ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ថា គណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការសុខាភិបាល បានឲ្យដឹងថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងរហូតដល់១.៨៦៨នាក់គិតត្រឹមថ្ងៃអង្គារនេះ ក្រោយពីមនុស្ស៩៨នាក់ទៀតបានបាត់បង់ជីវិត ។ ពលរដ្ឋនៅទូទាំងប្រទេសជិត៧២.៥០០នាក់ បានឆ្លងវីរុសថ្មី COVID-19 ដែលបានផ្ទុះឡើងជាលើកដំបូងនៅក្នុងខែធ្នូ នៅមុនពេលឆ្លងរាលដាលខ្លាំងក្លានៅទូទាំងប្រទេស ។ នៅថ្ងៃអង្គារនេះ មានសេចក្តីរាយការណ៍នៃករណីថ្មីចំនួន១.៨៨៦នាក់ ដែលទាបជាតួលេខកាលពីថ្ងៃចន្ទ ហើយក៏ជាថ្ងៃតែមួយគត់ដែលទាបបំផុតនៃករណីថ្មីនៅក្នុងខែនេះ ។ ភាគច្រើននៃអ្នកស្លាប់ រស់នៅខេត្តហឺប៉ី ដែលជាកន្លែងវីរុសផ្ទុះឡើងយ៉ាងខ្លាំង ដែលមាន៥នាក់ ដែលត្រូវបានគេរាយការណ៍ដំបូងនៅក្នុងប្រទេស ។ ក្រោពីខេត្តហឺប៉ី មានករណីថ្មីជាច្រើន ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលមានត្រឹមតែ៧៩ករណីប៉ុណ្ណោះ ដែលទាបជាងតួលេខ៨៩០ករណី គិតពីថ្ងៃទី០៤ ខែកុម្ភៈ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
បរទេស៖ទូរទស្សន៍ BBC នៅថ្ងៃអង្គារទី២៨ខែកុម្ភៈនេះបានសរសេរថាក្រុមប៉ូលីសនៃទីក្រុង Queenland របស់ប្រទេសអូស្ត្រាលីទើបតែបានធ្វើការប្រកាសនិងបង្ហាញ ពីវិដេអូគួរឲ្យភ្ញាក់ផ្អើលមួយអំពីការរកឃើញស្ត្រីម្នាក់ ដែលត្រូវបានគេដឹងថាបានបាត់ខ្លួនអសរយៈពេល ៥ថ្ងៃមកហើយនៅក្នុងព្រៃនៃទីក្រុងនេះ។ នាងYang Chenត្រូវបានគេស្គាល់ថា ជានិស្សិតជនជាតិចិនដែលកំពុងបន្តការ សិក្សានៅក្នុងប្រទេសអូស្ត្រាលី។កាលពី៥ថ្ងៃមុននាងនិងក្រុមមិត្តភ័ក្ត្របានាំគ្នាដើរលេង នៅក្នុងព្រៃនៃជ្រលងភ្នំ Tallebudgera ដែលក្រោយមកពួកគេបានបែកខ្ញែកពីគ្នាហើយមានតែនាងម្នាក់ឯង ប៉ុណ្ណោះដែលបានបាត់ខ្លួននេះបើយោងតាម ការរាយការណ៍របស់មិត្តភ័ក្ត្រទៅកាន់ក្រុមប៉ូលីស។ ប្រតិបត្តិការស្វែងរកដែលរួមមានទាំងប៉ូលីសក្រុមអ្នក មុជទឹកក្រុមពលរដ្ឋក្នុងស្រុកផងទាំងភ្លៀងទាំងក្តៅ នៅក្នុងព្រៃត្រូវបានបន្តធ្វើឡើងអស់រយៈពេល៥ថ្ងៃ។ រហូតមកដល់ថ្ងៃចន្ទម្សិលមិញ គ្រប់៥ថ្ងៃទើបគេអាចរកនាងChenមកវិញបាន។ នាងនិយាយថាសុខភាពនិងអារម្មណ៍របស់នាងនៅប្រក្រតី ទាំងអស់ដោយសារតែនាងបានជ្រើសយកវិធី សំងំខ្លួននៅក្នុងរូងភ្នំនឹងផឹកទឹកស្អាតដែលមានប្រភព ពីទឹកធ្លាកនៅក្បែរកន្លែងនាងពួនសំងំ៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់ការផ្សះផ្សានៅអាហ្វហ្គានីស្ថានលោក Zalmay Khalilzad បានសម្តែងនូវសុទិដ្ឋិនិយមអំពីលទ្ធផលនៃកិច្ចពិភាក្សាដ៏យូរអង្វែងរបស់លោក ជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ ដើម្បីសន្តិភាពនៅអាហ្វហ្គានីស្ថាន។ លោក Khalilzad បានប្រាប់ការប្រជុំអន្តរជាតិនៅអ៊ីស្លាម៉ាបាដ ដោយបន្ថែមថា “ខ្ញុំមានសុទិដ្ឋិនិយមប្រយ័ត្នប្រយែង យើងបានរីកចម្រើនហើយ” យើងកំពុងនិយាយអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយពួកតាលីបង់ ដែលនឹងបើកទ្វារសម្រាប់កិច្ចពិភាក្សារវាងអាហ្វហ្គានីស្ថាន។ លោកបានលេីកឡេីងថាការសន្ទនាបែបនេះនឹងឃើញក្រុមតាលីបង់ អង្គុយនៅលើតុចរចាពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោយមានអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រទេសជិតខាងទាំងអស់មានតួនាទីដើរតួ៕ដោយ ឈូក បូរ៉ា
កាសែតអង់គ្លេស The Sunsports នៅថ្ងៃអង្គារនេះបានសរសេរថាក្លឹបមាន់ខ្នាយមាស Spurs កំពុងប្រឈមមុខនឹងបញ្ហាតំបន់ប្រយុទ្ធខណៈដែល Kane មិនទាន់អាចជាសះស្បើយ ពីរបួសផងពេលនេះ Son Heung min ក៏ទើបតែទទួលរបួស បាក់ម្រាមដៃថែមទៀត។ កីឡាករខ្សែប្រយុទ្ធស្លាបកូរ៉េខាងត្បូង រូបនេះបានបាក់ម្រាមដៃក្នុងការប្រកួតជ័យជំនះ លើក្រុម Aston Villa ថ្ងៃអាទិត្យកន្លងមកហើយ នឹងត្រូវរងចាំមើលស្ថានភាពបន្ថែមក្រោយការ វះកាត់ក្នុងសប្តាហ៍នេះទោះបីជាមានការលើងឡើងថា របួសនេះនឹងអាចធ្វើឲ្យគេអវត្តមានដល់ចុងបញ្ចប់រដូវកាល ជាមិនខាន។ ទោះបីជាមានការបញ្ជាក់ពីក្លឹបថា នឹងពិនិត្យមើលស្ថានភាពជាក់ស្តែងបន្ទាប់ពី ការវះកាត់ក្តីប៉ុន្តែជឿជាក់ថាយ៉ាងហោចណាស់ Son នឹងត្រូវការពេលវេលាជាច្រើនសប្តាហ៍ទំរាំអាចត្រឡប់វិញ ខណៈដែលគ្រូបង្វឹកលោក Mourinho វិញបានអះអាងកីឡាកររូបនេះនឹងមិនមានវត្តមានឡើយ ក្នុងរដូវកាលដែលនៅសេសសល់៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង៖ក្រុមហ៊ុនផលិតរថយន្តធំៗ កំពុងបើករោងចក្រនៅក្នុងប្រទេសចិនឡើងវិញ ដោយសារការគ្រប់គ្រង ប្រឆាំងនឹងមេរោគថ្មីនៅពេលពួកគេព្យាយាមបញ្ច្រាស ការធ្លាក់ចុះនៃការលក់នៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពួកគេ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ មន្ត្រីក្នុងតំបន់មានបទបញ្ជាពី គណបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចឲ្យដំណើរការ អាជីវកម្មឡើងវិញ ខណៈប្រទេសនេះនៅតែអនុវត្តវិធានការប្រឆាំង នឹងជំងឺ បិទភាគច្រើននៃសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក។ លោក Ker Gibbs ប្រធានសភាពាណិជ្ជកម្មអាមេរិក នៅសៀងហៃបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលក្នុងតំបន់កំពុងដាក់បន្ទុក យ៉ាងធ្ងន់ធ្ងររបស់ពួកគេក្នុងការជួយបើកមុខជំនួញ” ។ ក្រុមហ៊ុន Toyota Motor Co បាននិយាយថា រោងចក្រចំនួន២បានបើក ដំណើរការកាលពីថ្ងៃច័ន្ទដោយធ្វើការផ្លាស់ប្តូរ វេនប្រចាំថ្ងៃចំនួន២។ ក្រុមហ៊ុន Volkswagen AG, Ford Motor...
