បរទេស៖ ក្រុមហ៊ុន Lockheed Martin នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានផ្តល់កុងត្រា មានទំហំទឹកប្រាក់ ៨១៨,២លានដុល្លារ សម្រាប់ការផលិតគ្រាប់មីស៊ីល JASSM ឲ្យទៅកងទ័ពអាកាសសហរដ្ឋអាមេរិក និងយោធារបស់ក្រុមសម្ពន្ធមិត្ត។ កុងត្រានេះ ត្រូវបានផ្តល់ថវិកា ក្នុងផ្នែកនៃថវិកាទិញសម្ភារៈឆ្នាំ២០១៨ ដែលមានចំនួន រហូតដល់ទៅ៧៦៧,៤ដុល្លារ ក៏ដូចជាប្រាក់៥០,៧លានដុល្លារ ពីកម្មវិធីលក់សម្ភារៈយោធា ឲ្យបរទេសរបស់ក្រសួងការពារជាតិ នេះបើយោងតាមសេចក្តីរាយការណ៍...
បរទេស៖The Bloomberg នៅថ្ងៃព្រហស្បតិ៍ទី២ខែមេសានេះ បានសរសេរថាអាមេរិក ត្រៀមនឹងដាក់ពង្រាយទ័ពជើងទឹករបស់ខ្លួន ទៅកាន់តំបន់សមុទ្រការ៉ាប៊ីនធ្វើយ៉ាងណាដើម្បីដាក់សំពាធទៅលើក្រុមជួញដូរគ្រឿងញៀននៅតំបន់អាមេរិកឡាទីន ដែលត្រូវបានគេមើលឃើញថាជាក់ស្តែងតម្រង់សំដៅមេដឹកនាំ វេណេស៊ុយអេឡាលោកម៉ាឌូរ៉ូ។ ផែនការនេះត្រូវបានប្រកាសឡើងដោយ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដោយមេដឹកនាំរូបនេះ បានបញ្ជាក់ដែរថាក្រុមជួញដូរគ្រឿងញៀន បានសម្លឹងឃើញឧិកាសពេលដែលអាមេរិកកំពុងមមាញឹក នឹងការប្រយុទ្ធប្រឆាំងទៅនឹងវិរុសកូរ៉ូណានាពេលបច្ចុប្បន្នដូចនេះ អាមេរិកដាច់ខាតត្រូវតែបន្ថែមកម្លាំងទ្វេរដង ដើម្បីរារាំងពួកគេ។ ការដាក់ពង្រាយទ័ពជើងទឹកបន្ថែម មានដូចជានាវាចម្បាំងនិងកងយន្តហោះផងធ្វើឡើងនៅក្រោយបន្តិច ដែលអាមេរិកទើបតែបានប្រកាសផ្តល់រង្វាន់សម្រាប់ ការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡាបច្ចុប្បន្នគឺ លោកម៉ាឌូរ៉ូថាជាមេខ្លោងក្រុមជូញគ្រឿងញៀនដ៏ធំនៅអាមេរិក ឡាទីនដល់ទៅ១៥លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី
ចិន៖គណៈកម្មាធិការអូឡាំពិកចិន (COC) បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីបង្ហាញការគាំទ្រ យ៉ាងមុតមាំចំពោះការសម្រេចចិត្តរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិស្តីពីកាលបរិច្ឆេទថ្មីសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០យោងតាម ការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ IOCរួមជាមួយគណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាំពិកលើកទី៣២បានប្រកាសថា Tokyo 2020 នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២១ ខណៈជប៉ុន និងTokyo 2020 ព្រមព្រៀងពន្យាពេលការប្រកួតនៅពេលមានការ...
