ប៉ារីស៖ ប៉ូលិសបារាំងបាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស ៤នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសបារាំង បន្ទាប់ពីរថយន្ត Tesla របស់ពួកគេត្រូវបានគេរាយការណ៍ថា បានបុកផ្លាកសញ្ញាផ្លូវមួយ ហើយបានឆាបឆេះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ អ្នកនាំពាក្យប៉ូលីសក្នុងតំបន់ លោក Lt. Eric Hoarau បាននិយាយថា កាលៈទេសៈពិតប្រាកដនៃការធ្លាក់រថយន្ត កាលពីយប់ថ្ងៃសៅរ៍នៅជិតទីក្រុង...
កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍បានឲ្យដឹងថា ឪពុករបស់កីឡាករបាល់ទាត់ឆ្នើមរបស់ប្រទេសកូរ៉េខាងត្បូង Son Heung-min ត្រូវបានតុលាការកូរ៉េខាងត្បូងបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន ៣លានវ៉ុន ស្មើនឹង ២,២២០ដុល្លារអាមេរិក សម្រាប់ការបំពានច្បាប់សុខុមាលភាពកុមារ នៅសាលាបាល់ទាត់របស់លោក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ លោក Son Woong-jung ជាអតីតកីឡាករបាល់ទាត់ដែលបានសរសេរសៀវភៅអនុស្សាវរីយ៍ លក់ដាច់បំផុតដោយរៀបរាប់អំពីរបៀប ដែលលោកបានជួយកូនប្រុសរបស់លោកឲ្យក្លាយជាខ្សែប្រយុទ្ធ ដ៏ល្អបំផុតម្នាក់ក្នុងក្របខ័ណ្ឌ...
អង់គ្លេស៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតកីឡាករខ្សែប្រយុទ្ធកំពូល Sergio Aguero បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្លិប Barcelona ជុំវិញទឹកប្រាក់ឈ្នួលចំនួន ៣.២លានដុល្លារ ដែលជំពាក់ជាផ្នែកមួយនៃលក្ខខណ្ឌការបញ្ចប់កិច្ចសន្យាឆ្នាំ២០២១ របស់លោកជាមួយក្លិប។ កីឡាករ Aguero បានចុះកុងត្រារយៈពេល២ ឆ្នាំជាមួយ Barcelona បន្ទាប់ពីចាកចេញពី Man City...
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការរៀបចំប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី”នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានស្វាគមន៍ និងជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនីមកពីបណ្តាលខេត្តនានាចំនួន ២៥០ នាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីចូលរួមការរៀបចំប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី”លើកទី១នេះ។ លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីយុទ្ធគុនចម្រុះខ្មែរបុរាណជាង ២៥០នាក់...
ភ្នំពេញ៖ ដើម្បីពង្រឹងទំនាក់ទំនងនៅក្នុងសហគម៍ និងពង្រឹងសុខភាពអោយកាន់តែប្រសើរ ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិនបានប្រកាស់នូវកម្មវិធី “Orkide Fun Run, រត់ក្នុងសហគមន៍ដើម្បីសុខភាព” ប្រព្រឹត្តិឡើងនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ដែលមានទីតាំងនៅនៅទីតាំង អ័រគីដេ ដឹប៊ូតានឹចស៊ីធី តាមបណ្តោយផ្លូវជាតិលេខ6A សង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការបង្កើតឡើងនូវកម្មវិធីនេះ...
នៅក្នុងការវិវឌ្ឍដ៏គួរឱ្យរំភើបសម្រាប់អ្នកចូលចិត្តស្មាតហ្វូន vivo សូមជម្រាបជូនថា V40 Series ថ្មីនេះ បានបើកសម្ពោធជាផ្លូវការ V40 Series ដែលសហការជាមួយក្រុមហ៊ុនអុបទិកដ៏ល្បីល្បាញម៉ាក “ZIESS” ព្រមទាំងបើកទទួលការកក់ចាប់ពីថ្ងៃទី 14 ខែតុលាឆ្នាំ 2024 នេះតទៅ។ កិច្ចសហការនេះ សន្យាថានឹងលើកកម្ពស់ ការថតរូប ការថតវីដេអូតាមរយៈទូរសព្ទ ទៅកាន់កម្រិតថ្មីមួយទៀត ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប...