សេអ៊ូល៖ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងថាប្រមុខការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចចរចានៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយដើម្បីពិភាក្សាពីស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ និងបញ្ហាដែលមិនទាន់សម្រេច។ រដ្ឋមន្ត្រីការពារជាតិលោក Jeong Kyeong-doo នឹងចាកចេញពីទីក្រុងសេអ៊ូល ក្នុងដំណើរទស្សនកិច្ច ៦ ថ្ងៃទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅទីនោះចាប់តាំងពីរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានចូលកាន់តំណែងកាលពីខែកក្កដា ឆ្នាំមុន។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅថ្ងៃច័ន្ទនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហារាប់ចាប់ពីសមយុទ្ធយោធារួមគ្នារបស់សម្ព័ន្ធមិត្តរហូតដល់ការចរចារការចែករំលែកតម្លៃ ដើម្បីកំណត់ថាតើទីក្រុងសេអ៊ូលគួរចំណាយប៉ុន្មានសម្រាប់ការថែរក្សាកងទ័ពអាមេរិកចំនួន...
បារាំង៖ប្រភេទសត្វអណ្តើកមួយប្រភេទដែលត្រូវបានរកឃើញនៅក្នុងប្រទេសបារាំងសម័យទំនើបអាចរស់រានមានជីវិតពីព្រឹត្តិការណ៍ផុតពូជដ៏ធំដែលបានបំផ្លាញសត្វដាយណូស័រកាលពី ៦៦ លានឆ្នាំមុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ គ្រោងឆ្អឹងសត្វអណ្តើកដែលមានផ្ទុកនូវអណ្តើកមានលលាដ៍ក្បាល Laurasichersisចំនួន៧០ ដាច់ដោយឡែកពីគ្នាត្រូវបានគេរកឃើញហ្វូស៊ីលនៅកន្លែងយកថ្មមានអាយុកាលប្រហែល ៥៦ លានឆ្នាំមុន។ ការសិក្សាបង្ហាញថា សត្វចម្លែក គឺជាសត្វអណ្តើកដំបូងតែមួយគត់ អាចរស់រានបានពីព្រឹត្តិការណ៍ផុតពូជដ៏ធំមួយនៅអឌ្ឍគោលខាងជើង។ ក្រុមអ្នកជំនាញជឿជាក់ថា សត្វទាំងនេះមានប្រវែងប្រហែល៦០ ស.ម ហើយមិនអាចដកក្បាលរបស់ពួកគេចូលក្នុងសំបករបស់វាបានឡើយ។ ក្រុមអ្នកស្រាវជ្រាវដែលសិក្សាអំពីហ្វូស៊ីលនេះនៅតែមិនទាន់ច្បាស់ថា តើសត្វប្រភេទនេះអាចរស់រានបានយ៉ាងដូចម្តេចនៅពេលដែលមានសត្វជាច្រើនបានងាប់។ អ្នកនិពន្ធនៃការសិក្សាលោកវេជ្ជបណ្ឌិត Adán Pérez-García សាកលវិទ្យាល័យNational...
ភ្នំពេញ៖ លពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុនខេមហ្វូន បានអញ្ជើញចូលរួម កម្មវិធីតន្ត្រីសប្បុរសធ៍ម ដែលបានរៀបចំដោយសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ក្នុងគោលបំណង រៃអង្គាសប្រាក់ ជូនដល់កុមារ។ ក្រុមហ៊ុនខេមហ្វូន ជាក្រុមហ៊ុនផលិត និងចែកចាយ ទូរស័ព្ទប៊ូតុង និងទូរស័ព្ទវៃឆ្លាត ប្រកបដោយគុណភាពល្អ តំលៃសមរម្យ របស់កម្ពុជា ដែលបានបំរើ...
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត) និងធនាគារ Siam Commercial Bank (SCB) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានធ្វើការប្រកាសជាសាធារណៈ ពីការដាក់ឲ្យដំណើរការ ការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន ដែលជាមធ្យោបាយ សម្រួលដល់ការទូទាត់ ដោយប្រើរូបិយវត្ថុ...
តូក្យូ៖ យោងតាមមនុស្ស៣នាក់ ស៊ាំជាមួយការគិតរបស់អ្នកខ្លះ នៅលើក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនថា នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Nissan លោក Makoto Uchida មិនមានពេលដើម្បីបំពេញការងាររបស់លោកទេ ប៉ុន្តែលោកមានប្រសិទ្ធិភាពក្នុងការសាកល្បង ហើយមានពេលវេលាជាច្រើនខែដើម្បីបង្ហាញថា លោកអាចធ្វើឲ្យក្រុមហ៊ុនផលិតរថយន្ត ដែលមានជំងឺធូរស្បើយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ បេសកកម្ម៖ប្រធានថ្មីត្រូវតែបង្ហាញដល់ក្រុមប្រឹក្សាភិបាលលោក អាចពន្លឿនការកាត់បន្ថយចំណាយ និងបង្កើតប្រាក់ចំណេញនៅក្រុមហ៊ុនយក្សជប៉ុន អាយុ៨៦ ឆ្នាំ ហើយលោកមានយុទ្ធសាស្ត្រត្រឹមត្រូវ...