អង់គ្លេស៖ របាយការណ៍មួយបានអះអាងថា ជនជាតិអង់គ្លេសប្រមាណជា ១,៨ លាននាក់ដែលរស់នៅក្នុងតំបន់មានទឹកជំនន់ប្រឈមនឹងហានិភ័យខ្ពស់ ហើយផ្ទះថ្មីចំនួន ៩០,០០០ ខ្នងនឹងត្រូវសាងសង់ នៅលើចំណុចគ្រោះថ្នាក់ទាំងនេះនៅឆ្នាំ២០២៥ ។ ភ្លៀងធ្លាក់ខ្លាំង និងទឹកហូរតាមដងទន្លេឃើញមានទំហំធំធេងនៃតំបន់ Midlands និង Yorkshire ត្រូវបានបំផ្លិចបំផ្លាញ ដោយសារទឹកជំនន់នៅចុងឆ្នាំ ២០១៩ ។ ចំនួនទ្រព្យសម្បត្តិសរុបដែលរងគ្រោះដោយទឹកជំនន់ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះដល់ជិត ១០០,០០០ ។...
អារម្មណ៍ដែលខ្លាចចិត្ត ព្រួយបារម្ភពីលុយ ដែលបានខ្ចីយកមកធ្វើផ្ទះ ត្រូវបានរសាយពីទ្រូងអ្នកស្រុកបាទី ខេត្តតាកែវម្នាក់ គឺអ្នកស្រី ផាន់ ដុជឌី ក្រោយត្រូវរង្វាន់ធំពី ស្រាបៀរ កម្ពុជា កាលពីល្ងាចថ្ងៃទី២៤ មករា ចំថ្ងៃសែនចូលឆ្នាំចិនកន្លងទៅថ្មីៗនេះ។ លោកស្រីបានរៀបរាប់ថា «ទឹកប្រាក់៥០លានរៀលនេះជួយដោះស្រាយ ទុក្ខកង្វល់ប្តីប្រពន្ធខ្ញុំបានច្រើនណាស់ ព្រោះពួកខ្ញុំកំពុងតែខ្វល់ចិត្តរឿង ជំពាក់លុយបងថ្លៃសម្ភារៈយកមកធ្វើផ្ទះយូរដែរហើយ សងមិនទាន់អស់។ បងថ្លៃក៏កំពុងត្រូវការ លុយទៀត។...
ភ្នំពេញ៖ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការតំណាងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឺកហ្វឺនកីឡាបានបើកកិច្ចប្រជុំ និងស្តាប់ការណែនាំត្រៀមខ្លួនពិធីពិសារអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែននាថ្ងៃទី៤ មេសាខាងមុខនេះ។...
វូហាន៖ បញ្ជាដោយគណៈកម្មាធិការយោធាកណ្តាល យន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិនចំនួន ១១គ្រឿង នៅថ្ងៃព្រហស្បតិ៍បានបញ្ជូនពេទ្យ និងគ្រឿងផ្គត់ផ្គង់ ដោយកងកម្លាំងប្រដាប់អាវុធ ទៅទីក្រុង វ៉ូហាន់ ខេត្តហ៊ូប៉ី។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នេះជាលើកទីមួយហើយសម្រាប់យន្តហោះដឹកជញ្ជូនធុនធំ Y-20 របស់ចិន ដែលបានអភិវឌ្ឍក្នុងប្រទេស ដើម្បីចូលរួមសកម្មភាពមិនមែនយោធា ហើយវាក៏ជាលើកទីមួយផងដែរសម្រាប់កងទ័ពអាកាសក្នុងការបញ្ជូនយន្តហោះដឹកជញ្ជូនធុនធំនិងមធ្យម...
បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានប្រកាសថា ក្រុមហ៊ុនការពារជាតិ Lockheed Martin ទើបទទួលបានកំណែប្រែកុងត្រាថ្មីមួយ មានទំហំទឹកប្រាក់ ៦៧,៧ លានដុល្លារ ដើម្បីធ្វើទំនើបកម្មយន្តហោះចម្បាំង F-16 ឲ្យរដ្ឋាភិបាលសិង្ហបុរី។ កិច្ចព្រមព្រៀងថ្មី ធ្វើការកែប្រែកុងត្រាដែលផ្តល់ឲ្យកាលពីឆ្នាំ២០១៥ ជាមួយនឹងជម្រើសផ្សេងៗ ប្រសិនបើអនុវត្តនោះ នឹងមានតម្លៃសរុបដល់ចំនួន៩៨០,៤លាន ហើយការធ្វើទំនើបកម្មលើយន្តហោះចម្បាំងចំនួន ៦០...
