បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាការនាំចេញរបស់ប្រទេសឥណ្ឌា ចំពោះវិស័យយោធាកាលពីឆ្នាំសារពើពន្ធ២០២២ដល់២០២៣ឬគិតត្រឹមខែមិនាឆ្នាំ២០២៣នេះមានកើនឡើង ដល់កំណត់ត្រាថ្មីមួយ។ ប្រភពដដែលបានបង្ហាញថាការនាំចេញមានចំនួនទៅដល់១៦០ពាន់លានរូពីឬត្រូវជា១,៩៤ពាន់លានដុល្លារអាមេរិកស្ថិតនៅក្នុងអត្រាកើនឡើងប្រមានជា៣៦៥លានដុល្លារលើសឆ្នាំចាស់និងកើនឡើងដល់ទៅ១០ដងនៃទំហំការនាំចេញកាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៧។ ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្ននេះឥណ្ឌាកំពុងនាំចេញទៅកាន់ប្រមានជា៨៥ប្រទេសហើយឧស្សាហកម្មឥណ្ឌាបានបង្ហាញពីសមត្ថភាពនៃការរចនា និងការអភិវឌ្ឍន៍របស់ខ្លួនទៅកាន់ពិភពលោក ជាមួយនឹងក្រុមហ៊ុនចំនួន១០០រួចមកហើយដែលនាំចេញផលិតផលការពារជាតិនាពេលបច្ចុប្បន្ន ។ ដើម្បីជំរុញការនាំចេញផលិតផលការពារជាតិ រដ្ឋាភិបាលឥណ្ឌាក្នុងរយៈពេលពី៥ ទៅ ៦ឆ្នាំចុងក្រោយនេះ ឥណ្ឌាបានយកគំនិតផ្តួចផ្តើមគោលនយោបាយមួយចំនួន និងអនុវត្តកំណែទម្រង់ រួមទាំងការសម្រួលនីតិវិធីនាំចេញ និងធ្វើឱ្យឧស្សាហកម្មកាន់តែមានភាពស្និទ្ធស្នាលក្នុងការធ្វើអាជីវកម្មជាមួយការនាំចេញតាមអ៊ីនធឺណិតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid នឹងធ្វើការលក់កីឡាករ Ferland Mendy ចេញពីក្លឹបដាច់ខាត បើមិនបានទទួលតម្លៃខ្លួនកីឡាករយ៉ាងហោចណាស់៦០លានអឺរ៉ូ។ ក្នុងនោះក្រៅតែពីក្លឹបកាំភ្លើងធំ Arsenal ក្លឹបមមេឃខៀវ Man City និងក្លឹបយក្ស Newcastle ហើយក៏នៅមានក្លឹបធំៗនៅអឺរ៉ុបជាច្រើនទៀតផងដែរ កំពុងតាមចង់បានកីឡាករបារាំងរូបនេះ។ Mendy កើតនៅថ្ងៃទី៨ខែមិថុនាឆ្នាំ១៩៩៥...
(ភ្នំពេញ) ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៣៖ បើនិយាយទៅ Samsung Galaxy S23 គឺមានប្រូម៉ូសិនពិសេសស្រាប់ហើយ ប៉ុន្តែកាន់តែអស្ចារ្យ…និងរំភើបរីករាយ…ជាមួយការផ្ដល់ជូនដ៏ពិសេសថែមទៀត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ…! សម្រាប់អតិថិជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា គ្រាន់តែធ្វើការទិញនូវថេប្លេត ឬស្មាតហ្វូនសេរីណាមួយពីក្នុងហាងលក់ទូរស័ព្ទដៃសាមសុង ទាំង 9 ទីតាំងនេះ ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 30...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា រុស្ស៊ីបានកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើទោះជាអ៊ុយក្រែនជំរុញឲ្យសមាជិករារាំងសកម្មភាពនេះក៏ដោយ ។ គេបានដឹងថា សមាជិក១៥រូបរបស់ក្រុមប្រឹក្សានីមួយៗឡើងកាន់តំណែងជាប្រធានសម្រាប់រយៈពេល១ខែតាមលំនាំវិលជុំ ។ លើកចុងក្រោយដែលរុស្ស៊ីកាន់តំណែងជាប្រធានគឺខែកុម្ភៈឆ្នាំ២០២២ ប្រទេសនេះបានបើកការលុកលុយពេញលេញលើអ៊ុយក្រែន ។ នេះមានន័យថា ក្រុមប្រឹក្សាសន្តិសុខកំពុងត្រូវបានដឹកនាំដោយប្រទេសដែលប្រធានាធិបតីត្រូវទទួលដីកាចាប់ខ្លួនអន្តរជាតិពីបទឧក្រិដ្ឋកម្មសង្គ្រាម ។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC ដែលមិនមែនជាស្ថាប័នអង្គការសហប្រជាជាតិ...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា ពាក្យបណ្តឹងមួយត្រូវបានប្តឹងទៅក្រុមហ៊ុន Google ដើម្បីទាមទារសំណងដែលមានទឹកប្រាក់ចំនួន៣,៤ពាន់លានផោន ស្មើនឹង៤,២ពាន់លានដុល្លារសម្រាប់អ្នកបោះពុម្ពផ្សាយសម្រាប់ប្រាក់ចំណូលដែលបាត់បង់ ។ ការអះអាងនេះបានធ្វើឡើងដោយអតីតនិពន្ធនាយកផ្នែកបច្ចេកវិទ្យា Guardian លោក Charles Arthur បានចោទប្រកាន់ ដល់ក្រុមហ៊ុន Google បានប្រើប្រាស់ទីតាំងលេចធ្លោនៅក្នុងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធើរណេតដោយខុសច្បាប់ក្នុងវិធីមួយដែលកាត់បន្ថយអ្វីដែលអ្នកបោះពុម្ពផ្សាយអាចទទួលបានពីពួកគេ ។ ក្រុមហ៊ុន...
