ថៃ៖Royal Gazette ផ្លូវការបានប្រកាសកាលពីថ្ងៃអង្គារថា ព្រះមហាក្សត្រថៃបានចុះហត្ថលេខានៅលើច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ដែលធ្វើឲ្យប្រទេសថៃក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាកន្លែងធំបំផុតនៅអាស៊ីដែលទទួលស្គាល់អាពាហ៍ពិពាហ៍មួយនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានផ្តល់ការយល់ព្រមពីព្រះមហាក្សត្រចំពោះច្បាប់ថ្មីដែលបានអនុម័តដោយសភាកាលខែមិថុនា ដែលនឹងចូលជាធរមានក្នុងរយៈពេល ១២០ ថ្ងៃ ដោយមានន័យថា ពិធីមង្គលការដំបូងត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងខែមករា។ ថៃក្លាយជាប្រទេសទី ៣ ក្នុងទ្វីបអាស៊ី...
ចិន៖ថ្មីៗនេះ តារាសម្តែងជនជាតិចិន នាង Zheng Shuang បានបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា ការជឿទុកចិត្តមនុស្សខុសអាចនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ រួមទាំងការចំណាយខ្ពស់ និងការអស់សង្ឃឹមយ៉ាងខ្លាំងដល់ខ្លួនឯងជាក់ជាមិនខាន់ឡើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ នាង Zheng បានកត់សម្គាល់ថា អាយុ និងដំបូន្មានកម្រធ្វើឲ្យមនុស្សភ្ញាក់ផ្អើលណាស់ ហើយការជឿជាក់លើបុគ្គលខុស អាចនាំអ្នកធ្វើដំណើរទៅកាន់ផ្លូវនៃការចំណាយខ្ពស់ និងភាពអស់សង្ឃឹមជានិច្ច។ ទន្ទឹមនឹងការបង្ហោះរបស់នាង...
តាំងពីកកើត នៃមនុស្សជាតិមក មនុស្សតែងតែស្វែងរកអ្វីៗ ដែលថ្មីជានិច្ចក្នុងការអភិវឌ្ឍជីវភាព រស់នៅប្រចាំថ្ងៃរបស់ខ្លួន ។ ក្នុងកំឡុងពេលនោះ មនុស្សត្រាច់ចរចេញពីព្រៃភ្នំ ហើយធ្វើកសិកម្មបង្កើតជាភូមិឋាន ក្រោយមករីកធំធាត់ក្លាយជាទីក្រុង ដែលនាំឲ្យគំនិតរីកចម្រើនជាលំដាប់ ។ អស់រយៈកាលជាច្រើនពាន់ឆ្នាំមក មនុស្សចាប់ផ្ដើមចេះប្រើប្រាស់សម្ភារៈដែលវិវត្តន៍ពីថ្ម រហូតដល់លោហៈ បន្ទាប់មកក៏រកឃើញម៉ាស៊ីន ។ គំនិតវិទ្យាសាស្ត្រទាំងនោះ បានញ៉ាំងឲ្យមានការផ្លាស់ប្ដូរមួយដ៏ធំក្នុងជីវិតដែលគេឲ្យឈ្មោះ បដិវត្តន៍ឧស្សាហកម្ម ។ មកទល់សព្វថ្ងៃនេះ...
តើអ្នកធ្លាប់ពិបាកសម្រេចចិត្ត នៅពេលប្តូរសំបកកង់រថយន្តម្តងៗទេ ថាតើគួរប្តូរចោលទាំងអស់ ឬប្តូរតែសំបកកង់ណា ដែលខូចសឹករិចរិលខ្លាំង? ការពិតទៅ គឺវាផ្អែកលើកត្តាជាច្រើន ដូចជា អាយុកាលសំបកកង់ទាំង៤ សភាពសំបកកង់នីមួយៗ ជាក់ស្តែង និងជាពិសេសគឺថវិកាតែម្តង។ ជាគន្លឹះក្នុងការពិចារណា លើការប្តូរសំបកកង់រថយន្តនេះ គឺលោកអ្នកអាចពិនិត្យមើលសំបកកង់ទាំង៤។ ជាទូទៅ បើអាយុ ឬដឺឡេរបស់សំបកកង់ទាំង៤ ដូចគ្នា គឺសំបកកង់ផ្នែកខាងមុខ អាចនឹងមានការខូចសឹករិចរិលខ្លាំង ជាងផ្នែកខាងក្រោយ...
បទម្រៀងទាំងប្រពៃណី និងសម័យត្រូវបានផលិតឡើង ហើយចេញជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម ដោយផលិតកម្ម និងតារាចម្រៀងល្បីៗ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤ នេះ ។ ដោយឡែក បទ”រំលស់ប្រពន្ធ” របស់កញ្ញា តន់ ចន្ទសីម៉ា ដែលទើបចេញកាលពីពេលថ្មីៗ ត្រូវបានហ្វេនៗជជែកគ្នាជុំវិញការប្រើសំឡេងច្រៀង។ ក្រោយពីបានស្ដាប់ មានហ្វេនៗជាច្រើនចូលComment ដោយអ្នកខ្លះលើកឡើងថា តន់ ចន្ទសីម៉ា...
