នៅថ្ងៃនេះមានការលើកឡើងមួយ ដោយកីឡាករខ្សែប្រយុទ្ធស្លាបរបស់ក្លឹបមាន់ខ្នាយមាស ម្នាក់ដែលបាននិយាយបែប ការពារចំពោះ ទំរង់ដឹកនាំរបស់ គ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹបគឺលោក Jose Mourinho នឹងអាចកែប្រែស្ថានភាពល្អប្រសើរឡើងវិញ នៅក្នុងការប្រកួតចុងសប្តាហ៍នេះ។ កីឡាករ Lucas Moura បានបញ្ជាក់ថា ក្រុមទាំងមូលបូករួមទាំងបុគ្គលិកនិងកីឡាករផងគឺនៅតែមានជំនឿចិត្តចំពោះគ្រូបង្វឹកលោក Jose Mourinho ដដែលទោះបីជារដូវកាលនេះហាក់ដូចជាមិនសូវ ទទួលបានលទ្ធផលល្អក្តីហើយនឹងបន្តរងចាំមើលរហូតដល់ចប់រដូវកាល។ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៦នៅឡើយ ក្នុងតារាងកំពូលរបស់អង់គ្លេសនោះ Spurs...
បរទេស៖មួយរយៈនេះមានការភ្ញាក់ផ្អើលមួយ នៅពេលដែលរូបថតមួយសន្លឹក នៃកំពូលបុរសដែលមានទ្រព្យសម្បតិ្តច្រើនបំផុត លើលោកទាំងពីររូបគឺលោក Jeff Bezos និងលោក Elon Musk ដែលបានថតជុំគ្នា ក្នុងពេលទទួលទានអាហារតាំងតែ ពីឆ្នាំ២០០៤។ ប្រតិកម្មទៅនឹងរូបថតមួយសន្លឹកនេះ លោក Musk បានសរសេរនៅលើ Twitter ថា៖ Wow, hard to believe...
អង់គ្លេស៖អ្នកអវកាសអង់គ្លេសដំបូង លោកស្រី Helen Sharman និយាយថា ក្មេងនៅសាលារៀន ថ្ងៃនេះនឹងស្ថិតក្នុងចំណោមអ្នករុករក កាលពីដំបូងដើម្បីបោះជំហាន ទៅមុខនៅលើផ្ទៃភពព្រះអង្គារនាទសវត្សខាងមុខ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ កម្មវិធី Artemis របស់ណាសាមានគោលបំណង ឲ្យស្ត្រីដំបូងចុះចតនៅលើភពព្រះច័ន្ទនាឆ្នាំ ២០២៤ ដែលជាគោលដៅខ្ពស់ ជាងមុនរួមទាំងការចុះចតមនុស្ស នៅលើភពព្រះអង្គារនៅពាក់កណ្តាលដល់ចុងឆ្នាំ ២០៣០ ។ លោកស្រី...
លោក David Beckham ប្រធានក្លឹប Inter Miami បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹបរបស់លោកជាក្លឹបដ៏ល្អមួយសម្រាប់ កីឡាករល្បីៗដូចជា ខ្សែប្រយុទ្ធ Cristiano Ronaldo ខ្សែប្រយុទ្ធ Lionel Messi និងខ្សែប្រយុទ្ធ Neymar។ លោក Beckham បាននិយាយថា” ពេល Miami...
កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០០៣ Lee Roche បានចូលលេងពាន Champions League ជាលើកដំបូងក្នុងអាជីពឲ្យ Manchester United ទល់នឹង Deportivo La Coruna។ ប៉ុន្តែដំណើរជីវិតពិតជាមិនទៀងទាត់ពេលនេះ Roche បានក្លាយជាជាងជួសជុលដាក់អ៊ីសូឡង់នៅចន្លោះជញ្ជាំងផ្ទះ និងបង្រៀនជួសជុលទុយោទឹក។...
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីលបានរាយការណ៍ថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២៤៣៨ នាក់ត្រឹមរយៈពេល ២៤ម៉ោង ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩២,៧៥២នាក់ ខណៈប្រព័ន្ធសុខាភិបាលនៅតែបន្តដួលរលំ នៅទូទាំងប្រទេស។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ប្រទេសប្រេស៊ីល ក៏បានចុះបញ្ជីករណីឆ្លងថ្មីចំនួន ៧៩,០៦៩ ករណីផងដែរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរដ្ឋសៅប៉ូឡូលោក...
