ព្រឹត្តិការណ៍ប្រកួតសិល្បៈក្បាច់គុនចម្រុះ MMA គេតែងសង្កេតឃើញនារីស្អាតៗ ដែលឈរជុំវិញសង្វៀន ឫ ទ្រុងប្រកួត និង លើកស្លាកជាដើម ដែលគេតែងនិយមហៅថា Ring Girl។ ខាងក្រោមនេះគឺជាតារាស្រី Ring Girl ដែលមានអ្នកប្រជាប្រិយភាពបំផុត នៅអាស៊ី ៖ Lee Ji Na ជនជាតិកូរ៉េខាងត្បូង មានអ្នកតាមដានជិតកន្លះលាននាក់នៅលើ...
អាវនេះជាឈ្មោះប្រភេទអាវមួយ ដែលសព្វថ្ងៃកម្រនឹងឃើញគេពាក់ណាស់ លើកលែងតែក្នុងពិធីខ្លះៗ ជាពិសេសនៅតាមភូមិ ឧទាហរណ៍ពិធីចូលម្លប់ (រូបលេខ១) ឬក៏ពិធីបុរាណកម្រិតជាតិ ឧទាហរណ៍ ព្រះរាជពិធីច្រត់ព្រះនង្គ័ល (រូបលេខ២)។ យើងអាចយល់បានយ៉ាងងាយថា ពីមុនមកអាវនេះគេនិយមពាក់ទូទៅជាធម្មតា ទោះជាយុវជនជំនាន់ក្រោយពុំបានប្រទះនឹងភ្នែកផ្ទាល់ក្តី ក៏គេអាចឃើញនៅក្នុងគំនូរតាមវត្តដែរ (រូបលេខ៣)។ ម៉្យាងទៀត ជនជាតិភាគតិចដែលរស់នៅលើទឹកដីខ្មែរជាយូរយារមកហើយ ក៏និយមខ្លាំងណាស់ដែរ ជាពិសេសពេលមានបុណ្យ ដូចជាជនជាតិចាម្បនៅខេត្តកំពង់ឆ្នាំងជាដើម ។ អាវនេះមានខ្លួនស្រដៀងនឹងបំពង់...
រថក្រោះទីមួយក្នុងពិភពលោក មានឈ្មោះថា «Little Willie» ត្រូវបានបញ្ចេញនៅខែកញ្ញា ឆ្នាំ១៩១៥ ក្នុងអំឡុងសង្គ្រាមលោកលើកទី១។ គំនិតនៃការផលិតរថក្រោះនេះ គឺនៅក្នុងឆ្នាំ១៩១៤ នៅពេលដែលឧត្តមសេនីយ៍អង់គ្លេសលោក Ernest Swinton និងលេខាធិការទទួលបន្ទុកគណៈកម្មាធិការការពារជាតិអង់គ្លេស លោក William Hankey បានគិតថា គួរតែមានការផលិតនូវយានយន្តបំពាក់អាវុធមួយដែលកង់របស់វាព័ទ្ធជុំវិញដោយដែក ក្នុងការទម្លុះខ្សែការពាររបស់សត្រូវ និងអាចធ្វើដំណើរឆ្លងកាត់តំបន់ភូមិសាស្រ្តដែលពិបាកៗខ្លាំង។ គំនិតរបស់អ្នកទាំងពីរខាងលើ ត្រូវបានរដ្ឋមន្រ្តីទ័ពជើងទឹកអង់គ្លេស...
ទ្វារបាល គឺជាអ្នករក្សាទ្វារឬហៅសាមញ្ញថាឆ្មាំទ្វារ។ បុព្វបុរសខ្មែរតែងឆ្លាក់រូបនេះឡើងក្នុងទម្រង់ផ្សេងៗគ្នាទៅតាមរចនាបថ សិល្បៈតាមតំបន់ និងសម័យកាលនីមួយៗ ដែលភាគច្រើនជារូបទេវតាឬយក្សជាចម្លាក់លោត និងចម្លាក់លៀននៅតាមច្រកទ្វារចូលនៃទីតាំងសំខាន់ៗរបស់ប្រាសាទ ក៏ដូចជាទីសក្ការៈនានា។ បច្ចុប្បន្ននេះប្រតិមាទ្វារបាលនៅតែបង្ហាញវត្តមានតាមក្លោងទ្វារវត្តអារាមមួយចំនួន។ ប្រតិមាទ្វារបាលនេះស្ថិតនៅក្នុងរចនាបថអង្គរវត្តនាសតវត្សទី១២ មកពីប្រាសាទបន្ទាយស្រី បានដឹកយកមកសារមន្ទីរជាតិនៅឆ្នាំ១៩៣៤។ ប្រតិមានេះមានទម្រង់ជាទេវតា ត្បិតទឹកមុខញញឹមស្ងប់ កំប៉ោយសក់បួងឡើងលើរាង៨ជ្រុង សក់រួញដូចគូថខ្យងពីរជួរ ឃើញទ្រនុងចិញ្ចើមជាប់គ្នា ភ្នែកធំ ច្រមុះធំ ត្រចៀកធំ ពុកចង្ការ បបូរមាត់ក្រាស់លម្អដោយពុកមាត់វ័តជាស្នែង...
