ភ្នំពេញ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ ដែលមានលោក ម៉ឹង ពន្លក ជាប្រធាន រួមទាំងសមាជិក សមាជិកា គ្រប់បណ្តាសាខាខេត្ត នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានធ្វើការបរិច្ចាគថវិកា សរុបចំនួន ២៩,៤៤៥ដុល្លារអាមេរិក...
ចិន៖ កំពូលតារាឆ្នើមរបស់ NBA លោក Kevin Durant និងខ្សែបម្រើរបស់ក្លឹប Juventus លោក Blaise Matuidi រហូតដល់កីឡាករបាល់ទាត់ចិន Wu Wu ជាអត្តពលិកដែលឆ្លងវីរុសកូរ៉ូណា បានលេចធ្លោក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ យោងតាមអ្នកជំនាញម្នាក់ បាននិយាយថា មនុស្សជាច្រើនសន្មត់ថា អត្តពលិកគឺខ្លាំង...
បរទេស៖ ជនបរទេសនឹងត្រូវបានហាមឃាត់ មិនឱ្យចូលក្នុងប្រទេសថៃ ក្រោមក្រឹត្យគ្រាមានអាសន្ន ដែលត្រូវបាន ដាក់ចេញឱ្យប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតវីរុសកូវីដ១៩។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រឹត្យគ្រាមានអាសន្ននេះ ចូលជាធរមាននៅពាក់កណ្តាល អធ្រាត្រថ្ងៃពុធ ទី២៥មីនានេះ ហើយនឹងមានសុពលភាព រហូតដល់ថ្ងៃទី ៣០ ខែមេសា។...
អង់គ្លេស៖យោងទៅតាម សុខភាព សាធារណៈ របស់អង់គ្លេសបានឲ្យដឹងថា ឧបករណ៍សម្រាប់ធ្វើតេស្តិ៍រកមេរោគថ្មីចំនួន រាប់លានអាចត្រៀម រួចរាល់ក្នុងរយៈពេលជាច្រើន ថ្ងៃជាជាងសប្តាហ៍ ឬខែខាងមុខនេះ យោងតាម ការចេញផ្សាយពី Sky News។ កាលពីមុននាយករដ្ឋមន្រ្តី Boris Johnson បានមានប្រសាសន៍ អំពីការធ្វើតេស្តិ៍សាមញ្ញមួយចំពោះមេរោគឆ្លងដែលជាសក្តានុពល នៃការផ្លាស់ប្តូរការប្រកួត សរុបនៅក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19។ វាអាចបង្ហាញថា...
កូរ៉េ៖ តារាចម្រៀងរូបស្រស់ Le សមាជិកក្រុមចម្រៀង EXID បានប្រកាសជាផ្លូវការនៅថ្ងៃនេះថានាងសម្រេចចាកចេញពីផលិតកម្ម Banna Cuture ហើយ។ ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី២៤ ខែមិនាឆ្នាំ២០២០ នេះថាតារាចម្រៀង Le បានប្រកាសក្នុងបណ្តាញសង្គម Instagram ថានាងសម្រេចចិត្តចាកចេញពីផលិតកម្ម Banna Cuture ហើយក្រោយធ្វើការពិភាក្សា មួយរយៈកន្លងមក...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានចាប់ផ្តើមសាងសង់ មន្ទីរពេទ្យថ្មីមួយកន្លែង តាមបទបញ្ជារបស់ មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន។ កាសែតគណបក្សពលករកូរ៉េ Rodong Sinmun...
បរទេស៖ នៅថ្ងៃពុធ ទី២៥ ខែមីនានេះ កោះតៃវ៉ាន់បានបង្ហាញ ពីអារម្មណ៍ខឹងខ្លាំង ទៅលើប្រទេសចិននៅឡើយ ដោយសារតែក្នុងពេល ដែលរដ្ឋាភិបាលទាំងពីរ កំពុងប្រយុទ្ធប្រឆាំង ទៅនឹងការផ្ទុះឡើងនៃកូរ៉ូណា ប៉ុន្តែក្រុងប៉េកាំង បែរជានៅតែបន្ត ធ្វើការសកម្មភាពយោធាដូចជា ការហោះហើរ យន្តហោះចម្បាំងជាដើម នៅក្បែរដែនដីរបស់ខ្លួន។ កោះដែលបានហៅខ្លួនថា ជាកោះប្រជាធិបតេយ្យ បានធ្វើការឆ្លើយតប តាមរយៈការហោះហើរ យន្ដហោះចម្បាំងរបស់ខ្លួនផងដែរ...
