សេនហ្វ្រេនស៊ីស្កូ៖យោងតាមក្រុមហ៊ុន Counterpoint អ្នកផ្តល់ទិន្នន័យឧស្សាហកម្មបានឲ្យដឹងថាការលក់ទូរស័ព្ទ iPhone 12 mini របស់ក្រុមហ៊ុន Apple Inc នៅសហរដ្ឋអាមេរិកគឺមានត្រឹមតែ៥ភាគរយ នៃការលក់ទូរស័ព្ទថ្មីសរុបរបស់ខ្លួនអំឡុងឆមាសទីមួយនៃខែមករា នេះជាការបន្ថែមសញ្ញា នៃតម្រូវការស្ងាត់សម្រាប់ម៉ូដែលថ្មីដែលមានទំហំតូចជាងមុនយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នកប្រើប្រាស់ស្មាតហ្វូនបានប្តូរ ទៅប្រើឧបករណ៍ធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈ ពួកគេលេបត្របាក់មាតិ កាវីដេអូកាន់តែច្រើនឡើងៗ នៅលើបណ្តាញផ្សព្វផ្សាយសង្គមដ៏សម្បូរបែបដូចជា Facebook,...
នៅពេលដែលស្ថានភាព សេដ្ឋកិច្ចវឹកវរ តំលៃហាងឆេងដីធ្លាក់ចុះ របររកស៊ីលក់ទូរស័ព្ទរបស់ខ្ញុំ បានធ្លាក់ដុនដាប ត្រូវវេចបង្វេចចេញ ពីផ្ទះជួល ត្រូវបានរស់នៅ ក្នុងបន្ទប់ជួលតូចមួយ ក្រោយមកប្អូនស្រីរបស់ខ្ញុំ បានអោយផ្ទះជួលរបស់នាង អោយខ្ញុំស្នាក់នៅ ដើម្បីប្រកបអាជីវកម្ម បោកអ៊ុត ក្នុងគោលបំណងរស់១ថ្ងៃ គិត១ថ្ងៃ ជារៀងរាល់ ។ ២ថ្ងៃម្តង ប្រពន្ធរបស់ខ្ញុំទៅទិញអង្ករ ២គីឡូ ពងទា៥ទៅ១០គ្រាប់...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមន៍ ទូកដឹកទេសចរណ៍ ខេត្តព្រះសីហនុ បានលើកឡើងថា អំឡុងពេលបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២១នេះ ក្រុមហ៊ុនទូកដឹកទេសចរណ៍ ក្នុងសមាគមន៍ នឹងអនុវត្តន៍វិធាន ការសុវត្ថិភាព តាមការណែនាំ របស់រដ្ឋបាលខេត្ត ពិសេសការណែនាំផ្ទាល់ ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រាប់ពលរដ្ឋនិងអ្នកទេសចរណ៍...
អាមេរិក៖ ការសិក្សាបានបង្ហាញថា ការរស់នៅក្នុងតំបន់ដែល មានពន្លឺសិប្បនិម្មិតខាងក្រៅ កម្រិតខ្ពស់អាចបង្កើនឱកាស នៃការវិវត្តទៅជាជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ដោយពន្លឺភ្លើងអ៊ីយូតាអាចបង្កើនហានិភ័យ ដល់ទៅ ៥៥ភាគរយឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល វិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យ Texas បានស្វែងរកការផ្សារភ្ជាប់គ្នារវាង មនុស្សដែលវិវត្តទៅជាជំងឺមហារីកក្រពេញទីរ៉ូអ៊ីត និងកម្រិតនៃពន្លឺខាងក្រៅសិប្បនិម្មិត។ ពួកគេបានមើលទិន្នន័យ ពីក្រុមអ្នកចូលរួមចំនួន ៤៦៤.៣៧១ នាក់បានតាមដានអស់រយៈពេលប្រមាណ...
រីយ៉ុ៖ ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ប្រទេសប្រេស៊ីលបានចុះបញ្ជីការឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៤,៧៤២ករណី និងចំនួនអ្នកស្លាប់ ១,៣៥១ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលនាំឱ្យមានចំនួនសរុប ៩,៧១៣,៩០៩ ករណី និងមានអ្នកស្លាប់ ២៣៦,២០ នាក់ ។ ជាមួយនឹងកំណត់ត្រាទាំងនេះ ប្រទេសនៅអាមេរិកខាងត្បូង បានកត់ត្រាថ្ងៃទី២២ ជាប់ៗគ្នាជាមួយនឹងការស្លាប់ប្រចាំថ្ងៃជាង ១,០០០ នាក់ដែលវិលត្រឡប់ទៅរកតួលេខ...
ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដឹកនាំកិច្ចប្រជុំ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការរបស់ខ្លួន ដើម្បីត្រួតពិនិត្យតាមដានសកម្មភាពការងារ ក៏ដូចជាត្រៀមរៀបចំមហាសន្និបាត បូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៥ ខែកុម្ភៈ ឆាប់ៗនេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា...
បើយោងតាមការសិក្សាមួយបាននិយាយថា នៅពេលនរណាម្នាក់និយាយកុហក ពួកគេនឹងបញ្ចេញសកម្មភាព ជាច្រើននៅពេលនិយាយម្តងៗ ដោយសារតែពួកគេទំនងជានិយាយយឺតៗ ហើយដាក់ការសង្កត់ធ្ងន់តិច នៅពាក់កណ្តាលពាក្យ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Sorbonne បានធ្វើការពិសោធន៍ជាច្រើនបង្កើតឡើង ដើម្បីស្វែងយល់ពីរបៀប ដែលយើងសម្រេចចិត្តដោយផ្អែក លើសំឡេងតែម្នាក់ឯងមិនថា អ្នកនិយាយនោះស្មោះត្រង់ទេ។ ពួកគេបានរកឃើញថា មានហត្ថលេខានៅក្នុងសំឡេង របស់អ្នកនិយាយកុហក ហើយការនិយាយយឺត និងមិនសូវសង្កត់ធ្ងន់លើ ពាក់កណ្តាលនៃពាក្យថា...
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ អាចនឹងកំពុងតែត្រៀមរៀបចំធ្វើ សមយុទ្ធកាំភ្លើងធំទ្រង់ទ្រាយធំមួយ ហើយសកម្មភាពនោះ អាចនឹងប្រារព្ធធ្វើឡើង នៅក្នុងអំឡុងពេលឈប់សម្រាប់ចូលឆ្នាំថ្មី ដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ។ ទីភ្នាក់ងារសារព័ត៌មាន JoongAng Ilbo បានរាយការណ៍ថា អាជ្ញាធរយោធាកូរ៉េខាងត្បូង កំពុងតែធ្វើការឃ្លាំមើលនូវសកម្មភាព ខុសប្រក្រតីនៅក្នុងប្រទេសកូរ៉េខាងជើង ក្រោយមួយថ្ងៃបន្ទាប់ពីលោក គីម ជុងអ៊ុន ផ្តល់សេចក្តីណែនាំស្តីពីគោលនយោបាយ អន្តរកូរ៉េនិងគោលនយោបាយបរទេស ក្នុងពេលប្រជុំគណៈកម្មាធិការបក្សពលករកូរ៉េ។...
បរទេស៖ សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានទទួលស្គាល់សកម្មភាព រដ្ឋាភិបាលអាមេរិកថ្មី ដែលផ្អាកដាក់ពន្ធគយបន្ថែម លើទំនិញសហភាពអឺរ៉ុប នៅក្នុងជម្លោះដ៏វែងឆ្ងាយមួយ ជុំវិញបញ្ហាពន្ធយន្តហោះ និងបាននិយាយថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការងារដោះស្រាយជម្លោះជំនួញ។ ការិយាល័យតំណាងជំនួញសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនបានព្រមព្រៀងគ្នាជាមួយ ឧស្សាហកម្មសហរដ្ឋអាមេរិកថា វាមិនចាំបាច់នោះទេ ដើម្បីរក្សាពន្ធគយដែល មានស្រាប់លើទំនិញអឺរ៉ុប នៅពេលបច្ចុប្បន្ននេះ។ ដោយត្រូវគេសួរអំពីការសម្រេចចិត្ត...
វ៉ាស៊ីនតោន៖ នៅពេលអ្នកប្រើប្រាស់ WhatsApp ចាប់ផ្តើមលើកឡើងពីការព្រួយបារម្ភអំពី គោលការណ៍ឯកជនថ្មីមួយ ត្រូវបានដាក់ឲ្យដំណើរការ ខណៈសមាជិកនៃ Washington pickup soccer group បានសម្រេចចិត្តផ្លាស់ប្តូរ ការប្រាស្រ័យទាក់ទងរបស់ពួកគេ ទៅជាវេទិការផ្ញើសារជាគូប្រជែង Signal នៃសេវាកម្មគ្រប់គ្រងដោយ Facebook យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Bernhard Fleck...