គិតចាប់ពីឆ្នាំ២០១៨មក ក្រោយពេលផ្ទេរពីArsenal មក Old Trafford ជាមួយនឹងMan United កីឡាករខ្សែប្រយុទ្ធឈីលី Alexis Sanchez បានធ្លាក់ទំរង់លេងស្ទើរស្មើសូន្យ។ លេងនៅបិសាចក្រហម Man United បានមួយរដូវកាល មិនអាចធ្វើអ្វីបានល្អ ក្រៅតែពីរបួស និងមិនអាចរកគ្រាប់បាល់បានឡើយ។ ទីបំផុតលោកSolskjaer បានសម្រេចចិត្តផ្ទេរកីឡាកររូបនេះ ចេញទៅអ៊ីតាលីក្នុងលក្ខណ្ឌខ្ចីជើង ជាមួយនឹង...
វ៉ាស៊ីនតោន៖ ប្រធានគណៈកម្មាធិការ កិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិក បានចោទប្រកាន់លោកប្រធានាធិបតី ដូណា ល់ ត្រាំ កាលពីថ្ងៃពុធ ពីបទជំរិតយកលុយសម្ព័ន្ធមិត្ត ហើយបានជំរុញឱ្យរដ្ឋបាល ឈានដល់កិច្ចព្រមព្រៀង ចែកចំណាយការពារជាតិ ជាមួយកូរ៉េខាងត្បូង។ លោក Eliot Engel (D-NY) បានចេញសេចក្តីថ្លែងការណ៍ តាមរយៈបណ្តាញសង្គមធ្វីតទ័រ បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក បានដាក់កម្មករកូរ៉េខាងត្បូង រាប់ពាន់នាក់...
សេអ៊ូល៖ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយគ្រុប បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថាការលក់រថយន្តរបស់ខ្លួនបានធ្លាក់ចុះ ៣១ ភាគរយនៅសហរដ្ឋអាមេរិកកាលពីខែមុន ដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩នេះ ចាប់ផ្តើមប៉ះពាល់ដល់ផលិតកម្ម និងការលក់។ ទិន្នន័យលក់របស់ក្រុមហ៊ុនបានបង្ហាញថានៅក្នុងខែមីនា ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ដែលមានយីហោឯករាជ្យ និងក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Kia Motors Corp បានលក់រថយន្តចំនួន ៨១.៥០០ គ្រឿង នៅសហរដ្ឋអាមេរិកពោល គឺធ្លាក់ចុះពីចំនួន ១១៨.៤៤១ គ្រឿងកាលពីឆ្នាំមុន។...
បរទេស៖អង្គការណាតូ នឹងបង្កើនល្បឿនបញ្ជូនជំនួយឱសថ ដល់សម្ពន្ធមិត្តដែលរងគ្រោះខ្លាងបំផុត ពីកូរ៉ូណាវីរុស ប៉ុន្តែត្រូវតែផ្តោតលើកិច្ចការពារអឺរ៉ុប បន្ទាប់ពីល្បែងសង្គ្រាមរុស្ស៊ីដ៏ធំ ដែលសម្ពន្ធមិត្តមើលឃើញថា ជាសញ្ញាមួយពីទីក្រុងមូស្គូ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន នៅក្នុងកិច្ចសម្ភាសន៍មួយដូច្នេះថា “យើងកំពុងតែប្រមូលការគាំទ្រ ពីសម្ពន្ធមិត្តដែលមានសមត្ថភាព ដើម្បីជួយដល់ប្រទេសដែលមានការខ្វះខាតខ្លាំងក្លា” ហើយលោកនិយាយថា យន្តហោះតួកគី នឹងបញ្ជូនឧបករណ៍ពេទ្យ ទៅឲ្យប្រទេសអេស្ប៉ាញនិងអ៊ីតាលី នៅថ្ងៃពុធនេះ។...
