មនុស្សជាតិមិនទាន់ឈានដល់ជំហាន នៅលើភពព្រះអង្គារទេ ប៉ុន្តែការស្នាក់នៅនាពេលអនាគត នៅលើភពក្រហមមួយនេះទើបតែត្រូវបានលក់ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាសេដ្ឋីនៅលើពិភពលោក ទៅហើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ Mars House ដែលជាផ្ទះ NFT ឌីជីថលដំបូងបង្អស់របស់ពិភពលោកថ្មីៗនេះបានលក់ក្នុងតម្លៃ ជាង៥០០,០០០ដុល្លារ។ រចនាសម្ព័ននិម្មិតត្រូវបានផ្ញើជាឯកសារ ត្រីមាត្រសម្រាប់ការគិតរបស់អ្នកទិញដោយអ្នកបង្កើត Kirsten Kim បាននិយាយថា នាងបានរចនាវាក្នុងអំឡុងពេលនៃការរាតត្បាត មេរោគCOVID-19 ទៅបង្កើតបរិយាកាសព្យាបាល ដោយប្រើទស្សនវិជ្ជាឌីជីថល...
កីឡាករខ្សែប្រយុទ្ធដ៏មានបទពិសោធ Edinson Cavani មកដល់ពេលនេះត្រូវបានគេដឹង ហើយថានៅមិនទាន់បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបបិសាចក្រហម Man UTD នៅឡើយហើយសង្ស័យថាគាត់នឹងអាចផ្ទេរទៅលេងនៅលីគ នៃអាមេរិកខាងត្បូងជំនួសវិញជាមិនខាន។ កន្លងមកថ្មីៗនេះ Cavani ត្រូវបានគ្រូបង្វឹកជំនួយការរបស់ជម្រើសជាតិអ៊ុយរ៉ាហ្គាយលោក Mario Rebollo ផ្តល់ជាយោបល់ថាគាត់ គួរតែសម្រេចចិត្តក្នុងការផ្ទេរទៅ លេងនៅលីគកំពូលនៃប្រទេសអាហ្សង់ទីន ជាមួយនឹងក្លឹប Boca Junior ជំនួសវិញល្អជាងលេងនៅអង់គ្លេសខណៈដែលគាត់មានវ័យ៣៤ឆ្នាំ...
អាមេរិក៖ ការលើកពេលនៃការ ធ្វើសាកល្បងតរយៈកម្ពស់បាញ់បង្ហោះរ៉ុក្កែត SN11របស់ក្រុមហ៊ុនអវកាសយក្សសហរដ្ឋអាមេរិក SpaceX ដោយសារតែអ័ព្ទក្រាស់គ្របដណ្តប់លើចំណុចចាប់ផ្តើមនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រ៉ុក្កែតដ៏ធំបានគ្រោងនឹងហោះចេញ ពីកន្លែងធ្វើតេស្តិ៍របស់ក្រុមហ៊ុននៅ Boca Chica រដ្ឋតិចសាស់កាលពីថ្ងៃសុក្រ ប៉ុន្តែវាហាក់ដូចជាម្តាយធម្មជាតិ មានផែនការផ្សេងទៀតហើយបានជំរុញការធ្វើតេស្តិ៍នេះនៅថ្ងៃច័ន្ទវិញ។ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានបង្ហោះនៅលើTwitter ថា Sn11...
កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Lukaku ត្រូវបានកាសែតអង់គ្លេស Telegraph ចេញផ្សាយថានឹងអាចផ្ទេរត្រឡប់មកចូលរួមជាមួយនឹងលីគកំពូលអង់គ្លេសវិញ ហើយខណៈដែលក្លឹបមួយកំពុងចាប់អារម្មណ៍លើរូបគាត់។ ក្លឹបតោខៀវ Chelsea ត្រូវបានគេដឹងថាកំពុងតែពិចារណាក្នុងការចុះកុងត្រានាំយក Lukaku រូបនេះពីក្លឹបយក្សអ៊ីតាលី Inter Milan មកវិញក្នុងករណីដែលក្លឹប នឹងពិតជាមិនអាចចរចាទិញបានខ្សែប្រយុទ្ធវ័យក្មេង Erling Haaland នៅរដូវក្តៅនេះទេនោះ។ Haaland ដែលកំពុងមានទំរង់លេងខ្លាំងនៅ Dortmund នៅពេលនេះកំពុង បានក្លាយទៅជាគោលដៅពិសំណាក់ក្លឹបធំៗជាច្រើនដែលមានន័យថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានប្រកាសអំពីផែនការរបស់ខ្លួន ក្នុងការចែកចាយវ៉ាក់សាំងប្រភេទ Johnson&Johnson ជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន ក្នុងទំហំប្រមាណជា១១លានដូសចាប់ពីសប្តាហ៍ក្រោយនេះតទៅហើយ។ ផែនការនេះត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់អាមេរិក ក្នុងការធ្វើឲ្យបានការចាក់វ៉ាក់សាំងជូលពលរដ្ឋរបស់ខ្លួនឲ្យបាន២០០លានដូស នៅក្នុងរយៈពេល១០០ថ្ងៃដំបូង នៃការឡើងកាន់តំណែងរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ។ យោងតាមការបញ្ជាក់របស់លោក Jeff Zients អ្នកសម្របសម្រួលរបស់សេតវិមាន បានបញ្ជាក់ថាទោះបីជាយ៉ាងណាក្តីអាមេរិកកំពុងស្ថិត...