The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអ៊ីតាលី Napoli បានកំពុងព្យាយាមក្នុងការស្វែង រកឳកាសក្នុងការចរចា ជាមួយនឹងកីឡាករខ្សែការពារស្លាបឆ្វេង Chiwell ដែលកំពុងលេង ឲ្យក្លឹបតោខៀវ Chelsea ។ ខណៈដែលក្លឹបតោខៀវ Chelsea មិនសូវបានផ្តល់ ឳកាសបង្ហាញខ្លួន ជូនកីឡាករខ្សែការពារ អង់គ្លេសរូបនេះ គេជឿជាក់ថា ម្ចាស់ពានរង្វាន់ Serie A...
តៃប៉ិ៖ នៅថ្ងៃចន្ទនេះ ប្រទេសចិន បានដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងដើម្បីឡោមព័ទ្ធកោះតៃវ៉ាន់ ក្នុងសមយុទ្ធក្រុងប៉េកាំង ដែលបានអះអាងថា មានគោលបំណងបញ្ជូនការ ព្រមានដ៏ម៉ឺងម៉ាត់បំផុត ដល់កងកម្លាំងបំបែកខ្លួន ដែលនៅលើដែនកោះដែលគ្រប់គ្រង ដោយខ្លួនឯងនេះ ។ ក្រុងប៉េកាំង មិនបានច្រានចោល ការប្រើកម្លាំងដើម្បីនាំឲ្យកោះតៃវ៉ាន់ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទេ ហើយសមយុទ្ធនៅថ្ងៃចន្ទនេះ វាគ្រាន់តែតំណាងឱ្យការប្រកួតប្រជែង ក្នុងសង្គ្រាមទ្រង់ទ្រាយធំជុំទី៤ របស់ខ្លួនក្នុងរយៈពេល០២ឆ្នាំកន្លងមកនេះ ។...
១. យកវត្ថុដែលធ្វើឲ្យ រលាកចេញបីរាងកាយ យ៉ាងឆាប់រហ័សបំផុតៈក្នុងករណីត្រូទឹកក្តៅរលាក ទាំងសំលៀកបំពាក់ អ្នកត្រូវប្រញាប់ដោះខោអាវចេញ ប្រសិនបើអ្នកមិនអាចដោះចេញបានទេ អ្នកត្រូវយកទឹកត្រជាក់ មកស្រោចពីលើភ្លាម ។ តែប្រសិនបើគ្មានទឹកនៅក្បែរនោះទេ អ្នកត្រូវដេកនៅលើដី ហើយប្រមៀលខ្លួនចុះឡើង ដើម្បីពន្លត់ភ្លើង ដែលឆេះខោអាវនោះ។ ២. បញ្ចុះកម្តៅស្បែកឲ្យបានលឿនជាទីបំផុតៈត្រូវបញ្ចុះកម្តៅត្រង់ផ្នែក ដែលត្រូវបានរលាកដោយទឹកត្រជាក់ ឬទឹកកក ព្រោះបើអ្នកមិនប្រញាប់បញ្ចុះកម្តៅភ្លាមៗទេ ស្បែក នៅត្រង់បរិវេណនោះវា...
រដ្ឋកាលីហ្វញ៉ាៈ ភ្នាក់ងារអវកាសណាសានិយាយថា យានអវកាសនៃឋានព្រះច័ន្ទភ្លោះដែលមានតួនាទីប្រមូលទិន្នន័យអំពីប្រព័ន្ធរូបរាងខាងក្នុង និងសមាសភាពរបស់ព្រះច័ន្ទ នឹងត្រូវបានប៉ះទង្គិចជាមួយនឹងផ្ទៃខាងក្រៅរបស់ព្រះច័ន្ទ។ ក្រុមភ្នាក់ងារអវកាសបានធ្វើសេចក្តីរាយការណ៍ថា ដោយសារតែពួកវា ស្ថិតនៅក្នុងគន្លងគោចរទាប ព្រមទាំងកំរិតឥន្ធនៈ ក៏ទាបសម្រាប់ការពិនិត្យមើល តាមបែបវិទ្យាសាស្រ្ត យានអវកាសភ្លោះ ដែលត្រូវបានគេឲ្យឈ្មោះថា Ebb និង Flow នឹងត្រូវមានការប៉ះទង្គិច ជាមួយនឹងប៉ូលខាងជើង របស់ព្រះច័ន្ទនៅថ្ងៃច័ន្ទនេះ។ មន្ទីរពិសោធន៍ របស់ភ្នាក់ងារអវកាសណាសា នៅក្នុងរដ្ឋកាលីហ្វញ៉ាបានឲ្យដឹងថា...