ប្រវត្តិសាស្ត្រតម្លៃខ្ពស់បំផុតរបស់ Bitcoin ដល់ទៅ ៦ម៉ឺនដុល្លារ ធ្វើឱ្យជីវិតគូស្នេហ៍មួយគូសម្រេចចែកផ្លូវគ្នា នេះបើយោងទៅតាមប្រភពពី Bitcoin.com។ យោងទៅតាម គណនី @Parking_Meater នៅលើវេទិកាពិភាក្សាដ៏ពេញនិយម Reddit បាននិយាយថា ខ្លួនបានបែកបាក់ជីវិតប្ដីប្រពន្ធ ព្រោះតែគាត់មិនព្រមលក់ Bitcoin តាមការស្នើសុំរបស់ប្រពន្ធ ខណៈរូបិយបណ្ណអេឡិចត្រូនិចមួយនេះបានឡើងតម្លៃខ្ពស់បំផុតដល់ទៅ ៦ម៉ឺនដុល្លារ។ ប្រភពខាងលើបានបន្ថែមថា ខ្លួនបានបដិសេដមិនលក់ Bitcoin...
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យមើលឃើញថា ក្នុងចំណោមតំបន់ដែលនៅជុំវិញរាជធានីភ្នំពេញទាំងអស់ គឺតំបន់ភាគខាងជើងរាជធានីភ្នំពេញ មានសកម្មភាពរស់រវើកជាងគេបើប្រៀបធៀបនឹងតំបន់ផ្សេង។ ឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានប្រាប់គេហទំព័រ Propertyarea តាមទូរសព្ទនារសៀលថ្ងៃទី១ មេសាកន្លងមកថា ក្នុងអំឡុងពេលដែលកម្ពុជា ត្រូវបានវាយប្រហារដោយជំងឺកូវីត១០ វិស័យអចនលទ្រព្យនៅរាជធានីភ្នំពេញ ហាក់មានការថមថយបន្តិច។ ប៉ុន្តែទោះជាយ៉ាងតំបន់ភាគខាងជើង ឈៀងខាងលិច ដូចជា តំបន់មួយចំនួននៃខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ នៅតែមានសកម្មភាពទិញ លក់...
រោគពងបែក គឺជាវិធីសាស្ត្រម្យ៉ាងរបស់រាង្គកាយក្នុងការនិយាយជំនួសថាវាទទួលលែងបានហើយ។ វាកើតឡើងដើម្បីពន្យឺតសកម្មភាពរបស់អ្នកនិងធ្វើឱ្យរាង្គកាយរបស់អ្នកត្រៀមលក្ខណៈសម្រាប់សកម្មភាពផ្លូវកាយ។ បើទោះបីជារូបមន្តខាងក្រោមផ្តោតទៅលើតែការព្យាបាលពងបែកនៅជើង ប៉ុន្តែការណែនាំជាច្រើនអាចប្រើបានជាមួយនឹងការព្យាបាលពងបែកនៅដៃ ឬកន្លែងផ្សេងៗទៀតនៃរាង្គកាយរបស់អ្នកដែលត្រូវនិយាយ “បន្ថយល្បឿន”។ ការព្យាបាលពងបែក នេះគឺជាការណែនាំរបស់អ្នកជំនាញដើម្បីឱ្យអ្នកប្រឈមមុខនឹងភាពមិនស្រណុកនៅពេលពងបែកកំពុងតែកើតមានលើអ្នក៖ ធ្វើការសម្រេចចិត្ត៖ នៅពេលដែលអ្នកកើតពងបែក អ្នកត្រូវតែសម្រេចចិត្តថាអ្វីដែលល្អបំផុតដើម្បីព្យាបាលវា។ នោះគឺ តើអ្នកគួរតែការពារវា ហើយទុកឱ្យវាជាសះដោយខ្លួនឯង ឬអ្នកគួរចាក់វាដើម្បីបញ្ចេញសារធាតុរាវពីក្នុងពងបែកនោះ? វេជ្ជបណ្ឌិត Suzanne Tanner និយាយថា “ខ្ញុំគិតថាវាអាស្រ័យទៅលើទំហំនៃពងបែកនោះ។ អ្នកខ្លះប្រហែលជាប្រាប់អ្នកថាមិនត្រូវចាក់វាទេ...
កីឡាករខ្សែប្រយុទ្ធអង់គ្លេស Harry Kane ដែលត្រូវបានស្គាល់ថា ជាកីឡាករខ្សែប្រយុទ្ធជួរមុខដ៏ឆ្នើមរបស់ក្លឹបមាន់ខ្នាយមាស Spurs និងជម្រើសជាតិ អង់គ្លេសផងនោះ ទើបតែអាចស៊ុតបញ្ចូលទីបាន១ទៀត ឲ្យអង់គ្លេស កាលពីប្រកួតយប់មិញយកឈ្នះក្រុម ប៉ូឡូញ។ ទោះបីជាយ៉ាងណាក្តីបាល់១១ម៉ែត្រដែល Kane រកបានយប់មិញនេះ ក៏ត្រូវបានក្លាយទៅជាគ្រាប់បាល់បំបែកឯកទក្តកម្មរបស់កីឡាកររូបនេះ ផងដែរដែលឯកទក្តកម្មចាស់ធ្លាប់ធ្វើ បានដោយអតីតកីឡាករ Frank Lampard ។ ជាគ្រាប់បាល់ពិន័យ១១ម៉ែត្រលើកទី១០ដែល...
