តូក្យូ ៖ អ្នករៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ បាននិយាយនៅថ្ងៃអង្គារនេះថា អត្តពលិកបរទេសម្នាក់ នៅភូមិរបស់អត្តពលិក និងមនុស្ស ៨ នាក់ផ្សេងទៀត ដែលទាក់ទងទៅនឹង ការប្រកួតបានធ្វើតេស្តិ៍វិជ្ជមាន ចំពោះវីរុស នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ការបូកបញ្ចូលទាំង អ្នកស្ម័គ្រចិត្តអូឡាំពិក ជាលើកទី ១ ចាប់តាំងពីគណៈកម្មាធិការ...
តូក្យូ៖នាយករដ្ឋមន្រ្តីនៃប្រទេសនេះ បានប្រាប់មន្រ្តីកីឡានៅថ្ងៃអង្គារមុនព្រឹត្តិការណ៍អូឡាំពិកថា ប្រទេសពិភពលោកចាំបាច់ ត្រូវមើលឃើញថាប្រទេសជប៉ុនអាចរៀបចំ ការប្រកួតកីឡាអូឡាំពិក ប្រកបដោយសុវត្ថិភាពយោងតាម ការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ អត្តពលិក មន្រ្តី បុគ្គលិកនៃការប្រកួត និងប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់នាក់ កំពុងធ្វើដំណើរមកដល់ប្រទេសជប៉ុន ចំពេលមានភាពអាសន្ន និងការប្រឆាំងជាទូទៅពីសំណាក់ប្រជាជនទូទៅ។ ព្រឹត្តិការណ៍នានា ចាប់ផ្តើមនៅថ្ងៃពុធដោយបាល់បោះ និងបាល់ទាត់នារី ២ថ្ងៃមុនពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវបានពន្យារពេលមួយឆ្នាំរួចទៅហើយ ដោយសារតែជំងឺរាតត្បាតរាលដាល។ លោក Yoshihide...
បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ទាំងសហរដ្ឋអាមេរិកអង់គ្លេស និងអ៊ឺរ៉ុបផងបានធ្វើការចោទប្រកាន់ចំៗទៅលើរដ្ឋាភិបាលក្រុងប៉េកាំងថា គឺជាអ្នកនៅពីក្រោយការវាយប្រហារ ដោយប្រព័ន្ធអេឡិកត្រូនិកឬ cyber-attack ដ៏ធំមួយកាលពីដើមឆ្នាំ។ ការវាយប្រហារនោះត្រូវបានគេដឹងថា គឺជាការវាយប្រហារដែលសំដៅទៅលើទីតាំងផ្ទុកទិន្នន័យកណ្តាលរបស់ក្រុមហ៊ុន Microsoft ហើយជាលទ្ធផលវាបានធ្វើឲ្យមានការប៉ះពាល់ទៅដល់ដំណើរការ អាជីវកម្មរបស់ក្រុមហ៊ុនតូចធំលើលោក ប្រមាណជា៣០ ០០០។ ជាការឆ្លើយតបកន្លងមកផងដែរប្រទេសចិន ក៏តែងតែបានបដិសេធទៅនឹង ការចោទប្រកាន់ទាំងនេះហើយដោយនិយាយថា រដ្ឋាភិបាលរបស់ខ្លួនគឺជារដ្ឋាភិបាលដែលប្រយុទ្ធប្រឆាំងទៅនឹងរាល់ បទឧក្រិដ្ឋកម្មលើ...
កាលពីពេលថ្មីៗនេះ មានការធ្វើបាតុកម្មនៅទីក្រុងបាងកក ទាមទារឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ដោយសារលោកខ្វះចន្លោះក្នុងការដឹកនាំ ទើបបណ្តាលឱ្យមានការផ្ទុះឆ្លងវីរុសកូវីដ។ នេះបើតាមការឱ្យដឹងពីកាសែត បាងកកប៉ុស្តិ៍។ ពេលនេះក្រុមប៉ូលិស ស្រាវជ្រាវចាប់បានអ្នកដឹកម្ហូបម្នាក់ដែល ប៉ូលិសបានអះអាងថារូបគេបានចូលរួមក្នុងបាតុកម្ម និងជាអ្នកបានចាប់ផ្តើមដុតភ្លើង បង្កឱ្យមានការឆាបឆេះនៅក្នុងបាតុកម្មនោះ។ បុរសនោះមានឈ្មោះថា Sitthickok អាយុ ២៥ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួននៅផ្ទះរបស់លោកក្នុងខេត្ត Pathum Thani។...
Manchester United កំពុងស្ថិតក្រោមសម្ពាធក្នុងការលក់ Paul Pogba ក្នុងរដូវក្ដៅនេះ ក្រោយក្លឹបយក្សនៅបារាំង Paris Saint-Germain ដាក់ការចាប់អារម្មណ៍ខ្សែបម្រើរូបនេះយ៉ាងខ្លាំង។ រឿងត្រូវបានគេដឹងថា ភ្នាក់ងាររបស់ Pogba លោក Mino Raiola កំពុងពិភាក្សាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ PSG។ សម្រាប់បច្ចុប្បន្ន PSG អាចនឹងនាំយកកីឡាករវ័យ២៨ឆ្នាំទៅកាន់ប្រទេសបារាំងក្នុងតម្លៃខ្លួនត្រឹមតែ៤៣លានផោនប៉ុណ្ណោះ តិចជាងពាក់កណ្ដាលកាល...