បរទេស៖ ប៉ូលិសក្រុងឡុងដ៍ របស់អង់គ្លេស បាននិយាយថា នេះគឺជាករណីដែលគេជួបដំបូង នៃការកាត់ទោស ដែលត្រូវបានផ្តល់ឱ្យសម្រាប់“ ឧប្បត្តិហេតុទាក់ទងនឹងវីរុសកូវីដ១៩ ដែលពាក់ព័ន្ធនឹងប៉ូលិស” ។ ប្រធានស្នងការលោកស្រី Helen Harper បាននិយាយថា លោកស្រីសង្ឃឹមថា ការកាត់ទោសដាក់ពន្ធនាគារនេះ គឺបានផ្ញើសារថា អាកប្បកិរិយា ដែលមិនអាចទទួលយកបាន “នឹងមិនត្រូវបានគេអត់ឱនឱ្យនោះទេ” ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ ឆ្នាំថ្មីចង់ធ្វើអ្វីថ្មី សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ប៉ុន្តែមិនអាចទៅណារួច ដោយសារព្រួយបារម្ភ ពីការឆ្លងជម្ងឺកូរ៉ូណា? ដូច្នេះមានតែសំរេចនៅផ្ទះ មិនអាចទៅណាបាន។ ប៉ុន្តែលោកអ្នកនៅផ្ទះ ក៏នៅតែមានឱកាសធ្វើអ្វីមួយ ជាពិសេស បានដូចគ្នា! គឺ BOOK FROM HOME និង BUY FROM HOME ជាមួយនឹងក្រុមហ៊ុន...
មកដល់ពេលនេះយើងបានដឹងថា ហើយកំពូលកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បានក្លាយទៅជាកីឡាករទី៣ហើយនៅក្នុងក្លឹប Juventus ដែលត្រូវបានធ្វើតេស្តរកឃើញថាមានឆ្លងវិរុសកូរ៉ូណា ទោះបីជាស្ថានភាពបច្ចុប្បន្នរបស់គេមានស្ថេរភាព ឡើងវិញហើយក្តី។ Dybala បានពិពណ៍នាអំពីអារម្មណ៍ធ្វើទុក្ខដំបូង គ្រាដែលរូបគេបានចាប់ផ្តើមសង្ស័យថា បានឆ្លង វិរុសមួយនេះ។Dybalaបាននិយាយថារូបគេចាប់ផ្តើមអារម្មណ៍ប្លែកៗដោយមិនអាចហ្វឹកហាត់បានយូរដូចមុនចាប់ផ្តើម ក្អកនិងអស់កម្លាំងខ្លាំងហើយពេលគេងរូបគេ មានអារម្មណ៍ ត្រជាក់ខ្លាំងប៉ុន្តែជារឿយៗបានប្រើប្រាស់ថ្នាំ បន្ថយភាពឈឺចាប់ ដែលអាចធ្វើឲ្យធូរស្រាលមួយរយៈខ្លីប៉ុណ្ណោះ។ កីឡាករវ័យ២៥ឆ្នាំរូបនេះ បានបន្តទៀតថាមិនបានគិតទេថាខ្លួនបានក្លាយទៅជាកីឡាករទី៣របស់ក្លឹបដែលមានឆ្លងជំងឺនេះប៉ុន្តែដោយសារតែស្ថានភាព កាន់តែពិបាកដោយការដកដង្ហើមកាន់តែលំបាករូបគេ...
ក្រុងតូក្យូ៖ភ្លើងគប់អូឡាំពិកទីក្រុងតូក្យូ២០២០ ត្រូវបានប្រគល់ទៅឲ្យខេត្តហ្វូគូស៊ីម៉ាភាគឥ សានរបស់ប្រទេសជប៉ុនដើម្បីដាក់បង្ហាញរយៈពេលមួយខែ ទោះបីមានការលើពេលការប្រកួតជាផ្លូវការក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ពិធីដ៏សាមញ្ញមួយត្រូវបានធ្វើឡើងនៅ មជ្ឈមណ្ឌលជាតិបណ្តុះបណ្តាល J-Village ជាកន្លែងដែល Tokyo 2020 COO Yukihiko Numomura បានប្រគល់ភ្លើងគប់ទៅឲ្យលោក Makoto Noji ប្រធានការិយាល័យ វប្បធម៌ និងកីឡានៃទីក្រុងហ្វូគូស៊ីម៉ា។ ភ្លើងគប់អូឡាំពិកដែលត្រូវបានគេបំភ្លឺនៅអូឡាំពិក ប្រទេសក្រិកកាលពីថ្ងៃទី...
