ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្របានចុះហត្ថលេខា លើច្បាប់មួយដើម្បីផ្តល់សច្ចាប័នដល់ការបន្តរយៈពេល ៥ ឆ្នាំនៃសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (NEW START) ថ្មីជាមួយសហរដ្ឋអាមេរិក។ វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា រយៈពេលនៃសុពលភាពរបស់ សន្ធិសញ្ញាខាងលើនេះ នឹងត្រូវពន្យារដល់ ៥ ឆ្នាំដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។ សភារុស្ស៊ីបានអនុម័តលើការពង្រីក...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Facebook Inc បានដកយកក្រុមពិភាក្សាពាណិជ្ជកម្ម Wall Street ដ៏មានប្រជាប្រិយមួយ Robinhood Stock Traders ក្នុងសកម្មភាពមួយដែលស្ថាបនិករបស់ខ្លួនកាលពីពេលថ្មីៗនេះបានពិពណ៌នាថា ជាប្រតិកម្មតបសម្រាប់ការសន្ទនាដោយទិញភាគហ៊ុនរបស់ក្រុមហ៊ុន GameStop Corp និងក្រុមហ៊ុនដទៃទៀតនៅសប្តាហ៍នេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ GameStop, AMC Entertainment Holdings Inc និង BlackBerry...
ខេត្តកណ្តាល៖ លោក ប៉ាន សូរស័ក្តិ អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាតំណាងឲ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាទូកជើងឯកថ្នាក់ជាតិឆ្នាំ២០២០នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាលនារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីមានចំនួន២៩៨នាក់ក្នុងកីឡាការិនី ៥៧ កីឡាករ២៤១នាក់ គ្រូបង្វឹក២៤ នាក់...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងប្រធានសមាគម-ក្លិបកីឡាប៊ូលនិងប៉េតង់ នៅតាមក្រសួង ស្ថាប័ន រាជធានី-ខេត្តនឹងអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំឡើងដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ...
ចាប់តាំងតែពីបានផ្ទេរមកដល់ក្លឹប Man UTD កាលពីឆ្នាំទៅមកកីឡាករ Bruno Fernandes បានជួយរកគ្រាប់បាល់បានជាច្រើននិងបង្កើតគ្រាប់ជាច្រើនផង ប៉ុន្តែមកដល់សប្តាហ៍នេះគ្រូបង្វឹករបស់ក្លឹបលោក Ole Solskjare បានត្រឹមនិយាយថាគាត់គឺគ្រាន់តែជាផ្នែកមួយដ៏សំខាន់នៃក្លឹបប៉ុណ្ណោះ។ ឆ្លើយតបទៅនឹងសំណួរពីក្រុមអ្នកកាសែតលោក Solskjare បាននិយាយថាក្លឹបបច្ចុប្បន្ន មិនបានពឹងផ្អែកទាំងស្រុងតែទៅលើកីឡាកររូបនេះនោះទេទោះបីជាជាក់ស្តែង ពេលដែលគាត់បានផ្ទេរមកចូលរួមនៅ Old Trafford បានធ្វើឲ្យទំរង់លេងរបស់ក្លឹបពិតជាប្រែប្រួលខ្លាំងក្តី។ មិនត្រឹមតែអាចស៊ុតបានបាល់ ជាច្រើនគ្រាប់ពោលគឺ១១គ្រាប់នៅលីគកំពូលនិង៧ដងជួយមិត្ត រួមក្លឹបរកបាល់បាល់ហើយថែមទាំងនាំឲ្យក្លឹបឡើងទៅ...
រដ្ឋកាលីហ្វ័រញ៉ា៖ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងដាក់ប្រព័ន្ធត្រួតពិនិត្យភាពឯកជនថ្មីមួយនៅនិទាឃរដូវដើម្បីការពារកម្មវិធីទូរស័ព្ទ iPhone ពីមនុស្សដែលលួចលាក់ ចំណែកការពន្យាពេលនៃការដាក់ចេញតាមគ្រោងទុកមានគោលបំណងធ្វើឲ្យFacebook និងសេវាកម្មឌីជីថលផ្សេងទៀតពឹងផ្អែកលើការឃ្លាំមើលទិន្នន័យបែបនេះដើម្បីជួយលក់ការផ្សាយពាណិជ្ជកម្មយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ទោះបីជាក្រុមហ៊ុន Apple មិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ក៏ដោយ ការកំណត់ពេលវេលាទូទៅ ត្រូវបានបង្ហាញមានន័យថា លក្ខណៈពិសេសដែលរង់ចាំជាយូរមកហើយត្រូវគេស្គាល់ថា ជាតម្លាភាពតាមដានកម្មវិធីនឹងជាផ្នែកមួយនៃការអាប់សេតកម្មវិធីទូរស័ព្ទ iPhoneអាចដល់ចុងខែមីនា ឬចំណុចខ្លះនៅខែមេសា។ បន្ទាប់ពីពន្យាពេលសេចក្តីណែនាំអំពីការការពារនាខែកញ្ញាបានគ្រោងទុកចំពេលមានការតវ៉ាដឹកនាំដោយFacebook ក្រុមហ៊ុន Apple ធ្លាប់បាននិយាយថា ខ្លួននឹងចេញនៅដើមឆ្នាំនេះ។...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ថា លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាលើកដំបូង ដែលបានចាក់កាលពីថ្ងៃព្រហស្បតិ៍ ។ នេះបើយោងតាមការចុះផ្សាយផ្លូវការរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងដូច្នេះ ។ ប្រមុខ UN បានថ្លែងឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា មានមានភ័ព្វសំណាង...
បរទេស៖កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Roma ដែលជាអតីតកីឡាកររបស់ក្លឹប Man City ផងនោះគឺ Edin Dzeko ត្រូវបាន the Goal អះអាងថាបានបង្ហាញសញ្ញាថាចង់វិលត្រឡប់មកអង់គ្លេសវិញ ប៉ុន្តែបានត្រឹមបដិសេធពី Man City។ ការសម្លឹងមើលឃើញឧិកាស ក្នុងការវិលត្រឡប់វិញលើកនេះដោយសារតែកីឡាករ Dzeko បានដឹងថាកីឡាករខ្សែប្រយុទ្ធរបស់ Man City ដូចជា...
បរទេស៖ មូលដ្ឋានទ័ពអាកាស Andersen បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា យន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress ចំនួន ៤ គ្រឿងរបស់អាមេរិក បានវិលត្រឡប់មកមូលដ្ឋាននៅកោះ Guam វិញហើយ បន្ទាប់ពីអវត្តមានរយៈពេល ៣ ឆ្នាំ ក្នុងគោលបំណងដើម្បីបំពេញបេសកកម្មរារាំងនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០...
ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងជប៉ុន ដែលបានបញ្ជាក់ថា សន្ធិសញ្ញាសន្តិសុខទ្វេភាគីរបស់ពួកគេគ្របដណ្តប់លើកោះសេនកាគូ ដែលកំពុងមានជម្លោះ ដោយលើកហេតុផលថា តំបន់នោះជា“ ទឹកដីដែលមានជាប់នឹងប្រទេសចិន” ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន ក៏បានប្រាប់អ្នកយកព័ត៌មានថា“ សន្ធិសញ្ញាសន្តិសុខអាមេរិក – ជប៉ុន គឺជាផលចំណេញនៃសង្គ្រាមត្រជាក់។ វាមិនគួរធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទី៣ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ឡើយ”...