បរទេស៖ មកដល់ថ្ងៃព្រហស្បតិ៍នេះ ខេត្តចិនជាទីផ្ទុះឡើង នៃវីរុសឆ្លងកូរ៉ូណា បានរាយការណ៍ពីកំណត់ត្រា អ្នកស្លាប់កើនឡើង ហើយមានករណីកូរ៉ូណាវីរុសជាច្រើនពានទៀត កំពុងតែស្ថិតក្រោមការធ្វើរោគវិនិច្ឆ័យ បង្កឲ្យមានមន្ទិលសង្ស័យថ្មីកើនឡើង អំពីទំហំនៃវិបត្តិជម្ងឺឆ្លងនេះ។ ការកើនឡើងដ៏ខ្លាំងក្លា នៅក្នុងចំនួនអ្នកស្លាប់និងអ្នកឆ្លងជម្ងឺនេះ តាមសេចក្តីរាយការណ៍ បានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ទីផ្សារពិភពលោក ព្រោះតែពាណិជ្ជករផ្អាកទិញប្រមូលស្តុកទំនិញថ្មីៗ ហើយបែរងាកទៅរកប័ណ្ណប្រាក់រដ្ឋាភិបាលនិងមាសវិញ។ មន្ត្រីសុខាភិបាលនានា នៅក្នុងខេត្ត Hubei ប្រទេសចិន បាននិយាយប្រាប់ថា មនុស្សចំនួន២៤២នាក់...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសកាល ពីថ្ងៃព្រហស្បតិ៍ បានទទូចដល់សហរដ្ឋអាមេរិក និងអង្គការជំនួយអន្តរជាតិ ឲ្យជួយកូរ៉េខាងជើង ទប់ទល់នឹងការគំរាមកំហែង នៃការផ្ទុះឡើងនៃវីរុសថ្មីនេះដោយលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពងាយរងគ្រោះរបស់ប្រជាជនខ្លួន ចំពោះការរីករាលដាលនៃជំងឺ នៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀត។ អ្នកនាំពាក្យ Morgan Ortagus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងគាំទ្រនិងលើកទឹកចិត្តយ៉ាងខ្លាំងដល់ការងាររបស់សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិ និងអង្គការសុខភាពពិភពលោក ដើម្បីប្រឆាំង និងទប់ស្កាត់ការរីករាល ដាលនៃវីរុសនេះ...
ភ្នំពេញ៖ បើទោះបីជា មានការរង្គោះរង្គើរ ជាមួយវិស័យអចនលទ្រព្យ នៅតាមបណ្តាខេត្ត កំពុងអភិវឌ្ឍមួយចំនួនក្តី ប៉ុន្តែភូមិសាស្ត្រ រាជធានីភ្នំពេញ នៅតែរក្សាបានស្ថេរភាព លើវិស័យមួយនេះ គួរឲ្យគត់សម្គាល់ ។ បើយើងក្រឡេកមើល ទៅភាគនារតី នៃរាជធានីភ្នំពេញ ពោលគឺក្នុងតំបន់ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ឯណេះវិញ ហាក់កំពុងត្រូវបានអ្នកវិនិយោគ ក្នុងនិងក្រៅស្រុកជាច្រើន ងាកមកវិនិយោគ...
បរទេស៖ទីភ្នាក់ងារ សារព័ត៌មាន លីបង់ NNA បាននិយាយថា បុរសស៊ីរីមួយរូប ដែលត្រូវចាប់ខ្លួន ពីបទសង្ស័យរៀបផែនការវាយប្រហារស្ថានទូត សហរដ្ឋអាមេរិកក្នុងប្រទេស លីបង់នោះ ត្រូវបានបញ្ជូនទៅ ជំនុំជំរះក្តី នៅថ្ងៃព្រហស្បតិ៍ ជាមួយនឹងមនុស្សចំនួន២០នាក់ផ្សេងទៀត។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់ ដដែលនេះ បានរាយការណ៍ថា ចៅក្រមយោធាលីបង់ បានធ្វើការចោទប្រកាន់បុរសស៊ីរីនោះ ពីបទពាក់ព័ន្ធ នឹងក្រុមពួកសកម្ម ប្រយុទ្ធរដ្ឋឥស្លាម...
បរទេស៖រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា សហរដ្ឋអាមេរិកនិង ពួកតាលីបង់ បានធ្វើការចរចាគ្នាពីសំណើឲ្យ ធ្វើការកាត់បន្ថយការប្រយុទ្ធគ្នា រយៈពេល៧ថ្ងៃ។ ប្រភពព័ត៌មាននានាបាន និយាយប្រាប់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងពួកតាលីបង់នេះ អចនឹងត្រូវចុះហត្ថលេខា នៅក្នុងខែនេះ ប្រសិនបើ ពួកតាលីបង់ បានកាត់បន្ថយអំពើហិង្សា ដែលអាចនាំទៅរកការដកកងទ័ពអាមេរិក...