អ្នកចាំទីរបស់ក្រុមអ្នកមានបុណ្យ Barcelaona គឺកីឡាករ Marc-Andre ter Stegen បានធ្វើការវះកាត់របួសជង្គង់ ដោយជោគជ័យ និងត្រូវបន្តសម្រាកព្យាបាលចំនួន ៧ខែ ។ Marc-Andre ter Stegen បានប្ដូរចេញនៅវគ្គទី២ក្នុងជំនួបយកឈ្នះទៅលើ Villareal ៥-១ កាលពីចុងសប្ដាហ៍កន្លងទៅ ពេលនោះអ្នកចាំទីរបស់ Barca...
ខ្សែការពាររបស់ក្រុម Alaves កីឡាករ Abdelkabirb Abparរបស់ជម្រើសជាតិម៉ារ៉ុកបានធ្វើការសុំអាវពីខ្សែប្រយុទ្ធ Kylian Mbappe ទាំងពាក់កណ្ដាលទីពោលគឺនៅពេលបញ្ចប់វគ្គទី១ ដែលពេលនោះ Real Madrid កំពុងនាមុខ២-០ក្នុងការប្រកួត La Liga សប្ដាហ៍ទី៧។ ក្នុងការប្រកួតពេញ៩០នាទី Real Madrid បានយកឈ្នះទៅលើ Alaves ក្នុងលទ្ធផល៣-២ ក្រោយពេលនាំមុខ៣-០...
(អង់គ្លេស)៖ ក្រៅពីកុមារ និងវ័យចំណាស់ មនុស្សពេញវ័យដែលធ្វើការនៅក្នុងការិយាល័យ ក៏អាចប្រឈម នឹងជំងឺឆ្លងជាពិសេស អ្នកដែលធ្វើការក្នុងបន្ទប់មានអាការធាតុស្ងួត ដោយសារប្រើម៉ាស៊ីនត្រជាក់ សីតុណ្ហភាព ក្រោម ២៥អង្សាសេ ទ្វារបង្អួចបិទជិតពុំមានខ្យល់ចេញចូល។ នេះបើយោងតាមគេហទំព័រព័ត៌មានសុខភាព Health News ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។ ដោយសារមេរោគវីរុសងាយនឹងធំធាត់ និងសាយភាយច្រើន ធ្វើឲ្យកើតមានជំងឺឆ្លងផ្សេងៗដូចជា...
(ទីក្រុងស៊ីដនី)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអូស្រ្តាលីមានមតិថា អាកាសបាតុភូតដែលបានកើតឡើងមកលើភពផែនដីកាលពី ២.៥លានឆ្នាំមុនប្រហែលជាបានបង្កើតរលកយក្សស៊ូណាមិនដ៏ធំសំបើមមួយ ព្រមទាំងបាន ពន្លិចភពផែនដីទៅក្នុងយុគសម័យទឹកកក។ នេះបើយោងតាមប្រភពព័ត៌មាន Science Daily ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។ ក្រុមអ្នកវិទ្យាសាស្រ្តនៅមហាវិទ្យាល័យ New South Wales និយាយថា ដោយសារតែអាកាសបាតុភូតបានធ្លាក់ទៅក្នុងទឹកជ្រៅ នៅក្នុងមហាសមុទ្របាស៊ីហ្វិចភាគខាងត្បូង ក្រុមអ្នកស្រាវជ្រាវភាគច្រើន បានធ្វើការបញ្ចុះសក្តានុពលរបស់វាសម្រាប់ការនាំឲ្យមានមហន្តរាយនៅតាមបណ្តោយច្រាំងសមុទ្រដែលមានទីតាំងនៅជុំវិញមហាសមុទ្របាស៊ីហ្វិច...
បរទេស៖ មានការរំលោភសេពសន្ថវៈម្តងរៀងរាល់ម៉ោងនៅទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស, នេះបើយោងតាមទិន្នន័យរបស់ប៉ូលីសដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ ស្ទើរតែ ៨.៨០០ករណីត្រូវបានដោះស្រាយនៅឆ្នាំ ២០២៣ ដែលជាមធ្យមគឺមាន ២៤ករណីក្នុងមួយថ្ងៃ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា តួលេខដែលទទួលបានដោយទូរទស្សន៍រដ្ឋ BBC តាមរយៈសំណើសេរីភាពព័ត៌មាន បង្ហាញពីរបាយការណ៍ចំនួន ១១.០០០ករណីបន្ថែមទៀតអំពីបទល្មើសផ្លូវភេទផ្សេងទៀត។ ចំនួនសរុបបានកើនឡើង ១៤ភាគរយ...