អាហ្សង់ទីន៖អ្នកវិទ្យាសាស្ត្រស្ថាបនា ឡើងវិញសត្វដាយណូស័រ ស៊ីសាច់ជាអាហារដែលមានប្រវែង៨ម៉ែត្រដោយផ្អែកលើការវិភាគលើហ្វូស៊ីលស្បែករបស់វាដោយបង្ហាញពីសំណាកជាច្រើននៅលើខ្លួនសត្វប្រភេទនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការស្ថាបនាឡើងវិញដែលបានធ្វើបច្ចុប្បន្នភាពនេះបានកើតឡើងវបន្ទាប់ពីក្រុមអ្នកជំនាញខាងបុរាណវិទូដឹកនាំមកពីអង្គការ Unidad Ejecutora Lillo នៅប្រទេសអាហ្សង់ទីនបានពិនិត្យទៅលើហ្វូស៊ីលស្បែករបស់វាដោយលម្អិត។ ការដាក់ឈ្មោះឲ្យលលាដ៍ក្បាលរបស់វាដោយរកឃើញសំណាកតែមួយគត់ត្រូវបានគេស្គាល់របស់ Carnotaurus ត្រូវបានរកឃើញដោយអ្នកជំនាញខាងបុរាណវិទូ José Bonaparte កាលពីឆ្នាំ ១៩៨៤ នៅប្រទេសកំណើតរបស់លោកប្រទេសអាហ្សង់ទីន។ សត្វដាណូស័រ Carnotaurus ត្រូវបានគេរកឃើញនៅកសិដ្ឋានមួយក្បែរទីក្រុង Bajada Moreno ក្នុងខេត្ត...
អាមេរិក៖ការធ្វើតេស្តិ៍ DNA បានរកឃើញថា មានតែមនុស្សចំនួន ៣ ភាគរយនៃមនុស្សបុរេប្រវត្តិដែលបានរួមរស់ជាមួយគ្រួសាររបស់ពួកគេបើប្រៀបធៀបទៅនឹង ១០ ភាគរយនៃអាពាហ៍ពិពាហ៍ពិភពលោកនាពេលបច្ចុប្បន្ននេះដែលកើតឡើងរវាងបងប្អូនជីដូនមួយទីមួយ ឬទីពីរនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រមកពី Max Planck Society បានវិភាគ DNAពីអដ្ឋិធាតុរបស់មនុស្សចំនួន ១,៧៨៥ នាក់ហើយរកឃើញតែ៥៤វត្ថុ ឬបីភាគរយប៉ុណ្ណោះដែលមានសញ្ញាធម្មតានៃឳពុកម្តាយរបស់ពួកគេជាបងប្អូនជីដូនមួយ។ នេះត្រូវបានប្រៀបធៀបទៅនឹងជាង ១០ ភាគរយនៃអាពាហ៍ពិពាហ៍ពិភពលោកសម័យទំនើបទាំងអស់ដែលកើតឡើងក្នុងចំណោមបងប្អូនជីដូនមួយទីមួយ ឬទីពីរ។...
កម្ពុជា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ក្រុមហ៊ុន Httpool ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Aleph Holding គឺជាដៃគូលក់ពាណិជ្ជកម្មទទួលបានសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន Facebook នៅកម្ពុជា។ ក្រុមការងារនៅកម្ពុជារបស់ក្រុមហ៊ុន Httpool ប្តេជ្ញាចិត្តបន្តប្រឹងប្រែងធ្វើការងារ គាំទ្រ និងអប់រំដល់អ្នកផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ក្នុងប្រទេសដើម្បីជួយពួកគេក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដើម្បីជួយជំរុញដល់អាជីវកម្ម។ នៅថ្ងៃនេះ...
សុខភាព៖ ថ្លើម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះរាងកាយរបស់យើង។ វាគឺជាសរីរាង្គមួយដែលមានមុខងារសំខាន់ក្នុងការកំចាត់សារធាតុពុលចេញពីប្រព័ន្ធឈាម និងផលិតទឹកប្រមាត់ដែលមានមុខងារជួយរំលាយខ្លាញ់ បង្កើតវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ជាអកុសល ប្រភេទជំងឺមហារីកមួយចំនួនអាចបំលែងខ្លួន ធ្វើដំណើរ និងរាលដាលនៅក្នុងថ្លើម។ នៅពេលដែលកោសិកាមហារីកវិវដ្តខ្លួន វានឹងបំផ្លាញកោសិកាថ្លើម រួចធ្វើអោយមុខងាររបស់ថ្លើមចុះខ្សោយ។ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក នៅក្នុងឆ្នាំ 2018 បានបង្ហាញថា ប្រទេសកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺមហារីកថ្លើម សរុបចំនួន 2,520 នាក់។...