អេស្ប៉ាញ៖ ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថា គ្រោងឆ្អឹងដែលមានអាយុ ៨០០,០០០ ឆ្នាំជាបុព្វបុរសមនុស្សពីបុរាណរបស់ដូនតារបស់មនុស្សសម័យទំនើប គឺជារបស់ស្ត្រីមិនមែនជាបុរសដូចការស្មានពីមុន បន្ទាប់ពីរកឃើញគ្រោងឆ្អឹងនេះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការផ្លាស់ប្តូរយេនឌ័រសម្រាប់គ្រោងឆ្អឹង ដែលពីមុនត្រូវបានគេស្គាល់ថា ជាក្មេងប្រុសឈ្មោះ Gran Dolina បានកើតឡើង បន្ទាប់ពីអ្នកស្រាវជ្រាវ បានប្រើបច្ចេកទេសទំនើបដើម្បីវិភាគជាលិកាធ្មេញដោយរកឃើញថា វាជារបស់ក្មេងស្រីមានអាយុចន្លោះពី ៩ ទៅ ១១ ឆ្នាំ។ គ្រោងឆ្អឹងនេះគឺជាឧទាហរណ៍មួយនៃបុព្វបុរស Homo...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិកបាននិយាយថា Apple Music បានដាក់ចេញនូវបញ្ជីចម្រៀងនៃបទចម្រៀងដែលមានសំឡេង ពិបាកដើម្បីជួយយុវវ័យដែលមានបញ្ហាការនិយាយនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្នុងនោះមានបញ្ជីចម្រៀងចំនួន១០ នៅលើ Apple Music ដែលនីមួយៗត្រូវនឹងសំឡេង អាចជួយសម្រាប់អ្នកមានបញ្ហាការនិយាយដូចជា“ CH”,“ K” និង“ R” ។ ពាក្យដដែលៗគឺជាគន្លឹះក្នុងការព្យាបាលសម្រាប់ ការជម្នះនូវបញ្ហានៃការនិយាយ ដូច្នេះសង្ឃឹមថា...
តូក្យូ៖ អតីតប្រធានអូឡាំពិកទីក្រុងតូក្យូ លោក Yoshiro Mori បានលាលែងកាលពីខែមុន ដោយសារមានប្រតិកម្មតបនឹងពាក្យសម្តីប្រមាថ ចំពោះស្ត្រីអាចរងការរិះគន់ជាថ្មី បន្ទាប់ពីបាននិយាយកាលពីពេលថ្មីៗនេះថា បុគ្គលិកនយោបាយស្ត្រីម្នាក់ “ ចាស់ពេកក្នុងការហៅស្ត្រី”យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Mori វ័យ ៨៣ ឆ្នាំបានចេញមតិយោបល់ទៅកាន់បុគ្គលិកម្នាក់នៃតំណាងរាស្រ្ត គណបក្សប្រជាធិបតេយ្យសេរីប្រជាធិបតេយ្យ Takeo Kawamura។ អតីតនាយករដ្ឋមន្រ្តីបាននិយាយ នៅក្នុងពិធីជប់លៀងមួយនៅទីក្រុងតូក្យូរៀបចំដោយ...
តូក្យូ៖ ការកាត់ទោសអតីតនាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Greg Kelly ក្នុងតុលាការក្រុងតូក្យូកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើ ការប្រេះឆារវាងក្រុមហ៊ុន Nissan Motor Co និងដៃគូសម្ព័ន្ធភាពបារាំង គឺក្រុមហ៊ុន Renault យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Kelly ជាជនជាតិអាមេរិកត្រូវបានចាប់ខ្លួនជាមួយអតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn...
តៃប៉ិ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងថា យន្តហោះចម្បាំងចិនចំនួន ២០ គ្រឿងបានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ ដែលបានបន្ដភាពតានតឹងនៅក្នុងតំបន់កាន់តែខ្លាំងឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សកម្មភាពរបស់ចិន ទំនងជាឆ្លើយតបទៅនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្ររបស់ប្រទេសសម្ព័ន្ធមិត្ដទាំងពីរ។ យន្ដហោះចម្បាំងដែលចូលរួមក្នុងការឈ្លានពានរួមមានយន្ដហោះចម្បាំង J-16 ចំនួន ១០ គ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែក H-6K ចំនួន ៤ គ្រឿង...