វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា មនុស្សរាប់ពាន់នាក់ ក្នុងប្រទេសវេណេហ្ស៊ុយអេឡា បានតវ៉ានឹងលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ចំណែកមនុស្សជាច្រើនក្នុងប្រទេសចិនកំពុងមើលសកម្មភាពទំាងនេះ ក៏បានបញ្ចេញមតិលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមគាំទ្រក្រុមអ្នកតវ៉ា ហើយអ្នកខ្លះគាំទ្រប្រធានាធិបតី។ ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងក្នុងប្រទេសចិន ហើយមតិភាគច្រើនបានបន្លឺសំឡេងគាំទ្រដល់ប្រធានាធិបតីវេណេស៊ុយអេឡាដែលកំពុងកាន់អំណាច លោក Nicolas Maduro វីដេអូនៃការតវ៉ាបានរីករាលដាលយ៉ាងទូលំទូលាយ និងខ្លះបានបញ្ចេញសំឡេងគាំទ្រដល់បាតុករ។ អ្នកផ្សេងទៀតបានប្រើឱកាសនេះដើម្បីរិះគន់ប្រព័ន្ធរដ្ឋាភិបាលផ្តាច់ការរបស់ប្រទេសចិន ដោយចង្អុលបង្ហាញពីកង្វះការបោះឆ្នោតដោយសេរី និងបើកចំហរបស់ប្រទេស។ ការបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo...
ភ្នំពេញ៖ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia (ជើងហោះហើរលេខ KT) ប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ដ៏មហានក្ខត្តឬក្សមួយ ជាមួយនឹងការបើកសម្ពោធដាក់ឱ្យដំណើរការ ជើងហោះហើរជាអន្តរជាតិលើកដំបូងរបស់ខ្លួន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងកូឡាឡាំពួរ បន្ទាប់ពីបានចាប់ផ្តើមបើកប្រតិបត្តិការ ត្រឹមតែរយៈពេលបីខែប៉ុណ្ណោះ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យដ៏ថ្មី មួយនៅកម្ពុជា ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមជើងហោះហើរ KT១៦៨ របស់ក្រុមហ៊ុន AirAsia...
ភ្នំពេញ៖ BSM Ventures កូនខ្មែរ ទទួលបានការរីកចម្រើន ក្នុងវិស័យគ្រីបតូ (Crypto) ជាមួយនឹងការប្ដេជ្ញាចិត្ត ប្រែក្លាយឲ្យទៅជាក្រុមហ៊ុន VC គ្រីបតូដំបូងនៅកម្ពុជា និងទៅជា One of the Top Crypto VC in Southeast Asia ។...
ឥណ្ឌា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Raju Gond អាយុ ៤០ ឆ្នាំជាកម្មករមកពីប្រទេសឥណ្ឌា នាពេលថ្មីៗនេះលោកបានរកឃើញគ្រាប់ ពេជ្រមួយគ្រាប់មានទំហំ ១៩.២២ ការ៉ាត់ដែលមានតម្លៃជាទឹកប្រាក់ប្រហែល ១០០,០០០ ដុល្លារ។លោក Gond ជាធម្មតារកបានប្រាក់ ៤ ដុល្លារ...
បារាំង ៖ នាង Barbara Butch ជាឌីជេ ជនជាតិបារាំង ដែលបានសម្តែងក្នុងពិធីបើកកីឡាអូឡាំពិក នៅទីក្រុងប៉ារីស បានដាក់ពាក្យបណ្ដឹង តាមផ្លូវច្បាប់អ្នករិះគន់ បន្ទាប់ពីទទួលបានរលក នៃការបំពានលើអ៊ីនធើណេត ខណៈរូបតំណាងសហគមន៍ LGBTQ ក្នុងតំបន់អះអាងថា បានទទួលការគំរាមកំហែង ជាច្រើន យោងតាមការចេញផ្សាយពីគេហទំព័រ RT។ សកម្មជននៅកណ្តាលជុំវិញការសម្តែង ពិធីបើកនៅកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ...
ភ្នំពេញ៖លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក តែម ម៉ឺន ប្រធានកិតិ្តយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញចូលរួមការបិទវគ្គបំប៉នមន្រ្តីគ្រប់គ្រងការប្រកួត អាជ្ញាកណ្ដាល ចៅក្រម កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ។ លោក ខូវ ឆាយ បានបង្ហាញពីក្ដីសង្ឃឹមថា វគ្គបំប៉នមន្ត្រីគ្រប់គ្រងការប្រកួត អាជ្ញាកណ្ដាល ចៅក្រមនឹងអាចជួយកាត់បន្ថយការចម្រូងចម្រាសនៅតាមសង្វៀនប្រដាល់នានាបានមួយផ្នែកធំ។...