នៅថ្ងៃគ្រូបង្វឹក ក្លឹបមាន់ខ្នាយមាស Spurs លោក Jose Mourinho ព្រមទាំងកីឡាករទាំងអស់របស់ក្លឹបបានទទួល ដំណឹងច្បាស់ ហើយក្នុងការត្រៀមខ្លួន ទទួល យកប្រាក់កម្រៃតិចជាងមុនក្រោយពេលដែលប្រធានក្លឹបលោក Daniel Levy បានចេញមកប្រកាសអះអាង អំពីស្ថានភាពដែលយ៉ាប់យ៉ឺនបច្ចុប្បន្ន ដោយសារកូរ៉ូណា។ ប្រសិនបើវិធានការនេះនឹងត្រូវចាប់ផ្តើម អនុវត្តពេលនេះភ្លាមៗនោះ មានន័យថាSpursនឹងក្លាយទៅជាក្លឹបទី២ហើយរបស់លីកកំពូលអង់គ្លេស បន្ទាប់ពី Newcastle ក្នុងការកាត់បន្ថយប្រាក់កម្រៃរបស់កីឡាករនិងបុគ្គលិក...
បរទេស៖ស្របពេលដែលថវិកា ទំនុបបម្រុងពីកិច្ចព្រមព្រៀងបែងចែក ចំណាយយោធា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានអស់នៅថ្ងៃពុធនេះ ដោយគ្មានកិច្ចព្រមព្រៀងថ្មីកើតមាននោះ កងកម្លាំងនៅកូរ៉េ របស់សហរដ្ឋអាមេរិក បានឲ្យបុគ្គលិកស៊ីវិលកូរ៉េខាងត្បូងរាប់ពាន់នាក់ឈប់សម្រាក។ ការឲ្យបុគ្គលិកស៊ីវិកជនជាតិកូរ៉េខាងត្បូងឈប់សម្រាកនេះ គឺត្រូវបានធ្វើឡើង ក្រោយការចរចាគ្នាជាច្រើនខែ បានបរាជ័យក្នុងការបំបាត់ភាពខុសគ្នា ជុំវិញការចំណាយសម្រាប់កិច្ចព្រមព្រៀងវិធានការពិសេសថ្មីមួយ ដែលកំណត់ថា ទីក្រុងសេអ៊ូលត្រូវចំណាយប្រាក់ចំនួនប៉ុណ្ណា សម្រាប់រក្សាកងទ័ពអាមេរិក២៨.៥០០នាក់ ប្រចាំការលើឧបទ្វីបកូរ៉េ។ គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក...
បរទេស៖ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយដែលត្រូវ បានចេញផ្សាយដោយ វេបសាយ The Weekកាលពីថ្ងៃចន្ទដើមសប្តាហ៍ ទៅនេះថាប្រធានាធិបតីអាមេរិកលោកត្រាំ បានលើកឡើងអំពីលទ្ធផលមួយរបស់អាមេរិកក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងវិរុសកូរ៉ូណាក្នុង ពេលខាងមុខនេះ។ លោកត្រាំបានមានប្រសាសយ៉ាងដូច្នេះថា កាលពីថ្ងៃអាទិត្យប្រសិនណាបើជាពលរដ្ឋអាមេរិកនឹងបាត់បង់ជីវិតត្រឹមតែ១០ម៉ឺននាក់មែននោះមានន័យ ថារដ្ឋាភិបាលអាមេរិកបានធ្វើការងារដ៏ល្អបំផុតមួយ។ការពោលបែបនេះអំពីសំណាក់លោកប្រធានាធិបតី បានធ្វើឡើងនៅក្នុងថ្ងៃដដែលគឺនៅក្រោយបន្តិចនៃការព្យាករណ៍អ្នកស្លាប់ដោយលោក សាស្ត្រចារ្យDr. Anthony Fauciប្រធានវិទ្យាស្ថានជំងឺឆ្លងរបស់អាមេរិកថានឹងមាន ទៅដល់១០ម៉ឺននាក់ ឬ២០ម៉ឺននាក់នៅទូទាំងប្រទេសដោយ សារតែកូរ៉ូណា។ លោកត្រាំបាននិយាយចំនួនអ្នកស្លាប់ ដល់ទៅ១០ម៉ឺនពិតជាអាក្រក់ណាស់ ប៉ុន្តែបើអ្នកសា្លប់ត្រឹមតែ១០ម៉ឺននាក់នៅក្នុងចន្លោះព្យាករណ៍...
