ការប្រកួតជើងទី ១ រវាងក្រុមជម្រើសជាតិអង់គ្លេសនិងក្រុមជម្រើសក្រិកយប់មិញបានបញ្ចប៉ទៅទាំងដែលលទ្ធផលចាញ់ឈ្នះត្រូវបានធ្វើឡើងនៅចុងម៉ោងទៅហើយ។ ក្រិកនាំមុខមុនតាំងពីនាទីទី៤៩ ដើមតង់ទី២ ដោយកីឡាករ Vangelis ប៉ុន្តែលទ្ធផលនេះបានអូសបន្លាយដល់នាទីទី៨៧ ទើបកីឡាករ Bellingham អាចតាមស្មើមកវិញបានហើយការប្រកួតបានបន្តដល់ចុងម៉ោងនាទីទី៩០ ទើបកីឡាករ Vangelis ដដែលអាចបន្ថែមបាន១គ្រាប់ជ័យជំនះ។ លទ្ធផល ២ ទល់នឹង ១នឹងធ្វើឲ្យក្រិកមានអទិភាពជាងក្នុងការប្រកួតនៅជើងទី២ ក្នុងពូល F នេះ។អង់គ្លេសនឹងត្រូវប្រកួតប៉ះក្រិកម្តងទៀតនៅថ្ងៃទី១៥ ខែវិច្ឆិកា...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ តារារ៉េបអាមេរិក លោក Kanye West ត្រូវបានគេឃើញដើរទិញឥវ៉ាន់ជាមួយភរិយា គឺអ្នកនាង Bianca Censori នៅផ្សារទំនើបតូក្យូ បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការលែងលះគ្នារបស់ពួកគេ។ Page Six បានរាយការណ៍ថា លោក Kanye អាយុ...
ឌូបៃ ៖ ប្រទេសជប៉ុន បានរក្សាកំណត់ត្រា ១០០ ភាគរយ របស់ពួកគេ សម្រាប់ការប្រកួតជុំទី៣ នៃវគ្គជម្រុះ សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ កម្រិតពិភពលោក “World Cup ឆ្នាំ 2026” ដោយទទួលបានជ័យជម្នះ ២-០ លើក្រុមអារ៉ាប៊ីសាអូឌីតនៅទីក្រុង Jeddah កាលពីថ្ងៃព្រហស្បតិ៍ យោងតាមការចេញផ្សាយពីគេហទំព័រ...
ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមកីឡាយូដូ ថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ រៀបចំដោយ ខេមរសហព័ន្ធយូដូ ក្រោមការប្រើប្រាស់ ថវិកាឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡាប្រព្រឹត្ត នៅអាគារដំបូលទូក នៃសាលហ្វឹកហាត់ របស់ខេមរសហព័ន្ធយូដូ...
ឥណ្ឌា ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា លោក Ratan Tata ជាពាណិជ្ជករដ៏មាន ឥទ្ធិពលបំផុត មួយរបស់ពិភពលោក និងជាអតីតប្រធានក្រុមហ៊ុន Tata Group ដែលជាក្រុមហ៊ុនដ៏ចំណាស់ជាងគេ និងធំជាងគេបំផុតរបស់ឥណ្ឌា បានទទួលមរណភាព ក្នុងអាយុ ៨៦ ឆ្នាំហើយ។ កាសែត Reuters...
U.N៖ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា កុមារី និងស្ត្រីជាង ៣៧០លាននាក់ នៅរស់រានមានជីវិតនាពេលបច្ចុប្បន្ននេះ ឬមួយក្នុងចំណោម ៨នាក់ នៅទូទាំងពិភពលោកបានជួបប្រទះការចាប់រំលោភ ឬការរំលោភផ្លូវភេទមុនអាយុ ១៨ឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ អង្គការយូនីសេហ្វបានរាយការណ៍សម្រាប់ការស្ទង់មតិសកលដំបូងនៃបញ្ហានេះថា ចំនួននេះកើនឡើងដល់ ៦៥០លាននាក់ ឬមួយក្នុងចំណោម ៥នាក់ នៅពេលពិចារណាលើទម្រង់មិនទាក់ទងនៃអំពើហិង្សាផ្លូវភេទ ដូចជាការរំលោភបំពានតាមអ៊ីនធើណេត...