មកដល់សប្តាហ៍នេះ ទៅហើយក្លឹបទាំងឡាយនៅលីក កំពូលអង់គ្លេសEFLបាននាំគ្នាជួបជុំពិភាក្សាមកហើយអំពី ការសម្រេចចិត្តក្នុង ការអូសបន្លាយ នៃរយៈពេលដោះដូរ កីឡាករនៅក្នុងរដូវក្តៅខាងមុខរហូតទៅដល់ឆ្នាំក្រោយ ប៉ុន្តែសម្រាប់ FIFA វិញគឺទើបតែ បានចាប់រៀបចំក្រុមការងារពិភាក្សាគ្នានៅឡើយទៅលើ ប្រធានបទមួយនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអ្វីដែលយើងអាចដឹងមក ដល់ពេលនេះគឺថាគ្រប់ កាលវិភាគទាំងឡាយដែលបានរៀបចំឡើងនាពេលកន្លងមកនឹងត្រូវពន្យាពេល ទាំងអស់យ៉ាង ហោចណាស់ក៏រាប់ខែដែរដោយ ក្នុងនោះគេអាចជឿជាក់ថា រដូវកាលដោះដូរ កីឡាករនាពេលខាងមុខនឹងអាចអូសបន្លាយរហូត ដល់ខែមករាឆ្នាំ ក្រោយផងដែរ។...
បរទេស៖មិនមែនជារឿងចម្លែកទេ ដែលពលរដ្ឋអាមេរិក ទាំងអស់កំពុង តែកើតក្តីព្រួយបារម្ភអំពីបញ្ហាជំងឺរាតត្បាតកូរ៉ូណា ប៉ុន្តែយោង តាមការតួលេខចុងក្រោយ ដែលទើប ទទួលបានពីសកលវិទ្យាល័យអាមេរិក Monmouth University ដែលបានបង្ហាញ កាលពីដើមសប្តាហ៍បានរកឃើញថាមនុស្សប្រមាណ ជា ៥៧ភាគរយបានជឿជាក់ថា អាមេរិក នឹងអាចគ្រប់គ្រងស្ថានភាពបច្ចុប្បន្នបានយ៉ាងល្អ ហើយនឹងមិនយូរពេក នោះទេ។ ក្នុងចំណោម៥៧ ភាគរយនោះ មានប្រមាណជា២៥ ភាគរយមានទំនុកចិត្តខ្លាំងថា...
តូក្យូ៖IOC បានប្រកាសពីការពន្យារពេលនៃ ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ដំបូងដោយបង្ហាញឲ្យឃើញពីភាពពិតនៃជំងឺរាតត្បាត ឆ្លងដែលកំពុងឆក់យកជីវិតប្រចាំថ្ងៃនៅ ជុំវិញពិភពលោក និងរៀបចំផែនការសម្រាប់ការប្រមូល ផ្តុំទូទាំងពិភពលោកដ៏ធំមួយ នៅក្នុងខែកក្កដាដែលមិនអាចទៅរួចយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ គណៈកម្មាធិការអូឡាំពិក អន្តរជាតិបាន និយាយថា ព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងតូក្យូ“ ត្រូវកំណត់ពេលវេលាឲ្យហួសពីឆ្នាំ ២០២០ ប៉ុន្តែមិនយូរជាង រដូវក្តៅឆ្នាំ ២០២១ ដើម្បីការពារសុខភាពរបស់អត្តពលិកអ្នកចូលរួម ទាំងអស់នៅក្នុងអូឡាំពិក...