ភ្នំពេញ៖ ឌីជេ កាកា ដែលធ្លាប់ជាអតីតពិធីករវិទ្យុ រហូតមកទល់ពេលបច្ចុប្បន្ននេះ បានអភិវឌ្ឍខ្លួនជាតារាសម្ដែង មិនថា MV រឿងដុំ និងភាគឡើយ គឺលោកតែងតែដើរតួជាតួអង្គកំប្លុកកំប្លែងជានិច្ច ហើយលោកក៏ត្រូវបានទស្សនិកជនទទួលស្គាល់ថា ជាដៃគូសម្ដែងដ៏ស័ក្ដិសមឥតខ្ចោះជាមួយលោក ងួន សុបិន និងនាយគ្រឿន ។ មានរឿងដុំជាច្រើនដែល ឌីជេ កាកា បានកសាងប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនដូចជារឿង...
ភ្នំពេញ៖ កញ្ញា ឌុល កញ្ញា ត្បិតតែជាតារាសម្ដែងស្រីរលកក្រោយ ក៏ពិតមែន ប៉ុន្តែនាងតែងតែងទទួលបានឱកាសការងារច្រើនគួរសម នៅតាមស្ថានីយទូរទស្សន៍ និងផលិតកម្មនានា ហើយហេតុផលដែលនាំឱ្យនាងទទួលបានការគាំទ្រនេះ ក៏ដោយសារតែសមត្ថភាព ទេពកោសល្យ ជាពិសេសគឺទៅលើរូបសម្រស់ស្រស់ស្អាត សាច់សខ្ចីរបស់នាងតែម្ដង ។ ទាក់ទងជាមួយគ្នានេះដែរ តារាសម្ដែង និងម៉ូឌែល ខាងលើនេះ ក៏តែងតែពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់នាង តាមរយៈការបង្ហោះរូបថតសិចស៊ីៗ ក្ដៅសាច់ជាច្រើនលើកច្រើនសារ...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃអង្គារនេះបានឲ្យដឹងថាកីឡាករអន្តរជាតិសញ្ជាតិប្រេស៊ីល Viniciusនឹងបន្តរស់នៅជាមួយនឹងក្លឹប Real Madrid ជាធម្មតា។ ទោះបីជាស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Carlo Ancelotti សម្រាប់រដូវកាលថ្មីក្តីប៉ុន្តែគ្រូបង្វឹកក្លឹបរូបនេះព្រមទាំងក្លឹបបានបញ្ជាក់ហើយថានឹងមិនលក់ Vinicius ឡើយ។ Vinicius Junior កន្លងត្រូវបានគេដឹងថាតែងតែត្រូវបានក្លឹបមួយចំនួនសុំធ្វើការទាក់ទងប៉ុន្តែក្នុងនោះជាពិសេសក្លឹបបិសាចក្រហMan UTD គឺជាអ្នកនាំមុខគេ៕ប្រែសម្រួល៖ស៊ុនលី
បរទេស៖ស្ថានទូតរបស់អាមេរិកប្រចាំនៅក្នុងទីក្រុងហានូយនៅថ្ងៃអង្គារនេះ បានប្រកាសថាលោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin នឹងត្រៀមបំពេញទស្សនកិច្ចទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាហ្វីលីពីន សិង្ហបុរីនិងវៀតណាមផងដែរនៅក្នុងខែកក្កដានេះ។ អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោនលោក John Kirby បានបញ្ជាក់ថាលោករដ្ឋមន្ត្រី Austin នឹងបំពេញទស្សនកិច្ចក្នុងនាមជាអ្នកតំណាងរបស់លោកប្រធានាធិបតីអាមេរិក Joe Biden និងលោកស្រីអនុប្រធានាធិបតី Harrisដែលជាផ្នែកមួយ នៃទំនាក់ទំនងដ៏សំខាន់ជាមួយនឹងទ្វីបអាស៊ីអាគ្នេយ៍។ សេចក្តីប្រកាសនៅថ្ងៃអង្គារនេះដែរដោយស្ថានទូតអាមេរិក ក៏បានអះអាងដែរថា លោក...
ភ្នំពេញៈ មហាយក្សចិន បានឈរនៅលំដាប់លេខរៀងទី១ ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២១ ខណៈសហរដ្ឋអាមេរិក បានក្លាយជាគោលដៅនាំចេញដ៏ធំ សម្រាប់ផលិតផលកម្ពុជាក្នុងរយៈពេល៦ ខែដំបូង ឆ្នាំនេះ។ យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រយៈពេល៦ខែ គិតចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំ២០២១នេះ ចិនបានវិនិយោគនៅក្នុងប្រទេសកម្ពុជាមានទឹកប្រាក់សរុបប្រមាណ២ពាន់លានដុល្លារអាមេរិក ស្មើនឹង៦៩%នការវិនិយោគសរុបរបស់កម្ពុជា។ របាយការណ៍របស់ CDC បញ្ជាក់ថា ប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១...