បរទេស៖ និស្សិតរៀបបើកបរយន្តហោះ អារ៉ាប៊ីសាអូឌីត ត្រូវបានគេបញ្ជាក់យ៉ាងច្បាស់ថា នឹងនៅតែបន្តធ្វើការហ្វឹកហាត់បើកយន្តហោះ នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានផ្អាក ក្រោយមានករណីបាញ់ប្រហារមួយ នៅមូលដ្ឋានទ័ពជើងទឹក ក្នុងរដ្ឋផ្លរីដា ស្របពេលដែលទ័ពជើងទឹក បានធ្វើការស៊ើបអង្កេតត្រួតពិនិត្យ មើលនិស្សិតបរទេស។ មន្ត្រីនាំពាក្យទ័ពជើងទឹកអាមេរិក លោកស្រី Megan Isaac បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្ននភាពនៃគោលនយោបាយទ័ពជើង ទឹក រួមបញ្ចូលទាំងបទបញ្ញត្តិថ្មី ហាមឃាត់មិនឲ្យនិស្សិតយោធាអន្តរជាតិ...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ថា ក្រុមអ្នកឃ្លាំមើលសភាពការណ៍សង្គ្រាមបានឲ្យដឹងថា កងកម្លាំងរបស់តួកគី បានប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារទៅលើទីតាំងរបស់ យោធាស៊ីរី នៅខេត្ត Idlib ស្ថិតនៅភាគពាយព្យនៃប្រទេស កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់ យោធាស៊ីរី អស់ចំនួន២៦នាក់ ។ កាលពីថ្ងៃសៅរ៍ យន្តហោះគ្មានមនុស្សបើករបស់តួកគី បានដាក់គោលដៅទៅលើកម្លាំងរដ្ឋាភិបាលស៊ីរី...
បរទេស៖ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើតេស្តបាញ់សាកល្បងមីស៊ីលលឿនជាងសម្លេង ពីនាវាមួយគ្រឿង បានទទួល ជោគជ័យសម្រាប់ជាលើកដំបូង ហើយកំពុងតែគ្រោងរៀបចំធ្វើតេស្តបាញ់សាកល្បងបន្ថែមទៀត ពីនាវាមុជទឹកនុយក្លេអ៊ែ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា មីស៊ីលនោះ ត្រូវបានបាញ់ចេញពីនាវាចម្បាំង Admiral Gorshkov កាលពីដើមខែមករា ក្នុងខណៈនាវានេះកំពុងតែធ្វើដំណើរក្នុងសមុទ្រ Barents ហើយមីស៊ីលបានធ្លាក់ក្នុងចម្ងាយតេស្តយោធា នៅតំបន់ជួរភ្នំ Northern...
បរទេស៖ អតីតតារាបាល់ទាត់ គឺលោក David Beckham បានបង្ហើបពីអ្វី ដែលគាត់និយាយជាមួយមិត្តរបស់គាត់គឺព្រះអង្គម្ចាស់ Harry ។ បុរសអាយុ ៤៤ ឆ្នាំដែលថ្មីៗនេះបានក្លាយជាសហម្ចាស់ក្លឹបបាល់ទាត់អាមេរិច Inter Miami ត្រូវបានឈ្លេចសួរដោយ Online Entertainment អំពីការសម្រេចចិត្តរបស់ព្រះមហាក្សត្រក្នុង ការផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនិងកាណាដា។ Beckham ហាក់ដូចជា ស្ទាក់ស្ទើរក្នុងការផ្តល់ព័ត៌មាន...
ហុងកុង៖ អាជ្ញាធរហុងកុងបាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេបានដាក់សត្វសុនខ (សត្វឆ្កែ) ដែលមានផ្ទុកមេរោគកូរ៉ូណា ឬ Covid-19 ឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីច្រមុះនិងទឹកមាត់របស់វា បានធ្វើតេស្តឃើញថា មានភាពវីរុសនេះក្នុងកម្រិតស្រាល ទោះបីពួកគេបានបន្ថែមថា ពួកគេមិនទាន់មានភ័ស្តុតាងបង្ហាញថា វាអាចចម្លងទៅសត្វចិញ្ចឹមបានក៏ដោយ ។ យោងតាមសារព័ត៌មាន Straits Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា...
