អង់គ្លេស៖អ្នកជំនាញខាងបុរាណវិទ្យាបានអះអាងថា សាកសពត្រូវបានគេកាត់ក្បាលចោលនៅកន្លែងបញ្ចុះសពទំនងជារបស់របស់ទាសករ ដែលជាជនរងគ្រោះនៃកងទ័ពរ៉ូម៉ាំងដែលអនុវត្តនូវដ៏ឃោរឃៅបំផុត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមនេះបានជីកទីបញ្ចុះសពនៅសតវត្សរ៍ទី ៣ ជាមួយនឹងសាកសពដែលបានកាត់ក្បាលផ្ដាច់ចេញពីខ្លួន និងកប់នៅទីតាំងងាយនៅកសិដ្ឋាន Knobb’s ក្នុងទីក្រុង Somersham រដ្ឋCambridgeshire ។ មានសាកសពជាច្រើនត្រូវបានរកឃើញដោយគ្មានក្បាលនៅកន្លែងនោះ គឺជាការតាំងទីលំនៅរបស់កសិដ្ឋានយោធារ៉ូម៉ាំងហើយ ៣៣ ភាគរយត្រូវបានសម្លាប់។ ក្រុមសាកលវិទ្យាល័យ Cambridge បានរកឃើញថា សាកសពជាច្រើនត្រូវបានគេកប់នៅក្នុងទីតាំងដែលពួកគេបានស្លាប់រួមមានការលុតជង្គង់...
អង់គ្លេស៖យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ១ ភាគ ៣ នៃការស្លាប់ទាំងអស់ដោយសារកម្ដៅជាផ្នែកមួយត្រូវបានស្តីបន្ទោសទៅលើកម្ដៅផែនដីបង្កឡើងដោយមនុស្សនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទិន្នន័យពីទីតាំងចំនួន ៧៣៧ ក្នុងប្រទេសចំនួន ៤២ ត្រូវបានប្រើដោយក្រុមអ្នកស្រាវជ្រាវមក London School of Hygiene និង Tropical Medicine (LSHTM)...
ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិ បារ៉ែន បានយកឈ្នះ លើក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជាលទ្ធផល៨ទល់០ នៃព្រឹត្តិការណ៍ប្រកួតជម្រុះបាល់ទាត់ ពិភពលោក ឆ្នាំ២០២២ ដែលប្រទេសកាតាធ្វើម្ចាស់ផ្ទះការប្រកួត (FIFA WORLD CUP QATAR 2022) នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នៅប្រទេសបារ៉ែន។ នៅវគ្គទី១ ក្រុមម្ចាស់ផ្ទះ បារ៉ែនបានបើកការនាំមុខ២គ្រាប់ នៅនាទីទី៨ និងនៅនាទី៤៧ក្នុងម៉ោងបន្ថែមហើយនៅវគ្គទី២...
អាមេរិក៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ចលនាស្រឡាំងកាំង និងដកដង្ហើមយ៉ាងខ្លាំងនៃចលនាTai Chi អាចមានអត្ថប្រយោជន៍ដូចជាការធ្វើលំហាត់ប្រាណធម្មតាក្នុងការដោះស្រាយការរីករាលដាលនៃមនុស្សវ័យកណ្តាលនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ Tai Chi គឺជាទម្រង់មួយនៃការធ្វើលំហាត់ប្រាណរាងកាយ និងចិត្តត្រូវបានពិពណ៌នាថា ជាការធ្វើសមាធិក្នុងចលនាដែលអនុវត្តដោយមនុស្សរាប់លាននាក់ នៅជុំវិញពិភពលោកដើម្បីពង្រឹងសុខភាពនិងសតិអារម្មណ៍។ អ្នកស្ម័គ្រចិត្តមិនហាត់ប្រាណ ការធ្វើលំហាត់ប្រាណតាមបែបAerobic(ហាត់ប្រាណស្រូបអុកស៊ីសែន) ឬ Tai Chi រយៈពេល ១២ សប្តាហ៍ហើយទំហំចង្កេះរបស់ពួកគេត្រូវបានតាមដានដោយអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាក្នុងទីក្រុង Los Angeles។...
អឺរ៉ុប៖ការសិក្សាផ្អែកលើការស្រាវជ្រាវ អំពីហ្សែនថ្មី បានបង្ហាញថា នៅពេលលោកអ្នកភ្ញាក់ពីដំណេក ឬចូលគេងត្រឹមតែមួយម៉ោងមុនអាចកាត់ បន្ថយហានិភ័យ នៃជំងឺធ្លាក់ទឹកចិត្តរបស់អ្នកបានរហូតដល់២៣ ភាគរយឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Colorado Boulder បានវិភាគទិន្នន័យហ្សែនរបស់មនុស្សពេញវ័យជិត ៨៤ ម៉ឺននាក់ដែលមានដើមកំណើតអឺរ៉ុប។ ពួកគេបានរកឃើញទំនាក់ទំនងរវាងគំរូនៃការកំណត់ពេលវេលានៃការគេងមុនគេដូចជា ការក្រោកពីគេង និងចូលគេងមុនកំណត់នឹងបន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ វាអាចទៅរួចថា ការប៉ះពាល់នឹងពន្លឺកាន់តែខ្លាំង នៅពេលថ្ងៃបណ្តាលឲ្យមានឥទ្ធិពលនៃអរម៉ូនដែលអាចជះឥទ្ធិពលដល់អារម្មណ៍។...
ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បាននិយាយកាលពីពេលថ្មីៗនេះថា គេគិតថា អាជីពជាកីឡាករបាល់ទាត់របស់គេមិនជោគជ័យទេ បើមិនបានឈ្នះពានធំមួយ ជាមួយក្រុមជម្រើសជាតិអង់គ្លេស។ Kane បាននិយាយថា៖” ខ្ញុំសង្ឃឹមថាម្ដាយខ្ញុំមិនប្រកាន់រឿងខ្ញុំទម្លាយអាយុរបស់គាត់ចុះ ម្ដាយខ្ញុំគាត់កើតនៅឆ្នាំ១៩៦៦ ឪពុកខ្ញុំកើតនៅឆ្នាំ១៩៦៤ ហើយក្រោយគាត់កើតបាន២ឆ្នាំ ក្រុមជ្រើសជាតិអង់គ្លេសរបស់យើងក៏បានឈ្នះពាន World Cup មួយ “។ កីឡាករនេះបន្តថា៖” អញ្ចឹងហើយបានជាខ្ញុំគិតថា អាជីពជាកីឡាករបាល់ទាត់របស់ខ្ញុំមិនជោគជ័យទេ...
ថ្មីៗនេះ Miss Universe Cambodia ២០២០ រ៉េត សារីតា បានបង្ហោះសារចាក់ដោតមួយ នៅទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួននិយាយពីខ្សែជីវិត មនុស្សមានឡើងមានចុះដែលធ្វើឱ្យអ្នក គាំទ្រចាប់អារម្មណ៍ជាខ្លាំង ជាមួយពាក្យពេចន៍ដ៏មុតស្រួចរបស់ស្រីស្អាតរូបនេះ។ ជារឿយៗ សារីតា តែងតែបង្ហោះរូបភាពស្រស់ស្អាតរបស់នាងជាមួយនឹង ពាក្យពេចន៍អង់គ្លេសផ្សេងៗ ទៅតាមរូបភាព ដោយឡែកអ្នកគាំទ្រហាក់ចម្លែកចិត្តបន្តិចដោយសាតែលើកនេះ នាងបានបង្ហោះរូប នាងភ្ជាប់ជាមួយពាក្យពេចន៍ជាភាសាខ្មែរយ៉ាងចាក់ដោតនិយាយអំពី ធម្មជាតិរបស់ជីវិតមនុស្សមាន ឡើង មានចុះ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ថា លោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីដំបូងគេ ដែលរំលឹកដល់ការស្លាប់រង្គាល់ នៅក្រុង Massacre នៅឆ្នាំ១៩២១ ដែលជាឧប្បត្តិហេតុដ៏អាក្រក់បំផុតមួយ នៃអំពើហឹង្សាពូជសាសន៍នៅក្នុងប្រវត្តិសាស្តរ អាមេរិក។ កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក បៃដិន បានជិះយន្តហោះទៅកាន់ទីក្រុង Tulsa...
តូក្យូ៖ ប្រទេសជប៉ុន បានសន្យាផ្តល់ប្រាក់ចំនួន ៨០០ លានដុល្លារបន្ថែមទៀត ដល់កិច្ចប្រឹងប្រែងអន្តរជាតិ ដើម្បីធានាការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដោយចំពេលមានគំលាតកាន់តែធំរវាងប្រទេសនានា ក្នុងការទទួលបានថ្នាំបង្ការ។ ជាមួយនឹងការប្តេជ្ញាចិត្តពីបណ្តាប្រទេស និងវិស័យឯកជន អង្គភាព COVAX បានឈានដល់គោលដៅរបស់ខ្លួនក្នុងការផ្តល់មូលនិធិចំនួន ៨,៣ ពាន់លានដុល្លារ ដើម្បីធានានូវវ៉ាក់សាំងចំនួន ១,៨ ពាន់លានដូស ដែលគ្រប់គ្រាន់សម្រាប់ ៣០...
បរទេស៖បុគ្គលិក និងសម្ភារៈយោធា មកពីសមាជិកអង្គការណាតូចំនួន១១ប្រទេស តាមសេចក្តីរាយការណ៍ បានធ្វើការរួមគ្នា នៅក្នុងបរិយាកាសជាក់ស្តែង សម្រាប់ជាលើកដំបូងមួយ កាលពីដើមសប្ដាហ៍នេះ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។ នៅក្នុងអំឡុងសមយុទ្ធ Steadfast Defender 21 នោះ បុគ្គលិកផ្នែកទំនាក់ទំនង មកពីកងនាវាលេខ២អាមេរិក និងទីបញ្ជាការកងកម្លាំងចម្រុះ Norfolk បានបង្កើតវិធីសាស្ត្រប្រព័ន្ធពឹងផ្អែកខ្លួនឯង ដើម្បីធ្វើការបញ្ជា...