ក្រុងកោះរ៉ុង៖ក្រុមអូរបរ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ បានជួយសង្គ្រោះ ជនរងគ្រោះចំនួន៤នាក់ ដែលជួបហេតុការណ៍លិចទូកនៅក្នុងសមុទ្រ ត្រង់ចំណុច ឃ្លងកោះថាស និងកោះដែកគោល កាលពីម៉ោងជាង ៥ ព្រឹកព្រលឹមថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២១ ។ សមត្ថកិច្ចឲ្យដឹងថា ទូកដែលលិចនេះជាទូកដឹកសំរាម ចេញដំណើរពីចំណុចផែ ៥២...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថាកញ្ចប់ ប្រាក់ប្រមាណជា៣,២៣ពាន់លានដុល្លារ ត្រូវបានមហាសន្និបាតអង្គការ សហប្រជាជាតិ ប្រកាសអនុម័ត ហើយកាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ ការងារប្រចាំឆ្នាំរបស់ខ្លួន។ UNGA ដែលជាអង្គភាព ទាក់ទងនឹងបញ្ហារដ្ឋបាល និងថវិការបស់យូអិននិងជាគណៈកម្មាធិការទី ៥ បានពិភាក្សានិងអនុម័ត ថវិកាកាលពីរសៀល ថ្ងៃព្រហស្បតិ៍មុន ពេលមហាសន្និបាតបានបោះឆ្នោតគាំទ្រផែនការ ហិរញ្ញវត្ថុមួយនេះ។ រំលឹកដែរថាកាលពីខែតុលាកន្លងទៅអគ្គលេខាធិការអង្គការ សហប្រជាជាតិលោក...
ញូវយ៉ក៖ ក្រុមហ៊ុន Amazon កំពុងលោតចូលអាជីវកម្ម Podcas គឺជាក្រុមហ៊ុនទិញទំនិញតាមអ៊ីនធើណេតយក្សសហរដ្ឋអាមេរិកដំបូងកំពុងទិញ Wondery Podcasts ប្រជាប្រិយរយៈពេល៤ឆ្នាំ ដូចជា “Dr Death” និង “Dirty John,” ក្រោយមកប្រែទៅជារឿងភាគទូរទស្សន៍។ ការផ្ទុះនៃ Podcasts ថ្មីបាននាំឲ្យមានការទិញមួយចំនួននៅពេលដែលវេទិកាប្រកួតប្រជែងព្យាយាមបង្កើនទស្សនិកជន និងប្រាក់ចំណូលនៃការផ្សាយពាណិជ្ជកម្មរបស់ពួកគេ។ វេទិការផ្សាយតន្រ្តី Spotify...
នៅថ្ងៃនេះគ្រូបង្វឹករបស់ក្លឹប បិសាចក្រហម Man UTD លោក Ole Solskjare បានបញ្ជាក់ហើយថាដូចជាមិនមានឧបសគ្គទៀត ឡើយសម្រាប់ក្លឹប ក្នុងការនាំយក កីឡាករវ័យក្មេងជនជាតិ Ivoria Coast មកកាន់ទឹកដី Old Trafford។ លោក Solskjare បានបញ្ជាក់ទៀតថា ការមកដល់នៃកីឡាករ Amad Diaollo...
SEATTLE៖ក្រុមហ៊ុន Microsoft បាននិយាយនៅលើប្លុកមួយថា ក្រុម Hacker បានជាប់ពាក់ព័ន្ធនឹងការឈ្លានពានដ៏ធំមួយរបស់ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុនឯកជនជាច្រើនទៀតដែលបានលួចចូលទៅក្នុងប្រព័ន្ធរបស់ខ្លួន ជាងការគិតពីមុន បើទោះបីជាការលួចចូលមិនបានបង្កផលប៉ះពាល់ បន្ថែមក៏ដោយយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនបានបន្តថា ក្រុម Hacker អាចមើលកូដមួយចំនួនរបស់សូហ្វវែររបស់ក្រុមហ៊ុន Microsoft ប៉ុន្តែមិនអាចផ្លាស់ប្តូរវាបានទេ។ ក្រុមហ៊ុន Microsoft បានប្រថុយនឹងហានិភ័យណាមួយទាក់ទងនឹងការឈ្លានពានបន្ថែមដោយកត់សម្គាល់ថា ការអភិវឌ្ឍន៍កម្មវិធីរបស់ខ្លួនពឹងផ្អែកលើការចែកកូដនៅក្នុងក្រុមហ៊ុន ដែលជាការអនុវត្តហៅថា“ ប្រភពខាងក្នុង”...
