កីឡាករវ័យ២៣ឆ្នាំរបស់ក្លឹប Sheffield UTD បានក្លាយទៅជាកីឡាករចំណូលថ្មីទី៥ហើយ របស់ក្លឹបកាំភ្លើងធំ Arsenal រដូវក្តៅនេះដើម្បីសង្ឃឹមថាអាចកែប្រែ ទំរង់លេងដ៏យ៉ាប់កាលពី រដូវកាលមុនមកវិញបាន។ អ្នកចាំទី Aaron Ramsdale រូបនេះត្រូវបានក្លឹបប្រកាសអះអាងជាផ្លូវការ តាំងតែពីថ្ងៃសុក្រម្សិលមិញ បន្ទាប៉ពីកិច្ចព្រមព្រៀងតម្លៃខ្លួន២៤លានផោន ត្រូវបានយល់ព្រម គ្នារួចរាល់រវាងក្លឹបទាំងពីរ។ គួរឲ្យដឹងដែរថា Ramsdale រូបនេះក៏ជាសមាជិក របស់ក្រុមជម្រើសជាតិអ៊ឺរ៉ូឆ្នាំ២០២០ផងដែរ ទាំងនៅក្នុងកម្រិតអាយុក្រោម១៨ឆ្នាំក្រោមអាយុ២១ឆ្នាំនិងក៏ជាប់ឈ្មោះ...
Berkshire ៖អ្នកបុរាណវិទូបាននិយាយថា អាគារសាងស់នៅសតវត្សរ៍ទី ៨ ត្រូវបានគេរកឃើញ នៅក្រោមព្រះវិហារមួយនៅ Berkshire ជាកន្លែងដែលគ្រប់គ្រងអ្នកដ៏មានឥទ្ធិពលបំផុតគឺមហាក្សត្រី Cynethryth បន្ទាប់ពីការស្លាប់របស់ ស្វាមីរបស់នាង គឺស្តេច Offa នៃ Mercia នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អគារដែលស្វែងរកជាយូរមកហើយនៅសតវត្សរ៍ទី ៨ មានទីតាំងស្ថិតនៅ ជាប់នឹងព្រះវិហារ Holy Trinity...
ចិន៖យោងតាមទីភ្នាក់ងារ អវកាសចិនManned បាននិយាយថា ក្រុមបេសកកម្ម Shenzhou XII បានអនុវត្តសកម្មភាពពិសេស លើកទី ២ របស់ពួកគេដែលត្រូវបាន គេស្គាល់ជាទូទៅថា ជាការដើរលំហអាកាសកាលពីថ្ងៃសុក្រ នៅខាងក្រៅម៉ូឌុលស្នូលនៃស្ថានីយ៍អវកាសអចិន្ត្រៃយ៍របស់ប្រទេសចិន យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ទីភ្នាក់ងារនេះបានបន្តថា ឧត្តមសេនីយ៍ឯក Nie Haisheng មេបញ្ជាការបេសកកម្ម និងឧត្តមសេនីយ៍ឯក Liu...
វ៉ាស៊ីនតោន៖ក្រុមហ៊ុន Facebook និយាយថា វ៉ាក់សាំងកំពុងធ្លាក់ចុះនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតហើយជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការច្រោះព័ត៌មានមិនពិត និងផ្សព្វផ្សាយព័ត៌មាន ដែលមានសិទ្ធិអំណាចសម្រាប់ជួយដល់និន្នាការ នេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នៅក្នុងការចេញផ្សាយរបាយការណ៍តម្លាភាពប្រចាំត្រីមាសរបស់ខ្លួន Facebook បាននិយាយថា ទិន្នន័យចុងក្រោយបង្ហាញពីការស្ទាក់ស្ទើរនៃការចាក់វ៉ាក់សាំងបានធ្លាក់ចុះ ៥០ ភាគរយក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមអាមេរិកដោយមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅប្រទេសដទៃទៀត។ ព័ត៌មាននេះកើតឡើងមួយខែ បន្ទាប់ពីការបែកធ្លាយជាសាធារណៈរវាង Facebook និងសេតវិមាន បន្ទាប់ពីប្រធានាធិបតីលោក Joe Biden...
ប៉េកាំង ៖ រដ្ឋាភិបាលចិន បានធ្វើការវិនិយោគ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា ដ៏សំខាន់បំផុតចំនួន២ របស់ប្រទេសគឺ ByteDance ជាក្រុមហ៊ុនចិន ដែលជាម្ចាស់កម្មវិធីវីដេអូខ្លីទូទាំង ពិភពលោក TikTok និង Weibo រីឯកំណែរបស់ Twitter របស់ប្រទេសចិន ក្នុងគោលបំណងមួយពង្រឹង ឥទ្ធិពលរបស់ខ្លួនលើវិស័យបច្ចេកវិទ្យា រីកចម្រើនរបស់ប្រទេស យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ...
