វ៉ាស៊ីនតោន ៖ លេខាធិការកងទ័ពជើងទឹកលោក Carlos Del Toro កាលពីដើមខែនេះ បានព្រមានថា សហរដ្ឋអាមេរិក អាចរកឃើញថាខ្លួន “ប្រឈមមុខ” ដើម្បីបន្តបំពាក់អាវុធ ឲ្យខ្លួនឯង និងផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ប្រសិនបើការផលិត អាវុធមិនកើនឡើង។ ការអត្ថាធិប្បាយ របស់លោកបានធ្វើឡើង បន្ទាប់ពីប្រធានគោលនយោបាយបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងកាលពីខែកញ្ញា ថា “ភាគហ៊ុនយោធានៃប្រទេសសមាជិកអឺរ៉ុប...
ម៉ូស្គូ ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានព្រមានអំពីសម្ព័ន្ធយោធា ប្រឆាំងអាមេរិកថ្មី ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងជុំវិញសង្គ្រាមអ៊ុយក្រែន នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Newsweek។ សហរដ្ឋអាមេរិក និងរុស្ស៊ី បានចាត់ទុកគ្នាទៅវិញទៅមកជាគូបដិបក្ខ នៅលើឆាកពិភពលោក ទោះជាយ៉ាងណាក៏ដោយ ការឈ្លានពាន របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ...
វ៉ាស៊ីនតោន ៖ ប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley បានព្រមាន កាលពីថ្ងៃសុក្រថា ការបណ្តេញកងកម្លាំងរុស្ស៊ី ទាំងស្រុងចេញពីអ៊ុយក្រែន ក្នុងរយៈពេលនៃឆ្នាំ២០២៣ នឹងក្លាយជាកិច្ចការ ដ៏លំបាកបំផុតមួយ ។ ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននៅឯមូលដ្ឋាន ទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ លោក Milley បានលើកឡើងថា លោកជឿជាក់ថា...
គៀវ៖ កងកម្លាំងអ៊ុយក្រែនបានឲ្យដឹងថា ពួកគេបានបើកការវាយប្រហារលើមូលដ្ឋាន និងមន្ទីរពេទ្យវាលមួយកន្លែង ដែលទាហានរុស្ស៊ីកំពុងស្នាក់នៅ ជាមួយនឹងប្រភពអ៊ុយក្រែនបានឲ្យដឹងនៅលើ Twitter ថាមនុស្សជាង ១០០នាក់ត្រូវបានទុកចោលនៅក្រោមគំនរបាក់បែក។ កាលពីថ្ងៃអាទិត្យ នាយកដ្ឋានទំនាក់ទំនងយុទ្ធសាស្ត្ររបស់យោធាអ៊ុយក្រែន (AFU Stratcom) បានរាយការណ៍ថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារលើអគារមន្ទីរពេទ្យនៃអតីតរោងចក្រផលិតម៉ាស៊ីននៅក្នុងទីក្រុង Kadiivka ដែលកាន់កាប់ដោយរុស្ស៊ី ចម្ងាយប្រហែល ៣០ម៉ាយភាគខាងត្បូងនៃទីក្រុង Lysychansk ។ AFU...
គៀវ៖ អ៊ុយក្រែនបានជំរុញអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តអឺរ៉ុបឱ្យ “គិតឱ្យបានលឿនជាងមុន” អំពីការយល់ព្រមតាមសំណើរបស់ទីក្រុងគៀវ សម្រាប់រថក្រោះប្រយុទ្ធដ៏មានឥទ្ធិពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ កាលពីថ្ងៃសៅរ៍ លោក Mykhailo Podolyak ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡុឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យលោកខាងលិចបង្កើនការគាំទ្រផ្នែកយោធា សម្រាប់ប្រទេសនៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ កិច្ចប្រជុំដ៏លំបាករបស់មន្ត្រីលោកខាងលិចកាលពីថ្ងៃសុក្រនៅឯមូលដ្ឋានអាកាស Ramstein...
វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារអវកាសណាសា “NASA”របស់សហរដ្ឋអាមេរិកកំពុងសហការជាមួយក្រុមហ៊ុនអាកាសចរណ៍យក្ស Boeing ដើម្បីបង្កើតយន្តហោះពាណិជ្ជកម្មជំនាន់ក្រោយ ដែលបញ្ចេញកាបូនតិច។ អង្គការណាសា ដែលទស្សនៈរបស់ខ្លួនក៏រួមបញ្ចូលនូវការស្រាវជ្រាវផ្នែកអាកាសចរណ៍នឹងវិនិយោគទឹកប្រាក់ ៤២៥ លានដុល្លារក្នុងរយៈពេល ៧ ឆ្នាំលើគម្រោង “Sustainable Flight Demonstrator” (SFD) ខណៈក្រុមហ៊ុន Boeing និងដៃគូរបស់ខ្លួននឹងចំណាយប្រាក់ប្រមាណ ៧២៥លានដុល្លារ។ប្រធានអង្គការ NASA...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ការស្លាប់ដ៏ធំនៃសត្វសមុទ្រ នៅលើឆ្នេរសមុទ្រពី Hartlepool ដល់ Whitby បានឃើញក្តាមជាច្រើនបានបោកបក់នៅលើឆ្នេរ នៅចន្លោះខែតុលាដល់ខែធ្នូ ឆ្នាំ ២០២១។ ក្រុមប្រឹក្សាឯករាជ្យមួយបានសន្និដ្ឋានថា វាមិនទំនងទេដែលថា ការបូមខ្សាច់ដើម្បីពង្រីកកំពង់ផែ Teesside បានបណ្តាលឲ្យក្តាមរាប់ពាន់ក្បាល និងជីវិតសត្វសមុទ្រផ្សេងទៀត។ វាបណ្តាលឲ្យមានឈុតឆាកដ៏គួរឲ្យសោកសៅនៃចំនួនជីវិតសត្វសមុទ្របានស្លាប់ជាច្រើននៅលើឆ្នេរសមុទ្រ។ក្រុមអ្នកនេសាទក៏បានព្រមានថា ព្រឹត្តិការណ៍នេះជាមហន្តរាយសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។ ការស្រាវជ្រាវសិក្សាបានណែនាំថា ការស្លាប់នេះបណ្តាលមកពីសារធាតុពុល Pyridine ឧស្សាហកម្មដែលអាច...
វ៉ាស៊ីនតោន៖ប្រធាន Twitter លោក Elon Musk បានប្រកាសនៅលើ Tweets ជាបន្តបន្ទាប់កាលពីម្សិលមិញថា សេវាកម្មជាវរបស់ ក្រុមហ៊ុននឹងបង្ហាញការផ្សាយពាណិជ្ជកម្មតិចជាងមុនដល់អ្នកប្រើប្រាស់ រួមទាំងកម្រិត គ្មានការផ្សាយពាណិជ្ជកម្មផងដែរ យោងតាមការ ចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។ ការប្រកាសនេះធ្វើឡើង ខណៈបណ្ដាញសង្គមបានប្រឈមមុខនឹងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចចាប់តាំងពីការ ចូលកាន់កាប់របស់ខ្លួនដោយលោក Musk ក្នុងខែតុលា។ ការផ្សាយពាណិជ្ជកម្មគឺញឹកញាប់ពេកនៅលើ Twitter និងធំពេក។...
វ៉ាស៊ីនតោន៖សារព័ត៌មាន Sputnik បានដកស្រង់របាយការណ៍របស់ CNBC ដោយលើកឡើងពីកំណត់ត្រារបស់ក្រុមហ៊ុន ផ្ទៃក្នុងបានប្រាប់ឲ្យដឹងថា ចំនួនបុគ្គលិកនៅ បណ្តាញសង្គម Twitter បានថយចុះប្រហែល ៨០ ភាគរយចាប់តាំងពីការទិញ ភាគហ៊ុនរបស់សហគ្រិនអាមេរិកលោក Elon Musk មក យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។ CNBC បាននិយាយកាលពីម្សិលមិញថា មុនពេលលោក Musk បានបញ្ចប់ការទិញ...
Bosnia៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ទន្លេ Drina ក្នុងប្រទេស Bosnia-Herzegovina ត្រូវបានទុកចោល ដោយសំរាមពេញតែម្តង បន្ទាប់ពីអាកាសធាតុសើម ខណៈកាកសំណល់ ពីកន្លែងចាក់សំរាម តាមមាត់ទន្លេគ្រប់គ្រងមិនបានល្អ ដោយបានបន្សល់ទុកនូវកម្រាលព្រំដ៏ធំ ល្វឹងល្វើយលាត សន្ធឹងពាសពេញផ្ទៃទឹក។ កាកសំណល់រាប់តោនរួមទាំងដបប្លាស្ទិក សម្បកកង់ដែលប្រើរួច និងទូរទឹកកកបានប្រែក្លាយទន្លេដែល ល្បីល្បាញដោយ សារពណ៌ត្បូងមរកត និងទេសភាពដ៏អស្ចារ្យទៅជាទន្លេគំនរសំរាមអណ្តែតទឹកទៅវិញ។ ទន្លេ...