ទីក្រុងឡុងដ៍៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្លឹប Manchester City ត្រូវបានពិន័យជាប្រាក់ចំនួន ២.០៩ លានផោនស្មើនឹង ២.៦៨ លានដុល្លារអាមេរិក ដោយក្របខណ្ឌ Premier League សម្រាប់ ២២ ករណីនៃការពន្យារពេលការប្រកួតចាប់ផ្តើម ឬចាប់ផ្តើមការប្រកួតឡើងវិញ។ ក្លឹបជើងឯកអង់គ្លេស “English champions”...
នៅលើពិភពលោកយើងនាពេលបច្ចុប្បន្ននេះ មានប្រជាជនសរុបប្រមាណ ៧,៦ប៊ីលាននាក់។ ក្នុងនោះដែរ មានអ្នកប្រើប្រាស់ទូរស័ព្ទដែលមានស៊ីមកាតសរុបយ៉ាងតិច ៧,៩ប៊ីលាននាក់។ នេះបើតាមទិន្នន័យរបស់អង្គភាពចារកម្មមជ្ឈិមរបស់សហរដ្ឋអាមេរិក ឬ ហៅកាត់ថា CIA ដែលធ្វើការប៉ាន់ស្មាននៅឆ្នាំ២០២២។ បើយោងតាមទិន្នន័យខាងលើនេះ ប្រទេសដែលមានអ្នកប្រើប្រាស់ទូរស័ព្ទច្រើនជាងគេលើពិភពលោកគឺ ប្រទេសចិន។ ប្រទេសនេះមានប្រជាជនសរុបប្រមាណ ១,៤ប៊ីលាននាក់ តែមានប្រើប្រាស់ទូរស័ព្ទសរុប ១,៧ប៊ីលានគ្រឿង។ បន្តពីចិនគឺ ឥណ្ឌា។ ប្រទេសនេះប្រើប្រាស់ទូរស័ព្ទ ១,១ប៊ីលានគ្រឿង តែមានប្រជាជនរហូតដល់ទៅ ១,៣ប៊ីលាននាក់។...
ឧទ្យានជាតិជួរភ្នំក្រវាញ មានផ្ទៃដីទំហំ ៩២៦ ១២៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។ នេះបើយោងតាមអនុក្រឹត្យស្តីពី ការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ ចុះកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ជួរភ្នំក្រវាញ គឺជាតំបន់ព្រៃភ្នំនៅប៉ែកនារិតីនៃប្រទេសកម្ពុជា និងគ្របដណ្តប់ដោយធនធានធម្មជាតិដ៏សម្បូរបែប។ ជួរភ្នំក្រវាញ គឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍។ សូមជម្រាបថា...
នាយកប្រតិបត្តិរបស់ ADOR គឺ Min Hee Jin បានបង្ហោះរូបភាពនៃសំបុត្រដែលសរសេរដោយដៃ សមាជិកក្រុម NewJeans គឺ Danielle នៅលើ Instagram របស់ខ្លួន ធ្វើអោយអ្នកគាំទ្រ K-Pop មួយចំនួនភ្ញាក់ផ្អើល ព្រោះវាចំពេលរឿងរ៉ាវវាងនាង និង HYBE ហកើតឡើងមិនទាន់ចប់នៅឡើយ។ នៅក្នុងសំបុត្រនោះ Danielle បានសរសេរក្នុងន័យលើកទឹកចិត្ត និងសម្ដែងនូវការគាំទ្រមិនចេះចប់ ចំពោះនាយកប្រតិបត្តិរបស់ខ្លួន ដោយសរសើរ Min Hee Jin ថាជា “ម៉ាក់ៗ” ដ៏គួរឱ្យស្រឡាញ់ និងជាអ្នកចម្បាំងដែលមិនចេះក្រឡិចក្រឡុចសម្រាប់សមាជិក។ «CEO ជាទីគោរព! នេះគឺ Danielle! ពីរឆ្នាំហើយ ហេហេ! អ្នកបានឆ្លងកាត់រឿងច្រើនបំផុត ហើយខ្ញុំពិតជាកោតសរសើរអ្នកណាស់!...