បរទេស៖វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការចល័តកងទ័ពនិងឧបករណ៍យោធារបស់រុស្ស៊ី នៅជិតព្រំដែនរុស្ស៊ីជាប់ប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ មានគោលដៅធានាដល់សន្តិសុខផ្ទាល់ខ្លួនរបស់ទីក្រុងមូស្គូ និងមិនមែនជាការគម្រាម ចំពោះអ្នកណាម្នាក់នោះទេ។ អគ្គមេបញ្ជាការអ៊ុយក្រែន នៅក្នុងសប្ដាហ៍នេះ បានចោទប្រកាន់ទីក្រុងមូស្គូពីបទបង្កើនកងកម្លាំង នៅជិតព្រំដែន និងបាននិយាយថា ពួកបះបោរគាំទ្ររុស្ស៊ី កំពុងតែរំលោភបំពានជាប្រព័ន្ធ នូវបទឈប់បាញ់គ្នាមួយ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ស្របពេលដែលភាពតានតឹងកើនឡើង។ នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov...
សេអ៊ូល៖ របាយការណ៍មួយបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានរំលោភជាដាច់ខាតនូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ កាលពីឆ្នាំមុន ដោយបានលួចយកទ្រព្យសម្បត្តិចំនួនជាង ៣០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាវុធខុសច្បាប់របស់ខ្លួន។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា ប្រទេសក្រីក្រមួយនេះ បានបន្តនាំចូលប្រេងខុសច្បាប់ជាច្រើនដង នៃចំនួនទឹកប្រាក់ដែលត្រូវបានអនុញ្ញាតិក្រោមដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ របាយការណ៍បន្តថា“ គណៈកម្មាការនៅតែបន្តវាយតម្លៃថា អ្នកឆបោកតាមបណ្តាញ ភ្ជាប់ទៅនឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានបន្តធ្វើប្រតិបត្តិការប្រឆាំងនឹងស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នប្តូរប្រាក់ជាក់ស្តែងនៅឆ្នាំ២០២០...
ដោយយោងតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួល អត្រាអាករពិសេស លើមុខទំនិញ មួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យើងសង្កេតឃើញថា មានក្រុមហ៊ុនរថយន្តមួយចំនួន បានអនុវត្តតាមអនុក្រឹត្យ ខាងលើដោយបានបញ្ចុះតម្លៃ ទៅលើរថយន្តរបស់ខ្លួន។ ទន្ទឹមជាមួយគ្នានេះដែរ ក្រុមហ៊ុន អ អិម...
គម្រោងលំនៅឋានលំហែកាយ បែបធម្មជាតិដំបូងគេបង្អស់ នឹងលេចរូបរាងឡើង នៅក្នុងខេត្តសៀមរាប នាពេលដ៏ខ្លីខាងមុខនេះ ដែលវានឹងចូលរួមចំណែក លើកស្ទួយមុខមាត់ និងលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប ដោយសំណង់រួមបញ្ចូល រចនាបទស្ថាបត្យកម្ម បែបខ្មែរនិងអឺរ៉ុប ។ គម្រោងលំនៅឋាន លំហែកាយបែបធម្មជាតិនេះ អភិវឌ្ឍដោយ ក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍ ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋាន ឈានមុខគេមួយ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានផ្សេងៗទៀត...
បរទេស ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានបញ្ជាឱ្យបុគ្គលិក មិនមែនបន្ទាន់និងក្រុមគ្រួសាររបស់ពួកគេ ចាកចេញពីប្រទេសមីយ៉ាន់ម៉ា ចំពេលមានភាពចលាចលនិងអំពើហឹង្សានៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមក្រសួងការបរទេស បាននិយាយ នៅក្នុងកំណត់ត្រា ប្រព័ន្ធផ្សព្វផ្សាយថា « នៅថ្ងៃទី...
សេអ៊ូល ៖ ក្រុមអ្នកជំនាញខាងការពារជាតិ របស់រដ្ឋបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងធ្វើការបាញ់សាកល្បងកាំជ្រួចមីស៊ីល ផ្លោងប្រភេទ Iskander បន្ថែមទៀតក្នុ ងកិច្ចប្រឹងប្រែងមួយ ដើម្បីជំនួសមីស៊ីល Scud ចាស់ជាមួយនឹងប្រេងឥន្ធនៈរឹង កម្រិតខ្ពសដ់របស់ខ្លួន។ កាលពីសប្តាហ៍មុន ប្រទេសកុម្មុយនិស្តមួយនេះបានបាញ់មីស៊ីល ផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលត្រូវបានគេជឿថា ជាការធ្វើឱ្យប្រសើរឡើង នៃគំរូមីស៊ីល...