The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool បានប្រកាសបដិសេធមិនទទួល យកសំណើរក្នុងការសុំទិញកីឡាករ Fabio Carvalho ឡើយពីក្លឹប Southampton ក្នុងតម្លៃខ្លួនប្រមាណជា១៥លានផោន។ Liverpool ទោះបីជាយ៉ាងណាក្តីមិនបានបញ្ជាក់ថា មិនចង់លក់កីឡាករ ខ្សែបម្រើវ័យក្មេងរូបនេះទេ ប៉ុន្តែជាក់ស្តែងគឺ មានបំណង ចង់បានតម្លៃខ្លួនដែលមានតម្លៃថ្លៃ ជាងនេះដោយជឿជាក់ថា កីឡាករ២១ឆ្នាំរូបនេះអាច នឹងមានទីផ្សារខ្ពស់ជាងគេ។...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែបម្រើរបស់ក្លឹប Fiorentina កីឡាករ Sofyan Amrabat ដែលមានព័ត៌មានថា នឹងអាចផ្ទេរទៅចូលរួមជាមួយនឹងបិសាចក្រហម Man UTD ជាផ្លូវការវិញ ក្រោយបង្ហាញខ្លួនពេញមួយ រដូវកាលមុននោះក៏កំពុងត្រូវបានក្លឹបតួគី Fenerbahce កំពុងចាប់អារម្មណ៍ចរចាផងដែរ។ កីឡាកររូបនេះបានចំណាយពេលពេញមួយរដូវកាលក្នុងនាមជាកីឡាករខ្ចីជើងលេងជាមួយនឹង Man UTD ប៉ុន្តែស្ថិតនៅក្នុងការវិលត្រឡប់វិញមិនទាន់ច្បាស់លាស់បែបនេះគេជឿជាក់ថាក្លឹបនៅលីគកំពូលតួគីនេះគឺបានសម្លឹងឃើញឳកាសដើម្បីនាំយកកីឡាករខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះនៅរដូវក្តៅនេះ។ យ៉ាងណាក្តីគ្រូបង្វឹកក្លឹបបិសាច...
បារាំង៖គណៈកម្មាធិការអូឡាំពិករបស់ប្រទេសនេះ បានប្រកាសថា ក្រុមកីឡាទ្រីយ៉ាត្លុង របស់ប្រទេសបែលហ្ស៊ិក បានបាត់បង់ការប្រកួតកីឡាទ្រីយ៉ាត្លុងដែលគ្រោងធ្វើនៅថ្ងៃចន្ទនេះ ដោយសារតែកីឡាការិនី Claire Michel ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីហែលទឹកនៅទន្លេ Seine ក៏ឆ្លងមេរោគបាក់តេរី E.coli ។ ស្ថាប័នកីឡាបានវាយប្រហារទៅលើអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសដោយបង្ហាញក្តីសង្ឃឹមថា មេរៀននោះនឹងត្រូវបានរៀនសម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុងនាពេលអនាគត ហើយវានឹងមិនមាន ភាពមិនច្បាស់លាស់ ទៀតទេសម្រាប់អត្តពលិក និងបុគ្គលិកគាំទ្រ។ គណៈកម្មាធិការបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា BOIC...
ប៉ារីស៖Le Parisien បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនផលិតកម្ម នៅពីក្រោយពិធី បើកព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ដែលមានប្រធានបទ LGBTQ បានត្អូញត្អែរថាបុគ្គលិក របស់ខ្លួនបានទទួលការគំរាមកំហែង ដល់ជីវិតដោយព្រមានពួកគេអំពី “ការដាក់ទណ្ឌកម្មរបស់ព្រះអាឡស់” យោងតាមការចេញផ្សាយ ពីគេហទំព័រ RT ។ កាសែតនេះបានរាយការណ៍ថា ក្រុមហ៊ុន Paname 2024...
ស្វាយរៀង៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ បានអញ្ជើញចូលរួមក្នុងពិធីបើក ការប្រកួតកីឡាទូកប្រណីខ្នាតអន្តរជាតិ ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤»...
ខេត្តសៀមរាប៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ថ្លែងក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ នាមុខប្រាសាទអង្គរវត្ត, ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់និងសេចក្តីសោមនស្សយ៉ាងក្រៃលែង...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Nico William ដែលជាគោលដៅទី១របស់ក្លឹបអ្នកមានបុណ្យ Barcelona នោះនឹងត្រូវធ្វើការសម្រេចដ៏សំខាន់បំផុតមួយក្នុងជីវិតនៅក្នុងខែនេះខណៈដែល PSG ក៏មានបំណងចង់ចំណាយលុយខ្ទង់ធំសម្រាប់ខ្សែប្រយុទ្ធរូបនេះដែរ។ គិតមកដល់ពេលនេះ William នៅមិនទាន់ធ្វើការសម្រេចចិត្តណានៅឡើយក្នុងពេលដែលមានព័ត៌មានពីក្លឹបក្នុងប្រទេសអេស្បាញថាក្រុមគ្រួសារកំពុងដាក់សំពាធឲ្យគាត់បន្តលេងជាមួយនឹងក្លឹប Athletico Club មួយរដូវកាលទៀតសិន។ចំណែកបុគ្គលសំខាន់ៗផ្សេងទៀតមិនហ៊ានបញ្ចេញយោបល់ថាកីឡាករនឹងសម្រេចចិត្តយ៉ាងណានោះទេ។ នៅថ្ងៃទី១៥ខែសីហាក្លឹប Athletic Club នឹងត្រូវប្រកួតប៉ះ Getafe...