អាមេរិក៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ពីអ្នកដឹងពីបញ្ហានេះថា ទីក្រុងប៉េកាំង បានបញ្ជាឲ្យមន្ត្រីធ្វើការឲ្យទីភ្នាក់ងារ រដ្ឋាភិបាលកណ្តាលឲ្យបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ iPhone ឬឧបករណ៍បរទេសផ្សេងទៀតសម្រាប់ការងារ ឬនាំពួកគេចូលទៅក្នុងការិយាល័យ ឡើយ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ បុគ្គលិករដ្ឋាភិបាលជាច្រើននាក់បានប្រាប់ហាងថា ពួកគេត្រូវបានផ្តល់ការណែនាំទាំងនេះដោយថ្នាក់លើក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះតាមរយៈក្រុមជជែកនៅកន្លែងធ្វើការ និងការប្រជុំដោយផ្ទាល់។ ខណៈ មន្ត្រីរដ្ឋាភិបាលនៅទីភ្នាក់ងារមួយចំនួនត្រូវបានហាមឃាត់រួចហើយពីការប្រើប្រាស់ទូរស័ព្ទ iPhone...
Alabama ៖យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ប្រភេទសត្វត្រីបាឡែនស៊ីសាច់ជាអាហារដែលទើបនឹងរកឃើញនោះ បានរស់នៅកំឡុងសម័យ Eocene Epoch (៥៦ ទៅ ៣៣.៩ លានឆ្នាំមុន) ជាសម័យកាលដែលមានកម្រិតទឹកសមុទ្រឡើងខ្ពស់ ហើយតំបន់ Alabama សព្វថ្ងៃត្រូវបានជន់លិចដោយមហាសមុទ្ររាក់។ ក្មេងស្រីសិស្សសាលាម្នាក់មកពីរដ្ឋ Alabama ថ្មីៗនេះ បានរកឃើញលលាដ៍ក្បាលត្រីបាឡែនបុរាណដ៏ធំសម្បើម ខណៈពួកគេកំពុងជីកកកាយដីរបស់គ្រួសារនាង។ ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ បាននាំយកសត្វពង្រូលមួយក្បាល ទៅព្រលែងនៅតំបន់ព្រៃធម្មជាតិ ឲ្យរស់រានមានជីវិតបន្តទៀតវិញ ក្រោយទទួលបាន ពីប្រជាពលរដ្ឋចិត្តល្អមួយរូប រស់នៅភ្នំពេញ។ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ចាក់ថា សត្វពង្រូលមួយក្បាលនេះ អ្នកឧកញ៉ា ទទួលបានពីប្រជាពលរដ្ឋចិត្តល្អមួយរូប រស់នៅភ្នំពេញ ប្រគល់ជូនអ្នកឧកញ៉ា...
ភ្នំពេញ៖ សប្បាយទាំងអស់គ្នា សំណាងទាំងអស់គ្នា! សម្លាញ់ ៣នាក់ នៅខេត្តព្រះសីហនុ ចែកលុយស្មើបន្ទាប់ពីឈ្នះ ២ម៉ឺនដុល្លារ ពី CAMBODIA BEER ចុះទៅចែកផ្ទាល់ដោយនាយ ពាក់មី រួមដំណើរដោយមេឃរលឹមស្រិចៗ ហាក់បីផ្តល់ភាពត្រជាក់ត្រជុំ ដល់មិត្តភាពសម្លាញ់ទាំង ៣នាក់ ដែលយកលុយ ២ម៉ឺនដុល្លារ ទៅអភិវឌ្ឍជីវភាពរៀងៗខ្លួន។ បងប្រុស ឆុន...
ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរហែលទឹក បានប្រាប់ឲ្យដឹង តាមប្រព័ន្ធអនឡាញថា សហព័ន្ធខ្មែរហែលទឹក បានបញ្ជូលក្រុមប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទឹក ទៅហ្វឹកហាត់ពង្រឹងពង្រីកសមត្ថភាព និងដកស្រង់បទពិសោធន៍បន្ថែមទៀត នៅប្រទេសសិង្ហបុរីរយៈពេល ១អាទិត្យចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយបញ្ចប់ការប្រកួតកីឡា SEA...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ថា អំពើការបាញ់ប្រហារមួយបានកើតឡើងនៅឯឧទ្យានមួយនៅក្នុងទីក្រុង Lynnwood ស្ថិតនៅភាគពាយព្យ នៃរដ្ឋធានី វ៉ាស៊ីនតោនកាលពីយប់ថ្ងៃចន្ទ ដែលបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស ។នាយកដ្ឋានប៉ូលិសប្រចាំក្រុង Lynnwood បានឲ្យដឹងថា មនុស្ស៤នាក់មានជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារ ដែលបានកើតឡើងនៅឧទ្យាន Lynndale ដែលជាឧទ្យានដ៏ធំបំផុតរបស់ទីក្រុងមួយនេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់នាយកដ្ឋានខាងលើ...