ចិន៖បើយោងតាម A History of Plague in China (Zhongguo Yibing Shijian) ចាប់តាំងពីរាជវង្សហាន (២០៦ មុនគ.ស-២២០ គ.ស ជាពិសេសចាប់តាំងពីរាជវង្សមិង និងឈីង (១៣៦៨ – ១៩១១) ប្រទេសចិនបានប្រមូលយកបទពិសោធន៍ យ៉ាងសំបូរបែបក្នុងការការពារ និងគ្រប់គ្រងជំងឺឆ្លងយោងតាម...
វ៉ាស៊ីនតោន៖ការប្រថុយប្រថានដ៏គ្រោះថ្នាក់ បំផុតរបស់ក្រុមហ៊ុនFacebook និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតរំពឹងទុកនៅឆ្នាំ ២០២០ គឺព័ត៌មានក្លែងក្លាយជុំវិញការបោះឆ្នោតប្រធានាធិបតីអាមេរិក តើវាជារឿងបរទេស ឬក្នុងស្រុកប្រភពដើមការគំរាមកំហែងព័ត៌មានមិនត្រឹមត្រូវហាក់ដូចជាស៊ាំហើយសូម្បីតែអាចគ្រប់គ្រងបានយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ វីរុសកូរ៉ូណាថ្មីបានបើកឲ្យមានបញ្ហាខុសគ្នាទាំងស្រុង៖ ផលវិបាកដែលអាចមានគ្រោះថ្នាក់ដល់ជីវិតនៃការព្យាបាលបានស្មានការអះអាងខុសឆ្គង ការលក់ប្រេងពស់ និងទ្រឹស្តីឃុបឃិតអំពីការផ្ទុះឡើង។ រហូតមកដល់ពេលនេះទីភ្នាក់ងារ ព័ត៌មានបារាំងបានលើកឡើងនូវពាក្យចចាមអារាម និងរឿងព្រេងនិទានជិត ២០០ ករណីអំពីវីរុសនេះ ប៉ុន្តែអ្នកជំនាញនិយាយថា គេត្រូវធ្វើសកម្មភាពខ្លាំងក្លាជាងមុនពីក្រុមហ៊ុនបច្ចេកវិទ្យាដែលចាំបាច់ដើម្បីបញ្ឈប់ព័ត៌មានមិនត្រឹមត្រូវ និងទំហំដែលវាអាចផ្សព្វផ្សាយតាមអ៊ីនធើណេត។ សាស្ត្រាចារ្យ David Rand...
សេអ៊ូល៖ ប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់ ដែលធ្វើការឱ្យកងកម្លាំងអាមេរិកនៅកូរ៉េ USFK ត្រូវបានប្រកាសឲ្យឈប់សម្រាក ដោយគ្មានកំណត់រយៈពេល ចាប់ពីថ្ងៃពុធចំពេលមានការជាប់គាំងនៅក្នុងការចរចារការចែករំលែក តម្លៃការពារជាតិរវាងប្រទេសទាំងពីរ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាច កើតមានលើឥរិយាបថត្រៀមខ្លួនរបស់កូរ៉េ។ ការនិយាយលួងលោមនេះក៏បានធ្វើឱ្យមានការរិះគន់ ថាទីក្រុងវ៉ាស៊ីនតោន កំពុងប្រថុយនឹងជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងត្បូង ដែលបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំសម្រាប់ USFK សម្រាប់ជាប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងដើម្បីដាក់សម្ពាធសម្ព័ន្ធមិត្ត របស់ខ្លួននៅក្នុងកិច្ចពិភាក្សាថ្លៃការពារជាតិ។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបរាជ័យក្នុងការភ្ជាប់ភាព ខុសគ្នាលើកិច្ចព្រមព្រៀងវិធានការពិសេសថ្មី...