ត្រឹមតែរយៈពេលមួយថ្ងៃក្រោយក្រុមហ៊ុន HYBE ប្រកាសថា BTS នឹងដកថយសកម្មភាពក្រុមមួយរយៈ ដើម្បីផ្ដោតលើការងារទោលរបស់ពួកគេ ស្រាប់តែ 2030 Busan World Expo ប្រកាសថានឹងជ្រើសក្រុមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈផ្លូវការតែម្ដង។ អភិបាលក្រុង Busan លោក Park Hyung Jun បានដាក់សំណើសុំឲ្យ BTS ចូលរួមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈក្នុងការផ្សព្វផ្សាយពិព័រណ៍ ដោយបានចាត់ចែងផ្ញើសំណើនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២។ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ សារព័ត៌មាន Busan Ilbo រាយការណ៍ថា HYBE បានទទួលយកសំណើរបស់ Park Hyung...
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា កងកម្លាំងជាក់លាក់អាចត្រូវបានចាត់តាំងជាមុនដល់ ប្រទេសជាក់លាក់មួយនៅ ប៉ែកខាងកើតនៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) ដើម្បីពង្រឹងការរារាំង និងការការពាររបស់សម្ព័ន្ធភាព ដើម្បីឆ្លើយតបទៅនឹងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ លោកបានលើកឡើងថា កងកម្លាំង នឹងមិនឈរជើងជាអចិន្ត្រៃយ៍ក្នុងប្រទេសដែល ពួកគេត្រូវបានចាត់តាំងនោះទេ ប៉ុន្តែនឹងហ្វឹកហាត់នៅទីនោះជាប្រចាំ ដើម្បីស្គាល់តំបន់ និងបង្កើនអន្តរប្រតិបត្តិការជាមួយកងកម្លាំងការពារជាតិ។...
The Independent នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបអាល្លឺម៉ង់ RB Leipzig បានកំណត់ដាក់តម្លៃខ្លួនរបស់ កីឡាករខ្សែប្រយុទ្ធ Christopher Nkunku ហើយជាមួយនឹងតម្លៃខ្លួន រហូតទៅដល់១០០លានផោន ខណៈដែលកីឡាករវ័យ២៤ឆ្នាំ រូបនេះ ហាក់ដូចជាមិនទាន់មានបំណងចាកចេញ នៅឡើយរដូវក្តៅនេះ។ ក្នុងពេលជាមួយគ្នានេះគេជឿជាក់ថា ក្លឹបជាច្រើនដែលកំពុងមានបំណងចង់ចរចា និងផ្ទេរកីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះទៅចូលរួមជា មួយគ្នាដែលមានដូចជាក្លឹប Man UTD, Liverpool,...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋាភិបាលនៃប្រទេសរ៉ូមេនី បានឈានទៅដល់ការសម្រេចចិត្ត ទិញបញ្ជាទិញយន្តហោះចម្បាំងប្រភេទ f-16 មួយទឹកប្រមាណជា៣២គ្រឿង ពីប្រទេសន័រវេស។ ក្រសួងការពារជាតិរ៉ូមេនី បានចេញមកពន្យល់ថាយន្តហោះ ទាំងនោះនឹងត្រូវយកមកប្រើប្រាស់ក្នុង លក្ខណ្ឌប្រតិបត្តិការយ៉ាងហោចណាស់ ១០ឆ្នាំ គឺជាពេលវេលាដែលដំណើរការផ្លាស់ ប្តូរទៅប្រើប្រាស់យន្តហោះ f-35 ជំនាន់ទី៥វិញ នាពេលខាងមុខរបស់ប្រទេស។ គួរឲ្យដឹងដែរថាទំហំដែលត្រូវបានគេរំពឹងទុកថា នឹងត្រូវចំណាយសម្រាប់ការទិញយន្តហោះ ចម្បាំងទាំងនេះនឹងមានប្រមាណជា៤៥៤លានអឺរ៉ូ ដែលក្នុងនោះមាន៣៥៤លានអឺរ៉ូ...
ក្លឹប Juventus បានដាក់សំណើទៅកាន់ក្លឹប Atletico Madrid ក្នុងជម្រើសយកកីឡាករ៣នាក់ប្ដូរយកខ្សែប្រយុទ្ធ Alvaro Morata ម្នាក់។ សារព័ត៌មាន Gazzeta បានចុះផ្សាយថា អ្នកចាត់ការរបស់ Juventus លោក Max Allegri ចង់រក្សាទុកMorata ជាកីឡាអចិន្ត្រៃយ៍ បន្ទាប់ពីខ្ចីជើងមួយរយៈ។ កីឡាករសញ្ជាតិអេស្ប៉ាញបបានចំណាយពេល២រដូវកាលខ្ចីជើងលេងក្នុងទីក្រុង Turin...
រដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាបានឱ្យដឹងថា ស្តុកឥន្ធនៈរបស់ប្រទេសនេះនឹងនៅសល់រយៈពេលប្រហែល៥ថ្ងៃទៀត ខណៈដែលប្រទេសកោះមួយនេះកំពុងរង់ ចាំការបញ្ជាក់ជាផ្លូវការពីរដ្ឋាភិបាលឥណ្ឌា សម្រាប់ឥណទានថ្មីចំនួន ៥០០លានដុល្លារ សម្រាប់ប្រេងឥន្ធនៈ។ ប្រទេសដែលមានប្រជាជនរស់នៅចំនួន ២២លាននាក់ ត្រូវបានជាប់នៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់ បំផុតរបស់ខ្លួនបន្ទាប់ពីទុនបម្រុងប្តូរប្រាក់ បរទេសបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយប្រាក់ដុល្លារនឹងអស់សម្រាប់ចំណាយលើការនាំចូលសំខាន់ៗរួមទាំងអាហារ ឱសថ និងប្រេងឥន្ធនៈ។ ការខ្វះខាតប្រេងឥន្ធនៈ កាន់តែឈានដល់ដំណាក់កាលអាក្រក់ទៅៗក្នុងសប្តាហ៍នេះ ជាមួយនឹងមនុស្សរង់ចាំប្រវែងរាប់គីឡូម៉ែត្រនៅតាម ស្ថានីយ៍ប្រេងឥន្ធនៈមួយ ចំនួននៅទូទាំងប្រទេស ដែលនាំឱ្យមានការតវ៉ាជាបន្តបន្ទាប់ ខណៈដែលម្ចាស់រថយន្តរង់ចាំ...
បរទេស៖ ការចំណាយលើសព្វាវុធបរមាណូជាសាកល បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ 2021, នេះបើយោងតាមរបាយការណ៍ ចុងក្រោយបង្អស់របស់យុទ្ធនាការអន្តរជាតិដើម្បីលុប បំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរចំនួន៩ រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង ឥណ្ឌា...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបសេដ្ឋីបារាំង PSG កំពុងចាប់ផ្តើមធ្វើការក្នុងការស្វែងរក តំណែងគ្រូបង្វឹកថ្មីម្នាក់ដើម្បីមកជំនួសតំណែងរបស់លោក Mauricio Pochettino។ បច្ចុប្បន្នគេជឿជាក់ថា PSG គឺបានធ្វើការទាក់ទងជាមួយនឹងក្លឹប Nice រួចរាល់ហើយ ដើម្បីអាចពិនិត្យមើលលទ្ធភាព នៃការផ្ទេរគ្រូបង្វឹកលោក Christophe Galtier មកបំពេញការងារនេះនាពេលខាងមុខ។ ប្រភពដដែលបានឲ្យដឹងដែរថា PSG នឹងត្រូវបានគេរំពឹងទុកថា...
The Sun ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool នឹងមិនអាចធ្វើការចុះកុងត្រា នាំយកកីឡាករខ្សែប្រយុទ្ធអង់គ្លេស Bellingham បានឡើយនៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកក្លឹបលោក Jurgen Klopp បានអះអាងហើយថា លោកនឹងបន្តរងចាំរហូតដល់ពេលវេលា ដ៏សមស្របមួយនឹងមកដល់ដែល Jude Bellingham នឹងសម្រេចចិត្តមកចូលរួមជាមួយនឹងក្លឹប។ គួរឲ្យដឹងដែរថាក្រៅតែពីក្លឹប Liverpool ហើយនោះក្លឹបជាច្រើនទៀត ដែលកំពុងទន្ទឹងរងចាំវត្តមាន...
The 42 ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករអ្នកចាំទី Gavin Bazunu នឹងក្លាយទៅជាកីឡាកររបស់ក្លឹប Southampton ជាផ្លូវការហើយបន្ទាប់ពីក្លឹបមេឃខៀវ Man City បានទទួលយកសំណើរដែលមានទំហំ ប្រមាណជា១៨,៥លានអឺរ៉ូពីក្លឹប Southampton។ កីឡាករអ្នកចាំទីវ័យ២០ឆ្នាំរូបនេះនៅថ្ងៃនេះ ត្រូវបានគេដឹងដែរថា នឹងចាប់ផ្តើមធ្វើការពិនិត្យសុខភាព ជាមួយនឹងក្លឹប Southampton ហើយនឹងត្រូវគេប្រកាសជាផ្លុវកា រក្នុងពេលឆាប់ៗនេះខណៈដែលកិច្ចចរចា បានធ្វើឡើងអស់រយៈពេល២សប្តាហ៍មកហើយ។...