បរទេស៖កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការបាញ់ប្រហារជាមួយក្រុមវាយប្រហារនៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីមូលដ្ឋានសហរដ្ឋអាមេរិកមួយកន្លែងនៅក្នុងប្រទេសស៊ីរីភាគខាងកើត បានរងការវាយប្រហារដោយគ្រាប់រ៉ុកកែត នេះបើយោងតាមសម្តីមន្ត្រីយោធានិយាយ។លោកវរសេនីយ៍ Wayne Marotto ជាមន្ត្រីនាំពាក្យឲ្យកងកម្លាំងដឹកនាំដោយអាមេរិក នៅក្នុងប្រទេសស៊ីរី បានធ្វើការប្រកាសបណ្ដាញទំនាក់ទំនងសង្គមធ្វីតធ័រថា ទីតាំងមួយកន្លែងដែលជាទីស្នាក់នៅរបស់កងទ័ពអាមេរិក ជិតទីតាំងប្រេង al-Omar បានរងការវាយប្រហារដោយគ្រាប់រ៉ុកកែតជាច្រើនគ្រាប់។ នៅក្នុងសារបង្ហោះទី២មួយ លោក Marotto បានមានប្រសាសន៍បន្ថែមដូច្នេះថា “កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី ក្នុងខណៈស្ថិតក្រោមការវាយប្រហារដោយរ៉ុកកែតជាច្រើនគ្រាប់ បានធ្វើចំណាត់ការការពារខ្លួន និងធ្វើការបាញ់កាំភ្លើងធំទៅលើទីតាំងដែលបាញ់រ៉ុកកែតចេញ។តាមសេចក្តីរាយការណ៍មួយ...
ហ្សាកាតា៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ២០,៤៦៧ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយចំនួនឆ្លងសរុបកើនឡើងដល់ចំនួន ២,១៥៦,៤៦៥ករណី ជាមួយនឹងចំនួនអ្នកស្លាប់ ៤៦៣ នាក់ សរុបកើនឡើងដល់ ៥៨,០២៤ នាក់។ យោងតាមក្រសួងបានឱ្យដឹងថា អ្នកជំងឺ ៩,៦៤៥ នាក់ទៀត...
បរទេស ៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ជប៉ុន Panasonic បានប្រកាសថា ខ្លួនបានលក់ភាគហ៊ុន របស់ខ្លួនទាំងអស់ ដែលបានវិនិយោគ ទៅលើក្រុមហ៊ុនផលិត រថយន្ត Tesla ប្រមាណជា៤០០ពាន់លានយេន ឬត្រូវជា៣,៦១ ពាន់លានដុល្លារ កាលពីចុងខែមិនាមកម្ល៉េះ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់ក្រុមហ៊ុនជប៉ុននេះ បានបញ្ជាក់ទៀតថា...
បរទេសទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា ប្រទេសរុស្ស៊ីទើប ទទួលបានជោគជ័យ ក្នុងាករបាញ់តេស្តសាកល្បង មីស៊ីលផ្លោង ឆ្លងទ្វីបថ្មីមួយ ពីទីតាំងបាញ់បង្ហោះយានអវកាស Plesetsk ស្ថិតនៅភាគពាយព្យ នៃប្រទេស ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែមិថុនា...
បរទេស ៖ ទូរទស្សន៍រដ្ឋកូរ៉េខាងជើងបានចាក់ផ្សាយ ការអត្ថាធិប្បាយ របស់ពលរដ្ឋអំពីស្ថានភាព “ ចុះស្គម” របស់លោក គីម ជុងអ៊ុន ដែលជាការចាក់ផ្សាយ មិនធម្មតាមួយនៅក្នុង ប្រទេសមួយ ដែលការពិភាក្សា ជាសាធារណៈអំពីសុខភាព និងជីវិតផ្ទាល់ខ្លួន របស់មេដឹកនាំ តែងតែត្រូវបានហាមឃាត់។ យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី២៨...
វិរៈបុរសរបស់ក្លឹប និងជាប្រធានក្រុមរបស់ Real Madrid ផងគឺកីឡាករ Sergio Ramos បន្ទាប់ពីបានប្រកាស ចែកផ្លូវគ្នា ជាមួយនឹងក្លឹបយក្សអេស្បាញ នេះរួចមកនោះគិតត្រឹម សប្តាហ៍នេះ គាត់ត្រូវបានគេដឹងថា កំពុងត្រូវបានទាក់ទង ដោយក្លឹបធំៗ ដល់ទៅ៣ដែលមកពីលីគកំពូល អង់គ្លេស អាល្លឺម៉ង់និងបារាំង ។ ESPN បានចេញផ្សាយ ថា...
អាក់ក្រា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្ស ចំនួន៧នាក់បានស្លាប់ នៅក្នុងគ្រោះទឹកជំនន់ ដែលបានកើតឡើង នៅផ្នែកខ្លះនៃភាគខាងត្បូង ប្រទេសហ្គាណា ។ មន្ត្រីមួយរូបបាន និយាយកាលពីថ្ងៃចន្ទ ។ លោក Atakora Manu រដ្ឋបាល នៃអង្គការគ្រប់គ្រងគ្រោះមហន្តរាយជាតិ ប្រចាំតំបន់ Ashanti...
កាម្ម៉ង់ដូ ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា កាលពីថ្ងៃចន្ទ ប្រទេសនេប៉ាល់ បានដាក់ដំណើរការទិដ្ឋការ តាមប្រព័ន្ធឌីជីថល ដើម្បីជំនួសការប្រើប្រាស់ ទិដ្ឋការសរសេរដោយដៃ ដែលខ្លួនបានប្រើប្រាស់ អស់រយៈពេល៤៥ឆ្នាំមកហើយ ។ លោក Bishnu Prasad Paudel ឧបនាយករដ្ឋមន្ត្រី និង...
ការសិក្សាថ្មីមួយ បានបង្ហាញថា បឹងមហាសមុទ្រ អង់តាក់ទិក ដែលគ្របដណ្តប់ដោយទឹកកកដ៏ធំមួយ នៅតំបន់អង់តាក់ទិកខាងកើត បានបាត់ខ្លួនក្នុងរយៈពេលតិច ជាងមួយ សប្តាហ៍ ដោយសារតែសក្តានុពល នៃការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវបានប្រើរូបភាព រ៉ាដាដើម្បីតាមដានព្រឹត្តិការណ៍ រលាយយ៉ាងឆាប់រហ័សនៅ Amery Ice Shelf ដែលបានកើតឡើង នៅខែមិថុនា...
ន័រវេស ៖ អ្នកច្នៃប្រឌិតប្រទេសន័រវេស នៅឈូងសមុទ្រ ដាក់ទួរប៊ីនខ្យល់ Windcatcher ខ្ពស់ជាងប៉ម Eiffel Tower និងអាចផ្តល់ ថាមពលដល់ផ្ទះចំនួន ៨០,០០០ ដែលមានថាមពល កកើតឡើងវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ Windcatcher មានទំហំធំ ដូចវាមាននៅក្នុងការច្នៃ ប្រឌិតទោះបីជាត្រូវបានរចនា របស់ក្រុមហ៊ុន...