បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុនបានដកស្រង់សំដីរបស់ក្រសួងសុខាភិបាលថា ចំនួនមនុស្សឆ្លងមេរោគរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណាវីរុស នៅលើនាវាទេសចរណ៍ដែលនៅដាច់ឆ្ងាយពីឆ្នេរជប៉ុនបានកើនឡើងពី ២០ នាក់ ដល់ ៦១នាក់ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសារព័ត៌មាន គឺ អ្នកដំណើរនិងសមាជិកនាវិកដែលបានបង្ហាញរោគសញ្ញាដូចជាគ្រុនក្តៅ ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃ...
សេអ៊ូល៖ ក្រុមហ៊ុនផលិតរថយន្តហ៊ីយ៉ាន់ដាយដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានផ្អាករោងចក្រដំឡើងរថយន្តក្នុងស្រុករបស់ខ្លួនទាំងអស់ដោយសារតែខ្វះផ្នែកពីប្រទេសចិន ចំពេលមានការរីករាលដាលនៃការចម្លងរោគដោយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកផ្សេងទៀតចាត់វិធានការស្រដៀងគ្នា ឬពិចារណាធ្វើដូចគ្នានេះដែរ។ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយគ្រោងនឹងបញ្ឈប់រោងចក្រដំឡើងរបស់ខ្លួននៅត្រឹមថ្ងៃច័ន្ទនេះ ខណៈដែលសម្ព័ន្ធក្រុមហ៊ុន Kia Motors Corp របស់ខ្លួនគ្រោងនឹងនាំយកបណ្តាញដំឡើងរថយន្តក្នុងស្រុកទាំងអស់របស់ខ្លួន ឲ្យបញ្ឈប់នៅថ្ងៃច័ន្ទដូចគ្នា។ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ និងក្រុមហ៊ុន Kia បានចាប់ផ្តើមកាត់បន្ថយទិន្នផលនៅរោងចក្រក្នុងស្រុករបស់ពួកគេ កាលពីសប្តាហ៍មុនដោយសារតែអ្នកផ្គត់ផ្គង់កូរ៉េ ដែលមានមូលដ្ឋាននៅប្រទេសចិនបានបញ្ឈប់ការផលិតរបស់ពួកគេ ចាប់តាំងពីថ្ងៃទី ២៤ ខែមករា នៅពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីចិនចាប់ផ្តើម៕...
ភ្នំពេញ៖ លោក ខាត់ ទុំ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ៣០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ ក្រុមការងារសែលកាត កាលថ្ងៃទី៦...
ក្រិក៖ កប៉ាល់ត្រូវបានផលិតមុនកប៉ាល់ទីតានិច គឺកប៉ាល់ Britannic ដែលមានកេរ្តិ៍ឈ្មោះអាចនឹងក្លាយជា កន្លែងទាក់ទាញភ្ញៀវទេសចរ នៅក្រោមបាតសមុទ្រជម្រៅ ១០០ម៉ែត្រនាសមុទ្រ Aegean បន្ទាប់ពីវអ្នកមុជទឹករកឃើញជាលើកដំបូង បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នាវានេះត្រូវបានធ្វើឡើងជាផ្នែកមួយ នៃគម្រោងតែមួយបានបង្កើតកប៉ាល់ទីតានិក ហើយបានក្លាយជា នាវាមន្ទីរពេទ្យកងទ័ពជើងទឹក សម្រាប់កងកម្លាំងអង់គ្លេស នៅសង្គ្រាមលោកលើកទី១ ។ វាត្រូវបានបើកបុកកអណ្តូងរ៉ែសមុទ្រមួយនៅ Aegean នាឆ្នេរសមុទ្រកោះក្រិក...
អាមេរិក៖ ឪពុកម្តាយនឹងអាចមើលឃើញ និងដឹងគ្រប់សកម្មភាពកូនៗ របស់ពួកគេក្នុងការជជែកលេងជាមួយកម្មវិធី Messenger របស់ក្រុមហ៊ុន Facebook ជាផ្នែកមួយនៃការផ្លាស់ប្តូរថ្មី សម្រាប់ណែនាំដល់ឪពុកម្តាយ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ បណ្តាញសង្គមបានប្រកាសនូវឧបករណ៍ជាច្រើន សម្រាប់វេទិការកម្មវិធី Messenger Kids របស់ខ្លួនដែលបានដាក់ឲ្យប្រើប្រាស់ ជាលើកដំបូងនៅឆ្នាំ ២០១៧ ។ លក្ខណៈពិសេសផ្ទាំងគ្រប់គ្រងរបស់ឪពុកម្តាយ នៅលើកម្មវិធី Messenger...
