មូស្គូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ពិធីបិទការប្រកួតកីឡា កងទ័ពអន្តរជាតិឆ្នាំ ២០២២ “International Army Games 2022” ត្រូវបានប្រារព្ធឡើង នៅឧទ្យានយោធាស្នេហាជាតិ Patriot ក្នុងតំបន់មូស្គូ កាលពីថ្ងៃសៅរ៍ នៅប្រទេសរុស្ស៊ី ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃការប្រណាំងរថគ្រោះ ត្រូវបានធ្វើឡើងនៅទីលានហ្វឹកហាត់...
ភ្នំពេញ៖ គណៈកម្មាធិកាអន្តរជាតិ នៃកម្មវិធីប្រកួតប្រជែងពានរង្វាន់ ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ CAMBODIA Property Awards 2022 បានវិនិច្ឆ័យ និង ប្រកាសលទ្ធផលនូវពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា បានទៅលើក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkidé Development) កាលពីរាត្រីថ្ងៃទី២៦ ខែសីហា...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ២៣ ខែសីហាកន្លងទៅ រូបភាពរបស់លោក V របស់សមាជិក BTS និងនាង Jennie សមាជិក BLACKPINK បានផ្សព្វផ្សាយ តាមអ៊ីនធើណេត ដោយគណនី Twitter...
អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារគម្រោងស្រាវជ្រាវកម្រិតខ្ពស់ការពារជាតិ (DARPA) កំពុងធ្វើការលើអាវ បាំងកាយធ្វើពីផ្សែង ដែលលាក់បាំងកាយ របស់ទាហាន អាមេរិកពីសត្រូវនឹង ជំនួសផូស្វ័រពណ៌សដ៏អាថ៌កំបាំង អាចមើលឆ្អឹងពីរាងកាយមនុស្ស ។ ឧបករណ៍សង្គ្រាមថ្មី នៅតែស្ថិតក្នុងដំណាក់កាលដំបូង នៅឡើយ ប៉ុន្តែផ្សែងអាចមានសារធាតុបាញ់ ថ្នាំរាវ ឬសម្ភារៈវិស្វកម្ម ប៉ុន្តែ...
អាមេរិក ៖ លោកបណ្ឌិត Fauci នឹងចាកចេញពីមុខតំណែង នៅខែធ្នូដោយបានបម្រើការ ក្នុងរដ្ឋាភិបាល សហរដ្ឋអាមេរិក អស់រយៈពេលជិត ៤ទសវត្សរ៍មកហើយ ចំណែករូបលោក បានក្លាយជាមុខមាត់ នៃការឆ្លើយតបនឹងមេរោគឆ្លង របស់អាមេរិក ដោយទទួលបានអ្នកគាំទ្រ ក៏ដូចជាគូប្រជែង រួមទាំងអតីតប្រធានាធិបតីអាមេរិក Donald Trump ផងដែរយោងតាមការ ចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ ។...
សិង្ហបុរី- ស្ថិតក្នុងរយៈពេលដ៏ខ្លះ នេះជាលើកទីមួយ និងដំបូងបំផុតរាប់ចាប់តាំងពីពេលបើកដំណើរការប្រតិបត្តិការ និងសេវាកម្មផ្នែកហិរញ្ញវត្ថុជូនអតិថិជនក្នុងប្រទេសកម្ពុជា ដែលធនាគារ HH Bank ទទួលបានពានរង្វាន់ឈានមុខគេផ្នែកទីផ្សារ និងម៉ាកយីហោ ក្នុងប្រទេសកម្ពុជា ពីកម្មវិធី Asian Banking & Finance Retail Banking Award 2022 ។ សមទ្ធិផលដ៏មានអត្ថន័យមួយនេះបានឆ្លុះបញ្ចាំងពីការទទួលស្គាល់ទៅលើកិច្ចខិតខំប្រឹងប្រែង...
ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ចេញប្រកាសជាផ្លូវការរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នាខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) អនុញ្ញាតជាគោលការណ៍ ដែលជាការកម្តៅសាច់ដុំកីឡាករ-កីឡាការិនីវូវីណាមកម្ពុជា មុនការប្រកួតកីឡា SEA GAMES 2023 លើកទី៣២មកដល់។ លោក យ៉ាំ...
ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) កំពុងដំណើរការដាំដើមឈើដើម្បីបណ្តុះផ្នត់គំនិតស្រលាញ់បរិស្ថានធម្មជាតិ និងសម្រាប់បង្កើនគុណភាពជីវិត ឲ្យកាន់ប្រសើរចាប់តាំងពីពេលដំបូង នៃការចាប់ផ្តើមគម្រោងបុរីចន្ទគីរីរបស់ខ្លួន ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមរយៈកម្មវិធីមួយឈ្មោះថា «ចន្ទគីរីបៃតង» ដោយមានការដាំដើមឈើមុនពេល គម្រោងអភិវឌ្ឍន៍បុរីនេះចប់រួចរាល់ សម្រាប់ផ្តល់ជូនឱ្យអតិថិជនចូលរស់នៅ។ ខណៈពេលដែលជីវភាពរស់នៅ និងគុណភាពជីវិតមានភាពកាន់តែប្រសើរឡើង ហើយអ្នកទិញផ្ទះកាន់តែផ្តោតសំខាន់លើបរិស្ថានបៃតង ក្រុមហ៊ុន អឺបេនលែន បានរៀបចំកម្មវិធីដាំដើមឈើសំដៅ...
វ៉ាស៊ីនតោន៖ កងនាវាចរអាមេរិកបានឲ្យដឹងថា នាវាចម្បាំងអាមេរិកពីរគ្រឿង បានឆ្លងកាត់ច្រកសមុទ្ររវាងចិន និងតៃវ៉ាន់ នៅក្នុងប្រតិបត្តិការលើកដំបូង ចាប់តាំងពីការធ្វើដំណើរ របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះ ដែលគ្រប់គ្រងដោយខ្លួនឯង កាលពីដើមខែសីហា បានបណ្តាលឱ្យមានភាពតានតឹងកើនឡើង។ ខណៈពេលដែលកងនាវាចរទី៧ របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាទេសចរណ៍កាំជ្រួចនាំផ្លូវពីរគ្រឿង បានធ្វើការឆ្លងកាត់ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក...
ម៉ុងហ្គោលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ព្យុះសមុទ្រខ្សាច់ដ៏ខ្លាំងមួយ បានវាយប្រហារមកលើខេត្ត Khovd ភាគខាងលិចនៃប្រទេសម៉ុងហ្គោលី កាលពីថ្ងៃអាទិត្យដែលបណ្តាលឱ្យ មានការមើលឃើញផ្លូវមិនល្អ ។ ប្រទេសម៉ុងហ្គោលី ស្វិតនៅក្នុងទ្វីបដែលមានអាកាសធាតុដ៏អាក្រក់ ខណៈដែលខ្យល់បក់ខ្លាំង និងព្យុះខ្សាច់តែងតែកើតមាន នៅក្នុងប្រទេសនេះពេញ១ឆ្នាំ ។ យោងតាមក្រសួងបរិស្ថានបានឲ្យដឹងថា ភាពញឹកញាប់នៃគ្រោះមហន្តរាយធម្មជាតិ ដែលទាក់ទងនឹងអាកាសធាតុ ដូចជាព្យុះខ្សាច់...