ភ្នំពេញ៖ កាលពីថ្មីៗនេះ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក យឹម វិសិដ្ឋប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានដឹកនាំក្រុមការងារប្រមាណ ៤០០នាក់ ចូលមកទស្សនាសង្វាក់ផលិតកម្មរោងចក្រ ខ្មែរ ប៊ែវើរីជីសជារោងចក្រស្រាបៀរ និងភេសជ្ជៈឈានមុខគេនៅកម្ពុជា។ លោក កែវ រតនៈ បានបង្ហាញភាពស្ញើចសរសើរជាខ្លាំងទៅលើរោងចក្រ ខ្មែរ ប៊ែវើរីជីស ទាំងមូល ជាពិសេសទៅលើគ្រឿងចក្រទំនើបៗ ដែលថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីសហ៊ានវិនិយោគទុន ធ្វើឲ្យប្រទេសកម្ពុជា មានផលិតផលស្រាបៀរ និងភេសជ្ជៈ ក្នុងស្រុកដែលមានស្តង់ដារអន្តរជាតិ។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមមន្រ្តីអគ្គិសនីកម្ពុជា ក៏បានឃើញផ្ទាល់ និងយល់កាន់តែច្បាស់ ពីរបៀបនៃប្រតិបត្តិការរបស់រោងចក្រស្តង់ដារ ធ្វើការផលិតស្រាបៀរ និងភេសជ្ជៈ ជាពិសេសប្រើប្រាស់ បច្ចេកវិទ្យាទំនើបចុងក្រោយ នៅអាស៊ីអាគ្នេយ៍ គ្រឿងផ្សំនៃវត្ថុធាតុដើម សុទ្ធតែនាំចូលពីបណ្ដាប្រទេសនៃសហគមអឺរ៉ុប និងមានការយកចិត្តទុកដាក់ទៅលើសុវត្ថិភាព លើបរិស្ថានជាចម្បង។ រោងចក្រផលិតស្រាបៀរនិងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស តែងបើកទទួលស្វាគមន៍ភ្ញៀវ ចូលមកមើលសង្វាក់ផលិតកម្មយ៉ាងកក់ក្តៅ និងមានសុវត្ថិភាពខ្ពស់ មានភ្ញៀវជាតិ និងអន្តរជាតិ ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបរទេស នៅកម្ពុជា មន្រ្តីតាមស្ថាប័ននានា និងសិស្សានុសិស្ស មិនតិចជាង ១ម៉ឺននាក់ទេក្នុងមួយឆ្នាំ។ គ្រប់ផលិតផលចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សុទ្ធតែមានគុណភាពស្តង់ដារពិភពលោក ដែលជាក់ស្តែង ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស រហូតដល់ ៣៣គ្រឿង ច្រើនជាងគេបង្អស់ ក្នុងចំណោមរោងចក្រស្រាបៀរ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា៕
អាមេរិក៖ព្រឹទ្ធសមាជិក Marsha Blackburn, R-Tenn. កំពុងអំពាវនាវឲ្យសភាអនុម័តស្តង់ដារ ឯកជនភាពអ្នកប្រើ ប្រាស់អ៊ីនធើណេត ជាជំហានដំបូងឆ្ពោះទៅរកការធ្វើឲ្យប្រាកដថា ជនជាតិអាមេរិកមានចំណេះដឹង និងទិន្នន័យរបស់ពួក គេមានសុវត្ថិភាព ចំពេលមានការរីក ចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ លោកស្រី Blackburn ជាសមាជិកម្នាក់ក្នុងចំណោម សមាជិកគណបក្សសាធារណរដ្ឋទាំង ៤ ក្នុងអនុគណៈកម្មាធិការ តុលាការ ព្រឹទ្ធសភាស្តីពីកម្មសិទ្ធិបញ្ញា...
ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្រដ៏ឆ្នើមលោក Lu Yuanjiu ដែលជាអ្នកទទួលមេដាយថ្ងៃទី ១ ខែកក្កដា ជាកិត្តិយសខ្ពស់បំផុត របស់បក្សកុម្មុយនិស្តចិន បានទទួលមរណភាព កាលពីថ្ងៃអង្គារ នៅទីក្រុងប៉េកាំងនៅអាយុ ១០៣ ឆ្នាំ ។ លោក Lu ជាអ្នកវិទ្យាសាស្ត្រ...
អាមេរិក ៖ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ប្រព័ន្ធបញ្ញាសិប្បនិមិត្ត (AI) រីកចម្រើនយ៉ាងឆាប់រហ័ស សហរដ្ឋអាមេរិក និងចិនកំពុងវិនិយោគ ទាំងពេលវេលា និងធនធានក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា ប៉ុន្តែអ្នកជំនាញបានបែងចែកថា អ្នកណាជាអ្នកគ្រប់គ្រង ប្រព័ន្ធទំនើបបំផុត អ្នកណានឹងក្លាយជាអ្នកនាំមុខគេ ដើម្បីបង្កើតការបញ្ចេញសំឡេង និងអំណាចដោយសេរីក្នុងសង្គមទំនើប ។ លោកបណ្ឌិត Michael...