អាមេរិក៖ ក្រុមហ៊ុនផ្ញើសារ Twitter បានសារភាពថា ពួក Hacker ដែលគាំទ្រដោយរដ្ឋនៅក្នុងប្រទេសម៉ាឡេស៊ី អ៊ីរ៉ង់ និងអ៊ីស្រាអែលប្រហែល ជាបានលួចលេខទូរស័ព្ទរហូត ដល់ទៅ១៧លានដែលភ្ជាប់ទៅនឹងគណនី អ្នកប្រើប្រាស់ Android នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការរំលោភបំពាននេះបានលេចចេញជាថ្មី បន្ទាប់ពីអ្នកស្រាវជ្រាវសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត បានរកឃើញកំហុសមួយ នៅក្នុងបណ្តាញអ៊ីនធើណេត ‘Contacts Upload’ របស់គេហទំព័រកាលពីខែធ្នូ...
វ៉ាស៊ីនតោន៖ និយតករសុវត្ថិភាពសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានអនុញ្ញាតឲ្យក្រុមហ៊ុន Nuro Inc គាំទ្រដោយក្រុមហ៊ុន SoftBank Group ដាក់ពង្រាយរថយន្តដឹកជញ្ជូនអគ្គិសនី ដែលមានល្បឿនទាបដល់ទៅ ៥,០០០ គ្រឿងជាបណ្តោះអាសន្នដោយគ្មានការគ្រប់គ្រង របស់មនុស្សដូចជាកញ្ចក់ និងដៃចង្កូតយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការអនុម័តញត្តិរបស់រដ្ឋបាលសុវត្ថិភាព ចរាចរណ៍ផ្លូវហាយវ៉េជាតិ (NHTSA) នៃការដាក់ញត្តិរបស់ Nuro នឹងអនុញ្ញាតឲ្យក្រុមហ៊ុនរ៉ូបូតដឹកទំនិញឯកជន ដាក់ពង្រាយរថយន្ត“...
អង់គ្លេស៖ រថយន្ត Nissan បានបញ្ចប់ការធ្វើដំណើរចម្ងាយ ២៣០ ម៉ាយល៍ដោយស្វ័យប្រវត្ដិនៅចក្រភពអង់គ្លេស គឺជាដំណើរដ៏វែង និងស្មុគស្មាញបំផុតក្នុងប្រទេស ខណៈក្រុមហ៊ុនផលិតរថយន្តកំពុងអភិវឌ្ឍបច្ចេកវិទ្យាដែលគ្មានអ្នកបើកបរដើម្បីធ្វើបដិវត្តការធ្វើដំណើរយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ចក្រភពអង់គ្លេសបាននឹងកំពុងអភិវឌ្ឍ យានយន្តស្វយ័តដោយសង្ឃឹមថា នឹងចាប់យកផ្នែកឧស្សាហកម្ម ដែលខ្លួនបានប៉ាន់ស្មានថា អាចនឹងមានតម្លៃប្រហែល ៩០០ ពាន់លានផោន (១,២ ពាន់ពាន់លានដុល្លារ) នៅទូទាំងពិភពលោកនៅឆ្នាំ ២០៣៥ ។ ដោយបំពាក់ដោយម៉ាស៊ីនស្កេនឡាស៊ែរ...
សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុន Google បាននិយាយថា បញ្ហាសូហ្វវែរ “Software” នៃកម្មវិធី Glitch បណ្តាលឲ្យវីដេអូស្មាតហ្វូន កម្មវិធីរូបថតមួយចំនួន ត្រូវបានផ្តល់ឲ្យមនុស្សខុសបំណង របស់អតិថិជនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Google បានជូនដំណឹងដល់អ្នក ដែលអាចរងផលប៉ះពាល់ ។ ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មានថា យើងមានការសោកស្តាយណាស់ ដែលរឿងនេះបានកើតឡើង ។...
ការផ្ទេរទៅកាន់ក្លឹបអ៊ីតាលី Inter Milan របស់កីឡាករវ័យចំណាស់ Ashley Young ទើបតែត្រូវបានធ្វើឡើងកាលពីខែមុនប៉ុណ្ណោះ។ ការបង្ហាញខ្លួនដំបូងឲ្យក្លឹបថ្មី ក្រោមការដឹកនាំរបស់លោ Conte កីឡាកររូបនេះបានវិលទៅជួបជុំមិត្តចាស់ ដូចជា LukakuនិងSanchez ជាដើមផងដែរ។ មានរឿងគួរឲ្យចាប់អារម្មណ៍មួយ បានកើតឡើងនៅពេលដែលកីឡាកររូបនេះ បានចំណាយលុយធ្វើដំណើររបស់អ្នកជំនាញសក់ផ្ទាល់ខ្លួន របស់គេម្នាក់ដែលមានឈ្មោះថាDaniel Johnson ដើម្បីអាចហោះទៅដល់ប្រទេសអ៊ីតាលី ដើម្បីតែកោរសក់របស់ខ្លួនចេញហើយថតបង្អួតបង្ហោះ នៅលើបណ្តាញសង្គមទៀតផង។...