UN៖ បើយោងតាមការវិភាគ ចេញផ្សាយដោយ នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ (UN-DESA)ថា សេដ្ឋកិច្ចសកល អាចនឹងធ្លាក់ចុះដល់ ១ ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាត COVID-19 ហើយអាចនឹងធ្លាក់ចុះថែមទៀត ប្រសិនបើការរឹតត្បិត លើសកម្មភាពសេដ្ឋកិច្ច ត្រូវបានពង្រីក ដោយគ្មានការឆ្លើយតប សារពើពន្ធគ្រប់គ្រាន់។ របាយការណ៍សង្ខេបរបស់ UN-DESA...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីស្រាអ៊ែល ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី មានរោគសញ្ញាថា បានឆ្លងជំងឺ COVID-19 ។ ខាងការិយាល័យ របស់គាត់បានឲ្យដឹងដូច្នេះ ។ ក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បង្ខំឲ្យធ្វើចត្តឡីស័កដោយខ្លួនឯង ។ លោក Yaakov Litzman...
ថ្ងៃសុក្រទី៣ខែមេសានេះកាសែតអង់គ្លេស The Mirror បានសរសេរថាកំពូលកីឡាករ ថ្លៃបំផុតនិងល្អបំផុតលើលោកNeymarរបស់ក្លឹប PSG បានសម្រេចចិត្តបរិច្ចាគលុយផ្ទាល់ខ្លួនដើម្បីកិច្ចការងារ ប្រយុទ្ធប្រឆាំងវិរុសកូរ៉ូណាដែលកំពុងរីករាលដាលនាពេល បច្ចុប្បន្ន។ ប្រភពដដែលបានសរសេរទៀតថា កីឡាកររូបនេះមិនបានប្រកាសជាផ្លូវការទេប៉ុន្តែគេបានដឹងថា រូបគេបានផ្តល់លុយប្រមាណជា៥លានរៀលលុយប្រេស៊ីល ឬប្រមាណជា៧៦៩០០០ផោនទៅដល់ទីភ្នាក់ងារ មនុស្សធម៍របស់អង្គការយូអិននិងព្រមទាំងកំពុងបង្កើតមូលនីធិ ពីក្រុមមនុស្សល្បីៗផងដែរ។ លុយទាំងនោះនឹងត្រូវបានគេជឿជាក់ថា នឹងយកទៅផ្តល់ជូនដល់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងកូរ៉ូណានៅទូទាំងពិភពលោកតែម្តងខណៈដែលមនុស្សជាង ១លាននាក់ហើយដែលបានឆ្លងមេរោគCOVID-19 និងប្រមាណជា៥ម៉ឺននាក់ហើយដែលបានបាត់បង់ជីវិត៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖មន្ត្រីរដ្ឋបាលជាន់ខ្ពស់ លោក ត្រាំ មួយរូបបាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងចេញថ្លៃឲ្យ ប្រទេសរុស្ស៊ី សម្រាប់បរិក្ខារពេទ្យទាំងអស់ ដែលទីក្រុងមូស្គូបាន បញ្ជូនមកឲ្យ ដើម្បីជួយប្រយុទ្ធប្រឆាំងការផ្ទុះឆ្លង នៃកូរ៉ូណាវីរុស។ វានៅមិនច្បាស់នៅឡើយថា រុស្ស៊ីបញ្ជូនគ្រឿងបរិក្ខារចំនួន៦០តោននោះ សម្រាប់ជាអំណោយ ឬក៏ជាការលក់សម្ភារៈទាំងនោះ ដែលរួមមានផ្លិតបក់បញ្ចូលខ្យល់ ម៉ាស់ ឧបករណ៍ជំនួយដង្ហើម និងសម្ភារៈផ្សេងៗទៀត បន្ទាប់ពីមានកិច្ចសន្ទនាគ្នាតាមទូរសព្ទ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង កំពុងតែប្រឹងប្រែង អភិវឌ្ឍកម្មវិធីលំហអាកាស សម្រាប់គោលបំណងសន្តិភាព ហើយរដ្ឋបាលអភិវឌ្ឍន៍ លំហអាកាសជាតិ របស់រដ្ឋាភិបាល នឹងបន្តធ្វើលើគម្រោងជាច្រើន នៅក្នុងឆ្នាំនេះ។ យោងតាមប្រភពព័ត៌មាន ពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ ឃោសនាទីក្រុងព្យុងយ៉ាង...