តូក្យូ៖ក្រសួងឧស្សាហកម្មជប៉ុនបានអំពាវនវាឲ្យអង្គភាពជប៉ុនរបស់ Amazon.com Inc ធ្វើឲ្យប្រសើរឡើងនូវតម្លាភាពនៃថ្លៃសេវាចំពោះអ្នកលក់ទំនិញ និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc ដើម្បីបង្កើនលទ្ធភាពនៃការបកប្រែកិច្ចសន្យាអាជីវកម្មជាភាសាជប៉ុន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា។ ការផ្លាស់ប្តូរនេះដោយផ្អែកលើច្បាប់របស់ប្រទេសជប៉ុនមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវតម្លាភាព និងយុត្តិធម៌នៃវេទិកាឌីជីថល និងកាតព្វកិច្ចដែលកំណត់ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Amazon Japan G.K. និង Apple ដើម្បីជូនដំណឹងដល់អតិថិជនរបស់ខ្លួនអំពីលក្ខខណ្ឌអាជីវកម្ម និងការផ្លាស់ប្តូរណាមួយចំពោះលក្ខខណ្ឌទាំងនេះជាមុន។...
អេហ្ស៊ីប៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sky News បានប្រាប់ឲ្យដឹងថា ការបង្ហាញពីទុក្ខសោករបស់ម៉ាំមីអេហ្ស៊ីបបុរាណបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែអ្នកស្រាវជ្រាវបានដាក់ចេញនូវទ្រឹស្តីថ្មីមួយ បន្ទាប់ពីបានឃើញសកម្មភាពនៃសាកសពម៉ាំមីអេហ្ស៊ីបនេះ។ អាថ៌កំបាំងនៃមូលហេតុដែលសាកសពម៉ាំមីជនជាតិអេហ្ស៊ីបបុរាណម្នាក់មានរហស្សនាមថា “ស្ត្រីស្រែកយំ” ប្រហែលជាត្រូវបានដោះស្រាយហើយ ខណៈការវិភាគថ្មីរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថា នាងបានស្លាប់ទំាងការឈឺចាប់កាលពី ៣០០០ឆ្នាំមុន។ អ្នកជំនាញនិយាយថា ពេលនោះនាងប្រហែលជាបានជួបប្រទះនូវព្រឹត្ដិការណ៍ដ៏កម្រមួយ ត្រូវបានគេស្គាល់ថា ជាជំងឺគាំងបេះដូងនៅពេលស្លាប់ ដែលបណ្ដាលឲ្យសាច់ដុំរបស់នាងរឹងរូស និងធ្វើឲ្យការឈឺចាប់របស់នាងអមតៈ។ ស្ថានភាពនេះធ្វើឲ្យសាច់ដុំកកក្នុងទីតាំងពិតប្រាកដដែលមនុស្សនៅពេលពួកគេស្លាប់។ ទោះបីជាមូលហេតុនៃការស្លាប់របស់នាងនៅតែជាអាថ៌កំបាំងក៏ដោយ...
អង់ការ៉ា៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសតួកគី បានសម្របសម្រួលប្រតិបត្តិការដោះដូរអ្នកទោសនៅក្នុងរដ្ឋធានីអង់ការ៉ា ដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរបុគ្គលចំនួន ២៦នាក់មកពីពន្ធនាគារនៃប្រទេសចំនួន៧ ផ្សេងគ្នា។ ចំណាប់ខ្មាំងរបស់សហរដ្ឋអាមេរិក អាល្លឺម៉ង់ ប៉ូឡូញ ស្លូវេនី ន័រវេស រុស្ស៊ី និងបេឡារុស្ស ត្រូវបានផ្ទេរទៅកាន់ទីក្រុងអង់ការ៉ា ដោយយន្តហោះចំនួន ៧គ្រឿង ក្នុងនោះមានយន្តហោះចំនួន ២គ្រឿងមកពីសហរដ្ឋអាមេរិក និងមួយគ្រឿងទៀតមកពីប្រទេសអាល្លឺម៉ង់ ប៉ូឡូញ ន័រវេស ស្លូវេនី...