អ្នកចម្រៀងអូប៉េរ៉ាកម្ពុជា លោក ឃួន សិទ្ធិស័ក្ដិ និងសិល្បករល្បីល្បាញដទៃទៀតនឹងចូលរួមសម្ដែងល្ខោ នអូប៉េរ៉ាអ៊ីតាលី Madama Butterfly នៅរោងមហោស្រពកោះពេជ្រក្នុងរាជធានីភ្នំពេញនាខែធ្នូខាងមុខ នេះ។ ការសម្តែងនេះនឹងមានព្រះរាជដឹកនាំដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស ព្រមទាំងមាន វត្តមានអ្នកចម្រៀងអូប៉េរ៉ាខ្មែរ លោក ឃួន សិទ្ធិស័ក្ដិ ផងដែរ។...
អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា លោក Elon Musk លែងជានាយកប្រតិបត្តិ របស់បណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Twitter ខណៈលោកស្រី Linda Yaccarino កាន់តំណែងជំនួស លោកដោយបានចាប់ផ្តើមធ្វើការ នៅក្រុមហ៊ុនកាលពីថ្ងៃចន្ទ ។ ប្រហែលម៉ោង ៨...
កាណាដា៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ផ្សែងអ័ព្ទ និងគ្រោះថ្នាក់ពី ភ្លើងឆេះព្រៃដែល កំពុងបន្តនៅកាណាដា បានលេបត្របាក់មេឃ លើឆ្នេរសមុទ្រភាគឦសានភាគច្រើន ដែលជំរុញឲ្យមានការជូនដំណឹង អំពីគុណភាពខ្យល់យ៉ាងធ្ងន់ធ្ងរ សម្រាប់ប្រជាជនអាមេរិករាប់លាននាក់។ គិតត្រឹមល្ងាចថ្ងៃអង្គារ រដ្ឋចំនួន ១៧ បានចេញការជូនដំណឹងទាំងនោះ ខណៈផ្សែងដ៏ក្រាស់បានបិទមេឃ និងបញ្ជូនមនុស្សនៅក្នុងផ្ទះដើម្បីជៀស វាងការដកដង្ហើមស្ថិតក្នុងខ្យល់ដែលបំពុល។ ផែនទីផ្សែងនៃភ្លើងឆេះព្រៃបង្ហាញជូនសម្រាប់ទីក្រុង និងរដ្ឋនានារបស់សហរដ្ឋអាមេរិក កំពុងរងឥទ្ធិពល...
ភ្នំពេញ៖គិតត្រឹមម៉ោង ១២៖០០នាទីថ្ងៃត្រង់ នាថ្ងៃទី០៧ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជាកើនមេដាយសរុប ៤៨គ្រឿង ឈរលេខរៀងទី៨ រួមមានមេដាយមាស ៨ ប្រាក់ ១៣ និងសំរឹទ្ធ ២៧គ្រឿង ខណៈក្រុមឥណ្ឌូនេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយសរុប ២៦៨គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕ ដោយ៖លី ភីលីព
ភ្នំពេញ៖កីឡាការិនីជនពិការ វ៉ិត ចន្ថា ដែលមកពីខេត្តកំពុងស្ពឺបានបំបែកកំណត់ត្រាដោយដណ្តើម បានមេដាយមាសចំនួន ៣ គ្រឿងក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នៅប្រទេកម្ពុជាក្នុងនាម ម្ចាស់ផ្ទះលើប្រភេទកីឡាអត្តពលកម្ម។ សម្រាប់មេដាយមាសទំាង ៣ គ្រឿងរបស់កីឡាការិនីជនពិការ វ៉ិត ចន្ថា ដែលជាការខិតខំប្រឹងប្រែងហ្វឹកហាត់ យ៉ាងយកចិត្តទុកដាក់ និងសកម្មក្រោមការបង្វឹករបស់ក្រុមគ្រូបង្វឹក លោក ផែ សុខ...
ឥឡូវនេះ Lexus ចាប់ផ្តើមទន្ទ្រានយកទីផ្សាររថយន្តធុនតូចៗហើយ ដោយបានបញ្ចេញរថយន្តរាងតូចច្រឡឹងដ៏ថ្មីសន្លាងបំផុតរបស់ខ្លួនគឺម៉ូឌែល LBX។ រថយន្តនេះ ស្រដៀងនឹង Toyota Yaris Cross ដែរ ដោយអភិវឌ្ឍលើគ្រោងឆ្អឹង TNGA-B។ វាជារថយន្តដ៏តូចបំផុតរបស់ Lexus ដែលមានប្រវែងត្រឹមតែ ៤១៩០មម, ទទឹង ១៨២៥មម, កម្ពស់ ១៥៤៥មម និងមានប្រវែងពីកង់មុខ...