ទីក្រុងឡុងដ៏ៈ អ្នកស្រាវជ្រាវជនជាតិ អង់គ្លេស ដែលក្រុមរបស់គេ បានធ្វើការបង្កាត់ ប្រភេទសត្វចៀមម្យ៉ាង ដែលជាប្រភេទសត្វពាហនៈ ដែលត្រូវបានគេបង្កាត់ដំបូងគេ បង្អស់ទូទាំងពិភពលោក បាននិយាយថា បច្ចេកវិទ្យា តាមបែបវិទ្យាសាស្រ្ត អាចបង្កាត់ប្រភេទដំរីផុតពូជម្យ៉ាង ដែលមានរោមយ៉ាងក្រាស់ឃ្មឹក ដោយមានឈ្មោះថា woolly mammoth ។ ក្នុងខណៈពេលដែល ដំរីប្រភេទនេះមិនអាចធ្វើការបង្កាត់ តាមរបៀប នៃការបង្កាត់សត្វចៀមបាន...
ចិន ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Scmp បានប្រាប់ឲ្យដឹងថា អវកាសយានិកជនជាតិចិន ពីរនាក់នៅលើស្ថានីយអវកាស Tiangong បានបំបែកឯតទគ្គកម្ម ពិភពលោកសម្រាប់ ការដើរក្នុងលំហ តែមួយមានរយៈពេលយូរបំផុត ដោយបានកំណត់ កាលពីជាង ២ ទសវត្សរ៍មុនដោយកម្មវិធីអវកាសអាមេរិក។ យោងតាមទីភ្នាក់ងារអវកាសចិន (CMSA) បានឲ្យដឹងថា នៅម៉ោង ៩.៥៧...
ទីក្រុងហូជីមិញ ៖ បុរសជនជាតិឡាតវីម្នាក់ នៅទីក្រុងហូជីមិញ ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំក្នុងរយៈពេល ៩ ខែ ពីបទដំណើរការក្រុមហ៊ុនខ្ចី ប្រាក់ចំនួន៣ ដែលមានការប្រាក់រហូតដល់ ១,៣៧៩.៧ភាគរយ ក្នុងមួយឆ្នាំ ដោយទទួលបានជាង ៤.១៥ ពាន់ពាន់លានដុង (១៦៣.២១ លានដុល្លារក្នុងដំណើរការនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រ...
វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សីតុណ្ហភាពនៅតំបន់ភ្នំ ភាគខាងជើងប្រទេសវៀតណាម នៅបន្តធ្លាក់ចុះកាលថ្ងៃអង្គារ ដោយសាររលក ត្រជាក់ឡើងដល់ ៤ អង្សាសេក្នុងតំបន់ មួយចំនួន ក្នុងប្រទេសនេះ។ យោងតាមមជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករណ៍ ធនធានជលសាស្ត្រ និងឧតុនិយមបានឲ្យដឹងថា សីតុណ្ហភាពកាល ពីថ្ងៃអង្គារ...
ភ្នំពេញ៖ កាលពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុម Jurnivers មកពីសាកលវិទ្យាល័យ ខេមតិច ដែលជាក្រុមនិស្សិតជ័យលាភីនៃកម្មវិធី SmartStart Unipreneur Learning Platform (ULP) Hackathon ឆ្នាំ ២០២៤នេះ បានធ្វើដំណើរទស្សកិច្ចសិក្សាទៅកាន់ទីក្រុងហ្សាការតា ដើម្បីស្វែងយល់ពីនវានុវត្តន៍ថ្មីៗ និងបរិបទសហគ្រិនភាពនៅក្នុងតំបន់។ ក្រោមការរៀបចំរបស់ក្រុមហ៊ុន Smart Axiata...
ម៉ូស្គូ៖ កាលពីព្រឹកថ្ងៃអង្គារមានឧត្តមសេនីយឯករបស់រុស្ស៊ីម្នាក់ និងជំនួយការរបស់គាត់ត្រូវបានគេសម្លាប់ដោយសារការផ្ទុះនៅក្នុងអគារលំនៅដ្ឋាន១កន្លែងនៅទីក្រុងម៉ូស្គូ ។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានឲ្យដឹងថា ឧត្តមសេនីយឯក Igor Kirillov គឺជាប្រធាននៃកងទ័ពការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងការផ្ទុះមួយនោះ ។ ព័ត៌មានបឋមបានបង្ហាញឲ្យដឹងថា ការផ្ទុះបានកើតឡើងក្រោយពីការបំផ្ទុះឧបករណ៍ផ្ទុះដែលមានកម្លាំងប្រហែល២០០ក្រាមនៃសារធាតុគីមី TNT ។ គណៈកម្មាធិការដដែលនេះបានបញ្ជាក់ថា គ្រឿងផ្ទុះត្រូវបានគេលួចបង្កប់នៅក្នុងម៉ូតូ ដោយបានបន្ថែមថា សំណុំរឿងព្រហ្មទណ្ឌនេះត្រូវបានបើកការស្រាវជ្រាវពាក់ព័ន្ធនឹងការសម្លាប់នេះផងដែរ ៕...
