អង់គ្លេស៖ ត្រីធូណាខៀវ ដែលមានប្រវែង ១០ ហ្វីត (orcas) នៅ Strangford Lough និងត្រីផ្សោតនៅតំបន់ Teesside ស្ថិតក្នុងចំណោម ទេសភាពសមុទ្រល្អបំផុតនៅឆ្នាំ ២០២០ ប៉ុន្តែការទុកដាក់សំរាម PPE នៅតែបន្តធ្វើឲ្យប៉ះពាល់ ដល់ឆ្នេរសមុទ្រអង់គ្លេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អង្គការសត្វព្រៃ បានចងក្រងបញ្ជីល្អបំផុតសម្រាប់ឆ្នាំនេះ...
អង់គ្លេស៖នៅក្នុងគ្រោងនឹងបញ្ឈប់ម៉ាស៊ីនម៉ាស៊ូតកខ្វក់ រថភ្លើងដំណើរការ ដោយឧស្ម័នដែលផលិតចេញពីកាកសំណល់មនុស្ស សត្វ និងចំណីអាហារដែល ត្រូវបានគេបោះបង់ ចោលអាចចូលរួមក្នុងចំណែកផ្លូវដែករបស់អង់គ្លេសវិញនៅពេលណាជាក់ជាមិនខាន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រថយន្ដរទេះភ្លើង ‘BioUltra’ គឺជាគំនិតរបស់ក្រុមវិស្វករ ដែលដឹកនាំ ដោយ Ultra Light Rail Partners មានមូលដ្ឋាននៅទីក្រុង Worcester ហើយនឹងអាចដឹកអ្នកដំណើរបានរហូតដល់ ១២០ នាក់។...
គ្រូបង្វឹកជនជាតិ អាហ្សង់ទីនលោក Mauricio Pochettino ត្រូវបាន the Goal ចេញផ្សាយនៅថ្ងៃនេះឲ្យដឹងថានឹងក្លាយជា គ្រូបង្វឹករបស់ក្លឹបសេដ្ឋិ បារាំង PSG ហើយនឹងប្រកាស ជាផ្លូវការនៅថ្ងៃអាទិត្យនេះហើយ។ ប្រភពដដែលបានសរសេរទៀតថា គាត់បានធ្វើដំណើរមកដល់ទីក្រុងប៉ារីសរួចទៅហើយបន្ទាប់ពីបានចំណាយពេលបុណ្យឆ្លងឆ្នាំនៅ ក្នុងទីក្រុងឡុងហើយជឿជាក់ថា នឹងអាចចាប់ផ្តើមធ្វើការហ្វឹកហាត់ដំបូង ជាមួយនឹងក្លឹបផងដែរនៅថ្ងៃអាទិត្យនេះ។ ការធ្វើដំណើរមកដល់ទឹកដីរបស់ PSG នេះត្រូវបានធ្វើឡើង បន្ទាប់ពីក្លឹបបានប្រកាសបណ្តេញចេញគ្រូបង្វឹកលោក...
មូស្គូ ៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនHonda Motor Co របស់ជប៉ុនបាននិយាយថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់រថយន្តថ្មី ដល់ក្រុមហ៊ុនចែកចាយផ្លូវការ ក្នុងប្រទេសរុស្ស៊ីនៅឆ្នាំ ២០២២ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនក្នុងការរៀបចំ រចនាសម្ព័ន្ធប្រតិបត្តិការ របស់ខ្លួនឡើងវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងរក្សាវត្តមានរបស់ខ្លួន នៅលើទីផ្សាររុស្ស៊ីជាមួយ នឹងការលក់ម៉ូតូ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល Benjamin Netanyahuនិងប្រេសិតពិសេស អង្គការសហប្រជាជាតិ ប្រចាំតំបន់មជ្ឈឹមបូ៍ពា លោក Nickolay Mladenov បានជួបគ្នា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅ ឯវិមាននាយករដ្ឋមន្ត្រី ក្នុងទីក្រុងយេរូសាឡឹម។ នៅក្នុងឧិកាស នៃការជួបជុំគ្នា នេះលោក Netanyaho...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយកម្រិត៥,៤រ៉ិចទ័រ វាយប្រហារតំបន់មួយ នៃប្រទេសដែនកោះប៉ាពូញ៉ូហ្គីណេ ។ យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៤រ៉ិចទ័រ បានអង្រួននៅតំបន់ដែនកោះ Admiralty Islands នៅក្នុងប្រទេសប៉ាពូញ៉ូហ្គីណេ នៅវេលាម៉់ោង១៩និង៥០នាទីម៉ោងសកល កាលពីថ្ងៃព្រហស្បតិ៍ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី មានជម្រៅ១០គីឡូម៉ែត្រ...
