ចាប់ពីពេលនេះ អ្នកក្រុងព្រះសីហនុ កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពមួយកម្រិតទៀត ក្នុងការទិញទំនិញនានា ក្រោយពី foodpanda បានពង្រីកហាងលក់ទំនិញអនឡាញ pandamart របស់ខ្លួនដល់ដែនសមុទ្រនេះ ហើយ បន្ទាប់ពីបានចាប់ផ្តើមដំណើរមុខងារថ្មីនេះលើកម្មវិធី App តែមួយរបស់ខ្លួន នៅភ្នំពេញ កាលពីខែកញ្ញា។ ការពង្រីកហាង pandamart មួយនេះ ក៏មានគោលបំណងក្នុងការឆ្លើយតបទៅនឹងការរស់នៅតាមរបត់ថ្មីរបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុនិងផ្តល់ភាពងាយស្រួលមួយកម្រិតទៀតផងដែរ ក្នុងការជាវទំនិញនានា ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត...
ភ្នំពេញ៖សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានសហការជាមួយក្លិបកីឡា Cambodia Country Club ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២0២២ បានរៀបចំព្រឹត្តិការណ៍ការប្រកួតជិះសេះផ្លោះរបារជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២0២១របស់ខ្លួនរយៈពេលពេញមួយថ្ងៃនៅក្លិបកីឡា Cambodia Country Club ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឳកាសពិធីបិទការប្រកួតជាផ្លូវការដោយមានការយោងចូលរួមពីអ្នកអង្គម្ចាស់ នរោត្តម ណានដាទេវី ជាអគ្គលេខាធិការនៃសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ លោកស្រី ទេព...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នំា២០២២ថា លោក លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងកាលពីថ្ងៃសៅរ៍ថា ប្រសិនបើប្រទេសលោកខាងលិច បរាជ័យក្នុងការបំពេញតាមការសន្យារបស់ខ្លួនក្នុងការគាំទ្រឯករាជ្យភាពរបស់អ៊ុយក្រែន វានឹងផ្តល់ផលវិបាកដ៏អាក្រក់នៅទូទាំងពិភពលោក រួមទាំងកោះតៃវ៉ាន់ផងដែរ ។ គេបានដឹងថា កងទ័ពរុស្សី មានចំនួនច្រើននៅជិតព្រំដែនអ៊ុយក្រែន...
បឺលីន៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Annalena Baerbock បានព្រមានប្រឆាំងនឹងការទស្សន៍ទាយ ឬសន្មត់ថាការសម្រេចចិត្តរបស់រុស្ស៊ី លើអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានពីការឈ្លានពានរបស់រុស្ស៊ី ដែលខិតជិតមកដល់។ លោករដ្ឋមន្ត្រីបានឲ្យដឹងនៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ថា “យើងមិនទាន់ដឹងថាតើការវាយប្រហារមួយត្រូវបានសម្រេច ឬយ៉ាងណានោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Baerbock បានលើកឡើងថា “ការអំពាវនាវជាបន្ទាន់របស់ខ្ញុំ ចំពោះអ្នកទាំងអស់គ្នាគឺថា យើងពិនិត្យមើលយ៉ាងដិតដល់នូវការពិត”...
កូរ៉េ៖ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយ Starship Entertainment តាមរយៈសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ Group’s Fan Cafe របស់ក្រុមកាលពីថ្ងៃទី ២0 ខែកុម្ភៈថា តារាចម្រៀងប្រុស Woobin សមាជិក CRAVITY បានក្លាយជាសមាជិកចុងក្រោយគេដែលធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop។ យោងតាមសេចក្តីថ្លែងការណ៍នោះថា លោក Woobin បានធ្វើតេស្តិ៍វិជ្ជមានតាមរយៈឧបករណ៍ធ្វើតេស្តិ៍ដាច់ដោយឡែកពីគេមួយថ្ងៃមុន...
កំពង់ឆ្នាំង៖ ដោយសារទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ និងវិនិយោគិនជាតិ បានធ្វើឲ្យអ្នកវិនិយោគដីឡូត៍លំហែរ ភូមិចំការដូងរីសតស ម្រេចបើកសម្ភោធលក់ គំរោងដំណាក់កាលទី៤ របស់ខ្លួនជាផ្លូវការ។ ភូមិចំការដូងរីសត ស្ថិតនៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោក ហ៊ិន រស់ អគ្គនាយកគំរោងដីឡូត៍លំហែរភូមិចំការដូងរីសត ដែលបានតស៊ូពីបាតដៃទទេ រហូតក្លាយជាម្ចាស់គម្រោងដីឡូត៍ដដ៏ធំបានមានប្រសាសន៍៍ ក្នុងពិធីសម្ភោធបើកលក់គំរោងទី៤របស់ខ្លួននាព្រឹកថ្ងៃទី២០ កុម្ភៈកន្លងមកដោយបានថ្លែងអំណរគុណដល់ភ្ញៀវជាតិ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រសិនបើលោកខាងលិច ពិតជាចង់ជួយក្រុងគៀវ ក្នុងការប្រឈមមុខដាក់គ្នា ជាមួយទីក្រុងមូស្គូមែន វាគួរតែចៀសវាងការស្មានថា តើនៅពេលណា ឬប្រសិនបើកងកម្លាំងប្រដាប់អាវុធ របស់រុស្ស៊ី អាចចាប់ផ្តើមវាយលុក នៅតាមព្រំដែន ដើម្បីធ្វើសង្គ្រាម ជាមួយប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២...
បរទេស៖ រដ្ឋាភិបាលទីក្រុង Minsk បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសបេឡារុស និងរុស្ស៊ីបានសម្រេចចិត្ត ពង្រីករយៈពេលនៃសមយុទ្ធរួមគ្នា របស់ប្រទេសទាំងពីរ “ដោយសារតែការកើនឡើង នៃសកម្មភាពយោធា” នៅជិតព្រំដែននៃប្រទេសបេឡារុស និងរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នារុស្ស៊ី-បេឡារុស្ស ដែលមានឈ្មោះថា ‘Union...
ទីក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាអូឡាំពិក “Beijing Games” បានបិទកាលពីយប់ថ្ងៃអាទិត្យ ខណៈប្រទេសជប៉ុន បានរកឃើញក្រុមតារាថ្មី ដែលបានប្រារព្ធពិធីធ្លាប់ស្គាល់ខ្លះៗ ហើយប្រហែលជាបានឃើញ ភាពអស្ចារ្យ គ្រប់ពេលវេលារបស់វា នៅលើទឹកកកអូឡាំពិក ជាលើកចុងក្រោយ។ ចំណងជើងជុំវិញពិភពលោក ត្រូវបានគ្របដណ្ដប់ដោយស្ថានភាពដ៏សោកសៅ របស់កីឡាការិនីជិះស្គីជនជាតិរុស្សីអាយុ ១៥ ឆ្នាំ Kamila...
ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ បានក្លាយជាប្រធាន សហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិទី៦ ឆ្នាំ២០២២-២០២៦ ខណៈលោកបណ្ឌិត អាំង សេរីពិសិដ្ឋ ក្លាយអគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិថ្មី បន្ទាប់ពីសមាជិកប្រតិបត្តិ អាណត្តិចាស់ អ្នកតំណាងក្លិប និងសមាគមកីឡាបាល់ទះបានបោះឆ្នោត តែងតាំងលោកប្រធាន កាលពីថ្ងៃទី២៧ ខែមករា...