ភ្នំពេញ – ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២១ ការប្រកួតដណ្តើមពានរង្វាន់ PMCO SEA Wildcard ត្រូវបានបញ្ចប់នៅចុងសប្តាហ៍នេះជាមួយក្រុមតំណាងកម្ពុជា APG ESPORT ដែលទទួលបានជ័យជំនះ និងចូលរូមក្នុងការប្រកួត PMPL SEA Championship S4 ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១...
ភ្នំពេញ៖ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌ ទំនៀមទម្លាប់ខ្មែរ ខិតជិតចូលមកដល់ឆាប់ៗនេះ ក្រុមហ៊ុន មិត្តហ្វូន ដែលជាអ្នកផ្ដល់សេវា ទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា បានរៀបចំកម្មវិធីពិសេសមួយ ដើម្បីចូលរួមអបអរ ពិធីបុណ្យដ៏សំខាន់មួយនេះ គឺកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌ សម្រាប់គ្រប់គ្នា» នៅរាល់ពេលដែលអតិថិជន មិត្តហ្វូនធ្វើការស្កេន QR Code ព្រមទាំងការបរិច្ចាគមូលនិធិ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។ យោងតាមក្រុមហ៊ុន...
ចិន ៖ ការសិក្សាពីការបង្ហាញពីហ្វូស៊ីល បានប្រាប់ឲ្យដឹងថា ស្លាប និងកន្ទុយដ៏ គួរឲឲ្យស្រឡាញ់ របស់សត្វបក្សីមួយ ប្រភេទដែលមានរាង ដូចក្ងោករស់ នៅកាលពី ១២០ លានឆ្នាំមុនបានបង្ហាញពីការ ផ្តល់អាទិភាពក្នុងការស្វែង រកមិត្តការហោះហើររួមគ្នា នាសម័យបុរាណ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវ នៅប្រទេសចិន និងសហរដ្ឋអាមេរិកបាន...
ម៉ុងហ្គោលី ៖ ការធ្វើចំណាកស្រុក នាយុគសម័យអាយុសំរិទ្ធ ដ៏អស្ចារ្យនាពេលនោះ ដោយការប្រើប្រាស់ទឹកដោះគោ ជាអាហារសំខាន់ បន្ទាប់ពីការស្រាវជ្រាវ បានរកឃើញថា ការយកទឹកដោះគោចូល ធ្វើជារបបអាហារ បានផ្តល់ឲ្យប្រជាជននៅអឺរ៉ុប នៃការចល័តគោលដៅទៅភាគខាងកើត រហូតដល់ម៉ុងហ្គោលី កាលពី ៥០០០ ឆ្នាំមុន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ក្រុមខ្លះត្រូវបានគេស្គាល់ថា Yamnaya...
អង់គ្លេស ៖ អ្នកវិទ្យាសាស្ត្របង្កើតផ្ទៃមុខ បុរសសម័យបុរាណ Neanderthal ឡើងវិញឈ្មោះ Krijn ដែលមានដុំសាច់ នៅពីលើចិញ្ចើម របស់លោកកាលពី ៧០.០០០ ឆ្នាំមុនជាបាតុភូតមួយមិនធ្លាប់ មានពីមុនមកក្នុងចំណោមក្រុម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ លោ កKrijn ជាយុវជនដែលមានភាពរឹងមាំ គួរសមនៅពេលស្លាប់មានដុំពក នៅលើចិញ្ចើមខាងស្តាំ របស់លោកជាលទ្ធផល...
អេហ្ស៊ីប ៖ ផ្នូររបស់ព្រះមហាក្សត្ររបស់ស្តេចអេហ្ស៊ីប បុរាណ Djoser ជាស្តេចផារ៉ោន ដែលបានរស់នៅជាង ៤៥០០ ឆ្នាំមុននៅប្រទេសអេហ្ស៊ីប បុរាណត្រូវបានបើកឲ្យ សាធារណជន ទស្សនា បន្ទាប់ពីការជួសជុលយ៉ាង ទូលំទូលាយក្នុងរយៈពេល១៥ឆ្នាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ រចនាសម្ព័នដែលគេស្គាល់ថាផ្នូរ ខាងត្បូងគឺនៅក្រោមដីភាគច្រើន និងរួមបញ្ចូលទាំងច្រករបៀង នៃច្រករបៀង ដែលតុបតែងដោយចម្លាក់...