បរទេស៖ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 “Stratofortress” ចំនួនពីរគ្រឿង របស់កងទ័ពជើងអាកាសអាមេរិក បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ា ក្នុងដំណើរបង្ហាញកម្លាំង។ សេចក្តីប្រកាស របស់ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកនោះ មិនបានបញ្ជាក់ពីទិសដៅ សម្រាប់យន្តហោះនោះទេ ប៉ុន្តែបានធ្វើការសង្កត់ធ្ងន់ លើសមត្ថភាពចាក់សាំងកណ្ដាលអាកាស និងបានធ្វើការកត់សម្គាល់ថា ការបង្ហាញខ្លួនយន្តហោះទាំងនោះ មានន័យថា គូសបញ្ជាក់ការប្តេជ្ញាយោធាអាមេរិក ចំពោះសន្តិសុខក្នុងតំបន់ និងបង្ហាញសមត្ថភាពពិសេស...
បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងសប្ដាហ៍នេះថា បុគ្គលិកកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ចប់វគ្គបណ្ដុះបណ្ដាល៣វគ្គជាលើកទីពីរ ជាមួយកងទ័ពជើងទឹកក្រូអាត ស្តីពីការដោះមីនក្រោមទឹក។ វគ្គបណ្ដុះបណ្ដាល៣សប្ដាហ៍ នៅក្នុងខែធ្នូ នៅមូលដ្ឋានទ័ពជើងទឹក Lora ប្រទេសក្រូអាត នៅលើសមុទ្រ Adriatic នោះ តាមសេចក្តីរាយការណ៍ មានការចូលរួមដោយទាហានជើងទឹកអាមេរិក មកពីអង្គភាពដោះមីនចល័តលេខ៨។ គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្តីពីការដោះមីនក្រោមទឹកនេះ គឺត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបរិច្ចាគប្រាក់ចំនួន២៨០.០០០ដុល្លារ ក្នុងវិធានការប្រយុទ្ធប្រឆាំងគ្រាប់មីន...
បរទេស៖អង្គការសម្ពន្ធមិត្តយោធា បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា កងកម្លាំងពិសេសត្រៀមលក្ខណៈកម្រិតខ្ពស់របស់ណាតូ ដែលជាអង្គភាព ដាក់ពង្រាយរហ័សមានបុគ្គលិក៦.៤០០នាក់ នឹងត្រូវបានដឹកនាំដោយប្រទេសតួកគី នៅក្នុងាឆ្នាំ២០២១។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយ របស់អង្គការណាតូ បានិយាយប្រាប់ថា ប្រទេសតួកគី នឹងទទួលយកទំនួលខុសត្រូវ ពីប្រទេសប៉ូឡូញ នៅថ្ងៃទី០១...
ដោយ៖លី ភីលីព អាមេរិក៖លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនអវកាល SpaceX បានមានប្រសាសន៍ថា លោកបានបង្ហាញពីផែនការដែល មានមហិច្ឆិតាចុងក្រោយនេះ គឺជាឧបករណ៍បង្កើនកម្លាំងខ្លាំងរបស់ Startship នឹងមិនចុះចតទេ ប៉ុន្តែវាត្រូវបានគេចាប់បាននៅពេលវាវិលមកផែនដីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានចែករម្លែកនៅលើTwitterថា ការបង្កើនកម្លាំងខ្លាំងដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយ វានឹងត្រូវបានយកមកវិញដោយដៃប៉មបង្ហោះត្រូវបានប្រើដើម្បី ធ្វើឲ្យយានយន្តមានស្ថេរភាពក្នុងកំឡុងពេលត្រៀមមុនពេលហោះឡើង។ វិធីសាស្រ្តបានស្នើនឹងដាក់ម៉បភ្លាមៗនៅលើការបើកដំណើរការដោយអនុញ្ញាតឲ្យវាហោះហើរម្តងទៀតក្នុងរយៈពេលតែ ១...