បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាតម្លៃរបស់រូបិយវត្ថុអេឡិកត្រូនិក Bitcoin ត្រូវបានគេមើលឃើញថាមានការកើនឡើង ទៅដល់៦ម៉ឺនដុល្លារជាចលើកដំបូងនៅពេលនេះ។ Bitcoin ដែលបានកើនឡើងតម្លៃរបស់ខ្លួន ដល់ទៅ៣ដងគិតចាប់តាំងតែពីចុងឆ្នាំ២០២០ ក៏កំពុងទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនធំតូច ល្បីលើលោកផងដែរដើម្បីយកជាការចាយវាយនិងដោះដូរគ្នា។ អ្នកវិភាកសេដ្ឋកិច្ចជាច្រើន បាននិយាយថាការកើនឡើងតម្លៃលើកចុងក្រោយនេះ ត្រូវបានធ្វើឡើងនៅក្នុងពេលដែលកញ្ចប់ជំនួយដ៏ច្រើន សន្ធឹករបស់អាមេរិកត្រូវបានអនុម័តជាបន្តបន្ទាប់នៅសប្តាហ៍នេះ។ គួរឲ្យដឹងដែរថាតម្លៃ សរុបនៅក្នុងទីផ្សារដោយ Bitcoin សរុបដែលត្រូវបានគេដឹងថា មាននៅក្នុងទីផ្សារដោះដូរគឺមានតម្លៃរហូតទៅដល់ ១ទ្រីលានដុល្លារទៅហើយខណៈដែលអាយុកាលរបស់វា...
ហូលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារសហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃសៅរ៍ថា លោកកំពុងតែធ្វើដំណើរទៅកាន់ទ្វីបអាស៊ី ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការយោធាជាមួយសម្ព័ន្ធមិត្តអាមេរិក និងជំរុញ “ដល់ការរារាំងគួរឲ្យទុកចិត្តបាន” ប្រឆាំងទៅនឹងប្រទេសចិន ។ លោក Lloyd Austin បានផ្តើមចេញដំណើរតាមរដ្ឋ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ក្រុមការងារ បន្តនាំយកម្ហូបអាហារ ផ្លែឈើ...
ភ្នំពេញ៖ ក្រោយមានទូកនេសាទ១គ្រឿង បានលិចនៅចំណុច ជិតកោះព្រីង តែសំណាង ត្រូវបានប្រជានេសាទដូចគ្នា ជួយស្រង់ នឹងបានអូសទូក មកក្បែរកោះរ៉ុង ដោយដឹងថា ប្រជានេសាទទាំងនោះ អស់អាហារ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat...
បរទេស៖ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រម្សិលមិញបានធ្វើការប្រកាស ក្នុងការទទួលស្គាល់និងអនុម័តវ៉ាក់សាំង Johnson&Johnson ដើម្បីអាចយកទៅប្រើប្រាស់ជាបន្ទាន់ ជាមួយនឹងវ៉ាក់សាំងមួយចំនួនទៀត។ គួរឲ្យដឹងដែរថាវ៉ាក់សាំង J&J បានក្លាយទៅជាវ៉ាក់សាំងទី៣ហើយដែល WHO បានអនុម័តឲ្យប្រើប្រាស់បន្ទាប់ពីវ៉ាក់សាំង Pfizer និង AstraZeneca និងក៏ជាវ៉ាក់សាំងដំបូងគេផងដែរដែលនឹងអាចប្រើប្រាស់ តែមួយដូសប៉ុណ្ណោះ។ នេះមានន័យថាវ៉ាក់សាំង J&J នឹងអាចប្រើប្រាស់នៅក្នុងគ្រប់ប្រទេសទាំងអស់ព្រមទាំងនឹង ប្រើប្រាស់នៅក្នុងកម្មវិធីជំនួយវ៉ាក់សាំងសម្រាប់បណ្តា...
បរទេស៖ នៅតាមផ្លូវដ៏មមាញឹកមួយក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេស មីយ៉ាន់ម៉ា ប៉ូលិសកំពុងតាមប្រមាញ់បុរសម្នាក់ ខណៈដែលស្នូរកាំភ្លើងផ្ទុះឡើងនៅខាងក្រោយ។ បុរសនោះស្ថិតនៅក្នុងការឃុំឃាំង ហើយមិនមានសញ្ញាណណាមួយបង្ហាញថា គាត់បានតស៊ូឡើយ ភ្លាមៗនោះមន្រ្តីម្នាក់បានបាញ់គាត់ពីខាងក្រោយ, ទាត់ធាក់ នៅពេលគាត់ដេកដួលនៅលើដី។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ឧប្បត្តិហេតុដែលត្រូវបានថតនៅលើវីដេអូ គឺជារឿងមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលត្រូវបានគេរាយការណ៍ ចាប់តាំងពីមានរដ្ឋប្រហារយោធាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១...