តូក្យូ៖ប្រតិបត្តិករនៃរមណីយដ្ឋាន ឌីជីថល ២នៅទីក្រុងតូក្យូគឺ Disneyland និង DisneySea បាននិយាយថា សួនឧទ្យានទាំងនេះនឹងត្រូវបាន បិទអស់រយៈពេល ប្រហែល២សប្តាហ៍ដោយមានការភ័យខ្លាចចំពោះការផ្ទុះឡើងនៃវីរុសថ្មី នេះយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ប្រតិបត្តិករបាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា“Tokyo Disneyland និង Tokyo DisneySea បានសម្រេចចិត្តបន្តបិទទ្វារមិនធម្មតាចាប់ពីថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈដល់ថ្ងៃអាទិត្យទី ១៥...
ភ្នំពេញ៖គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹក ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក បណ្ឌិតថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ សមាជិកប្រតិបត្តិ ទីប្រឹក្សានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងសហព័ន្ធកីឡាជាតិទាំងក្នុងអូឡាំពិកនិងមិនអូឡាំពិក បានអញ្ជើញចូលរួមពិធីបើកធ្វើមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបូកសរុបលទ្ធផលការងារមួយ ឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំ២០២០នេះ ។ មហាសន្និបាតនេះក៏មានការចូលរួមពីគណៈ កម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា...
តូក្យូ៖ប្រទេសជប៉ុនបានប្រកាសជាផ្លូវការ នៃការព្យួរការប្រកួតបាល់ទាត់ J.League “លីកបាល់ទាត់”របស់ខ្លួនដែលធ្វើឲ្យវាក្លាយជាជនរងគ្រោះ កីឡាចុងក្រោយបង្អស់ នៃវីរុសថ្មីបង្កឲ្យមនុស្សស្លាប់រាប់ម៉ឺននាក់នៅទូទាំងពិភពលោកយោងតាម ការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ រាល់ការប្រកួតបាល់ទាត់ J.League និងការប្រកួតពានរង្វាន់ត្រូវបាន ពន្យាពេលរហូតដល់ពាក់កណ្តាលខែមីនា នៅពេលប្រទេសជប៉ុនបានចូលរួមជាមួយប្រទេស ចិន និងកូរ៉េខាងត្បូងក្នុងការរក្សាបាល់ទាត់ក្នុងស្រុកទុកជាគោលដៅ ដើម្បីទប់ស្កាត់ ការផ្ទុះឡើងនៃជំងឺនេះ។ លោក Mitsuru Murai ប្រធានលីកបាននិយាយ នៅក្នុងសន្និសីទកាសែតមួយថា...
តូក្យូ៖ខេត្ត Kanagawa និងវិទ្យាស្ថានស្រាវជ្រាវ Riken គាំទ្រដោយរដ្ឋាភិបាល បាននិយាយថា ពួកគេ បានបង្កើត វិធីសាស្ត្រសាកល្បង មួយ ដែលអាចរកឃើញវីរុសថ្មីនេះ ក្នុងរយៈពេលត្រឹម៣០នាទី គឺខ្លីជាងរយៈពេល ៦ម៉ោងត្រូវការជាមួយ នឹងការធ្វើតេស្ត បច្ចុប្បន្នយោង តាមការ ចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ វិទ្យាស្ថានសុខាភិបាល សាធារណៈ និងKanagawa...
ឱកាសដំណើរ កំសាន្តក្រៅប្រទេសជាមួយ ខេមហ្វូនបានមកដល់ហើយ! ! ! នាឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខាងមុខនេះ ក្រុមហ៊ុនខេមហ្វូនមាន ប្រូម៉ូសិនពិសេស ជូនទៅដល់គ្រប់បណ្ដាហាងនានា និងភ្នាក់ងារចែកចាយ ទូទាំងប្រទេស ដោយគ្រាន់តែ ធ្វើការជាវទំនិញ តាមកញ្ចប់ នៃក្តីសុបិន្ត ដូចជា កញ្ចប់ពេជ្យ កញ្ចប់មាស កញ្ចប់ប្រាក់ និង កញ្ចប់សំរិទ្ធ...