តូក្យូ ៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃទីភ្នាក់ងារអវកាសជប៉ុន បាននិយាយថា ពួកគេមានគម្រោងនាំយកសំណាក ដីមកពីភពអង្គារ មុនសហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានចាប់ផ្តើមបេសកកម្ម នៅភពអង្គារ កាលពីឆ្នាំមុន ដោយសង្ឃឹមថា នឹងអាចរកឃើញតម្រុយអំពីដើម កំណើតរបស់ភពផែនដី និងដាននៃជីវិតដែលអាចកើតមាន យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ទីភ្នាក់ងាររុករកអវកាស ជប៉ុន ឬ JAXA...
តូក្យូ ៖ ការបញ្ជូនភ្លើងគប់ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូបានចាប់ផ្តើម នៅក្នុងទីក្រុងម្ចាស់ផ្ទះនៅថ្ងៃសុក្រ ដោយបិទទ្វារ ដោយសារការ ព្រួយបារម្ភ អំពីមេរោគឆ្លងនៅតែបន្ត នៅមុនព្រឹត្តិការណ៍ធំបំផុត របស់ពិភពលោកសម្រាប់អត្តពលិក ដែលមានបញ្ហា ចាប់ផ្តើមនៅសប្តាហ៍ ក្រោយយោងតាមការ ចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ការបញ្ជូនបន្តនេះបានធ្វើឡើង ទីលានកីឡាអត្តពលកម្ម បន្ទាប់ពីអណ្តាតភ្លើងប៉ារ៉ាឡាំពិក ត្រូវបានភ្លឺនៅកន្លែងជាង ៦០...
ក្រុងរ៉ូម ៖ គ្រោងឆ្អឹងសាកសព ដែលមានសក់ពណ៌ស និងផ្នែកខ្លះនៃត្រចៀក នៅតែដដែលត្រូវបានគេ រកឃើញនៅក្នុងផ្នូរមួយ នៅទីក្រុង Pompeii ជាកម្មសិទ្ធិ របស់បុរសវ័យ ៦០ ឆ្នាំ ម្នាក់មានទ្រព្យសម្បត្តិស្តុកស្តម្ភ បានជួយរៀបចំការសម្តែង នៅប្រទេសក្រិច នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ គ្រោងឆ្អឹងរបស់មហាសេដ្ឋី Marcus Venerius...
ខ្សែប្រយុទ្ធ Karim Benzema នឹងបន្តលេងជាមួយក្លឹប Real Madrid រយៈពេល២ឆ្នាំបន្ថែមទៀត ។ នេះបើយោងតាមការចុះផ្សាយផ្ទាល់របស់ក្លឹបនេះអម្បាញ់មិញនេះ។ កីឡាកររូបនេះបានព្រមព្រៀងចុះកុងត្រា និងបន្តពាក់អាវលេខ៩ លេងនៅទីលាន Santiago Bernabeu ទៀតរហូតដល់ឆ្នាំ២០២៣ខាងមុខ។ បើតាមកុងត្រាចាស់ដែលនឹងបញ្ចប់នៅឆ្នាំ២០២២ខាងមុខ Benzema ទទួលបានប្រាក់ពលកម្មនៅក្នុង១ឆ្នាំជាង ២០លានដុល្លារ ខណៈប្រាក់ពលកម្មនៅក្នុងកុងត្រាថ្មីនេះមិនទាន់មានប្រភពច្បាស់ការណាមួយចុះផ្សាយនៅឡើយ។ ក្រោយពីបានចូលលេងជាមួយ Real...
លោក Elon Musk បានលើកឡើង ពីគោលបំណងដែលក្រុមហ៊ុន រថយន្តអគ្គិសនី Tesla ផលិតឡើងនូវរ៉ូបូតថ្មី សន្លាងមួយដាក់ឈ្មោះថា Tesla Bot គឺដើម្បីចង់ឲ្យមនុស្សយន្តទាំងនោះ អាចធ្វើការជំនួសមនុស្ស ត្រង់កន្លែងពិបាក ឬ កន្លែងគ្រោះថ្នាក់ ។ រ៉ូបូត Humanoid ដំបូងបង្អស់របស់ Teslaលោកបន្ថែមទៀតថា ទោះបីជាកន្លែងខ្លះក្នុងរោងចក្រផលិតរថយន្តដំណើការស្វ័យប្រវត្តិក៏ដោយ...