កីឡាករខ្សែការពារ John Stone មួយរយៈនេះពិតជាបានបង្ហាញទំរង់លេងល្អមែនទែន សម្រាប់ក្លឹបមេឃខៀវ Man City ហើយចុងក្រោយនេះក៏ជាបានស៊ុតបញ្ចូលទីមួយគ្រាប់ផងដែរជួយឲ្យក្រុមយកឈ្នះ Fulham ក្នុងលទ្ធផល៣ទល់នឹង០។ កន្លងមកកីឡាករ Stone ផ្ទាល់ធ្លាប់បាននិយាយថាការដែលត្រូវបានដកឈ្មោះចេញ ពីបញ្ជីជម្រើសជាតិអង់គ្លេសគឺពិតធ្វើឲ្យគាត់ខកចិត្តខ្លាំងមែនទែន ប៉ុន្តែក៏បានក្លាយទៅជាកម្លាំងចិត្តដ៏ខ្លាំងក្លាក្នុងការកសាងទំរង់លេង របស់ខ្លួនឡើងវិញផងដែរ។ ក្នុងវ័យទើបតែ២៦ឆ្នាំ Stone បានបង្ហាញទំរង់លេងយ៉ាងល្អឡើងវិញមួយរយៈចុងក្រោយនេះនិងបានជួយឲ្យ Man City ប្រមូលពិន្ទុជាច្រើនឡើងទៅកំពូលតារាង...
កីឡាករ Lionel Messi និង Sergio Aguero ត្រូវបានគេជឿជាក់ថានឹងអាចត្រឡប់មកចាប់ដៃគូគ្នាសាជាថ្មីជាមួយនឹងក្លឹប Barcelona នៅរដូវកាលក្រោយជាមិនខាននេះបើយោងតាមការយល់ឃើញ របស់អតីតកីឡាករខ្សែការពារ Pablo Zabaleta និងក៏ជាមិត្តជម្រើសជាតិរបស់កីឡាករទាំងពីរនាក់នេះផងដែរនោះ។ ចាប់តាំងតែពីបុរសម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦លើក Messi បានប្រកាសទាំងគួរឲ្យភ្ញាក់ផ្អើលកាលពីរដូវក្តៅឆ្នាំ២០២០កន្លងទៅថា គាត់ពិតជាមានបំណងចង់ចាកចេញពី Barcelona មែននោះចាប់តាំងតែពីពេលនោះមកព័ត៌មានចចាមអារ៉ាមនៅបន្តកើតឡើងមិនចេះដាច់ទោះបីជាមានវត្តមានគ្រូបង្វឹកថ្មី...
បរទេស៖ មន្ត្រីការទូតកូរ៉េខាងជើងមួយរូប ដែលភៀសខ្លួនចេញពីស្ថានទូតកូរ៉េខាងជើង ប្រចាំនៅប្រទេសគុយវ៉ែត បាននិយាយថា ទីក្រុងព្យុងយ៉ាង កំពុងតែធ្វើការងារស្ងាត់ៗ ឆ្ពោះទៅរកការស្តារឡើងវិញ នូវកិច្ចការការទូត ជាមួយសហរដ្ឋអាមេរិក ស្របពេលដែលលោក គីម ជុងអ៊ុន កំពុងតែពង្រឹងការអនុវត្តនៅក្នុងជួររដ្ឋាភិបាល។ លោក Ryu Hyeon-woo ជាអតីតឯកអគ្គរដ្ឋទូតស្តីទីប្រចាំនៅគុយវ៉ែតរបស់ទីក្រុងព្យុងយ៉ាង បាននិយាយក្នុងបទសម្ភាសន៍ថ្មីៗមួយជាមួយកាសែតកូរ៉េខាងត្បូង Donga Ilbo ថា...
Man UTD និងកីឡាករខ្សែបម្រើ Paul Pogba ហាក់ដូចជានៅតែមិនទាន់ ច្បាស់ជាមួយគ្នានៅឡើយខណៈដែលព័ត៌មានចចាមអារ៉ាម នៃការចាកចេញនៅតែមាននៅឡើយហើយសប្តាហ៍នេះគេជឿជាក់ថា PSG បានទាក់ទងកីឡាកររូបនេះសាជាថ្មី ម្តងទៀតហើយ។ Foot Mercato បានអះអាងថាក្លឹបយក្សបារាំង PSG ដោយមានក្រុមការងារដឹកនាំដោយលោក Leonardo បានធ្វើការទំនាក់ទំនងទៅកាន់លោក Mino Raiola ដែលជាភ្នាក់ងាររបស់កីឡាករ Pogba...