្មជាតិ ជាច្រើនក្បាល កន្លងមក ។ លោកឧកញ៉ា ទៀ វិចិត្រ...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ថា នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមត្រៀម សម្រាប់ការប្រកាសរដ្ឋស្ថិតក្នុងគ្រាអាសន្ន ដោយការផ្ទុះឡើង វីរុសកូរ៉ូណា ខណៈដែលការឆ្លងបានកើនឡើងខ្ពស់ នៅក្នុងរដ្ឋធានីតូក្យូ និងតំបន់ជាច្រើនទៀត ។ លោក ស៊ិនហ្ស៊ូ អាបេ...