ផ្សិតមួយប្រភេទ ដែលហៅថា ផ្សិតវិទ្យុសកម្ម EATS បានរកឃើញថា បានដុះមានភាព រីកលូតលាស់នៅខាង ក្នុងរ៉េអាក់ទ័រនុយក្លេអ៊ែរ Chernobyl អាចត្រូវបាន ប្រើដូចជា “ ព្រះអាទិត្យការពារ កម្តៅថ្ងៃ” សម្រាប់មនុស្ស ដើម្បីការពារប្រឆាំង នឹងកាំរស្មីដែល បណ្តាលឲ្យស្លាប់ បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ កលាឆ្នាំ១៩៩១ ៥...
កំពង់ធំ៖ លោក អ៊ីវ ធាន កសិករវ័យ៥២ឆ្នាំ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានប្រាក់ចំណូលមិនទៀង ហើយត្រូវទំនុកបម្រុងកូន៤នាក់ផង បានឈ្នះរង្វាន់ក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ជាមួយទឹកប្រាក់៥០លានរៀល។ លោក អ៊ីវ ធាន បានរៀបរាប់ថា៖ «សព្វថ្ងៃអាណិតដល់កូនប្រុសពៅខ្លាំងជាងគេ។ មួយថ្ងៃៗ គាត់ប្រឹងប្រែងរៀនសូត្រណាស់ មិនថាក្តៅ ឬត្រជាក់។ សាលារបស់គ្នានៅចម្ងាយជិត១០គីឡូម៉ែត្រពីផ្ទះក៏ដោយ ក៏កូនម្នាក់នេះខិតខំតស៊ូជិះកង់ទៅរៀនរាល់ថ្ងៃ។ ដូច្នេះហើយអ្វី ដែលខ្ញុំគិតនឹងធ្វើមុនគេជាមួយទឹកប្រាក់៥០លានរៀលនេះ គឺទិញម៉ូតូ១គ្រឿងសម្រាប់គាត់ ដើម្បីសម្រាលភាពនឿយហត់របស់គាត់ខ្លះ»។ វាពិតជារឿងលំបាកក្នុងការសន្សំប្រាក់ទិញអ្វីម្យ៉ាង ដែលមានតម្លៃខ្ទង់ពាន់ដុល្លារឡើងទៅ។ នេះជារឿងពិតរបស់លោក អ៊ីវ ធាន ដែលជាអតិថិជនឈ្នះរង្វាន់ក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ជាមួយទឹកប្រាក់៥០លានរៀល ។ លោកបន្តទៀតថា៖ «ប្រាក់ដែលនៅសល់នឹងត្រូវយកទៅជួសជុលផ្ទះធ្វើដំបូល ជញ្ជាំង និង សសរឲ្យរឹងមាំជាងសព្វថ្ងៃបន្តិច ព្រោះផ្ទះរស់នៅរាល់ថ្ងៃនេះ វាចាស់ខ្លាំងមែនទែន អាយុប្រមាណ៣០ឆ្នាំហើយ»។លោកបញ្ជាក់ដែរថា...
ភ្នំពេញ៖ ស្របយុគសម័យ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញមួយ ក្នុងចំណោមធនាគារធំៗ ទាំង៥ នៅកម្ពុជា ដាក់ឱ្យប្រើប្រាស់មុខងារ «ស្កេន-ទូទាត់ តាម QR Code» ដោយប្រើ តាមទូរស័ព្ទដៃ របស់អតិថិជនបានភ្លាមៗ នៅតាមហាងលក់ទំនិញ និងសេវានានាជាច្រើន យ៉ាងងាយស្រួល ដោយមិនចាំបាច់ ប្រើសាច់ប្រាក់...
ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជាវង្ស វិឆ័យ ក្លិបកងពលតូចទ័ពឆ័ត្រយោង ៩១១ ប៉ះអ្នកប្រដាល់ឆ្លងដែនថៃ Ao Vatan ក្នុងប្រភេទម្ងន់៦៧គីឡូក្រាមនាព្រឹកថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ នៅសង្វៀន Boostrong Fighter On Fire របស់ SEATV ។...
ភ្នំពេញ៖ សាជីវកម្មរីនណៃជប៉ុន និងក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា ជាក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល និង ចែកចាយនូវម៉ាស៊ីនទឹកក្តៅ និងចង្ក្រានគ្រប់ប្រភេទ ពីសាជីវកម្មរីនណៃជប៉ុន កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ធាគារ អូឡាំព្យា ស៊ីធី រាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលា ស្ដីពី “ប្រព័ន្ធទឹកក្តៅ ដែលប្រើថាមពលបៃតង ជួយសន្សំសំចៃថ្លៃចំណាយ...
អាមេរិក៖ គណនី Instagram រាប់ពាន់ត្រូវបានលាតត្រដាង នូវលេខកូដសម្ងាត់របស់ពួកគេ ដោយសារតែមានភាពងាយរងគ្រោះ នៅក្នុងកម្មវិធីមួយដែលអះអាងថា នឹងបង្កើនចំនួនអ្នកតាមដានច្រើនលើសលុបនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ Social Captain ត្រូវបានគេបង្ហើបឲ្យដឹងថា ជាការរក្សាទុកលេខសម្ងាត់របស់អ្នកប្រើប្រាស់ នៅក្នុងឯកសារដែលមិនបានអ៊ិនគ្រីបអាចនឹងត្រូវពួក Hacker ចូលវាយលុកបានយ៉ាងស្រួល ។ ឧក្រិដ្ឋជនដែលចូលមើលគេហទំព័រនឹងអាចអានឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់របស់គណនីជាអត្ថបទធម្មតា។ គេនៅមិនទាន់ដឹងថា ព័ត៌មានលម្អិតណាមួយ...