ម៉ានីល៖ អង្គការ លើកលែងទោសអន្តរជាតិ Amnesty International នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte គួរតែដកហូតការកត់សម្គាល់ភ្លាមៗ របស់លោកដែលបង្ហាញថា អាជ្ញាធរត្រូវបានគេអនុញ្ញាត ឱ្យសម្លាប់អ្នករំលោភបំពាន ចំពោះការដាក់ឱ្យនៅដាច់ដោយឡែកពីគេ ដោយនិយាយថា ទាំងនេះអាចនាំឱ្យមានការរំលោភបំពាន ក្នុងអំឡុងពេល ដាក់ឱ្យនៅឡោយឡែកនេះ នៅទូទាំងតំបន់Luzon និងផ្នែកខ្លះនៅ...
សេអូល៖ ប្រភពបានឲ្យដឹងនៅថ្ងៃសុក្រនេះថា កងទ័ពអាកាសកូរ៉េខាងត្បូង កំពុងជំរុញឱ្យដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Global Hawk នៅក្នុងឆ្នាំ២០២០ នេះបេីយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ប្រទេសកូរ៉េខាងត្បូង បាននាំយកយន្តហោះ RQ-4 Block 30 Global Hawk ពីខែធ្នូ ហើយបាននិងកំពុងធ្វើការដើម្បីដាក់ឱ្យដំណើរការ។ កងអនុសេនាធំឈ្លបយកការណ៍ ត្រូវបានបង្កើតឡើង...
បរទេស៖ The Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសានេះ បានសរសេរថា ក្រៅតែពីដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីរ៉ង់ជាច្រើន រួចមកហើយនោះ នៅថ្ងៃនេះប្រធានាធិបតីអាមេរិក បានធ្វើការព្រមានខ្លាំង ទៅលើប្រទេសមួយនេះបន្ថែមទៀតផងដែរ ចំពោះសកម្មភាពទាំងឡាយ របស់គេនាពេលខាងមុខ។ លោកត្រាំបានធ្វើការព្រមានចំៗ និងធ្ងន់ៗថា អាមេរិកនឹងបើកការវាយប្រហារខ្លាំងៗ មិននឹកស្មាន ប្រសិនបើប្រទេស កាន់សាសនាឥស្លាមមួយនេះ មានផែនការអាក្រក់...
UN៖ យោងតាមការវិភាគ ដែលចេញផ្សាយកាលពីថ្ងៃពុធ ដោយនាយកដ្ឋាន កិច្ចការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ (UN-DESA) គឺសេដ្ឋកិច្ចសកល អាចធ្លាក់ចុះដល់ ១ ភាគរយក្នុងឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃកូវីដ១៩ និងអាចធ្លាក់ចុះបន្តទៀត ប្រសិនបើមានការរឹតត្បិត លើសកម្មភាពសេដ្ឋកិច្ច ត្រូវបានពង្រីក ដោយគ្មានការឆ្លើយតប សារពើពន្ធគ្រប់គ្រាន់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ...
កិច្ចប្រជុំជាបន្ទាន់មួយ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃពុធ បានសម្រេចចិត្តជាលទ្ធផល ហើយសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ Champion League និង Europa League ដោយក្នុងនោះ UEFA បានប្រកាសថា នឹងធ្វើការពន្យាពេលបន្តទៀត រហូតដល់ការសម្រេចចិត្តថ្មីមួយ នៅពេលក្រោយ។ គណកម្មការបាល់ទាត់ដ៏ធំបំផុត នៅអ៊ឺរ៉ុបមួយនេះ បានបញ្ជាក់ថា ស្ថានភាពកាន់តែអាក្រក់ នៅក្នុងប្រទេសតំបន់អ៊ឺរ៉ុប ជាក់ស្តែងទាំងអ៊ីតាលី...