យូអិន៖ លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានជំរុញឱ្យអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយប្រហារជំនួយមនុស្សធម៌ លុបបំបាត់ការបិទតំបន់ហ្គាហ្សា និងការរឹតបន្តឹងលើការចូលប្រើប្រាស់មនុស្សធម៌ និងសហការយ៉ាងពេញលេញជាមួយអង្គការសហប្រជាជាតិ និងភ្នាក់ងារមនុស្សធម៌ផ្សេងទៀត។ នៅក្នុងសុន្ទរកថានៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា លោក Fu បានឲ្យដឹងថា ជម្លោះនៅតំបន់ហ្គាហ្សា និងស្ថានការណ៍នៅមជ្ឈិមបូព៌ាបានឈានមុខគេក្នុងការងាររបស់ក្រុមប្រឹក្សាចាប់តាំងពីខែតុលាឆ្នាំមុន ប៉ុន្តែស្ថានភាពមិនមានភាពប្រសើរឡើងទេរហូតមកដល់ពេលនេះ ហើយផ្ទុយទៅវិញ វាបានបន្តកាន់តែយ៉ាប់យ៉ឺន។...
ព្រុចសែល៖ តាមការលើកឡើងរបស់ក្រុមអ្នកគិតគូរផ្នែកសេដ្ឋកិច្ចដែលមានមូលដ្ឋាននៅក្រុងប្រ៊ុចសែល Bruegel បានឲ្យដឹងថា ពន្ធគយដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនីពីថ្មរបស់ចិន (EVs) គឺជាកំហុសដែលនឹងបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ។ គណៈកម្មការអឺរ៉ុប បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានអនុម័តការបោះឆ្នោតមួយ ដើម្បីដាក់ទណ្ឌកម្មពន្ធលើរថយន្ត EVs របស់ចិន ដែលបង្កឱ្យមានការរិះគន់ពីបណ្តាប្រទេសអឺរ៉ុបមួយចំនួន និងឧស្សាហកម្មរថយន្ត ដែលព្រមានថាការផ្លាស់ប្តូរនេះ អាចកើនឡើងប្រឆាំងនឹងការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប។ ទោះបីជាគណៈកម្មការបានឲ្យដឹងថា ខ្លួនទទួលបានការគាំទ្រជាចាំបាច់ពីរដ្ឋជាសមាជិកក៏ដោយ សមាជិកសហភាពអឺរ៉ុបចំនួន ១២នាក់...
ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ បានប្រកាសបើកទទួលចុះឈ្មោះចូលរៀន សម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ជាមួយការផ្តល់ជូនអាហារូបករណ៍សិក្សារហូតដល់ ៣០% ។ តាមរយៈនេះសាកលវិទ្យាបៀលប្រាយ ក៏ចាប់ផ្ដើម ទទួលពាក្យចុះឈ្មោះចូលរៀន ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។ +សម្រាប់វគ្គទី១ ចូលរៀនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សាកសួរព័ត៌មានថ្ងៃនេះ និស្សិតនឹងទទួលបានការផ្តល់ជូនអាហារូបករណ៍សិក្សារហូតដល់ទៅ៣០%ជាមួយកម្មវិធីសិក្សាដូចខាងក្រោម៖-កម្រិតបរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង (Bachelor...
សិង្ហបុរី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទីលានការប្រណាំងសេះ នៅប្រទេសសិង្ហបុរីដែលមានអាយុ ១៨០ឆ្នាំ ត្រូវបានបាត់ស្រមោលជាផ្លូវការហើយ ខណៈទីលានប្រណាំងតែមួយគត់ របស់រដ្ឋនឹងត្រូវប្រគល់ ជូនរដ្ឋាភិបាលរបស់ខ្លួនវិញ សម្រាប់កែលម្អធ្វើលំនៅដ្ឋាន និងការប្រើប្រាស់ផ្សេងៗទៀត ។ ក្លឹប Singapore Turf Club របស់រដ្ឋបានរៀបចំការប្រណាំងសេះ ចុងក្រោយរបស់ខ្លួននៅ...