បរទេស៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយ ដែលបានចេញផ្សាយ នៅថ្ងៃអាទិត្យទី៩ខែកុម្ភៈនេះដោយវេបសាយ Buinessinsider ។កាសែតនេះបានសរសេរថាកងកម្លាំងយោអាមេរិក កំពុងធ្វើការពិចារណាមើលថា តើមានវិធីណាដែលអាចឲ្យគេអាចមើលឃើញធ្លាយជញ្ជាំង ឬ របាំងបាន។ យោធាអាមេរិកមានបំណងធំបំផុតនោះគឺអនុញ្ញាត ឲ្យកងទ័ពរបស់ខ្លួនអាចមើលឃើញជាមុននឹងឧបសគ្គ ឬ សត្រូវដែលលាក់ខ្លួនដែលធ្វើបែបនេះ គេនឹងអាចការពារខ្លួនចេញពីការគម្រាមកំហែង នានាបានយ៉ាងងាយស្រួល។ មកដល់ពេលនេះសំណើរត្រូវបានធ្វើឡើងរួចរាល់ហើយ ទៅកាន់រដ្ឋាភិបាលដើម្បីស្នើសុំធ្វើការស្រាវជ្រាវនិងអភិវឌ្ឍ ដែលបច្ចេកវិទ្យាថ្មីនេះត្រូវបានខ្លួនហៅថាSee Through The Wall...
បច្ចុប្បន្ននេះ អ្វីដែលអតិថិជនគ្រប់រូប កំពុងស្វែងរកលំនៅឋានស្អាត សម្រាប់រស់នៅ តែងតែព្រួយបារម្ភ ទៅលើគុណភាពសំណង់ ខណៈដែលចូលស្នាក់នៅ មិនទាន់បានប៉ុន្មានផង ត្រូវឈឺក្បាល ទៅលើបញ្ហាជ្រាបទឹក ក៏ដូចជាស្ទះលូ និងបញ្ហាប្រេះជញ្ជាំងជាដើម ។ ដោយមើលឃើញ ពីកង្វល់របស់ប្រជាជនកម្ពុជា បានធ្វើឲ្យ បុរី អូរ៉ូរ៉ា ស៊ីធី ដែលបាននឹងកំពុងសាងសង់ លំនៅឋានប្រណិត ក្នុងតំបន់អភិវឌ្ឍ...
អាមេរិក៖ ក្រុមហ៊ុនApple អាចនឹងធ្វើការផលិតទូរស័ព្ទ iPhone ជំនាន់ថ្មីដែលអាចប្តូរបាន យោងតាមប៉ាតង់ដែលបានដាក់នៅការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ដើម្បីប្រកួតប្រកជែងទីផ្សារស្មាតហ្វូន បត់ជាមួយក្រុមហ៊ុនចិន និងក្រុហ៊ុនកូរ៉េបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ប៉ាតង់ដែលមានចំណងជើងថា “ ឧបករណ៍អេឡិចត្រូនិកដែលមានអេក្រង់ និងបន្ទះអេក្រង់អាចបត់បែនបាន” ពិពណ៌នាអំពីស្មាតហ្វូនមានអេក្រង់បត់អាចបត់បានពាក់កណ្តាលតួនៃស្មាតហ្វូន ។ ប៉ាតង់បង្ហាញវិធីសាស្រ្តពិសេសមួយ ចំពោះបញ្ហាទូទៅមួយមានឧបករណ៍បត់អេក្រង់ ពោលគឺបរិមាណសម្ពាធខុសគ្នា ត្រូវបានអនុវត្តទៅលើអេក្រង់អាស្រ័យលើថា តើវាបើកឬបិទ។...
ឌុបៃ៖ នៅថ្ងៃអាទិត្យនេះអ៊ីរ៉ង់នឹងមានផែនការ ក្នុងការបាញ់បង្ហោះផ្កាយរណបថ្មីមួយរបស់ខ្លួននេះ បើយោងតាមការប្រកាសរបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ប៉ុន្តែក្នុងនោះគេក៏បានមើលឃើញ ពីប្រតិកម្មរបស់អាមេរិកផងដែរ ដោយបានចោទថា វាគឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍមីស៊ីលរបស់ប្រទេស ។ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរដ្ឋរបស់អ៊ីរ៉ង់ ដែលមានឈ្មោះថា IRIB និងតាមរយៈលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចេកវិទ្យាអ៊ីរ៉ង់លោក Mohammad Javad Azari-Jahromi បានឲ្យដឹងថាថាផ្កាយរណប Zafar នឹងត្រូវបង្ហោះចូលទៅដល់គន្លងគោចរ នៅថ្ងៃអាទិត្យនេះក្នុងល្បឿន ៧.៤០០...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំំ២០២០ថា មន្ត្រីមួយរូបមកពី អង្គការស្បៀង និងកសិកម្មនៃអង្គការ សហប្រជាជាតិ (FAO) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋប្រមាណ២៣៩លាននាក់ នៅតាមបណ្តោយ វាលខ្សាច់សាហារ៉ា នៅទ្វីបអាហ្វ្រិក បានរងគ្រោះដោយភាព អត់ឃ្លាន និងខ្វះអាហារូបត្ថម្ភ ។ លោក...
គួរឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Greenwood ក្នុងវ័យ១៨ឆ្នាំអាចរកគ្រាប់បាល់បាន ១០គ្រាប់មកហើយសម្រាប់ការប្រកួតក្នុងលីករបស់ ក្លឹបនៅរដូវកាលនេះហើយត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាកីឡាករដ៏មានអនាគតល្អម្នាក់ ជាមួយនឹងក្លឹបបិសាចក្រហម Man United។ គេបានដឹងមកហើយថា កីឡាកររូបនេះទើបតែបានបង្ហាញខ្លួនជាមួយ នឹងឈុតធំរបស់ក្លឹបនៅរដូវកាលនេះហើយ ក៏បានសម្រេចចិត្តមិនធ្វើការជាមួយ នឹងភ្នាក់ងារកីឡាករល្បីៗណាឡើយដែរ ក្រៅតែពីឪពុកបង្កើតរបស់គេ។ ខណៈដែលកីឡាករខ្សែប្រយុទ្ធជួរមុខ Marcus Rashford កំពុងទទួលរងរបួសនោះគេជឿជាក់ថា Greenwood នឹងទទួលបានឧិកាសដ៏កម្រក្នុងការបង្ហាញខ្លួន...
បរទេស៖ មន្ត្រីយោធាសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា កងកម្លាំងសហរដ្ឋអាមេរិកនិងអាហ្វហ្គានីស្ថាន បានរងការវាយប្រហារបាញ់មកចំៗ នៅក្នុងអំឡុងប្រតិបត្តិការមួយ ក្នុងខេត្ត នៅNangarhar ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានសេចក្តីលម្អិតតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែលោក Sonny Leggett ជាមន្ត្រីនាំពាក្យឲ្យកងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅអាហ្វហ្គានីស្ថាន បានធ្វើការបញ្ជាក់ប្រាប់ថា កងទ័ពបានស្ថិតក្រោមការវាយប្រហារ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបញ្ជូនទៅឲ្យកាសែត CNN...
បុរសស្ថាបនិក KFC ដ៏ល្បីល្បាញលោក Colonel Harland Sanders ដែលកើតនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ១៨៩០ និងស្លាប់ទៅវិញនៅថ្ងៃ១៦ខែធ្នូឆ្នាំ១៩៨០ ហើយនៅពីក្រោយការស្លាប់៣០ឆ្នាំរបស់គាត់ ស្លាកសញ្ញារូបបុរសពាក់អាវធំសក្រវ៉ាត់ពណ៌ នៅតែបន្តកេរ្ត៍ឈ្មោះយ៉ាងល្បីល្បាញដដែល ផ្នែកខាងវិស័យម្ហូបFast Foodនៅលើពិភពលោកហើយរឿងរ៉ាវ ការពិតមួយចំនួនរបស់គាត់នៅពុំត្រូវបានគ្រប់គ្នា ដឹងទាំងអស់នោះឡើយ: ១.គាត់បើកហាងលើកដំបូងបង្អស់ នៅក្នុងឆ្នាំ ១៩៣០ នៅក្នុងស្ថានីយហ្គាសមួយកន្លែង ២.គាត់ធ្លាប់បាញ់ទៅលើគូប្រកួតរកស៊ីរបស់គាត់ម្នាក់ឲ្យរងរបួសធ្ងន់ ៣.គាត់ធ្លាប់បានចូលបម្រើជាកងយោធាអាមេរិកប៉ុន្តែបានតែប៉ុន្មានខែប៉ុណ្ណោះ ៤.គាត់ធ្លាប់ជាអ្នកធ្វើការជួយសម្រាលកូននិងធ្លាប់សិក្សាមុខវិជ្ជាច្បាប់ផងដែរ...
អាមេរិក៖ ក្រុមហ៊ុនផ្ញើសារដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក Twitter នឹងចាប់ផ្តើមដាក់ស្លាក tweets ដែលមានផ្ទុកសារព៌តមានសំយោគ ឬ ឆបោកនៅពេលការបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ជិតមកដល់បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ Twitter បានប្រកាសអំពីគោលនយោបាយផ្លូវការរបស់ខ្លួន ជាលើកដំបូងចាប់តាំងពីបានចាប់ផ្តើម បង្កើតគោលការណ៍ណែនាំកាលពីឆ្នាំមុន។ យោងតាមក្រុមហ៊ុន នឹងដាក់ស្លាក ឬដកចេញនូវប្រព័ន្ធផ្សព្វផ្សាយ ដែលបានបំភាន់ដោយចេតនាអាចបណ្តាលឲ្យមានគ្រោះថ្នាក់...
ខេត្តសៀមរាប៖ ហត្ថាកសិករ លីមីតធីត ដែលគេស្គាល់ថា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសកម្ពុជា បានរៀបចំ មហាសន្និបាតប្រចាំឆ្នាំ លើកទី២៣ ក្រោមប្រធានបទ “ឌីជីថលនីយកម្ម” ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញ ចូលរួមពីតំណាងភាហ៊ុនិក ប្រធានក្រុមប្រឹក្សាភិបាល សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកសរុបប្រមាណ ៤០០នាក់។...