បរទេស៖ ទីបំផុតក្រោយកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីររួចមក កាលពីថ្ងៃម្សិលមិញនេះ ទាំងប្រទេសចិន និងប្រទេសប្រេស៊ីល បានប្រកាសបញ្ឈប់ការប្រើប្រាស់ រូបិយវត្ថុជាលុយដុល្លារ ក្នុងដំណាក់ការអន្តរការី និងពង្រឹងការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក របស់ប្រទេសទាំងពីរជំនួសវិញ។ យោងតាមការចេញផ្សាយ របស់RTកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ ផ្តោតទៅល់ការធ្វើប្រតិបត្តិការទាំងពាណិជ្ជកម្ម និងហិរញ្ញវត្ថុហើយធ្វើយ៉ាងណា ឲ្យមានការប្រើប្រាស់ជំនួសវិញ ជាលុយប្រេស៊ីល (real) និងលុយចិន (renminbi)ឲ្យបានកាន់តែច្រើនឡើង។...
ចិន៖ លោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុ និងជាប្រធានវេននៃក្រុមហ៊ុន Huawei Technologies Co បាននិយាយថា ក្រុមហ៊ុននឹងមិនចងជោគវាសនារបស់ខ្លួន ទៅនឹងបុគ្គលតែម្នាក់នោះទេ នៅពេលសួរថា តើអ្នកណានឹងក្លាយជាអ្នកស្នងតំណែង ពីឪពុករបស់លោកស្រីគឺ Ren Zhengfei ដែលជាស្ថាបនិកក្រុមហ៊ុន Huawei យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ លោកស្រី...
អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា កាលពីដើមឆ្នាំនេះ លោក Mark Gurman នៅ Bloomberg បានរាយការណ៍ថា iOS 17 ប្រហែលជាមិនមែនជាការអាប់ដេតធំនោះទេ ហើយជំនួសមកវិញ នឹងផ្តោតលើការជួសជុលកំហុស និងការកែលម្អ ដំណើរការទាំងមូល ដោយសារតែក្រុមហ៊ុន កំពុងផ្លាស់ប្តូរឧបករណ៍ភាគច្រើនឆ្ពោះ...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា OpenAI បានបញ្ចេញ ChatGPT ទៅកាន់ពិភពលោកកាលពីចុងឆ្នាំមុន ដោយគ្មានបទពិសោធន៍ជជែកផ្ទាល់ សម្រាប់វេទិកាផ្សេងទៀត ប៉ុន្តែសេវា AI ជំនាន់ថ្មីនេះ នឹងមានពេលឆាប់ៗនេះ នៅលើស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រ តាមរយៈល្បិចគ្រប់ប្រភេទ និងកម្មវិធីភាគីទីបីដាច់ដោយឡែក។ យើងបានបង្ហាញអ្នករួចហើយពីរបៀបប្រើ ChatGPT នៅលើ...
ភ្នំពេញ៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រុមជម្រើសជាតិកីឡាបាល់ទឹកសិង្ហបុរី និងក្រុមជម្រើសជាតិកីឡាបាល់ទឹកកម្ពុជា បានធ្វើការប្រកួតជាមិត្តភាពពអន្តរជាតិ ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងសមត្ថភាពរបស់ខ្លួន បន្ទាប់ពីបានហ្វឹកហាត់ជាមួយគ្នាអស់ រយៈពេលជាយូរមកហើយ មុនព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនាខែឧសភាព។ ក្នុងឱកាសប្រកួតមិត្តភាពដោយ មានការអញ្ជើញជាអធិបតីពីសំណាក់ លោក ស៊ុន ចាន់ថុល...