បរទេស៖ទូរទស្សន៍BBC នៅថ្ងៃព្រហស្បតី៍ទី២ខែមេសានេះបានសរសេរថា ទីក្រុង Shenzhen បានក្លាយទៅជាទីក្រុងដំបូងគេរបស់ប្រទេសចិន ដែលបានដាក់ចេញនូវច្បាប់ ប្រឆាំងការទទួលទាន សាច់ឆ្កែនិងឆ្មា។ ការដាក់ច្បាប់ថ្មីនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងបន្ទាប់ពីការរាតត្បាតនៃវិរុសកូរ៉ូណា ដ៏អាក្រក់បំផុតនោះគឺត្រូវបានគេដឹងថាបានកើតឡើងដំបូងចេញពី ការទទួលទានសាច់សត្វព្រៃរបស់ពលរដ្ឋចិន ហើយដែលកន្លងមកចិនក៏បានដាក់បម្រាមមិនឲ្យធ្វើការជួញដូរ និងប្រើប្រាស់សត្វព្រៃរួចមកហើយដែរ។ ដំណាក់កាលដំបូងដែល នឹងចាប់ផ្តើមចេញពីទីក្រុងShenzhen មុនគេចំពោះច្បាប់ថ្មីនេះនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែឧសភខាងមុខនេះហើយ។ គួរបញ្ជាក់ថាយោងតាមតួលេខ របស់អង្គការឃ្លាំមើលសង្គមមនុស្សលោកឬហៅកាត់ថា HIS(Human Society...
បរទេស៖វេជ្ជបណ្ឌិតមួយរូប ដែលនាំប្រធានាធិបតីរុស្ស៊ី លោក ពូទីន ដើរមើលមន្ទីរពេទ្យព្យាបាល កូរ៉ូណាវីរុសដ៏ចម្បងរបស់ទីក្រុងមូស្គូ កាលពីសប្ដាហ៍នោះ ត្រូវបានពិនិត្យឃើញឆ្លងវីរុសថ្មី នេះតាមសេចក្តីរាយការណ៍ សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ Rossiya 24 នៅថ្ងៃអង្គារនេះ។ កាលពីថ្ងៃអង្គារសប្ដាហ៍មុន លោក ពូទីន បានធ្វើដំណើរទស្សនកិច្ចមន្ទីរពេទ្យ Kommunarka ជាទីដែលលោកបាននិយាយគ្នាជាមួយលោកវេជ្ជបណ្ឌិត Denis Protsenko...
បរទេស៖នៅថ្ងៃព្រហស្បតិ៍ ទី២ខែមេសា នេះបានឲ្យដឹងថាក្រុមហ៊ុនផលិតយន្តហោះ ល្បីបំផុតលើលោកជំនាញខាងផលិតយន្តហោះចម្បាំង ឲ្យអាមេរិកLockheed Martin Corp’s ត្រូវបានគេដឹងថាទើបតែ ទទួលបានកុងត្រាថ្មីតម្លៃរហូតទៅដល់៤,៧១ពាន់លានដុល្លារ ក្នុងការផលិតយន្តហោះចម្បាំងប្រភេទF-35 ចំនួន៧៨គ្រឿងបន្ថែមទៀត។ កុងត្រាដែលទទួលបានកងកម្លាំងជើងទឹក របស់អាមេរិកលើកនេះទោះបីជាយ៉ាងណានឹងធ្វើការ សម្រេចចិត្តលំអិតនៅក្នុងខែមិនាឆ្នាំ២០២៣ហើយក៏ ជាកុងត្រាដែលមានទំហំច្រើនបំផុតលើកទី២សម្រាប់ ឆ្នាំ២០២០នេះដោយកាលពីខែមករាLockheed Martinដដែលនេះក៏បានទទួលបានកុងត្រារ៉ាប់រងសេវាកម្មលើយន្តហោះF-35នេះចំនួន២ពាន់លានដុល្លារផងដែរ។ គួរបញ្ជាក់ឲ្យដឹងដែរថាមូលហេតុដែល អាមេរិកចំណាយកញ្ចប់ថវិកាទំហំនេះសាជាថ្មីនោះ គឺធ្វើឡើងបន្ទាប់ពីខ្លួនបានពិនិត្យមើលឃើញថាមានកម្រិតកើនឡើង នៃការគំរាមកំហែងពីសំណាក់ ក្រុមភេវរកម្មនិងក៏ដូចជាការប្រែប្រួលនៃសណ្ឋានភូមិសាស្ត្រផង។...