ការប្រកួតទាំងមានព្រិលធ្លាក់ មិនអាចទប់កម្លាំងរបស់កាំភ្លើងធំ Arsenal ដែលកំពុងតែស្រេកឃ្លាន ជ័យជំនះនោះបានទេកាលពីប្រកួតយប់មិញប៉ះនឹងក្រុម West Brom ។ ក្រុមរបស់លោក Arteta បានជួយឲ្យលោកកាត់បន្ថយសំពាធបានបន្តិចឡើងវិញ ក្រោយជ័យរកបានគ្រាប់បាល់ដល់ទៅ៤គ្រាប់មិនឲ្យ West Brom តដៃវិញបានសូមបីតែ១គ្រាប់។ ៤គ្រាប់ដែលបានដោយកីឡាករ Tierney តាំងតែពីនាទីទី២៣និងបន្ទាប់មកតែ៥នាទីទៀតរកបានដោយ Saka។ ចូលមកដល់ការប្រកួតតង់ទី២កាំភ្លើងធំបន្ថែមបាន២គ្រាប់ទៀតនៅនាទីទី៦០ដោយ Lacazette និងនាទីទី៦៤ដោយ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់ខ្លាំងក្លា នៅក្នុងព្រឹទ្ធសភាអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ នៅពេលេដែលសមាជិកបក្សសាធារណរដ្ឋរបស់លោក បានចូលរួមជាមួយក្រុមលទ្ធិប្រជាធិបតេយ្យ ច្រានចោលការវេតូរបស់ប្រធានាធិបតី សម្រាប់ជាលើកដំបូង ក្នុងពេលកាន់តំណែងរបស់លោក ដោយជំរុញគាំទ្រសេចក្តីព្រាងច្បាប់គោលនយោបាយការពារជាតិ ដែលលោកបានជំទាស់ត្រឹមតែប៉ុន្មានសប្ដាហ៍មុនពេលចាកចេញពីតំណែង។ នៅក្នុងកិច្ចប្រជុំនៅថ្ងៃចូលឆ្នាំថ្មីដ៏កម្រមួយ សមាជិកព្រឹទ្ធសភា តាមសេចក្តីរាយការណ៍ បានបោះឆ្នោត៨១សម្លេងទល់នឹង១៣សម្លេង រក្សាបាននូេះសម្លេងភាគច្រើនពីរភាគបី ដែលត្រូវការជាចាំបាច់ដើម្បីបដិសេធច្រានចោលនូវការវេតូរបស់ប្រធានាធិបតី ចំណែកការវេតូចំនួន៨របស់លោក...
តូក្យូ៖ មេដឹកនាំធុរកិច្ចជប៉ុនបានសន្យា ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេសនវរស់ឡើងវិញ បន្ទាប់រងគ្រោះដោយសារការឆ្លងរាលដាលនៃមេរោគCOVID-19 នៅឆ្នាំនេះតាមរយៈការច្នៃប្រឌិតឌីជីថលនិងប្រកបដោយនិរន្តរភាពយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នៅក្នុងសារចូលឆ្នាំថ្មី លោក Hiroaki Nakanishi ប្រធានសហព័ន្ធពាណិជ្ជកម្មជប៉ុនត្រូវបានគេស្គាល់ថា Keidanren បានគូសបញ្ជាក់ពីសារសំខាន់ សម្រាប់ទាំងវិស័យសាធារណៈ និងឯកជនក្នុងការខិតខំប្រឹងប្រែងរួមគ្នាដើម្បី ទប់ស្កាត់ការឆ្លងវីរុស និងជំរុញសេដ្ឋកិច្ច។ ឆ្នាំ ២០២១ ជាឆ្នាំនៃការរស់ឡើងវិញពីការរាតត្បាត ហើយលោក Nakanishi...
តូក្យូ៖កាសែត daily Yomiuri បានរាយការណ៍ថា ក្រុមហ៊ុន Nissan Motor គ្រោងនឹងកាត់បន្ថយវត្តមានរបស់ខ្លួនបន្ថែមទៀតនៅអឺរ៉ុប និងផ្តល់ការលក់ ព្រមទំាងការផលិតរថយន្តរបស់ខ្លួនដល់ដៃគូសម្ព័ន្ធភាពក្រុមហ៊ុន Renault យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ របាយការណ៍បាននិយាយថា នេះជាផ្នែកមួយនៃផែនការផ្លាស់ប្តូរជាសកលរបស់ខ្លួនដែលកំពុងផ្លាស់ប្តូរការពង្រីកយ៉ាងឆាប់រហ័សដឹកនាំដោយលោក Carlos Ghosn អតីតប្រធានត្រូវបានបណ្តេញចេញពីតំណែង Nissan នឹងកាត់បន្ថយបណ្តាញចែកចាយរបស់ខ្លួននៅក្នុងប្រទេសចំនួន៣០ជាពិសេសនៅអឺរ៉ុបខាងកើត។ វាក៏មានគម្រោងបិទរោងចក្រAvila របស់ខ្លួននៅប្រទេសអេស្ប៉ាញ និងបម្លែងវាទៅជាឃ្លាំងមួយផងដែរ។...
បរទេស៖ ក្រុមហ៊ុន Boeing នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានទទួលកំណែប្រែកុងត្រាមួយ មានទំហំទឹកប្រាក់ដល់ទៅ១៨៩,៣លានដុល្លារ សម្រាប់ការជួសជុលនិងសម្ភារៈគាំទ្រ ដល់ប្រព័ន្ធជួយអាយុជីវិតនិងព្រមានសកម្មរបស់យន្តហោះចម្បាំង F-15។ តាមសេចក្តីប្រកាសកុងត្រា របស់មន្ទីរបញ្ចកោណបានឲ្យដឹងថា កិច្ចព្រមព្រៀងថ្មីនវ ធ្វើការកែប្រែកុងត្រាពីមុន សម្រាប់ផលិតកម្មបឋមកម្រិតទាប ដើម្បីបន្ថែមថិវកាសម្រាប់ការជួសជុលជាអាទិភាព ទិញសម្ភារៈគាំទ្រ ប្រព័ន្ធបច្ចេកទេសផលិតដោយក្រុមហ៊ុន BAE Systems។ គួរបញ្ជាក់ថា ប្រព័ន្ធជួយអាយុជីវិតនិងព្រមានសកម្ម...