យោងតាមការចេញផ្សាយរបស់ The Goal កីឡាករ David Hanckoដែលកំពុងលេងឲ្យក្លឹប Feyenoord បានក្លាយទៅជាគោលដៅដ៏មានសក្តានុពលម្នាក់សម្រាប់ក្លឹប Juventus ក្រោយការបង្ហាញទំរង់លេងនៅរដូវកាលថ្មីកន្លងមកនេះ។ មកទល់ពេលនេះក្លឹបយក្សអ៊ីតាលី Juventus នៅតែបន្តស្វែងរកកីឡាករខ្សែកាពារថ្មីម្នាក់មកចូលរួមក្លឹបដោយក្នុងនោះកំណត់បានកីឡាករ David Hancko គឺជាគោលដែលដែលមានសក្តានុពលបំផុតសម្រាប់ខែមករាខាងមុខនេះ។ យ៉ាងណាក្តីទំរង់លេងរបស់ Juventus ក្រោមការដឹកនាំគ្រូបង្វឹកថ្មីលោក Thiago Motta ហាក់ដូចជាមិនសូវបានដូចការរំពឹងទុកទេហើយជឿជាក់ថានឹងមានការផ្លាស់ប្តូរជាច្រើននៅក្នុងក្រុមជាក់ជាមិនខាននៅខែមករាខាងមុខ៕...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Marcus Rashford បានបង្ហើបអំពីការតាំងចិត្តរបស់ខ្លួននៅពេលអនាគតក្នុងពេលដែលមានព័ត៌មានថាក្លឹបនឹងអនុញ្ញាតិឲ្យរូបគាត់ចាកចេញនៅខែមករាខាងមុខនេះទៅហើយនោះ។ មួយរយៈចុងក្រោយនេះ Rashford មិនស្ថិតនៅក្នុងបញ្ជីកីឡាករជម្រើស១១នាក់ដំបូងរបស់គ្រូបង្វឹកថ្មីលោក Ruben Amorim ទៀតឡើយនិងក៏ចាប់ផ្តើមលេចឬដំណឹងថាគ្រូបង្វឹករូបនេះនឹងត្រៀមលក់កីឡាករអង់គ្លេសនេះចេញផងដែរនៅខែមករានេះ។ យ៉ាងណាក្តីចំពោះកីឡាករផ្ទាល់វិញទោះបីជាវាជាក្លឹបដែលខ្លួនបានដុះចេញពីថ្នាលយុវជនមកក្តីប៉ុន្តែគាត់បានបង្ហើបថាវាគឺជាពេលវេលាថ្មីសម្រាប់ទទួលយកការប្រកួតប្រជែងថ្មី។ គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធរូបនេះបានឆ្លងកាត់ថ្នាលយុវជនរបស់ក្លឹបតាំងតែពីយូរណាស់មកហើយហើយក៏ទទួលបានឳកាសក្នុងការបង្ហាញខ្លួនឲ្យឈុតធំរបស់ក្លឹបជាលើកដំបូងកាលពីឆ្នាំ២០១៥នៅក្នុងគ្រាដែលគ្រូបង្វឹកលោក Louis van Gaal នៅកាន់តំណែង៕ ប្រែសម្រួល៖ស៊ុនលី
លោក វូដ្រូ វិលសុន (Woodrow Wilson) ជាប្រធានាធិបតីទី២៨ ហើយក៏ជាប្រធានាធិបតីដ៏ល្បីល្បាញមួយរូបណៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ ភាពល្បីល្បាញដោយសារតែសមត្ថភាពដ៏ប៉ិនប្រសព្ធរបស់លោក ហើយលោកបានកាន់តំណែងជាប្រធានាធិបតីបានចំនួនពីរអាណត្តិ។ ក្រោមការដឹកនាំរបស់លោក មានបញ្ហាស្មុកស្មាញជាច្រើននៅក្នុងប្រទេសអាមេរិក ហើយត្រូវបានដោះស្រាយជាបន្តបន្ទាប់។ ប៉ុន្តែទម្រាំទទួលបានតំណែងជាប្រធានាធិបតីរបស់អាមេរិកនាពេលនោះ លោកក៏បានតស៊ូជំនះរាល់ការលំបាកមិនស្ទើរដែរ គឺនៅក្មេងដោយសារតែសុខភាពរបស់លោកខ្សោយពេក ដោយអាយុជាង១០ឆ្នាំទៅហើយលោកនៅតែមិនអាចអានអក្សរបាន។ នេះជាមូលហេតុដែលលោកមិនអាចចូលរៀននៅសាលារៀនដូចក្មេងដ៏ទៃទៀតបាន។ ក្រោយមកលោកក៏ត្រូវបានជំងឺតាមយាយីស្ទើរបាត់បង់ជីវិតម្ដងៗថែមទៀតផង។ យ៉ាងណាមិញអំណាចនៃការតាំងចិត្ត ជំនះបញ្ហាបានធ្វើអោយលោក វូដ្រូ វីលសុន...
បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ និង ៦ខែ បន្ទាប់ពីជក់បារី រួចចោលកន្ទុយបារីទៅក្នុងបន្ទប់ទឹកលើយន្តហោះ ត្រូវបានគេប្រទះឃើញ។ លោក John Cox អាយុ ៤៦ឆ្នាំ បានធ្វើឲ្យគេភ្ញាក់ផ្អើលរហូតដល់ចុចកណ្ដឹងប្រកាសអាសន្នលើយន្តហោះ Monarch Airbus ក្រោយបោះចោលកន្ទុយបារីទៅក្នុងធុងសំរាមបន្ទប់ទឹក និងបង្កឲ្យមានភ្លើងឆេះក្រដាសផ្សេងទៀត។ បន្ទាប់មក អ្នកបើកយន្តហោះបានប្រកាសអាសន្ន និងបានចុះចតជាបន្ទាន់ ខណៈក្រុមការងារលើយន្តហោះផ្សេងទៀតចូលទៅពន្លត់ភ្លើង។ លោក...