បិសាចក្រហម Man UTD ត្រូវបានគេមើលឃើញថាបានជួបទៅនឹងការខកចិត្តយ៉ាងខ្លាំង ក្រោយបានធ្លាក់ចេញពី FA Cup យ៉ាងអាម៉ាសទៅលើក្រុម Leicester City។ ប៉ុន្តែតាមការបញ្ជាក់របស់អតីតកីឡាករ ខ្សែការពារឆ្នើមរបស់ក្លឹបម្នាក់គឺលោក Gary Neville បានលើកឡើងថាក្លឹបមួយនេះគឺនៅតែមានឈ្មោះ ជាក្លឹបដែលល្អបំផុតរបស់ប្រទេសដដែលហើយជាក់ស្តែង គឺកំពុងប្រជែងយ៉ាងខ្លាំងក្លាជាមួយនឹងក្រុមកំពូលតារាង Man Cityនៅឡើយ។ លោក Neville បានបន្តទៀតថានៅតែមានការជឿជាក់ថា...
ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគនៈកម្មាធិការជាតិរៀបចំSEA GAMES ឆ្នាំ២០២៣បានមានប្រសាសន៍ថា ពហុកីឡាដ្ឋានជាតិមរតកតេជោគ្រោងនឹងបញ្ចប់ការសាងសង់យ៉ាងយូរបំផុតនៅចុងខែឧសភា ឆ្នាំនេះ។ លោកបានបន្តថា កៅអីសម្រាប់អង្គុយទស្សនាដែលមានចំនួនជា៥០.០០០កៅអីនោះពេលនេះបំពាក់បានចំនួន១២.០០០កៅអីហើយ នៅសល់តែជាង៤០,០០០កៅអីទៀតតែប៉ុណ្ណោះ ។ មួយថ្ងៃៗសមត្ថភាពក្នុងការបំពាក់កៅអៅអាចធ្វើបានចាប់ពី៨០០ទៅជាង៨០០កៅអី ។ ខាងភាគីចិនបានអះអាងថា ការបំពាក់កៅអីនេះនឹងបញ្ចប់នៅអម្លុងខែមេសាឆ្នាំនេះ ។ ស្មៅក្នុងទីលានបាល់ទាត់ ក៏បានដាំរួចរាល់អស់ហើយដែរ ជាមួយនេះស្មៅក៏ចាប់ផ្ដើមដុះដោយ ពណ៌ខៀវនៅតាមកន្លែងខ្លះៗហើយ...
អាមេរិក៖ ឧទ្ធម្ភាគចក្រ Mars Ingenuity របស់អង្គការអវកាលណាសាទីបំផុត អាចធ្វើដំណើរទៅកាន់ផ្ទៃមេឃ Martian នៅខែក្រោយ បន្ទាប់ពីបានចំណាយរយៈពេលមួយខែដំបូងរបស់ខ្លួននៅ លើភពក្រហមជាប់នឹងយាន Perseverance នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារអវកាសអាមេរិកបានបញ្ជាក់ថា ការហោះហើរសាកល្បងរយៈពេល ៣០ ថ្ងៃសម្រាប់យានអវកាស Rotorcraft នឹងចាប់ផ្តើមមិនលឿនជាងសប្តាហ៍ដំបូងនៃខែមេសា។ ភាពប៉ិនប្រសប់បានទៅដល់ភពព្រះអង្គារជាប់នឹងផ្នែកខាងក្រោមនៃយានរបស់អង្គការ NASA Perseverance នៅថ្ងៃទី...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអង់គ្លេស AstraZeneca PLC បានឲ្យដឹងថា វ៉ាក់សាំងការពារមេរោគឆ្លង របស់ខ្លួនមានប្រសិទ្ធភាព ៧៩ ភាគរយក្នុងការការពារជំងឺដែលបណ្តាលមកពីវីរុសកូវីដ-១៩ នៅក្នុងការពិសោធព្យាបាល ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក និងប្រទេសអាមេរិកខាងត្បូងចំនួនពីរ។ ក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា អ្នកជំនាញមិនបានកំណត់ពីក្តីបារម្ភទាក់ទងនឹងសុវត្ថិភាពចំពោះវ៉ាក់សាំងនោះទេ រួមទាំងការកើនឡើងហានិភ័យនៃការកកឈាម។ ការកកឈាមក្នុងចំនោមអ្នក ដែលបានទទួលការចាក់ថ្នាំបង្ការរោគត្រូវបានគេរាយការណ៍នៅអឺរ៉ុប ដែលនាំឱ្យបារាំងនិងប្រទេសដទៃទៀត ផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្ន។ ក្រុមហ៊ុនជីវៈគីមីវិទ្យា...