ចំណាយពេលអស់រយៈពេល៧ឆ្នាំ ជាមួយនឹងក្លឹបចាស់ Spurs មុនពេលសម្រេចចិត្តចុងក្រោយក្នុងការផ្ទេរទៅកាន់ Inter Milan ពិតជាបានធ្វើឲ្យគ្រប់គ្នាជាពិសេស អ្នកគាំទ្រក្លឹបមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះកន្លងមកតែងតែសង្ឃឹមថា បុរសដាណឺម៉ាករូបនេះ នឹងក្លាយទៅជាវិរៈបុរសរបស់ក្លឹបជាមិនខាន ។ ក្រោយពេលមកដល់អ៊ីតាលី នៅសប្តាហ៍នេះកីឡាករ Eriksen បានសារភាពថាមុនពេលមកដល់អ៊ីតាលីជាពិសេសក្នុងរយៈពេលដែលរូបគេបានបដិសេធមិនព្រមបន្តកុងត្រា ជាមួយនឹងក្លឹបនោះកីឡាកររូបនេះ មានអារម្មណ៍ថាខ្លួនឯង ដូចជាសត្វចៀមពណ៍ខ្មៅមួយក្បាលខុសពីគេ ។ បញ្ហាជាច្រើនរបស់ក្លឹបត្រូវបានគេទំលាក់កំហុស មកលើរូបគេទៀតផង។...
សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃអង្គារថា មនុស្សវ័យក្មេងជនជាតិអាមេរិកាំង តិចជាងពាក់កណ្តាល ពេញចិត្តនឹងការប្រើប្រាស់កម្លាំងយោធា ប្រសិនបើប្រទេសកូរ៉េខាងជើង ចូលលុកលុយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង របស់សហរដ្ឋអាមេរិក។ ក្រុមប្រឹក្សាកិច្ចការសកលទីក្រុងឈីកាហ្គោ បានធ្វើការស្ទង់មតិតាមអ៊ីនធឺណិតពីថ្ងៃទី០៧ ដល់ថ្ងៃទី ២០ ខែមិថុនា លើមនុស្សពេញវ័យចំនួន ២,០៥៩ នាក់ហើយបានរកឃើញថា មានតែ ៤៩ ភាគរយ ប៉ុណ្ណោះដែលកើតពីឆ្នាំ ១៩៨១ ដល់ឆ្នាំ...
មុនការប្រកួតបន្ទាប់របស់ក្លឹបបិសាចក្រហម Man United ពេលនេះកីឡាករប្រេស៊ីល Fred កំពុងត្រូវបានគេដឹងថាស្ថិតនៅជាមួយនឹងគូស្នេហ៍ថ្មីថ្មោង របស់ខ្លួននៅកោះម៉ាឌៀវ គឺជាពេលលំហែកាយបែបក្រេបទឹកឃ្មុំ លើកទី២ហើយបន្ទាប់ពីរៀបការរួច។ ជាវិស្សមកាលដ៏ល្អឥតខ្ជោះមួយសម្រាប់ Fred នៅពេលដែលនិងបន្ទាប់ពីពេលដែលកីឡាកររូបនេះទើបតែទទួលបានពានរង្វាន់ជាកីឡាករល្អបំផុត ប្រចាំខែកន្លងមក។តាមផែនការ Fred នឹងត្រូវវិលត្រឡប់ទៅជួយក្រុមរបស់លោក Solskjare វិញក្នុងការប្រកួតធំជាមួយនឹង Chelsea នាថ្ងៃទី១៧ខែកុម្ភៈខាងមុខនេះ ។ ប៉ុន្តែមុនពេលទៅវិញមានន័យថា Fred...
អាមេរិក៖ ក្រុមអ្នកប្រមាញ់ហ្វូស៊ីលបាននិយាយថា ពួកគេបានប្រើសត្វសេះដើម្បីទាញកឆ្អឹងជើងមុខរបស់សត្វដាយណូស័រ Brachiosaurus មានអាយុកាល១៥០ លានឆ្នាំដែលមានប្រវែង៦ ហ្វីតចេញពីដីមួយកន្លែងនៅរដ្ឋ Utah នៃសហរដ្ឋអាមេរិក បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នៅពេលដាក់ឆ្អឹងជើងខាងស្តាំឈរមានកម្ពស់ជាង ៦ ហ្វីតជារបស់ដាយណូស័រទម្ងន់ ៦,៦០០ ផោនដែលធ្លាប់ដើរលើផែនដីប្រហែល ១៥០ លានឆ្នាំមុន។ឆ្អឹងត្រូវបានរកឃើញនៅ Morrison Formation នៅរដ្ឋខាងស្តាំ ដែលយើងជាកន្លែងសម្រាប់ស្រាវជ្រាវហ្វូស៊ីលសម្រាប់អ្នកស្រាវជ្រាវ។ អ្នកស្រាវជ្រាវបាននិយាយថា...